ភាគ64

885 105 7
                                    

*សាលារៀន

   ជីមីនដើរចេញពីសាលាវិញជាមួយមិត្តរបស់ខ្លួនទាំងមុខជូរៗព្រោះតែឃ្លានទោះបីជាញាំច្រើនប៉ុណ្ណាក៏នៅតែឃ្លានដដែល ឃ្លានឡើងចង់កើតខ្យល់មុខឡើងស្លេកអស់ទៅហើយ ធ្វើដូចមិនបានញាំអីមួយអាទិត្យពេញទៅហើយ

« ឯងមិនអីទេហ៎? »គីមយូចោតសួរទាំងបារម្ហព្រោះទាំងហុចការ៉េមមួយកែវអោយទៅមិត្តរបស់ខ្លួន

« អឹម មិនអីទេ!! »ជីមីនទទួលយកនិងងក់ក្បាលតិចៗមុននឹងនាំគ្នាដើរទៅអង្គុយនៅលើបង់សាធារណះក្រោមដើមឈើមួយ

« ឯងមានរឿងអ្វីមែនទេជីមីន? »

« រឿងអី?ឯងនិយាយពីអ្វី? »ជីមីនចោតសួរមិត្តទាំងមិនយល់ពីសំនួររបស់គេ

« ឯងមានបញ្ហាត្រូវទេ? »

« បញ្ហាអីយើងគ្មានទេ!! »

« តាំងពីឯងត្រឡប់មកវិញឯងភ្លែកច្រើនណាស់ ស្ងៀមស្ងាត់ មិននិយាយច្រើន ស្គមជាងមុនស្លេកស្លាំង!! »

« អឹម មានបញ្ហាបន្ដិចបន្តួចប៉ុណ្ណោះ!! »ជីមីនលេបទឹកមាត់ចូលបំពង់កយ៉ាងលំបាកហើយក៏ងក់ក្បាលបញ្ជាក់ដាក់មិត្តរបស់ដោយទឹកមុខប្រែជាក្រៀមក្រំមួយរំពេច

« មានបញ្ហាអីអាចចែករំលែកជាមួយយើងបានទេ? »

« រឿងគន្លងហួសហើយយើងមិនចង់និយាយទេ!! »

« ហើយឯងក៏សុខចិត្តលាក់ទុកវាតែម្នាក់ឯងទាំងតានតឹងបែបហ្នឹង? »

« ........ »

« យើងជាមិត្តរបស់ឯងណាជីមីនមានរឿងអ្វីប្រាប់យើងមកបើប្រាប់ហើយអាចអោយឯងធូរទ្រូងបានខ្លះ!! »

« យើងមិនដឹងនិយាយពីចំណុចណាទៅមុនទេ វារញេរញៃខ្លាំងណាស់!! »

« និយាយមួយៗមក!! »

« ឯងនៅចាំមនុស្សប្រុសម្នាក់នោះទេ? »

« មនុស្សប្រុស?ម្នាក់ដែលឧស្សាហ៍ជូនឯងមកសាលាហ្នឹងមែនទេ? »

« អ្ហឹម គឺគេ យើងបាត់ទៅមួយរយះគឺយើងនៅជាមួយគេ.. »

« គេចាប់ឯងយកទៅធ្វើបាបមែនទេ? »

« អត់ទេគេមិនបានចាប់យើងទៅទេយើងជាអ្នកក្រាញ់ននៀលចង់រស់នៅជាមួយគេដោយខ្លួនឯង!! »

ស្នេហ៍លោកជនពាលحيث تعيش القصص. اكتشف الآن