10

136 1 0
                                    

ទណ្ឌកម្មបេះដូង
ភាគ10
ព្រឹកថ្ងៃថ្មី....
ត្របកភ្នែកស្តើងដែលបិទអស់ពេញមួយយប់ក៏បើកឡើងម្តងបន្តិចៗព្រោះតែប៉ះជាមួយនិងពន្លឺព្រះអាទិត្យ
«បងប្រុស!!»យ៉ូទិកានាងបើកភ្នែកពេញមួយអស់ក៏រហ័សងាកមើលឆ្វេងស្តាំខណៈបានឃើញថេយ៉ុងដេកនៅលើសាឡុងកំដរនាងពេញមួយ នេះបងប្រុសនាងសុខចិត្តឈឺខ្លួនឈឺខ្នងដេកនៅសាឡុងកំដរនាងរហូតមែនទេ?
«ឯងដឹងខ្លួនហើយហេស?»ថេយ៉ុងក្រោកដើរមកជិតយ៉ូទិកាយកដៃទៅស្ទាបក្បាលនិងកររបស់នាង ក្រែងនាងនៅក្តៅខ្លួនឈឺចុកចាប់ត្រង់ណាទៀត
«ឃ្លានទេ?»ស្របនិងការយកចិត្តទុកដាក់ថេយ៉ុងក៏សួរនាងបន្ថែមកាន់តែធ្វើអោយបេះដូងដែលស្ថិតនៅក្នុងប្រអប់ទ្រូងខាងឆ្វេងយ៉ូទិកាវារីកមាឌតែម្តង
«ចា៎ស»យ៉ូទិកាញញឹមហើយក៏ងក់ក្បាលឆ្លើយដោយការពេញចិត្តនេះហើយជាអ្វីដែលនាងចង់បានងើបក្រោកពីគេងបើកភ្នែកឃើញមុខគេ មានគេសួរសុខទុកយកចិត្តទុកដាក់ជាមួយនាង
«ចាំបងទៅទិញអីមោអោយឯង»និយាយរួចថេយ៉ុងក៏ដើរចេញពីក្នុងបន្ទប់ស្របពេលអ្នកគ្រូពេទ្យក៏ចូលមកមើលអាការៈយ៉ូទិកាដូចគ្នា
«បានធូរស្បើយហើយថ្ងៃស្អែកអាចចេញពីមន្ទីរពេទ្យបានណា»អ្នកគ្រូពេទ្យពិនិត្យមើលនាងហើយក៏ប្រាប់ថានាងអាចចេញពីមន្ទីរពេទ្យនៅស្អែកនេះបានហើយបើចង់សម្រាកក៏បន្តសម្រាកនៅឯផ្ទះបាន
«ចាអរគុណអ្នកគ្រូពេទ្យ»
«ចំណែកនេះជាថ្នាំលេបក្រោយអាហារ មានបានញាំអីហើយឬនៅ?»
«អរបងប្រុសខ្ញុំគាត់ទើបតែទៅទិញទេ តិចទៀតគាត់មកហើយ»យ៉ូទិកាក៏និយាយប្រាប់ទៅអ្នកគ្រូពេទ្យក្រមុំទៅដោយនាំទាំងទឹកមុខញញឺមស្ងួតព្រោះតែនាងស្លេកស្លាំងទើបងើបពីឈឺមើលទៅដូចគ្មានឈាមសោះ
«ចឹងមិនអីទេ អស់ការហើយអ្នកគ្រូសុំទៅវិញហើយ»អ្នកគ្រូពេទ្យដើរចេញទៅបាត់ ស្របនិងយ៉ូទិកានាងក៏ប្រាស់ខ្លួនដេកញញឹមសប្បាយចិត្តឲ្យតែគិតទៅដល់ទង្វើល្អៗរបស់បងប្រុសសង្ហារបស់នាង
«មកវិញហើយ»មួយសំទុះក្រោយថេយ៉ុងដើរត្រឡប់មកវិញដោយក្នុងដៃមានកាន់ថងបបរមួយមកជាមួយរួចជាមួយនិងផ្លៃឈើជាច្រើនមុខទៀត
«ចាំបងដាក់ចានអោយ»ថេយ៉ុងនាយនិយាយបណ្តើរចាក់បបរដាក់ចូលក្នុងចានបណ្តើររួចក៏យកស្លាបព្រាដួលផ្លុំតិចៗមកបញ្ចុកប្អូនស្រី
«មិនបាច់ដល់ម្លឹងក៏បានបងប្រុស ខ្ញុំអាចញាំខ្លួនឯងបាន»នាងមិនចង់រំខានរឹតតែមិនចង់អោយគេហត់ហើយក៏ខ្លាចគេធុញនិងខ្លួនឯងទៀតព្រោះនាងឃើញគេយកចិត្តទុកដាក់មើលថែនាង ថែមទាំងមិនឃើញទៅធ្វើការសោះ
«ហាមាត់មក»ថេយ៉ុងមិនស្តាប់ហើយក៏រឹងនៅតែចង់បញ្ចុកនាងអោយខានតែបានគេជាមនុស្សរឹងណាស់អ្នកណាមកជំទាស់ជាមួយគេ គេមិនព្រមដាច់ខាត
«អត់ទេ»យ៉ូទិកានាងនៅតែបដិសេធមិនព្រមអោយគេបញ្ចុកដដែល ទាំងដែលក្រវីក្បាលស្ទើរតែដាច់ទៅហើយនាងក៏រឹងមិនចាញ់គេដូចគ្នាក្បាលដែកទាំងសងខាងតែម្តង
«មិនហើបមាត់មែនទេបាន អុប»ថេយ៉ុងយកបបរដែលផ្លុំហើយដាក់ចូលក្នុងមាត់របស់គេ ដៃក៏ដាក់ចានទុកនៅលើតុរួចក៏ចាប់ទាញក្បាលប្អូនស្រីយកបបូរមាត់របស់គេទៅថើបបបូរមាត់នាង រួចក៏ព្យាយាមយកអណ្តាតទៅរុញច្រានរហូតនាងព្រមហើបមាត់បាន ឧកាសថេយ៉ុងក៏បញ្ចូលបបរដែលនៅក្នុងមាត់របស់គេចូលទៅក្នុងមាត់នាងអស់គ្មានសល់
«បើបងបញ្ចុកហើយមិនហាមាត់បងនិងធ្វើបែបនិងរហូតទល់តែអស់ពីចាន»ក្រោយពីថេយ៉ុងដកបបូរមាត់ចេញនាយក៏គំរាមនាងបន្ងែមទៀតចំណែកអ្នកម្ខាងទៀតបានត្រឹមតែធ្វើមុខឡេឡឺព្រោះស្លុតចិត្តនិងបងប្រុសដែលនាងស្រឡាញ់លើសពីពាក្យថាថាបងប្អូនបានលួចឆក់យកស្មាមថើបដំបូងរបស់នាងទៅដោយគ្មានការអនុញ្ញាតពីនាងសោះ
«ដឹងហើយមិនប្រកែកទៀតទេ»នាងតូចអៀនមុខឡើងក្រហមតែក៏ប្រឹងឈ្ងោកមុខចុះគេចពីមុខរបស់ថេយ៉ុងព្រោះពេលនេះមិនហ៊ានសម្លឹងមើលមុខគេទេនាងពិតជាខ្មាសណាស់
«បើយល់ព្រមហើយហាមាត់ទៅចឹងកុំឈ្ងោក»នាងប្រឹងងើបឡើងតិចៗតែក៏ឃើញថេយ៉ុងប្រឹងទប់សើចនិងផ្ទៃមុខនាងមិនដឹងជាអៀនអីណាស់ណាទេថ្ពាល់ច្រមុះនិងបបូរមាត់ឡើងក្រហមងាំងមើលទៅដូចជាកូនង៉ែតទើបតែកើត
«មិចក៏ដល់ម្លឹងនៀក អឹកៗ»ប្រុសកម្លោះសើចឡើងកក្ខឹកព្រោះនាងមើលទៅគួរអោយស្រឡាញ់មុខខ្យូតៗមាត់ក៏ទន់អោយល្មើយគិតទៅក្មេងវាផ្អែមចឹងតើ
«មកពីបងប្រុសហ្នឹង»យ៉ូទិកាក្តោបដៃវាយដើមទ្រូងហាប់ណែនតិចៗហើយក៏កាន់តែអៀនរហូតទាញភួយមកក្របជិតក្បាលសំងំស្ងាត់ឈឹង
«អោវ មិចចឹងនៀក មកបងឈប់សើចហើយ បើមិនញាំតិចបងថើបទៀត»
«បងប្រុសន្យាមកថាកុំថើបទៀត»នាងខំប្រឹងនិយាយឆ្លើយឆ្លងទាំងនៅក្នុងភួយនៅឡើយ
«ចេញមកមិនថើបទេ»
«បងប្រុសនិយាយហើយណា»នាងអើតក្បាលចេញពីភួយតិចៗរហូតដល់ត្រឹមតែករ
«អុប..»
_______________
ក្រែងថាមិនថើបហី🤣

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now