4

161 4 0
                                    

ទណ្ឌបេះដូង
ភាគទី4
  ឈូ ឈូ
ថេយ៉ុងបើកទឹករួចក៏យកមកបាញ់ទៅលើរាងកាយនាងអោយឡើងទទឹកជោករួចក៏បន្តចាក់សាប៊ូទៅលើនាងបន្ថែមទៀត
«ផូស ងូតទឹកទៅខ្ញុំទុកពេលអោយនាង10នាទី ហើយចុះទៅខាងក្រោយ ខ្ញុំនៅចាំ លឺទេ?»ថេយ៉ុងបោះទូលយោទឹកចោលហើយក៏ស្រែកសម្លុតនាងដោយទឹកមុខក្រញូវមិនរាប់ញាតិរបស់គេ
«ចាបងប្រុស»យ៉ូទិកាអង្គុយអោបក្បាលជង្គង់ទឹកភ្នែកហូរជោកថ្ពាល់លាយជាមួយនិងដែលថេយ៉ុងបានបាញ់ដាក់មិញនេះយ៉ាងគួរអោយអាណោចអាធម័ តែនាងនៅតែឆ្លើយតបទៅគេវិញនៅពាក្យសម្តីពីរោះមិនខឹងមិនកាចដាក់ដោយ។
ថេយ៉ុងដើរចេញពីក្នុងបន្ទប់នាងរួចក៏ចូលបន្ទប់ខ្លួនដែលនៅទល់មុខគ្នាតែមានជណ្តើរម្នាក់ម្ខាងហើយក៏យកកូនកន្សែងមកជូតដៃដែលកាន់ខ្លួននាងអម្បាញ់មិញនេះរួចក៏ក្រវែងចោលក្នុងធុងសំរាមយ៉ាងឃោឃៅ។
«ម៉ាក់ អ្ហឹកៗ ឆាប់មកវិញណា ខ្ញុំខ្លាចបងប្រុសណាស់ អ្ហឹកៗ»យ៉ូទិកាត្រហូរយំស្រែកហៅម្តាយទាំងទ្រូងអួលណែន នេះម៉ាក់នាងទៅទើបតែបានមួយថ្ងៃនាងស្ថិតនៅក្នុងសភាពបែបនេះទៅហើយចុះទម្រាំទៅយូរទល់ខែទៀតនាងរស់មិនដល់ម៉ាក់នាងត្រឡប់មកវិញទេ។
10នាទីក្រោយយ៉ូទិកាក៏ចុះពីលើកម្មជណ្តើរទាំងគ្មានកម្លាំងកំហែងមុខមាត់ក៏ស្លេកដើរស្ទើរតែរលំទៅតាមខ្យល់បក់ទៅហើយ
«ឆាប់ឡើង នៅស្ពឹកនៅហ្នឹងហើយ!!»ថេយ៉ុងស្រែកអោយនាងពីក្នុងឡាន រួចក៏ងាកមុនទៅចុចទូរស័ព្ទចំណែកនាងក៏រត់ទាំងមិនទៅមុខសំដៅទៅរកឡានហើយក៏ឡើងអង្គុយជិតណូរ៉ាដូចដើម
«អ្នកនាងតូចទៅរួចទេ?»ណូរ៉ាសួរទៅនាងទាំងអារម្មណ៍ព្រួយបារម្ហព្រោះមើលទៅនាងខ្សោយខ្សោះៗនិងស្លេកខ្លាំងណាស់
«ខ្ញុំមិនអីទេបង»នាងក៏ញញឹមរួចក៏ឆ្លើយថាមិនអីទេដូចដើមព្រោះនាងមិនអាចនិយាយអីលើសពីពាក្យបីម៉ាត់និងបានឡើយ។
ឡានដែលបើកឡើយដៃណូរ៉ាក៏បរចេញទៅបាត់ដោយក្នុងឡានមានតែភាពស្ងាត់ច្រងំចូលមកក្របដណ្តប់ព្រោះម្នាក់ៗហត់និងមិនដឹងនិយាយអីនោះទេរហូតមកឈប់នៅខាងមុខវិទ្យាល័យរបស់យ៉ូទិកា
«អរគុណហើយបង ណូ និងបងប្រុស»
«ចេញឡានទៅ»ឡានក៏បើកចេញទៅបាត់បន្សល់តែមនុស្សស្រីតូចរបស់យើងឈររលីងរលោងទឹកភ្នែកតែម្នាក់ឯងហើយក៏ដើរចូលទៅក្នុងថ្នាក់យ៉ាងស្ងៀមស្ងាត់ នាងបែបនេះស្លូតមិនមានមិត្តនិយាយទៅគឺឯកាក្រៅពីម៉ាក់នាងគ្មានអ្នកណាតែក្រោយមកនាងក៏មានលោកគីមម្នាក់ទៀតដែលស្រឡាញ់នាងដូចកូនបង្កើតតែពេលនេះពួកគាត់មិននៅនាងប្រៀបដូចជាកូនមាន់វង្វេងម្តាយដើរតែតោលរកទិសតំបន់មិនឃើញងាកទៅណាក៏ឯកា ងាកទៅខាងនិងក៏មានតែទឹកភ្នែក។
«យ៉ូទិកា កើតអីមិញបានជាដេកនៅក្នុងថ្នាក់រៀន លឺអ្នកគ្រូហៅទេ»អ្នកគ្រូកំពុងបង្រៀនតែក៏ងាកមកឃើញថាយ៉ូទិកាបានក្រាបក្បាលនៅនិងតុទើបគាត់ដើរមកដាស់តែក៏គ្មានអ្វីបានលឺចេញពីមាត់នាងឡើយ
«យ៉ូទិកា ក្រោក អួយមិចក៏ក្តៅខ្លួនបែបនេះ»អ្នកគ្រូក៏យកដៃទៅកាន់ប្រអប់ដៃនាងតែក៏ទទួលបានកម្តៅដែលចេញពីរាងកាយរបស់យ៉ូទិកាហើយអ្នកគ្រូក៏ទាញខ្លួននាងអោយក្រោកពីតុតែនាងមិនមែនគេងលក់តែបែរជាសន្លប់ទៅវិញ
«យ៉ាងមិចហើយកូន កូនៗឆាប់ជួយមិត្តភក្តិ»អ្នកគ្រូក៏ប្រញាប់ខលហៅឡានពេទ្យចំណែកប្រុសៗក៏បីនាងចេញពីតុទៅដាក់ក្នុងបន្ទប់ផ្សេងសិន បន្តិចក្រោយមកឡានក៏មកដល់ហើយក៏យកនាងទៅមន្ទីរពេទ្យ។
រុឺង រុឺង
«អាឡូ»ថេយ៉ុនងនិយាយ
(លោកជាអាណាព្យាបាល របស់ គីម រ៉ូសសុីយ៉ូទិកាមែនទេ)អ្នកគ្រូនិយាយ
«បាទមែនហើយ គេមានបង្ករឿងអីមែនទេ?»ថេយ៉ុងក៏ចាប់ផ្តើមក្តៅស្លឹកត្រចៀកងើងតែម្តង
(នាងបានសន្លប់នៅក្នុងបន្ទប់រៀនតែពេលនេះខាងសាលាក៏នាំនាងមកមន្ទើពេទ្យអាណាព្យាបាលសូមមកមើលផង)
«បាទ!!»
ទឺត ទឺត
«នាងក្មេងនេះឈឺហើយក៏មិនព្រមប្រាប់»និយាយហើយថេយ៉ុងក៏ស្ទះទាញសោរឡានផ្ទាល់ខ្លួនរត់ក៏ប្រញាប់រត់ចេញទៅបាត់។
__________
មិនប្រាប់យ៉ាងមិចពូឯងនិងមិនជឿគេយ៉ាប់🙂

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now