46

57 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី46
«អួយ ឈឺក្បាលណាស់»យ៉ូទិការលាស់ដៃចេញពីអ្នកទាំងពីររួចក៏យកដៃមកខ្ទប់ក្បាលខ្លួនឯងស្របពេលរាងកាយក៏ដួលទៅលើឥដ្ឋការ៉ូ
«យ៉ូទិកា ឯងកើត? ឈប់គិតទៅវានិងធ្វើអោយឯងឈឺ ហ្វាន់នីទៅយកថ្នាំនៅក្នុងបន្ទប់យើងមក»ថេយ៉ុងស្ទុះមកត្រកងខ្លួនប្អូនស្រី ដៃជួយទប់ក្បាលនាង ខណៈដែលអ្នកម្ខាងទៀតក៏ស្ទុះចុះមកមើលនាងទាំងភាពស្លន់ស្លោ
«នេះចៅហ្វាយថ្នាំ »ហ្វាន់នីក៏ចុះមកវិញទាំងត្រហេបត្រហបមករួមជាមួយនិងថ្នាំហើយទឹកមួយកែវថេយ៉ុងក៏ដាក់អោយយ៉ូទិកាលេបភ្លាមៗ បន្តិចក្រោយអាការៈឈឺក្បាលរបស់នាងក៏រាងធូរស្រាលស្របពេលរាងកាយទន់ល្អូតដែលលង់លក់ក៏ត្រូវថេយ៉ុងក្រោកបីឡើង
«ត្រឡប់ទៅផ្ទះឯងវិញទៅ ប្អូនយើង យើងមើលថែបានហើយលើកក្រោយមិនបាច់មកទៀតទេយើងមិនបានអញ្ចើញ»មុននិងនាំអ្នកដែលដេកនៅក្នុងដៃឡើងទៅខាងលើក៏មិនភ្លេចមកដេញជុងហ្កុកអោយត្រឡប់ទៅវិញដែល ព្រោះឃើញមុខគេពេលណាថេយ៉ុងនាយដូចជាចង់វៃណាស់
«ទៅក៏បានតែស្អែកខ្ញុំនិងមកទៀត ខ្ញុំមករហូតយ៉ូទិកានាងជា ហើយអាចត្រឡប់ទៅរៀនវិញបានទោះលោកហាមក៏ខ្ញុំមិនស្តាប់»ជុងហ្កុកក៏តបមកវាបែបគ្មានខ្លាចញញើតបន្តិចសោះ រួមបន្ថែមទឹកមុខឌឺដងថានាយមិនខ្ចីទៅស្តាប់ពាក្យបង្កាប់ចាស់គំរិលគ្មានបានការទេ
«អាចង្រៃ អាក្មេងអត់ម៉ែឪប្រដៅ អាក្មេងមិនទាន់បាត់ធុំក្លិនទឹកដោះ»
«ហើយលោកល្អខ្លាំងមែនទេដែលមកឈរជេរក្មេងញ៉ែតៗបែបនេះ »និយាយរួចជុងហ្កុកក៏បែរខ្នងដើរចេញទៅវិញយ៉ាងរំភើយ ដែលធ្វើអោយអ្នកឈរមើលពីចម្ងាយនេះក្រឺតជាមួយនិងចរិតគេខ្លាំងណាស់។ ក្រោយពីខឹងហើយធ្វើអីគេមិនបានថេយ៉ុងក៏បីយ៉ូទិកាឡើងទៅខាងលើវិញសំដៅទៅបន្ទប់របស់នាយព្រោះជាតិថ្នាំធ្វើអោយនាងគេងលក់បាត់ទៅហើយ នាយកម្លោះដាក់រាងកាយតូចច្រឡឹងថ្នមៗនៅលើពូករួចក៏ទាញភួយមកដណ្តប់ត្រឹមចុងដង្ហើមអោយនាង ដែលមានទាំងគេនៅអង្គុយជិតនាងដដែល
(លោកកុំទុកនាងអោយនៅម្នាក់ឯងឯកោខ្លាំង ត្រូវនិយាយលេងជាមួយនាងអោយបានច្រើន)នាយកម្លោះដាក់បង្គុយលើពូកជិតនាងរួចក៏នឹកឃើញទៅដល់ពាក្យលោកគ្រូពេទ្យដែលធ្លាប់ប្រាប់បានជានាយជ្រើសមកអង្គុយកំដរមិនទៅណាទេ
«ឆាប់ជាហើយក៏ឆាប់ត្រឡប់មកដូចដើមមកណា បងចាំឯង»នាយនិយាយបណ្តើរលូកដៃទៅអង្អែលទៅលើសក់នាងបណ្តើរកែវភ្នែកភ្លឺថ្លាក៏ប្រែទៅជាស្រអាប់ក្រោយមានដំណក់ទឹកភ្នែកដែលដក់នៅក្នុងប្រឡោះភ្នែករបស់នាយ
«ម៉ាក់.. ម៉ាក់»ស្រីតូចរាងស្តើងដែលដេកក៏មមើលស្រែកហៅម៉ាក់ស្របពេលបាទដៃក៏ចេះតែរាវ រួចក៏ទៅលូកអោបចង្កេះនាយកម្លោះយ៉ាងណែន ថេយ៉ុងនាយក៏សម្រូតខ្លួនចុះអោយស្មើរនាងរួចក៏ទាញចង្កេះនាងមកអោបក្នុងរង្វង់ដើមទ្រូងដ៏កក់ក្តៅរបស់គេ។
ភូមិគ្រឹះត្រកូលចន
ជើងវែងក្រាស់មាំទាំបានបោះជំហានដើរចូលក្នុងផ្ទះផ្ទះទាំងមុខមិនរីកចិត្តក៏មិនសប្បាយដូចគ្នាទោះនៅចំពោះមុខថេយ៉ុងនាយធ្វើដូចមិនបានឈឺចាប់ច្រណែនឬប្រចណ្ឌ តែការពិតនាយមានអារម្មណ៍បែបនិងគ្រប់យ៉ាងគ្រាន់តែនាយមិនបញ្ចេញ
«លោកប្រុស ខ្ញុំជួយ»យូរីឃើញលោកប្រុសខ្លួនចុះពីលើឡាននាងក៏មានចិត្តចង់ទៅជួយទៅយកអាវក្រៅពីដៃរបស់ជុងហ្កុកតែក៏ទទួលបានពាក្យគំរោះគំរើយត្រឡាប់មកវិញ
«មិនចាំបាច់ទេ ចេញអោយឆ្ងាយពីមុខយើងទៅយើងមិនចង់ជួបមុខអ្នកណាទេពិសេសគឺនាង»ជុងហ្កុកថាពីរបីម៉ាត់ហើយក៏ដើរឡើងកាំជណ្តើរទៅបន្ទប់របស់ខ្លួនយ៉ាងលឿនស្លេវ
«ប្រហែលជាគាត់កំពុងខឹងហើយបានជាលោកប្រុស គាត់ថាអោយឯងបែបនេះយូរី មិនអីទេណា!!»ស្រីក្រមុំនិយាយលួងលោមខ្លួនឯងតិចៗ ស្របទឹកថ្លាតូចៗក៏ស្រក់ចេញពីភ្នែករបស់នាង ទោះជាគេនិយាយបែបនេះច្រើនដងនិយាយជាមួយនាងគ្រប់ពេលដែលគេនៅជិតនាងតែនាងក៏យកលេសមួយអោយសមស្របមកលួងចិត្តហើយក៏ប្រាប់ថាវាមិនអីទេ គេមិនខុសទេ គេធ្វើត្រូវហើយនាងទេដែលខុសព្រំដែនខុសដែលចិត្តប៉ង់ខ្ពស់ហួចឋានៈហួសសមត្ថភាពដែលខ្លួនមាន
«នាងសុាំទៅហើយយំធ្វើអី?»យូរីលើកដៃជូតទឹកភ្នែកចេញពីផែនថ្ពាល់ហើយក៏រហ័សប្តូរទឹកមុខអោយត្រឡប់មកស្រស់ស្រាយទៅតាមទម្លាប់នាងវិញមុននិងនាងដើរទៅធ្វើការងារផ្ទះបន្ត។
__________
ស្អប់ហាប្រុសស្អាតចឹងមែន🥺

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now