48

61 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី48
យ៉ូទិកានាងបើកភ្នែកធំៗ បេះដូងលោតខុសចង្វាក់ស្ទើរធ្លាយចេញមកខាងក្រៅ ក្នុងចិត្តភ័យផងខ្លាចផង ខ្លាចគេខឹងស្អប់នាង ទៅលួចលាក់ស្រឡាញ់ស្រីផ្សេងហើយទុកឲ្យនាងនៅឈឺចាប់ម្នាក់ឯង នាងមិនចង់ទទួលបានអារម្មណ៍បែបហ្នឹងម្តងទៀតទេ។ ស្របនិងភាពភ័យខ្លាចរបស់យ៉ូទិកាកំពុងតែមាន ស្នាមញញឹមនៅលើផ្ទៃមុខរ៉ូសុីក៏ផុសឡើង នាងកំពុងតែពេញចិត្តនិងស្ថានភាពបែបនេះ ស្ថានភាពដែលនាងអាចមើលឃើញពីភាពភ័យខ្លាចរបស់ក្មេងស្រីដែលក្អេងក្អាងដាក់នាងមិញនេះ មុខមាត់ក៏ស្លេ្កកស្លាំងញើសបែកជោកថ្ងាស ប្រហែលជាភ័យណាស់
«ថេ...»ឃើញនាយកម្លោះថេយ៉ុងទឹកមុខស្មើ ឈរស្ងៀមរ៉ូសុីនាងក៏ដើរម្ញិកម្ញក់សំដៅទៅ មាយាដាក់គេតែសុំទោសផង ថេយ៉ុងនាយក៏គេច  ដើរសំដៅមកស្ទុះអោបប្អូនស្រីដែលកំពុងតែឈរភ័យញ័រមាត់ អោបឡើងណែន អោបទាំងគ្មាននិយាយអ្វីទាំងអស់
«បងខឹងខ្ញុំទេ?»នាងមិនបានលើកដៃទៅអោបគេតប តែក៏ប្តូរជាសួរគេវិញដោយសំឡេងស្រទន់ បើឆ្លើយថាខឹងក៏មិនអីទេ នាងខុសនាងជាអ្នកទទួលយកខ្លួនឯង
«មិនខឹងទេ»នាយកម្លោះប្រលេង ប្អូនស្រីចេញពីការអោបក្រសោបបន្តិច មុខនិងលើកដៃទៅក្តោបមុខនាងថ្នមៗ ឆ្លើយសំណួរដែលនាងបានសួរ កាពិតគេគ្មានចិត្តខឹងអីបន្តិចទេ មានតែបន់ឲ្យនាងជាគេសប្បាយចិត្តណាស់ហើយ
«ថេចុះអូន..»លែងបន្តទ្រាំនិងឃើញភាពផ្អែមល្ហែមពីរនាក់បងប្អូន ឆ្កួតៗនេះទៀត រ៉ូសុីនាងក៏ស្ទុះដើរទៅរកថេយ៉ុង សួររកចំណែកខ្លួនឯង
«ថយ ចេញ»ឃើញស្រីមាត់ក្រហមដើរមករកបងប្រុសដែលជាកម្មសិទ្ធនាងហើយចាំកាលទៀត យ៉ូទិកានាងទាញថេយ៉ុងឲ្យមកឈរពីក្រោយខ្នង ទុកឲ្យនាងជាអ្នកកាង និងស្រីមាត់ក្រហមម្នាក់នេះតទល់គ្នាវិញ មនុស្សស្រីអីចឹងមកតាមប្រុសដល់កន្លែង គេស្រឡាញ់មិនថាទេ គេឡើងស្អប់សោះហ្នឹង
«ខ្ញុំមករកថេ នាងក្មេងឯងជួយចេញឲ្យឆ្ងាយបន្តិច»
«ភ្នែកល្អតើដឹងថាខ្ញុំក្មេងជាងអ៊ំឯងដែរ បើដឹងចឹងល្អហើយគិតថាបងថេគាត់ល្ងង់ចោលស្រីក្មេងសាច់សរលោងស្រមោចវាជ្រុះដូចខ្ញុំ ហើយទៅយកស្រីចាស់ស្បែកគ្រើម មុខក៏ជ្រួញដូចអ៊ំមែន មានខួរក្បាលដែលអត់ហ្នឹង គិតៗមើល» នាងឈរអោបដៃពើងទ្រូងដៀងស្រីចាស់ដែលកំពុងឈរនៅចំពោះ មុខដៀលក៏សុទ្ធតែការពិត អត់កុហកអីបន្តិចទេមិនជឿក៏ឆ្លុះកញ្ចក់មើលទៅ ស្របនិងថេយ៉ុងដែលកំពុងឈរពីក្រោយប្អូនស្រីលួចសើចតិចៗ មិននឹកស្មានថានាងហួងហែងគេដល់ម្លឹង សង្ស័យប្រចណ្ឌគេណាស់បើ ប្រចណ្ឌខ្លាំងក៏ស្រឡាញ់មិនតិចទេ
«នាងក្មេងឆ្កួត..»រ៉ូសុីនាងខឹងឡើងញ័រសាច់ មុខក្រហមងាំងចង់តែចាប់ហែងនាងក្មេងមាត់អត់គម្រក ឈ្លើយដាចនេះចោលទេ តែមិនហ៊ានខឹងយ៉ាងណាក៏មិនត្រូវបញ្ចេញអាការៈមកខ្លាំងពេកដែរទ្រាំៗ
«ខ្ញុំឆ្ងល់ណាស់ ខំជេប៉ុណ្ណឹងហើយនៅមុខក្រាស់មិនទៅណាទៀត សរសើរមែនណា»
«ថេអូន..»យ៉ូទិកាខំនិយាយចង់ហោកបបូរមាត់ តែរ៉ូសុីនាងនៅតែចង់ ត្បុលទៅរកថេយ៉ុងទៀតអត់ខ្វល់អីបន្តិចសោះ ដូចអត់ឈឺខួរទេ
«អុញ ម៉េចចឹង? ស្តាប់ណាអ៊ំបងថេយ៉ុងនេះជារបស់ខ្ញុំឡប់មែនហ្នឹងដើរមកដណ្តើមរបស់គេ?»
«ខ្ញុំមិនជឿ»
«មិនជឿសួរទៅ»យ៉ូទិការនាងក៏ បញ្ជោះឲ្យរ៉ូសុីសួរទៅថេយ៉ុងតែម្តងទៅ
«ថេបងជារបស់នាងក្មេងនេះមែនហេស?»
«មែន គីម ថេយ៉ុងម្នាក់នេះជាកម្មសិទ្ធរបស់យ៉ូទិកាហើយ»ថេយ៉ុងឆ្លើយ
«អួយៗៗ ច្បាស់នៅអ៊ំ?»យ៉ូទិកានាងសើចសមហួច ថេយ៉ុងឆ្លើយពិតជាពេញចិត្តនាងខ្លាំងណាស់
«ផ្ញើទុកសិនចុះ..»
«កុំភ្លេចមកយកផងអ៊ំ ហឹកៗៗ»
__________________
រីស្តុករឿងមកវិញហីអាបមីមជាប់រវល់អស់ជាច្រើនថ្ងៃ🤣

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now