ភាគបញ្ចប់

283 2 0
                                    

ទណ្ឌកម្មបេះដូង
ភាគបញ្ចប់
1សប្តាហ៍ក្រោយ
  ព្រឹកព្រលឹមព្រះអាទិត្យរះចាំងជះសូរសែងពន្លឺភ្លឺចិញ្ចែងចិញ្ចាច ខ្យល់បក់ល្វើយៗរង្កើរដើមដូងនៅតាមមាត់សមុទ្រឲ្យស្រក់ទឹកសន្សើម មុននិងចោលក្រស៊ែភ្នែកទៅកាន់កម្លោះក្រមុំមួយគូកំពុងតែដើរកាន់ដៃគ្នានៅតាមមាត់សមុទ្រ ថេយ៉ុងមកជាមួយនិងខោក្រណាត់ពណ៍សរត្រឹមកជើង អាវសរលុងៗប្រលេះលេវលើមួយគ្រាប់បង្ហាញសាច់ដើមទ្រូងហាប់ណែនឲ្យប៉ះនិងកម្លាំងខ្យល់ ស្របនិងយ៉ូទិកានាងគ្រងនូវរ៉ូបសដៃតូចៗឆែកត្រឹមភៅប៉ះនិងកម្លាំងខ្យល់បក់ឲ្យឃើញសាច់ជើងសរលោង នាំឲ្យតែម្នាក់ប្រុសនោះតាមបិទរហូតខ្លាចតែប្រុសផ្សេងឃើញ
«បងប្រាប់ហើយថាកុំស្លៀករ៉ូបនិង បងហួងហែងមិនចង់ឲ្យអ្នកផ្សេងឃើញ»ថេយ៉ុងទាញនាងមកឈរចំពីមុខប្រាប់ពីការហួងហែងរបស់គេចំពោះនាង របស់គេមានតែគេមានសិទ្ធមើលម្នាក់គត់
«ចុះបង អាវនិងចាំបាច់ប្រលេះលេវធ្វើអីមិនបិទឲ្យជិតទៅ?»គេថាឲ្យ នាងថាឲ្យវិញត្រង់គេចេះចង់បង្ហាញសាច់ឲ្យស្រីផ្សេងឃើញបាន ដល់នាងតិចតួចសោះបិទបាំងហួស
«បាន បងអ្នកខុស»ខ្ជិលនិយាយតមានតែកាត់យកឯងខុសតែម្តងទៅ ខ្លាចនិយាយច្រើននាំនាងខឹងងក់ងរជាមួយគេទេ
«អឹម...»នាងញញឹមតិចៗលូកដៃអោបកនាយកម្លោះអោនផ្ទៃមុខជិតមុខបងប្រុសរហូតច្រមុះទល់គ្នាមុននិងប្រយោគមួយហើរមកប៉ះនិងត្រចៀក
«បង អូននឹកម៉ាក់អូនចង់ទៅលេងគាត់»
«មិនបាន»ថេយ៉ុងក៏រហ័សបដិសេធន៍និងសំណើរប្អូនភ្លាម គេមិនចង់ឲ្យទៅទេ
«ហេតុអី?»នាងក៏ទម្លាក់ទឹកមុខបន្តិចអន់ចិត្ត គិតថាគេនៅតែមិនពេញចិត្តម៉ាក់នាងដដែល ចឹងតើស្រឡាញ់គ្នាយ៉ាងមិចទៅ
«ព្រោះពួកគាត់បានមករកយើងហើយ»និយាយចប់ថេយ៉ុងក៏ឲ្យនាងមើលទៅខាងក្រោយខ្នងគេ ស្របនិងពួកគាត់ក៏កាន់ដៃគ្នាដើរសំដៅមកកាន់តែជិតពួកគេទងពីរ
«ម៉ាក់ ប៉ា ហឹក..»ឃើញម្តាយហើយចិត្តនឹកអើយសែននឹក នាងមិនដែលបែកម៉ាក់យូរចឹងទេធ្លាប់នៅជាមួយគ្នា ពេលខ្លះនាងទៅគេងបន្ទប់ជាមួយម៉ាក់ទៀតតាំងតែពីដើមនាងគ្មានអ្នកណាក្រៅពីម៉ាក់ទេទើបម៉ាក់ក្លាយជាមនុស្សទីមួយដែលនាងតែងតែនឹកដល់នឹកគ្រប់ពេលនឹកណាស់
«ខ្ញុំនឹកម៉ាក់បំផុត»យ៉ូទិកានាងក៏ស្ទុះទៅអោបម្តាយទាំងទឹកភ្នែក រំភើបរកនិយាយអីមិនចេញ
«ម៉ាក់ក៏នឹកកូន ធំជាងមិនណាស់យើងនេះ បងមើលថែល្អទេកូន?»ស្របសម្តីគាត់ក៏លួចសម្លឹងទៅមើលមុខថេយ៉ុងបន្តិចមុននិងនាយកម្លោះដើរមកឈរជិតយ៉ូទិកាលូកដៃខ្លួនឯងទៅកាន់ក្រសោបដៃប្អូនជាប់ណែន
«ពីមុនខ្ញុំអាចនិងមិនល្អធ្វើបាបប្អូន តែចាប់ពីពេលនេះទៅខ្ញុំសូមសន្យាថានឹងស្រឡាញ់មើលថែផ្តល់តម្លៃ កត្តិយសឲ្យនាងមិនឲ្យនាងឈឺចាប់ទេ»
«ខ្ញំអាចជឿបានមែនទេ?»លោកស្រីក៏សួរបញ្ជាក់
«ជឿបានប្រាកដណាស់ម៉ាក់»
«លោកហៅខ្ញុំថាមិច?»លោកស្រីគាំងបន្តិចមិនជឿនិងត្រចៀកខ្លួនឯងថានិងលឺពាក្យនេះទេ
«អ្នកម៉ាក់លោកប៉ា»
«អរគុណដែលឈប់ខឹងឈប់ស្អប់ម៉ាក់»លោកស្រីអួលដើមកររកកលស្រក់ទឹកភ្នែករំភើបហួស តាំងតែពីមកនៅផ្ទះត្រកូលគីមរាប់ឆ្នាំនេះជាលើកទីមួយហើយដែលថេយ៉ុងហៅគាត់ថាម៉ាក់ព្រមទទួលយកគាត់ជាម្តាយ
«ឯងគិតត្រូវហើយ»ចាស់ទុំទាំងពីក៏មកអោបថេយ៉ុងគោះខ្នងគេតិចៗ សប្បាយចិត្តពេកហើយ
«មានរឿងមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងពីរ អូនដូចគ្នា»ប្រលែងគ្នាចេញពីការអោបក្រសោបហើយនាយក៏និយាយពីបំណងមួយទៀតដែលគេចង់ធ្វើ
«បងសុំផ្ញើកូនបួនប្រាំបានក្នុងពោះមួយនេះបានទេ?»ស្របសម្តីនាយក៏លុតជង្គង់ចុះនៅពីមុខប្អូនស្រីលូកយកចិញ្ចៀនពីក្នុងហោវប៉ាវខោបើកប្រអប់សុំនាងធ្វើជាគូអនាគតសុំនាងធ្វើជាអនាគតម្តាយកូនរបស់គេ
«ពួកឯងស្រឡាញ់គ្នាហើយហេស?»លោកគីមក៏សួរទាំងភាំងយីស ស្រឡាញ់គ្នាក៏មិនប្រាប់គាត់ដែលតែមកសុំគ្នារៀបការនៅនឹងមុខតែម្តងណ៎
«យូរដែលហើយលោកប៉ា»ថេយ៉ុងឆ្លើយ
«អូនយល់ព្រមទេ?»
«យល់ព្រម ព្រមយូរមកហើយ»នាងឆ្លើយយល់ព្រមគេក៏ពាក់ចិញ្ចៀននៅក្នុងម្រាមដៃនាងរួចក៏ក្រោកឡើងឈរអស់មួយកម្ពស់ទាញនាងតូចមកអោបជាប់និងដើមទ្រូងអោបស្ទើរតែរឹតនាងបាក់ឆ្អឹង
«បងមិននឹកស្មានថាក្តីស្រឡាញ់នឹងកំហឹងដែលបងតែងតែមានរហូតមកវាក្លាយជាល្អបែបនេះទេ បងសាងអាក្រក់តែបងបែរជាភ័យខ្លាចអូនស្អប់ខឹងបងវិញ តែអូនមិនដែលទេ អូនល្អ ល្អបំផុតហើយ»
«មកពីអូនស្រឡាញ់បងយូរហើយ ស្រឡាញ់ខ្លាំងទៀតផង ទើបអូនមិនដែលខឹងស្អប់បងបានយូរមនុស្សឆ្កួត»
«តែអីឡូវបងស្រឡាញ់អូនខ្លាំង ជាងអូនស្រឡាញ់បងទៀត»ថេយ៉ុងប្រលែងនាងចេញពីការអោបតែមិនបានប្រលែងដៃចេញពីចង្កេះផ្អែមល្ហែមសារសងគ្នាមិនចេះក្រែងចិត្តមនុស្សចាស់ នៅជិតនេះសោះ
«ហេមៗ គិតតែមានតែពីរនាក់មែនហ្នឹង»លោកគីមនិយាយ
«តោះអូនសម្លាញ់ទៅរកកន្លែងមានតែយើងពីនាក់វិញចឹង»និយាយចប់ថេយ៉ុងក៏ចាប់លើកប្អូនស្រីបីក្នុងរវង្វង់ដៃដើរសំដៅចូលទៅក្នុងបន្ទប់សណ្ឋាគារចុចជណ្តើរយន្តឡើងទៅជាន់ខ្ពស់ជាគេបន្ទប់ធំទូលាយរួចក៏ដាក់ប្អូនស្រីនៅលើពូកថ្នមៗ
«អូនស្រឡាញ់បងណាស់»
«មិនជឿទេ មានអីបញ្ជាក់អត់?»នាយសួរទាំងញាក់ចិញ្ចើមខិល
«ចង់បញ្ជាក់យ៉ាងមិច?»នាងក៏សួរបកទាំងបើកភ្នែកភ្លើសៗមិនយល់ន័យគេពិតមែនណា
«សុំ5បានទេ?»
«សុំអី5ហ្នឹង?»
«ឆ្លើយមកថាព្រមឬអត់?»
«បងចង់សម្លាប់អូនកាប់ជា5កង់មែនទេ?»នាងមិនយល់មិនដឹងក៏សួរនូវរឿងដែលខុសពីគំនិតអ្នកម្ខាងទៀតដាច់
«ឆ្កួត ឆ្លើយមកថាព្រមមោ»
«ព្រមក៏ព្រម»
«ចឹងចាប់ផ្តើម ខ្វោក»គ្រាន់តែនាងឆ្លើយថាព្រមភ្លាមរ៉ូបនៅលើខ្លួនក៏រហែកហោះហើរពេញបន្ទប់មុននឹងថេយ៉ុងក៏ទម្លាក់បបូរមាត់ទៅបឺតជញ្ជក់ថើបមាត់នាងយ៉ាងតល់ក្រហល់បែបលឿនៗប្រញាប់ៗ
«ហើយមិននិយាយថារឿងនិង ចាំអូនឲ្យ10តែម្តង»
«ដល់វេនបងហើយចឹង »ស្របសម្តីនាងក៏សង្រ្កាប់ចាប់ផ្តើមសុីគ្រឿងក្នុងប្អូនស្រីស្របនិងមានសម្តីមួយបន្លឺឡើង
«តិចៗអូនឈឺ អ្នកអាននៅអានអីទៀតចប់ហើយ»។
  🤣

ចប់ហើយៗៗអរគុណអ្នកគ្រប់គ្នាដែលខំតាមដានជូនពរឲ្យសុខភាពល្អរកទទួលទានមានបានគ្រប់ៗគ្នា💜🙏

You've reached the end of published parts.

⏰ Last updated: Mar 24 ⏰

Add this story to your Library to get notified about new parts!

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now