26

95 1 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី26
    ថេយុ៉ងនាយខំមាត់ប្រឹងអត់ធ្មត់មិនចង់ស្រែកដាក់ឬក៏ធ្វើបាបនាងទេតែនាង ចេះតែរឹងទទឹងដាក់គេ គេសួរស្រួលៗនាងក៏ឆ្លើយបញ្ឆោះគេ មិនសួរបែរជាស្ងាត់មិនហើបមាត់ ទាំងដែលកាលពីមុននាងមិនមែនបែបនាងនាងចូលចិត្តនិយាយចូលចិត្តរំខានគេខ្លាំងណាស់ ចុះចរិកនាងពីមុនឆ្កែសុីអស់ហើយហេស?
«យ៉ាងមិចបងចង់ធ្វើអីខ្ញុំទៀត?»យ៉ូទិកាងើយមើលមុខទៅថេយ៉ុងចំៗ ខណៈនាយកម្លោះកំពុងតែលើកម្រាមដៃចង្អុលមកចំមុខរបស់នាង ស្របនាងក៏សួរបញ្ជាក់ពីពាក្យដែលបងប្រុសក្រៅខោរបស់នាងនិយាយមិនទាន់អស់អម្បាញមិញ
«ឯងតាំងពីទៅផ្ទះអាចង្រៃហ្កុកនោះបានតែមួយថ្ងៃឆ្លងចរិតពីវាហើយ? និយាយចេញមកឈ្លើយមិនដឹងចាស់មិនដឹងក្មេង »ថេយ៉ុងក៏ទម្លាក់ដៃចុះរួចក៏បែរជាមកស្តីថាអោយនាងបន្ត ប្អូនគេពីមុនស្លូតបូតគួរអោយស្រឡាញ់ណាស់ និយាយអីចេញមកដូចមនុស្សចេះដឹងបានចូលសាលារៀនសូត្រតែនាងពេលនេះដូចជាក្មេងពាលតាមបាតផ្សារ ឌឺផ្កើន មិនគ្រប់នៅចេះមកបញ្ជោះបន្សោកដាក់គេទៀត
«បងកុំរាលដាលដល់អ្នកផ្សេងបានទេ? គេមិនដឹងអីទេមានតែបងទេដែលអាក្រក់តែម្នាក់ឯងកុំទៅអូសទាញអ្នកផ្សេងអោយមកចូលរួមជាមួយ»យ៉ូទិកាក៏ខឹងច្រឡឹងភ្លាមៗគ្រាន់តែរំលឹកដល់ឈ្មោះជុងហ្កុក គេជាអ្នកជួយជីវិតនាងពីមនុស្សឃោឃៅដូចជាគេបើមិនចឹងទេ ស្មើនេះនាងមិនដឹងទៅជួបស្អីខ្លះទេហើយអ្នកបង្កក៏ជាបងប្រុសដែលកំពុងតែស្តីជេរនាងនេះហើយ
«ការពារគ្នាបានល្អសម្បើមណាស់ន៎?»ថេយ៉ុងទល់អណ្តោតទៅនិងមាត់ស្របពេលដែលពាក្យសម្តីនាងកំពុងតែរុញច្រានកំហឹងដែលកំពុងតែរំងំនៅក្នុងខ្លួនគេចាប់ផ្តើមចេញមកហើយ
«ខ្ញុំមិនបានការពារអ្នកណាទាំងអស់ តែខ្ញុំនិយាយកាពិត គេជាសុភាពបុរសគេល្អ មិនដូចជាបងគេងមួយខ្ញុំហើយ ស្អែកឡើងទៅស្រេកឃ្លានគេងជាមួយស្រីផ្សេងទៀត សប្បាយណាស់មែនទេជាមួយនិងអាទង្វើថោកៗរបស់បងនេះ?»យ៉ូទិកានាងនិយាយរំលឹកទៅដល់យប់មុននោះស្របពេលចង្វាក់បេះដូងនាងកំពុងលោតឈឺខ្ទោកៗអួលណែនចុកផ្សា មិនចង់រំលឹកតែក៏ត្រូវនិយាយអោយមនុស្សនៅម្តុំនេះបានដឹងពីទង្វើថោកទាបរបស់គេខ្លះផងកុំពូកែតែដើរចាប់     កំហុសអ្នកដ៏ទៃពេក ស្មានតែអ្នកផ្សេងគេមិនបានដឹងពីទង្វើអាក្រក់ៗដែលគេបានធ្វើមែនទេ?
«អរ អាយប់ដែលឯងបាត់ខ្លួនព្រោះរឿងនិងហេស? ហឺសៗ»ថេយ៉ុងញញឹមចុងមាត់ព្រោះនាងក៏បានដឹងរឿងនេះពិតមែន តែគេក៏មិនបានទៅឈឺចិត្តស្អិតទ្រូងជាមួយទេ និយាយរួចគឺសប្បាយចិត្ត
«មែនគឺរឿងនិង ហើយរឿងខ្ញុំបងគិតយ៉ាងមិច?ខ្ញុំសង្ឃឹមថាបងមានភាពជាមនុស្សនៅក្នុងខ្លួនខ្លះដែលសុីហើយមិនចោល»គោលបំណងដែលនាងនិយាយបែបនេះព្រោះតែនាងចង់អោយគេមកទទួលខុសត្រូវលើនាងគេបានយកអ្វីគ្រប់យ៉ាងដែលជារបស់នាងមានបាត់ហើយ
«យើងសុីពួកស្រីខាងក្រៅហើយក៏អោយលុយពួកនាង ហើយឯងក៏ដូចគ្នាឈប់សម្តែងទៅចង់បានប៉ុន្មានដាក់តួលេខមក? ក្រែងម្តាយរបស់ឯងនិងឯងចូលមកនៅក្នុងផ្ទះនេះមិនមែនព្រោះលុយមិនចឹង?»ថេយ៍ញាក់ចិញ្ចើមម្ខាងឌឺដងទៅអ្នកម្ខាងទៀតគ្មានចិត្តឈឺសូម្បីបន្តិចផ្ទុយពីការឈឺទៅជាសមចិត្តខ្លាំងណាស់
«ថោក!!!!»ពាក្យកំបុតមួយម៉ាត់យ៉ាងខ្លីបានបង្ហើយចេញពីមាត់នាងព្រោះតែអាសម្តីដែលគេនិយាយមិញនេះវាមិនយល់ដល់កូនចិត្តដែលនាងខំស្រឡាញ់គេ ស្រឡាញ់ណាស់ក៏មិនគិតអោយគេបកមកស្រឡាញ់វិញដូចគ្នា ហើយបើរឿងដែលគេមានអីៗជាមួយនាងហើយប្តូរនិងលុយបែបនេះនាងក៏មិនព្រមដែរ ដែលបានព្រមព្រោះគិតថាគេអាចមានចិត្តជាមនុស្សចេះដឹងខុសត្រូវតែអ្នកណាទៅដឹងថាគេជាមនុស្សបែបនេះ
«បានសម្តីណាស់នាង!!!»ថេយ៉ុងងាកមករកនាងដោយកំហឹងពុងតែឆេះព្រោះនាងបានជេរគេថា     ថោបមិញនេះ
«បងចង់ធ្វើអី?»យ៉ូទិកានាងសួរ ដោយអារម្មណ៍ភ័យខ្លាចញើសបែកស្រាក់បេះដូងលោតខុសចង្វាក់ខ្លួនក៏ញ័រឡើងទទ្រើតព្រោះតែបងប្រុសនាងចូលកាន់តែជិត ភ្នែកសម្លឹងមើលនាងដោយផ្លូវមិនល្អ
«ឯងគិតថាមនុស្សប្រុសស្រីដែលនៅក្នុងឡានតែពីរនាក់ កន្លែងផ្លូវស្ងាត់ជ្រងំបែបនេះគិតថាគេធ្វើអីគ្នា យោងទោង ឬលេងបិទពួន?»ម្រាមដៃធំៗវែងៗស្រឡូនបានលូកទៅអង្អែលថ្ពាល់យ៉ូទិកាតិចៗបបួលអោយនាងអៀនផងខឹងផងម៉ួម៉ៅផងរកប្រាប់មិនត្រូវ
«អៀនហេស?»នាយក៏បន្តលូកទៅកាន់ចុងចង្កានាងអោយងើយឡើងសម្លឹងអោយចំមុខរបស់គេឯគេគិតតែពីញញឹមចុងមាត់មិនឈប់
«អួយយ»នាយមិនបានធ្វើអី តែបែរជាក្រវេសមុខនាងមួយទំហឹងស្ទើរតែជាប់សរសៃករកមុននិងពាក្យប៉ុន្មានម៉ាត់ហោះមកបុកទម្លុះដើមទ្រូងរបស់នាង។

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now