35

162 1 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី35
យ៉ូទិកានាងក៏ឆ្លើយតាមគេសុំ នាងក៏ទាំងជេរទាំងស្តីបន្ទោសផាំងៗគ្មានដកដៃ សូម្បីតែអ្នកដែលអង្គុយស្តាប់នាងគឺគាំងរកតបនាងមិនចេញទៅហើយព្រោះតែវាសុទ្ធតែការពិតតែទាំងអស់ហ្នឹង
«ហឹ ហឹ..»សម្លេងសើចបែបលាក់លៀមក៏បន្លឺឡើងធ្វើអោយថេយ៉ុងរហ័សងាកមុខទៅរកណូរ៉ាដែលកំពុងតែបើកឡាន
«ឯងសើចស្អី? កំប្លែងណាស់ហេស? បើកឡានអោយតែល្អទៅ»ថេយ៉ុងថាអោយណូរ៉ាយ៉ាងចាស់ដៃចូលចិត្តណាស់អាចរិតសើចចំអកអោយចៅហ្វាយខ្លួនឯងនឹង ទាំងប្អូនទាំងកូនចៅគេពេលនេះជើងល្អសម្បើមណាស់
«បាទទាន៎..»ណូរ៉ាក៏ប្តូរអកប្បកិរិយាមកជាមុឺងម៉ាត់វិញមួយរំពេជ ខណៈដែលថេយ៉ុងក៏ងាកមកចាប់អារម្មណ៍និងស្រីតូចល្អិតដែលអង្គុយនៅលើភ្លៅគេ មុខងាប់ដូចគេយកទៅបាញ់ចោលយ៉ាងចឹង
«okបងទទួលហើយ ទទួលទាំងអស់ដែលឯងនិយាយអម្បាញមិញបងខុសសុំទោសចប់ទេ?»ថេយ៉ុងនាយក៏ព្រមទទួលខុសគ្រប់យ៉ាងមិនប្រកាន់មិនខឹងមិនច្រឡោតទៀតទេ តែអ្នកណាទៅដឹងថាអ្នកស្តាប់បែរជាយល់ថាគេទៅជាបញ្ចោះបន្សោកនាងទៅវិញ
«បងចង់ថាខ្ញុំជម្នះយកតែចិត្តខ្លួនឯងហេស?»យ៉ូទិកាខឹងស្ទើរបែកទ្រូងហេតុអីប្តូរបានគ្រប់ទម្រង់បែបនេះដល់ឡូវមកនិយាយបញ្ចោះនាងអោយខឹងដល់ស្លាប់ឬយ៉ាងមិច?
«បងឈប់និយាយហើយចឹង ចប់ឬអត់?»ថេយ៉ុងអោបចង្កេះនាងកាន់តែរឹត រួចក៏បង្ខិតខ្លួននាងអោយកៀកកិតជិតនិងខ្លួនគេស្ទើររលាយចូលគ្នា
«បងប្រុស បឈ្ឈប់គំនិតថោកបងភ្លាមខ្ញុំដឹងថាបងកំពុងគិតអី ជាចាស់កុំធ្វើបាបក្មេងជាពិសេសហាមប្រើហឹង្សា»យ៉ូទិកាលើកដៃចង្អុលមុខអ្នកម្ខាងទៀតទឹកមុខក៏មាំស្មើធេងដូចថ្នល់ជាតិ ដែលវាខុសពីក្នុងខ្លួននាងវាញ័រចង់ស្លាប់ទៅហើយ
«បងមានបានវៃឯណា? តែបងនិងអោយទឹកដោះគោឯងផឹកទៅវិញទេ »ចុងប្រយោគថេយ៉ុងញញឹមបែបលាក់គំនួចព្រោះគេនិយាយ គេប្រាកដជាយល់ហើយថាចង់បានន័យយ៉ាងមិចតែអ្នកដែលអង្គុយស្តាប់ដូចជានាងទេដែលឡេឡឺមិនយល់
«ទឹកដោះគោ ក្បាលបងឯងស្អី? ឆ្កួតហើយ លែងខ្ញុំទៅរៀនដល់សាលាហើយ»យ៉ូទិកានាងក៏បេះដៃនាយចេញពីចង្កេះហើយក៏ស្រវាទាញកាតាបរៀនរបស់នាងហើយក៏ចុះពីលើឡានតែក៏ឆ្លៀតងាកមកជេរអ្នកខ្លះបន្ថែមទៀត
«ខ្ញុំទៅរៀនហើយ អាបងកាហើម អាក់»យ៉ូទិកាលានអណ្តាតឌឺអ្នកម្ខាងទៀតរួចក៏រហ័សរត់ត្រុយដម្រង់ទៅថ្នាក់រៀនដោយទុកអ្នកម្ខាងទៀតអង្គុយជ្រួញចិញ្ចើមឆ្ងល់
«អាណូ យើងហើមមែនហេស? យើងធាត់មែនទេ? មានកញ្ចក់ឬអត់យើងឆ្លុះបន្តិច តែមិនអាចទេយើងមិនដែលបណ្តោយខ្លួនអោយធាត់ឡើយ»ថេយ៉ុងនិយាយសួរទៅណូរ៉ាមិនឈប់រកតែឆ្លើយអីមិនទាន់ ព្រោះនាយក៏ភ័យនិងសម្រស់ខ្លួនឯងខ្លាំង គ្រាន់តែជេរធម្មតាសោះតែគេគិតយកមកមែនទែន
«អូហូ ចៅហ្វាយជឿអ្នកនាងតូចដែល គាត់លេងសើចទេចៅហ្វាយសង្ហាគ្រប់យ៉ាងមិនហើមមិនធាត់អីទេ»រ៉ណូនាយលួចសើចនៅក្នុងចិត្តខ្លាំងៗមិនគួរណាចៅហ្វាយមុខងាប់សម្តីកាចប្រែមកជាភ័យខ្លាចត្រឹមពាក្យថាហើមពីមាត់មនុស្សស្រីធម្មតាម្នាក់ទៅវិញ
«សង្ហារមែនអី? យើងថាហើយ យើងសង្ហារស្រាប់ហើយមិនមានអីត្រូវហើមទេ អ្នកនាងតែផ្តាស់»ក្រោយពីមានជំនិតប្រាប់ថាមិនបានចាស់មិនបានហើមនាយក៏សប្បាយចិត្តវិញហើយក៏បន្តដំណើរទៅដល់ក្រុមហ៊ុន។
......
«អារុណសួស្តី»គ្រាន់តែចូលមកដល់ថ្នាក់ភ្លាមនាងក៏ទទួលបានពាក្យអារុណសួស្តីពីនាយកម្លោះសង្ហារសម្តីផ្អែមរលាយបេះដូងពីជុងហ្កុកមុនគេ
«អឺអារុណសួស្តី »នាងក៏ញញឹមហើយក៏ដាក់បង្គុយជិតនិងជុងហ្កុក តែអាការៈនាងមិនដូចរាល់ដងទេនាងម្តងក៏ញញឹមម្នាក់ឯងជូនកាលក៏ក្រញូវមិនយល់ថានាងចង់មានអ្វីនោះទេ។ក្រោយពីរៀនចប់ដល់ថ្ងៃត្រង់សិស្សគ្រប់គ្នាក៏រួតរះទៅញាំបាយអាហារថ្ងៃត្រង់ ទាំងជុងហ្កុកនិងយ៉ូទិកាក៏មកញាំបានតាមទម្លាក់យ៉ូទិកានាងអង្គុយកាយបាយដោយមិនបានញាំ ព្រោះអារម្មណ៍នាងហោះហើរទៅដល់ឋានណាណីហើយទេខណៈដែរ
«អួយយ/ អាយយ សុំទោសផងខ្ញុំគ្មានចេតនាទេ»ដោយកំពុងតែភ្លឹកមិនដឹងខ្លួនក៏មានសិស្សដែលដើរគ្នាបីនាក់តែក៏មានម្នាក់ដើរកាន់ចានទឹកសម្លក្តៅហុយៗរួចក៏មកប៉ះនិងយ៉ូទិកាធ្វើអោយទឹកសម្លនោះត្រូវស្រោចទៅលើក្បាលនាងពេញមួយទំហឹង
«ក្តៅៗៗ..»យ៉ូទិកានាងស្រែកលឺព្រោះទឹកសម្លរក្តៅហុយៗស្រោចពេញលឺខ្លួនទាំឈឺក្រហាយផ្សា
«យ៉ូទិកាយ៉ាងមិចហើយ ឈឺកន្លែងណាខ្លះចាំយើងនាំឯងទៅបន្ទប់ពេទ្យ»ស្របសម្តីជុងហ្កុកក៏រហ័សបីយ៉ូទិការត់វឹងទៅបន្ទប់ពេទ្យ ដោយទុកអោយអ្នកបង្កហេតុឈរទន្រ្តំជើងខឹងឆ្កួតម្នាក់ឯង
«អាយយ បើយើងមិនបានបងជុងហ្កុកនាងកីមិនបានគេដែល ហឺស»
____________
ចាំមើលពូថេយ៍ដឹង🤪🤪🤪

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now