14

101 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី14
3ថ្ងៃក្រោយ
   តាំងពីថ្ងៃដែលយ៉ូទិកានាងចេញពីមន្ទីរពេទ្យនាយកម្លោះសង្ហាថេយ៉ុងមិនដែលឲ្យនាងធ្វើអីផ្តេសផ្តាសគ្រប់សកម្មភាពរបស់នាងសុទ្ធតែឆ្លងកាត់តាមការមើលថែរបស់គេគ្រប់ជំហានសូម្បីពេលនាងទៅរៀនគេក៏ជូនទៅជូនមកហាមដាច់ខាតមិនអោយនិយាយទៅរកមិត្តភក្តិជាមនុស្សប្រុសជាដាច់ខាត
«ថ្ងៃនេះបងទៅហុងកុងហើយ មានប្តូរចិត្តចង់ទៅជាមួយឬអត់?»ស្របសម្តីនាយក៏លូកដៃទាញ
ចង្កេះនាងឲ្យមកផ្អឹបជាប់និងនិងដងខ្លួនគេ ខណៈ
យ៉ូទិកានាងកំពុងតែរវល់ចងក្រវ៉ាត់កររួចក៏លូកដៃទៅអោបចង្កេះគេវិញយ៉ាងជាប់ណែន
«អត់ទេ ខ្ញុំត្រូវនៅរៀនបងប្រុសទៅចុះ!!»យ៉ូទិការាងពេបមាត់តិចៗតាមពិតនាងក៏ចង់ទៅដែលក្លាយតែគេទៅទីនោះហើយមានស្រីតោងចាប់គេបាត់អោយនាងគិតយ៉ាងមិចតែក៏ត្រូវបង្ខំចិត្តថាទៅមិនបានព្រោះជាប់រៀនហើយវាក៏ជាឆ្នាំនាងត្រូវប្រឡងចូលសកលវិទ្យាល័យដូចគ្នា
«កុំស្រែកថានឹកបងពេលបងមិននៅ កុំដេកយំព្រោះអត់អ្នកអោបលឺទេ?»ថេយ៉ុងស្រាក់អោបចង្កេះនាងកាន់តែណែនដាក់មុខនាយកាន់តែជិតមុខនាងនិយាយពាក្យសម្តីផ្អែមល្ហែមធ្វើអោយថ្ពាល់នាងក្រមុំតូចឡើងក្រហមព្រោះអៀន ព្រោះពាក្យដែលគេនិយាយសុទ្ធតែជាការពិតនាងវាចឹងមែនអត់គេមួយថ្ងៃនាងពិបាករស់នៅណាស់តែលើកនេះនាងពិតជាទៅមិនបានកាលៈទេសៈបង្ខំនាងខ្លាំងណាស់
«ដឹងហើយ!!»និយាយហើយនាងក៏ប្រលែងដៃពីអោបចង្កេះរួចក៏ទៅអោបករគេជំនួសវិញទឹកភ្នែកក៏នៅពេញប្រឡោះភ្នែកយំអណ្តឺតអណ្តក តិចៗទាំងតឹងទ្រូងនាងពិតជាមិនចង់បែកពីគេទេ
«ពេលទៅ បងត្រូវតែនឹកខ្ញុំគ្រប់ពេលមិនត្រូវទៅមើលស្រីផ្សេង ហាមផឹកស្រាហាមដើរលេងយប់ ត្រូវញាំអាហារឲ្យទៀងពេល ពិសេសត្រូវខលមកខ្ញុំមួយថ្ងៃ5ដងត្រូវសួរខ្ញុំគ្រប់ពេល បងប្រុសលឺទេ?»យ៉ូទិកានិយាយរៀបរាប់ដោយការហួងហែងប្រុសដែលនាងកំពុងតែអោប នាងស្រឡាញ់គេណាស់មិនដែលស្រលាញ់អ្នកណាខ្លាំងចឹងទេទើបនាងចេះតែបារម្ហខ្លាចតែគេទៅកន្លែងផ្សេងបានឃើញមនុស្សស្រីស្អាតជាងនាងពូកែជាងនាងហើយគេក៏បាក់ចិត្តស្រឡាញ់អ្នកផ្សេងរួចមកបោះបង់នាង និយាយតាមត្រង់នាងទ្រាំមិនបានទេ
« អូខេ ប្អូនស្រីសម្លាញ់បងនិងធ្វើតាមមិនអោយបាត់មួយម៉ាត់ណាទេ»ថេយ៍អង្អែលក្បាលនាងតិចៗស្របពេលបបូរមាត់ក៏ខិតជិតមករកបបូរមាត់ក្រហមព្រឿងៗ នាយកម្លោះអោនថើបនាងយ៉ាងថ្នាក់ថ្នមរួចក៏ប្រើអណ្តោតទៅប្រលែងជាក្នុងក្រអូបមាត់រួចក៏ដកបបូរមាត់ចេញមកវិញហើយក៏អូសវ៉ាលិសនិងកាបូបនាងរបស់នាងចុះទៅជាន់ខាងក្រោម
«ឡើងឡានទៅ»ស្រនិងសម្តីនាយក៏រុញឲ្យនាងឡើងឡានមុននិងគេឡើងតាមក្រោយរួចឡានដែលបើកដោយដៃរបស់ណូរ៉ាក៏បញ្ជារទៅមុខជូនយ៉ូទិកាទៅសាលាសិនទើបនាំថេយ៍ទៅប្រលានយន្តហោះ
ងឺតត!!សំឡេងជាន់ហ្វ្រាំងឡានក៏ឈប់ខណៈនាងតូចយ៉ូទិកាក៏ចុះពីលើឡានតាមដោយក្នុងដៃមានកាន់កាបូបរៀនមកជាមួយ
«ខ្ញុំត្រូវទៅហើយ បងប្រុសកុំភ្លេចពាក្យដែលខ្ញុំប្រាប់លឺទេ?»មុននិងចូលសាលានាងក៏នៅឆ្លៀតប្រាប់បញ្ជាក់គេបន្ថែមទៀតខ្លាចតែគេមិនធ្វើតាម
«ឆាប់ទៅបងមិនភ្លេចទេ»យ៉ូទិកានាងក៏ចុះរួចក៏ដើរចូលសាលាដែលមានថេយ៍នៅអង្គុយមើលនាងដើររហូតនាងចូលទៅក្នុងថ្នាក់រៀនបាត់ទើបនាយក៏អោយណូរ៉ាបើកឡានទៅប្រលានយន្តហោះ
«ពេលយើងមិននៅមើលក្រុមហ៊ុននៅខាងនេះហើយ មើលយ៉ូទិកាផងលឺទេ ?»
«ទទួលបញ្ជារទាន»

យ៉ូទិកានាងដើរចូលថ្នាក់រៀនទាំងមិនស្ងាប់ចិត្តអង្គុយនឹកមនុស្សដែលទើបតែនិងបែកគ្នាមិញនេះ ព្រោះនាងក៏និងខានជួបគ្នាដល់ទៅមួយអាទិត្យ
«អ្នកគ្រូមកហើយ»មួយសំទុះសិស្សគ្រប់គ្នាក៏ប្រញាប់រត់ទៅតាមតុរៀងខ្លួនហើយក៏ស្រែកប្រាប់ថាគ្រូចូលមកក្នុងថ្នាក់ហើយ
« សួស្តីប្អូនៗទាំងអស់គ្នាថ្ងៃនេះនិងមានសិស្សថ្មីចូលមករៀនជាមួយយើងគេទើបតែផ្លាស់មកពីសាលាផ្សេង ជុងហ្គុក ទៅណែនាំខ្លួនហើយរកកន្លែងគួរសមអង្គុយទៅណា!!»
«សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ ចនជុងហ្កុកជាសិស្សថ្មីខ្ញុំសុំផ្ញើខ្លួនផង»និយាយចប់ជុងហ្កុកក៏ដើរសំដៅទៅអង្គុយតុដែលនៅជិតនិងតុរៀនរបស់យ៉ូទិកាព្រោះថាអស់កៅអីហើយនៅតែមួយនិងឯង
«សួស្តី!!»ជុងហ្កុកងាកមុខទៅនិយាយរកយ៉ូទិការួចក៏លូកដៃបម្រុងទៅចាប់ដៃនាងដូចគ្នា
«ចា៎សួស្តី»យ៉ូទិកានាងក៏តបគួរសមតែក៏មិនបានលូកដៃចាប់តបទៅជុងហ្កុកវិញ
«នាងឈ្មោះអី ហើយយើងអាចធ្វើជាមិត្តនិងគ្នាបានទេ?»
«ខ្ញុំឈ្មោះ យ៉ូទិកា បើមិត្តភក្តិគឺបានស្រាប់ហើយរៀនជាមួយគ្នាបើមិនរាប់វាមិនសមមែនទេ?»
«បាទ»ជុងហ្កុកញញឹមយ៉ាងស្រស់ដាក់នាងធ្វើអោយស្រីៗនៅក្នុងថ្នាក់រៀនងាកមើលទៅមុខគេឡើងចង់បាក់ទៅហើយប៉ុន្តែភ្នែករបស់នាយកម្លោះបែរជាសម្លឹងមើលតែមុខមនុស្សស្រីដែលអង្គុយជិតគេទៅវិញ។
______________
បាត់ពូថេយ៍មកពូហ្កុក🤣

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now