42

66 1 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី42
  យ៉ូទិកានាងក៏រហ័សស្ទុះឡើង សម្លឹងមើលទៅមុខថេយ៉ុងដែលនៅជិតនាងរួចក៏ស្រែកប្រកែកអោយគេថយឆ្ងាយពីខ្លួនព្រោះនាងអត់ស្គាល់គេទេ
«យ៉ូទិកា បងជាបងប្រុសរបស់ឯងមិនចាំបងទេ? »នាយកម្លោះដើរចូលមកជិតដាក់ដៃកាន់ក្រសោបស្មានាងទាំងសងខាង ប្រឹងប្រាប់ពីសមាសភាពខ្លួនថាជាអ្នកណាទៅកាន់នាង តែនាងបែរជាសម្លឹងគេភ្លឹសៗបែបងើយឆ្ងល់ហើយផ្ទៃមុខបែបនេះក៏នាងមិនដែលឃើញដូចគ្នា
«អត់ទេលោកកុហក ខ្ញុំអត់ស្គាល់លោកទេ បងខ្ញុំជាជុងហ្កុក ចុះលោកឈ្មោះជុងហ្កុកមែនទេ?»ក្រោយពីស្តាប់លឺសព្វនាមជុងហ្កុកជាឈ្មោះ សត្រូវបេះដូងគេនាយខឹងឆេវច្រឡោតតែម្តងនាយជាបងនៅជាមួយនាងយូរហើយហេតុអីនាងភ្លេចមិចក៏ទៅចាំអ្នកផ្សេងទៅវិញយ៉ាងមិច
«អាជុងហ្កុកវាមិនត្រូវអីនិងឯងទេ បងទេជាបងឯងបងឈ្មោះថេយ៉ុងមានចាំឬអត់?ថេយ៉ុង មិនមែនជុងហ្កុកទេ»នាយនៅតែខំតវ៉ាទៅអ្នកម្ខាងទៀត អោយចាំគេ អោយដឹងថាគេទេជាបងពិតប្រាកដហើយក៏ឈ្មោះថេយ៉ុង មិនបានឈ្មោះជុងហ្កុកដែលនាងប្រាប់ថានាងចាំបាននោះទេ
«បើលោកជាបងខ្ញុំហើយមិចក៏ខ្ញុំមិនចាំឈ្មោះលោក? ហេតុអីខ្ញុំនឹកមិនឃើញ អួយ»យ៉ូទិកានាងក៏ខំសម្លឹងមុខគេហើយក៏ព្យាយាមរកនឹកអោយឃើញតែតែបែរជាបណ្តោលអោយនាងឈឺក្បាលដូចត្រូវគេវៃដំ
«នឹកមិនឃើញ ក៏មិនអីដែលសម្រាកទៅចាំបងទៅហៅពេទ្យបន្តិចសិន»ថាហើយថេយ៉ុងក៏ដាក់អោយនាងដេកទៅលើគ្រែវិញថ្នមៗហើយក៏ប្រញាប់រត់ទៅហៅលោកគ្រូពេទ្យមកពិនិត្យនាង។
.....
«ប្រហែលជាក្បាលរបស់អ្នកជំងឺប៉ះពាល់ខ្លាំងទើបបណ្តោលអោយបាត់ការចង់ចាំបែបនេះតែវាមិនជាបញ្ហាគេវាគ្រាន់តែជារយៈពេលខ្លីប៉ុណ្ណោះខាងសាច់ញាតិជួយមើលថែនិងរំលឹកយូរៗទៅអាចនិងត្រឡប់មកដូចដើមវិញហើយ»លោកគ្រូពេទ្យចំណាស់ក៏ពិនិត្យមើលអាការៈនាងហើយក៏មកប្រាប់ឲ្យថេយ៉ុងស្តាប់ និងប្រាប់ពីតួនាទីសម្រាប់គេដើម្បីជាជំនួយអោយនាងបានចងចាំមកវិញ
«ពិតជាមិនធ្ងន់ធ្ងរពិតមែនហេស?»ថេយ៉ុងនាយក៏សួរបញ្ជាក់ ព្រោះនាងមិនចាំគេមិនចាំខ្លួនឯងតែបែរជានឹកឃើញឈ្មោះអ្នកផ្សេងឯណាឆ្កុយ
«បាទមិនជាធ្ងន់ទេ ..»លោកគ្រូពេទ្យក៏ញញឹមបញ្ជាក់បន្ថែមថាមិនអីពិតមែន មុននិងគាត់នាំខ្លួនដើរចាកចេញពីក្នុងបន្ទប់ តែក៏បុកគ្នាជាមួយនិងអ្នកដែលបើកទ្វាចូលមកក្នុងបន្ទប់ដូចគ្នា
«សុំទោសលោកគ្រូពេទ្យ..»ជុងហ្កុកនិយាយ
«បាទមិនអីទេ..!!»
«ឯងមករកស្អី? អ្នកណាអញ្ចើញ?»ឃើញជុងហ្កុកដើរចូលហើយក៏បម្រុងសំដៅទៅរកគ្រែរបស់យ៉ូទិកាដើម្បីសួរសុខទុក្ខពីអាការៈនាង តែក៏មានសម្តីឈ្លើយរបស់អ្នកនៅម្តុំនោះពោលមកបង្អាក់
«ខ្ញុំសួរសុខទុក្ខយ៉ូទិកា ហើយអារឿងអញ្ចើញនេះមិនចាំបាច់ទេមនុស្សគេមានចិត្តគេមកមើលហើយ មិនដូចជាមនុស្សមួយចំនួន»ថាបកទៅវិញហើយនាយក៏បន្ថែមស្មាមញញឹមឌឺដង រួចក៏ដើរចូលទៅរកយ៉ូទិកាដោយមិនខ្វល់ថាអ្នកណាចង់ឃាត់គេនោះទេ
«យ៉ូទិកាឯងលែងអីហើយមែនទេ មានរឿងអីមិចមិនប្រាប់យើង យើងនៅចាំជួយឯង មិចក៏មិនខ្វល់ពីយើងបែបនេះ?»នាយកម្លោះរាងក្រាស់ដើរទៅដល់គ្រែពេទ្យនាងសម្រាកហើយក៏ចាប់ស្តីអោយនាង ព្រោះមានបញ្ហាអីនាងមិនដែលខលមកប្រាប់ឬក៏ចង់និយាយអោយគេបានដឹងអីសោះ សុខចិត្តលាក់ទុកតែម្នាក់ឯងអីឡូវក៏ចូលមន្ទីរពេទ្យទៀត
«លោកជាអ្នកណា? ស្គាល់ខ្ញុំដែលហេស? គេនោះក៏ស្គាល់ខ្ញុំដែលខ្ញុំឈ្មោះយ៉ូទិកានេះពិតឬ?»លឺអ្នកម្ខាងទៀតមកដល់ក៏ថាអោយនាងប៉ច់ៗរួចក៏នាងធ្វើមុខឡេឡឺៗ ហើយក៏សម្លឹងមុខជុងហ្កុកឆ្លាស់ជាមួយនិងថេយ៉ុងទៅវិញទៅមក
«យ៉ូទិកា ឯងកើតអីមិចក៏និយាយបែបនេះយើងជាមិត្តឯង ជុងហ្កុកណាមិចក៏ថានិយាយចឹង?»ក្រោយពីលឺពាក្យប្លែកៗចម្លែករបស់ស្រីក្រមុំហើយជុងហ្កុកក៏សួរបកទៅនាងវិញឬមួយនាងចូលពេទ្យបាត់ការចងចាំភ្លេចរឿងរ៉ាវខ្ចីចអស់ហើយ
«មិញ លោកថាឈ្មោះជុងហ្កុកមែនទេ? លោកជាបងប្រុសខ្ញុំមែនទេ ខ្ញុំចាំតែឈ្មោះជុងហ្កុកទេ»
«មែនយើងជាជុងហ្កុក តែជាមិត្តរបស់ឯងមិនមែនជាបងប្រុសទេ? គេទេជាបងឯង»ចុងប្រយោគនាយក៏លើកដៃចង្អុលទៅថេយ៉ុងដែលឈរនៅម្ខាងទៀតនៃគ្រែរបស់នាង
«ពិតហេស? ពួកលោកទាំងពីរមិនមែនផ្តុំក្បាលគ្នាមកបោកប្រាស់ខ្ញុំទេមែនទេ?»នាងធ្វើមុខកំប្លែងៗលើកដៃចង្អុលជុងហ្កុកនិងថេយ៉ុងចុះឡើងៗហាក់ដូចជាមិនទុកចិត្តពួកគេសោះ
«ពិត/ពិត»អ្នកទាំងពីក៏ឆ្លើយព្រមគ្នាហាក់ដូចជាណាត់ឆ្លើយជាមួយនាង តែនាងក៏នៅតែមិនអស់ចិត្តដដែលនិយាយរួមតាំងពីក្រោកពីសន្លប់មក ឆ្ងល់សព្វគ្រប់ស្អីក៏នាងមិនដឹងដែល។
_____________________
ដូរវិញ្ញាណជាមួយអេតមីនស្រាច😂

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now