ភាគ69

1K 97 16
                                    

3ខែកន្លងផុតទៅ
      ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងលឿនហួសពីការស្មានពេលនេះកន្លងផុតអស់រយះពេលបីខែទៅហើយដែលជីមីនមានផ្ទៃពោះចំណែកពោះដែលធ្លាប់តែរៀបស្មើរក៏ចាប់ផ្ដើមប៉ោងឡើងទៅតាមពេលវេលាជាធម្មជាតិរបស់វា។រយះពេលបីខែមកនេះដែលជីមីនមានផ្ទៃពោះនិងមានរាងក្រាស់ជុងហ្គុកជាអ្នកមើលថែបម្រើអ្វីគ្រប់យ៉ាងតាមដែលជីមីនត្រូវការដោយមិនរអ៊ូរទាំទោះបីជារាងងើយហត់បន្ដិចក៏ថ្វី អ្វីដែលសំខាន់គេចង់ឃើញជីមីនសប្បាយចិត្តនិងមានសុខភាពល្អទាំងម្ដាយនិងកូន។

    មិនកុហក់ទេថារយះពេលប៉ុន្មានខែកន្លងមកនេះជីមីនរករឿងបុិនងរគេខ្លាំងណាស់ ធ្វើទាស់ចិត្តមិនត្រូវចិត្តបន្ដិចក៏ខឹងស្រែកជេរស្ដីបន្ទោសអោយគេសព្វគ្រប់បែបយ៉ាងពេលខ្លះដេញមិនអោយគេងជាមួយឬជាមួយក្នុងបន្ទប់ជាមួយទៀត ហើយអ្វីដែលលើសនេះគឺប្រចណ្ឌគេជាមួយមនុស្សគ្រប់គ្នាមិនថាស្រីឬប្រុសឡើយអោយតែគេនិយាយជាមួយឬភ្លេចខ្លួនញញឹមដាក់តាមធម្មតាជាការគួរសមក៏ជីមីនប្រចណ្ឌខឹងយំងក់ងររករឿងអោយគេលួងដែរ។ ពេលខ្លះគេត្រូវមកពីធ្វើការហត់មកដល់ក៏ត្រូវតាមបម្រើមើលថែលួងលោមជីមីនសព្វបែបយ៉ាងទាំងដែលពេលខ្លះត្រូវក្រសែភ្នែកមួយគំនរធំទាំងអ្នកបម្រើទាំងចហ្វាយជាពិសេសថេយ៉ុងនេះឯងតាមសម្លក់សម្លឹងមិនដាក់នៅពេលដែលគេធ្វើទាស់ចិត្តជីមីនម្ដងៗ ត្រូវនឹងគេនេះជីមីនមិនទាន់យល់ព្រមទទួលគេពេញលេញផង គ្រប់គ្នាមើលមកគេនៅតែអាក្រក់ដដែល។ប៉ុន្ដែមិនថ្វីទេតស៊ូមកប៉ុន្មានខែហើយព្យាយាមបន្ដិចទៀតវាមិនស្លាប់ទេយ៉ាងណាក៏ចិត្តបេះដូងស្រលាញ់ជីមីនលើសលប់ទៅហើយ អញ្ចឹងមានតែតស៊ូបង្ហាញអោយជីមីននិងគ្រប់គ្នាដឹងថាគេនេះពិតជាស្រលាញ់ជីមីនខ្លាំងកកម្រិតណាហើយក៏អាចមើលថែជីមីនបានយ៉ាងល្អ..

« មីន,បងបានទិញការ៉េមដែលអូនចង់ញាំមកហើយ! »សម្លេងមាំបន្លឺឡើងដោយសប្បាយចិត្តខណៈម្ចាស់សម្លេងកំពុងដើរចូលមកក្នុងបន្ទប់ដល់ធំដោយក្នុងដៃមានថង់ សំពីងសំពោងមិនប្រាប់ក៏ដឹងថាជារបស់ញាំដែលជីមីនបានផ្ដាំផ្ញើរគេអោយទិញមកដែរ។ជុងហ្គុកញញឹមស្រាលនឹងដើរទៅរករាងតូចព្រមទាំងដាក់ថង់ទាំងនោះទៅលើតុមុខជីមីនដែលកំពុងអង្គុយធ្វើមុខស្អុយ បែបនេះជុងហ្គុកដឹងច្បាស់ណាស់ថាជីមីនកំពុងតែខឹងនឹងខ្លួនទៀតហើយ ទើបរាងក្រាស់រហ័សដាក់ខ្លួនអង្គុយក្បែរកាយតូចនិងទាញដៃតូចមកក្រសោបអង្អែលថ្នមៗ

You've reached the end of published parts.

⏰ Last updated: Mar 28, 2023 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍លោកជនពាលWhere stories live. Discover now