23

100 2 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី23
ពេលល្ងាច
ងឺត...
សម្លេងជាន់ហ្វ្រាំងឡានបន្លឺឡើងស្របនិងនាយ
កម្លោះសង្ហាជុងហ្កុកក៏ប្រញាប់ប្រញា៉ល់ចេញពីក្នុងឡានរត់សម្តៅទៅជាន់ខាងលើបន្ទប់របស់គេភ្លាម ដែលមានមនុស្សស្រីជាមិត្តគេគេងនៅទីនោះ
«ប្រុសជុងប្រញាប់រត់ទៅណាលឿនម្ល៉េះកូន?»ជុងហ្កុកខំរត់អោយលឿនហើយ តែក៏គេចពីក្រស៊ែភ្នែកម្តាយរបស់គេមិនទាន់ដដែលរួចក៏សួរឲ្យគេគាំងពិបាកឆ្លើយទៀត
«ទៅមើលមិត្តភក្តិ នាងយ៉ាងមិចហើយម៉ាក់?»បានឧកាសហើយក៏សួរម្តាយតែម្តងទៅកុំអោយគាត់នៅសួរនាំច្រើនទៀត
«មិនទាន់ដឹងខ្លួនទេ ចំណែកខោអាវម៉ាក់អោយយូរីនាងធ្វើរួចហើយ!! តែអេ មិចក៏បារម្ហអីខ្លាំងយ៉ាងនិង មានគិតអីលើកូនស្រីគេឬអត់ប្រុសជុង?»លោកស្រីចនដើរក្រឡឹងកូនប្រុសដោយការសង្ស័យព្រោះគាត់ឃើញគេចុះពីឡានមិនទាន់ទេប្រញាប់រត់តាំងពីចម្ងាយបើមិត្តធម្មតាក៏មិនដល់ថ្នាក់និងដែល
«គឺ គឺ / អ្ហឹកៗ អាយយយ»ជុងហ្កុកនាយនៅឆ្លើយរដាក់រដុបព្រោះមិនដឹងថាគួរប្រាប់ពិតឬក៏កុហកបន្តតែក៏មានសម្លេងស្រែកយំពីជាន់ខាងលើដាស់អារម្មណ៍ពីរនាក់ម្តាយកូនអោយសម្លឹងមើលមុខគ្នារួចក៏ប្រញាប់ឡើងទៅមើល
«យ៉ូទិកាឯងកើតអី? មិចក៏យំ?»ជុងហ្កុកនិងលោកស្រីចនក៏បើកទ្វាបន្ទប់ចូលមកក៏ឃើញថានាងអង្គុយយំស្រែកយកដៃខ្វេះភ្នែកខ្លួនឯងផង ខ្ទប់ត្រចៀកផង កាយវិការដូចជាមនុស្សវិបល្លាសស្មារតី(មនុស្សឆ្កួត)
«អាយយ ចេញ ចេញទៅ»យ៉ូទិកានាងមិនងើបមើលមុខជុងហ្កុកថែមទាំងស្រែកដេញនាយចេញទៀតតែគិតថាជុងហ្កុកនាយព្រមចាញ់ឬ អត់ទេ
«នេះយើងណា ជុងហ្កុកនោះអីមិនស្គាល់គ្នាទេឬ ឯងកើតអី? »ជុងហ្កុកព្យាយាមយកដៃនាងចេញកុំអោយបន្តធ្វើបាបខ្លួនឯងបន្តទៀត
«ជុង ជុងហ្កុក អ្ហឹកៗៗ ឯងជាជុងហ្កុកហេស?»លឺអ្នកម្ខាងទៀតប្រាប់ថាខ្លួនគេជាអ្នកណាទើបនាងព្រមងើបមុខឡើងមើលបញ្ជាក់ថាគេជាជុងហ្កុកឬអត់
«មែនយើងជាមិត្តឯង ចន ជុងហ្កុកណា»យ៉ូទិកានាងស្ងាត់យំបន្តិចទើបសម្លឹងមើលមុខជុងហ្កុកឆ្លាស់គ្នានិងមុខលោកស្រីចនដែលកំពុងចូលមកចាប់ដៃនាងកុំអោយទៅខ្វេះភ្នែកទៀតវាមានឈាមជ្រាបចេញហើយ
«ហឹកៗៗ ឯងជួយយើងផងយើងមិនចង់ឃើញ យើងមិនចង់ស្តាប់សម្លេងវាទេហេតុអីវាលោតចូលមកក្នុងខួរក្បាលយើង យើងមិនចង់ដឹងលឺទេ អ្ហឹកៗយើងឈឺ»យ៉ូទិកាស្ទះទៅអោបករជុងហ្កុកមួយទំហឹងយំយកៗនិយាយរៀបរាប់ប្រាប់ពីរឿងក្នុងចិត្តថានាងពិតជាមិនចង់គិតដល់រឿងកាលពីយប់មិនចង់ឃើញមិនចង់លឺសម្លេងឆ្កួតៗនោះទេ ព្រោះវាដូចជាផ្លៃដាវដែលវែងស្រួចជាច្រើនកំពុងតែសម្រុកមករកនាងតែម្នាក់វាពិបាកទ្រាំណាស់វាឈឺ ឈឺឡើងកកឈាមអស់ទៅហើយ
«មិនអីទេឯងនៅជាមួយយើង យើងមិនអោយឯងទៅជួបរឿងមិនល្អទៀតទេ»ជុងហ្កុកលូកដៃអោបតបនាងវិញហើយក៏អង្អែលក្បាលនាងតិចៗ បើដឹងថាអ្នកណាធ្វើអីនាងអាម្នាក់នោះប្រាកដជាមិនរស់ជាដាច់ខាត
«នៅមើលនាងទៅ ម៉ាក់ចុះទៅយកអីមកអោយញាំនិងថ្នាំដែរ»លោកស្រីចនឃើញហើយមិនចង់ធ្វើជាឆ្អឹងទទឹងករទើបសុំដកខ្លួនចេញទៅខាងក្រៅវិញយ៉ាងគាត់ក៏ជឿលើកូនប្រុសថានិងមិនធ្វើអីអាក្រក់
«បាទ!!»ជុងហ្កុកងក់ក្បាលឆ្លើយបាទស្របខ្លួនកំពុងតែជាប់គ្នាជាមួយនិងយ៉ូទិកាឃើញនាងក្នុងសភាពបែបនេះនាយមិនចង់ទៅណាឆ្ងាតពីនាងទេ
«ឈឺទេ? មិចក៏ធ្វើបាបខ្លួនឯង?»មួយសំទុះក្រោយយ៉ូទិកានាងក៏រាងមើលទៅធូរខ្លះទើបជុងហ្កុកជួយគ្រានាងអោយមកអង្គុយនៅលើពូកសម្លឹងមើលទៅឈាមដែលជ្រាបចេញមកតាមត្រកបភ្នែកនិងកន្ទុយភ្នែកដាច់របកស្បែក
«មិនឈឺទេ!!»យ៉ូទិកានាងក្រវីក្បាលថាមិនឈឺទេខណៈដៃក៏ក្តោបកាន់ដៃជុងហ្កុកជាប់ណែនហាក់មិនចង់អោយរបូតពីខ្លួនសោះ
«ប្រាប់បានទេ? ថាកើតអីយប់មិញបានទៅដេកនៅហាលភ្លៀងហើយក្រៅផ្ទះទៀត ជាស្រីបែបនេះបើគេចង់ចាប់ធ្វើបាបគិតយ៉ាងមិច?»ជុងហ្កុកសួរនាងទាំងព្រួយបារម្ហនេះសំណាងគេឃើញនាងហើយជួយទាន់ចុះបើអាប្រុសមិនល្អវាជួបវាយកទៅធ្វើបាបអ្នកណាទៅជួយនាងទាន់?
«គេមិនបារម្ហពីយើងទេ គេធ្វើបាបចិត្តយើង ពេលព្រឹកគេហួងហែងយើងធ្វើដូចស្រឡាញ់យើងណាស់ តែពេលយប់គេក៏នាំស្រីផ្សេងមកដេកជាមួយ អ្ហឹកៗៗ ហេតុអីគេធ្វើចឹង?»
«បាន បានណាឈប់សួរហើយ ឈប់យំទៅមិនស្អាតទេណា?»ជុងហ្កុកក៏ទាញនាងមកអោបលួងលោមសារជាថ្មីនាងយំព្រោះតែគេសួរបើមិនសួររបួសនាងក៏មិនរើឡើងដែល ពួកគេអោបគ្នាទៅវិញទៅមកតែក៏ធ្វើអោយស្រីល្អិតដែលឈរកាន់ថាសអាហារនិងថ្នាំនៅខាងក្រៅបន្ទប់នេះស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនក្នុងប្រអប់ទ្រូងក៏ឈឺអួលៗប្រាប់មិនត្រូវ។
________________
អាហឹម😑

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now