21

101 1 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី21
   បេះដូងស្ថិតនៅក្នុងប្រអប់ទ្រូងខាងឆ្វេងធ្លាក់ជ្រុះដល់បាតដីស្របពេលទឹកភ្នែករុញច្រាលស្រក់មកហូរខាងក្រៅដូចទឹកបាក់ទំនុប បបូរមាត់ញ័រទទ្រើតអណ្តោតគាំងរឹងរកនិយាយអីមិនចេញ ក្រស៊ែភ្នែកក៏ប្រឹងសម្លឹងទៅរាងកាយមនុស្សពីរនាក់កំពុងតែប្រលោមស្នេហ៍ជាមួយគ្នាយ៉ាងស្និតរមួត យ៉ូទិកា លើកដៃផ្ទប់មាត់មិនអោយលឺសម្លេងយំឲ្យគេស្តាប់លឺរួចក៏ប្រញាប់រត់ចេញពីក្នុងបន្ទប់ថេយ៉ុងយ៉ាងលឿនដោយម្ចាស់បន្ទប់គេមិនទាំងដឹងផងថានាងចូលទៅខាងក្នុងបានឃើញហេតុការណ៍ស្តែងៗនៅនឹងភ្នែក
ក្រឹប!!
«អ្ហឹកៗៗ ហឹកៗ» ចូលមកដល់ក្នុងបន្ទប់ភ្លាម នាងក៏បិទទ្វាចាកសោរជិតសម្រូលខ្លួនផ្អែកខ្នងនិងទ្វាហើយក៏បញ្ចេញសំឡេងយំដែលនាងប្រឹងលាក់ទុកអម្បាញមិញនេះ កុំឲ្យវានៅស្ទះរឹងក្នុងទ្រូងនាងទៀតហេតុអីបានវាឈឺយ៉ាងនេះ?ហេតុអីបានគេធ្វើចឹងដាក់នាង? នាងមានតែស្រឡាញ់និងផ្តល់ចិត្តស្មោះត្រង់សម្រាប់គេហេតុអីគេតបស្នងនាងមកវិញនូវទង្វើថោកទាបបែបនេះ?
«ឌឹបៗៗ មិចក៏បងប្រុសធ្វើបែបនេះ អ្ហឹកៗ»យ៉ូទិកានាងលើកដៃគក់ទ្រូងខ្លួនឯងខ្លាំងៗព្រោះតែវាចុកអួលណែនដកដង្ហើមស្ទើរតែមិនរួច គក់អោយវាធ្លាយអាបេះដូងចង្រៃចេញពីក្នុងខ្លួនរបស់នាង ដឹងហើយលឺហើយថាគេមិនដែលចាប់អារម្មណ៍មិនដែលស្រឡាញ់តែហេតុអីវានៅតែរឹងក្បាលនៅតែចង់ទៅជិតគេទៀត។ យ៉ូទិកាច្រត់ដៃប្រឹងក្រោកឈរឡើងដើរចេញពីក្នុងបន្ទប់រួចក៏ចេញមកដល់ខាងក្រៅសំដៅទៅរបងផ្ទះមុននិងលើកដៃបើកទ្វាដើរចេញទៅខាងក្រៅទាំងអារម្មណ៍រវើរវាយ ពេលនេះម៉ោងនេះវិនាទីនេះខួរក្បាលមួយនេះនឹកឃើញតែរូបភាពអាក្រក់ៗរបស់បងប្រុសជាទីស្រឡាញ់នាងជាមួយស្រីផ្សេងនាងឈឺចាប់ នាងខូចចិត្តនាងខកចិត្ត តែគ្មានណាអ្នកមកលួងលោមនាងសោះ
ផ្ទាំង / ឈូ ផ្លេកបន្ទោរខ្វាកៗ ផ្គរលាន់ ក្តុងក្តាំងខណៈទឹកភ្លៀងក៏បង្អុលធ្លាក់មកយ៉ាងច្រើន
«អ្ហឹកៗៗ»យ៉ូទិកានាងដើរទៅមុខដើរមិនដឹងទិសតំបន់មិនដឹងទៅទីណាទីណី ដឹងត្រឹមម្យ៉ាងមិនចង់នៅជិតគេមិនចង់ឃើញ មិនចង់លឺ អីទាំងអស់ ដំណក់ទឹកភ្លៀងស្រក់ចុះមកកាន់តែខ្លាំងទៅៗវាហាក់កំពុងខូចចិត្តដូចជាស្រីក្រមុំ វាមកដើម្បីធ្វើជាគ្នាកំដរមនុស្សខកស្នេហ៍ឲ្យកាន់តែកណ្តោចកណ្តែងភ្លៀងកាន់តែច្រើនអារម្មណ៍សោកសៅក៏ប្រជ្រៀតដណ្តើមគ្នាចូលមកក្នុងចិត្តនាងតូចយ៉ូទិកាន់តែខ្លាំង
«ហឹកៗ ឈឺ ហឹកៗ»យ៉ូទិកានាងនៅតែបន្តដើរកាត់ភ្លៀងជាមួយនិងមេឃងងឹតស្លុប នាងលើកដៃអោបខ្លួនឯង លួងលោមខ្លួនឯងអោយបានធូរខ្លះតែវានៅតែដដែលបេះដូងដង្ហើយស្រែកហៅតែមនុស្សដែលមិនឃើញពីតម្លៃរបស់វា
«បងប្រុសចិត្តអាក្រក់ ព្រូល »រាងកាយតូចច្រឡឹងបានដួលទៅលើថ្នល់មួយទំហឹង ធ្វើអោយក្បាលជង្គង់នាងដាច់របកស្បែកតែហេតុអីនាងមិនឈឺសោះចឹង?ក្រែងនៅពេលដែលស្បែកមនុស្សដាច់ចេញឈាមវានិងឈឺមិនចឹង?ចុះហេតុអីខ្លួននាងវាស្ពឹកស្រពន់អស់បែបនេះ ហេតុអីបានការឈឺចាប់ទាំងប៉ុន្មានវាមកស្តុកទុកតែមួយកន្លែងបែបនេះ?យ៉ូទិកានាងមិនចុះចាញ់ហើយព្យាយាមក្រោកឡើងដើរទាំងជើងទទេស្អាតកាត់ភ្លៀងដែលកំពុងស្រក់គ្មានត្រាប្រណី ខ្លួនក៏ទទឹកជោគរងាក៏រងាឯកាក៏ឯកាឯណាទៅក្តីសុខពិតរបស់នាងហេតុអីគ្រាន់តែក្តីស្រឡាញ់តូចមួយសោះគ្រប់គ្នាមិនអាចផ្តល់អោយនាងបាន
«ម៉ាក់ ហឹកៗ កូនហត់កូនឈឺ»នាងដើរនៅតាមចិញ្ចើមថ្នលដូចមនុស្សគ្មានវិញ្ញាណនិយាយខ្សាវៗតែម្នាក់រហូតដល់រាងកាយដ៏តូចមួយនេះវាទ្រាំទ្រលែងកើតទើបដេកដួលសន្លប់នៅលើផ្លូវតែម្តង។
  ព្រឹកព្រលឹមថ្ងៃថ្មី ឡានទំនើបស័រដែលបើកដោយដៃអ្នកម្លោះជុងហ្កុកកំពុងតែបើកនៅលើដងផ្លូវហើយគោលដៅគ្មានកន្លែងណាឆ្ងាយក្រៅពីផ្ទះក្រាស់គេនិងឯង។នាយបើបន្តទៅមុខក៏ឃើញមនុស្សស្រីមកពីណាមកដឹងមកដេកតាមថ្នល់ភាពមើលទៅមិនល្អសោះអាចជាមនុស្សអាណាថាទេដឹង ជុងហ្កុកចតឡានអែបគៀនរួចក៏ចុះមកមើលអោយច្បាស់ថាជាអ្នកណាតែវាកាន់តែធ្វើអោយគេភ្ញាក់ផ្អើល
«យ៉ូទិកា ឯងកើតអី?»ជុងហ្កុករហ័សបីនាងលើកឡើង រួចក៏ដាក់ចូលក្នុងឡានបើកចាកចេញយ៉ាងលឿនស្លេវ។
_____________
ចាំមើលពូថេយ៍ភ្ញាក់🤣

ទណ្ឌកម្មបេះដូង💔«ចប់»Место, где живут истории. Откройте их для себя