29

103 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី29
ក្រឡែកមកមើលប្រុសកម្លោះដែលទើបតែដើរចេញទៅមិញនេះវិញនាយខឹងចិត្ត ខឹងខ្លួនឯងជាខ្លាំង ហេតុអីមិនអាចទៅធ្វើរឿននោះបានបើសិនជានាងមិនព្រមជាមួយគេនោះ អាចថាគេជាមនុស្សមិនចូលចិត្តបង្ខំជាមួយរឿងបែបនេះ
«ហេតុអីយើងធ្វើវាមិនបាន ចង្រៃយ៍ / ផាំង»ថេយ៉ុងនាយជេរប្រទិចខ្លួនឯងហើយក៏ទាត់ជើងតុមួយជើងផាំងដើម្បីបញ្ចេញកំហឹងចោលខ្លះមិនចឹងស្ទះស្លាប់អីឡូវហើយ
«តើខ្ញុំនិងដាច់ចិត្តធ្វើបាបនាងបានយូរប៉ុណ្ណោទៀត?»ថេយ៉ុងសម្រូតខ្លួនចុះអង្គុយផ្អែកខ្លួននិងតុលោកជង្គង់ម្ខាងឡើងដាក់ដៃពីលើ ទឹកមុខហាក់ពិបាកយល់ដូចពិភពលោកនិងរលាយនៅថ្ងៃស្អែកនេះយ៉ាងចឹង
«ចុះបើខ្ញុំស្រឡាញ់នាងមែននោះ?»នាយអោនមុខចុះសម្រាក់ទឹកភ្នែកនិយាយខ្សឹបៗអោយលឺតែម្នាក់ឯងថានាយក៏បានស្រឡាញ់នាងវិញដូចគ្នា មិនមែននាងចេះយល់ច្រឡំអីនោះទេ
«ហេតុអីរឿងវារញ៉េរញ៉ៃបែបនេះ?»ថេយ៉ុងឈឺទាំងចិត្តទាំងបេះដូងខួរក្បាលចាក់ស្រះដោយស្នេហាលាយគុំនំបើពីដំបូងនគេមិនចូលទៅស្និតនិងនាងអាចថាពេលនេះគេមិនស្រឡាញ់នាងក៏ថាបានដែរ តែគេ ជាអ្នកខុសដោយប្រើល្បិចចូលទៅជិតនាងតែចុងក្រោយក៏លុងជ្រៅទប់ជាមួយនិងអារម្មណ៍ខ្លួនឯងមិនបាន គិតទៅគេចោលម្សៀតពិតៗ
«ឯងមិនគួរណាកើតមកជាកូនស្រីម្នាក់នោះទេ»ចិត្តដែលឈឺនៅតែបន្តលាក់ទុកនៅក្នុងទ្រូងនាយដដែលព្រោះនាយមិនចង់បង្ហាញអោយអ្នកណាឃើញហើយមកនិយាយពេកជ្រាយថាគេទាក់ទាញចំណាប់អារម្មណ៍ទេ ថេយ៉ុងអង្គុយយំអស់ចិត្តរួចក៏ក្រោកជូតទឹកភ្នែកហើយក៏បើកទ្វាចេញពីបន្ទប់តែក៏ចៃដន្យយ៉ូទិកានាងក៏បើកទ្វាចេញពីក្នុងបន្ទប់នាងដូចគ្នាទើបធ្វើអោយអ្នកទាំងពីរឈរទល់មុខគ្នាតែម្តង
«គាំង..»ឃើញប្អូនស្រីក្រៅខោភ្លាមថេយ៍ក៏បិទទ្វាបន្ទប់លឺសូរគាំងហើយក៏ចុះដើរទៅជាន់ខាងក្រោមសំដៅរោងឡានបាត់ទាំងមិនខ្ចីងាកមើលមុខនាងសូម្បីតែបន្តិច
«នាងឆ្កួតអើយ ទៅសង្ឃឹមអីចង់បានក្តីស្រឡាញ់ពីគេក្រែងដំបូងឯងក៏ស្រឡាញ់គេតែម្ខាងស្រាប់ហើយមិនចឹង?»ស្រីក្រមុំព្យាយាមលួងលោមចិត្តខ្លួនឯងលើកដៃអង្អែលទ្រូងដែលខ្ទីចខ្ទាំនោះកុំអោយដង្ហើយស្រែករកឈ្មោះប្រុសម្នាក់នោះទៀតគេមិនទាំងដែលមើលឃើញពីតម្លៃរបស់វាឡើយ
«អ្ហឹកៗ រៀនរស់ដោយគ្មានគេអោយបានណាលឺទេ?»យ៉ូទិកាហូរទឹកភ្នែកជំនួសអោយចិត្តឈឺចាប់ពើតផ្សា ទោះមាត់នាងប្រឹងនិយាយយ៉ាងណាតែបេះដូងនាងក៏នៅតែត្រូវការគេដដែលហេតុអីស្នេហាវាឈឺខ្លាំងម្ល៉េះ?ពេលសប្បាយ គឺរីករាយស្ទើរតែដេកញញឹមដូចមនុស្សដល់ពេលបែកបាក់ដូចដកឡាមយកមកឆូតបេះដូងលេងយ៉ាងចឹង។
ឡានទំនើបពណ៍ខ្មៅបានមកឈប់ចតនៅខាងមុខបារមួយកន្លែងដែលគេមិនទាន់បើកនៅឡើយ ព្រោះវានៅព្រឹក តែដែលគេមោព្រោះតែម្ចាស់បារជាមិត្តភក្តិគេហ្នឹងឯង
«ឯងមករកស្អីបារមកទាន់បើក?»ជីមីនមិត្តស្លាប់រស់កាលពីនៅរៀនរបស់គេក៏ចូលមករាក់ទាក់ព្រោះឃើញមុខឡើងក្រញូវហើយមកចូលបារកាត់ព្រឹកតែម្តងនៀកគោតស្អីរាល់ថ្ងៃ
«គ្មានស្អីទេ យកស្រាអោយយើងមក យើងចង់ផឹកផឹកអោយស្លាប់តែម្តងទៅ»ថេយ៉ុងដាក់បង្គុយនៅលើសាឡុងទន់ៗហើយក៏ប្រាប់ទៅមិត្តអោយយកស្រាមកអោយគេព្រោះពេលនេះគេស្ត្រេសខ្លាំងណាស់ចង់ផឹកតែមួយមុខប៉ុណ្ណោះស្អីក៏គ្មានអារម្មណ៍គិតខ្វល់ដែរ
«អឺៗ ចាំយកអោយ»ជីមីនក៏ខ្ជិលហាមក៏លើកដៃជាសញ្ញាប្រាប់ទៅបុគ្គលិកអោយលើកស្រាមកតុថេយ៉ុងមួយឈុត
«ផឹកមួយៗវើយ ស្រាវាមិនអស់ទេនៅច្រើនណាស់តិចអួលស្រាងាប់គេមកចាប់យើងហើយបិទបារយើងឯងត្រូវមិនខានទេ»ជីមីនឃើញហើយចង់តែខ្យល់គរទេ ព្រោះគ្រាន់តែលើកស្រាមកដាក់នៅលើតុភ្លាមថេយ៍នាយដកលើកទាំងដបមកអកក្អឹកៗមើលតែស្រែកឃ្លានរាប់សឹបឆ្នាំហើយចឹង
«អរ បើយើងស្លាប់ យើងក៏មកយកឯងឲ្យស្លាប់ទៅជាមួយគ្នាដែលព្រោះពួកយើងជាមិត្តនិងគ្នាមិនចឹង?»ថេយ៉ុងក៏បញ្ជោះទៅបន្ថែមគេទាំងពីរជួបមុខគ្នាលើកណាមិនដែលចេះរំលងទេ អានិយាយរឿងស្លាប់អីនោះម្នាក់ៗមាត់សុទ្ធតែអត់គម្រប
«ដេកចាំទៅ យើងនឹងទៅរកគ្រូវខ្មោចចាប់ឯងញាត់ក្រឡមិនខានទេ អាមិត្តទូរទស្សន៍ »ជីមីនក៏មិនណយដែលដាក់មួយពាក្យៗទៅវិញក៏ចុកៗខ្លាំងណាស់ បើមិនចឹងមិនអាចរាប់អានគ្នាមកដល់អីឡូវទេ
«ហើយឯងនិងមិត្តល្អ អាមិត្តមហា ហាច ឈ្លើយ ព្រាន មាត់ឆ្កែ យើងលើកអោយឯងហើយ»
________________
នេះទើបជាមិត្តភាព🖕

ទណ្ឌកម្មបេះដូង💔«ចប់»Unde poveștirile trăiesc. Descoperă acum