33

174 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី33
«នេះយើងនៅនិងមុខហើយនៅជេរបានប៉ុណ្ណឹង ចុះអាពេលដែលនៅពីក្រោយខ្នង ឃើញសើកៗចឹងទេតែជេរអោយឈ្ងុយ ណ៎»ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាហាក់កំពុងតែនិងគិតធ្វើអីម្យា៉ង បន្តិចក្រោយគេក៏ញញឹមដូចជាមានគំនិតថ្មីចូលមកហើយ
«ជុប ជុប ជុប »ថេយ៉ុងអោនថើបថ្ពាល់ថើបថ្ងាស់នាងបីខ្យឺតជាប់គ្នារួចក៏ចង់បន្តថើបទៀតតែ អ្នកដែលដេកលក់ក៏បើកភ្នែកមកព្រឹមៗព្រោះមានអ្វីមករំខានមុខនាងរសើបៗ
«បងប្រុស!!»យ៉ូទិកាបើកភ្នែកធំៗប៉ុនពងមាន់ហៅបងប្រុសតែក៏មិនទាន់ច្បាស់ខ្លាច ស្រវាំងភ្នែកទើបលើកដៃញីភ្នែកដើម្បីអោយប្រាកដចិត្ត
«នេះបងប្រុសមែនទេ? មិនមែនខ្មោចឆ្កែឆ្មាមកបន្លំភ្នែកទេឬ?»នាងលើកដៃទៅស្ទាបមុខអ្នកនៅខាងលើខ្លួននាង រួចក៏ឃើញច្បាស់ៗក្នុងចិត្តក៏នឹកដល់រឿងកាលពីយប់
«ជាបងនិងហើយរូបពិតសម្លេងពិតមិនជឿអោយថើបសាកបានណា!! ជុប យ៉ាងមិចច្បាស់ឬអត់?»ថេយ៉ុងចង់ខឹងបន្តិចរំភើបបន្តិចព្រោះនាងនៅក្នុងកណ្តាប់ដៃគេហើយចង់ធ្វើអីក៏បាន ហើយអីដែលខឹងគឺនាងទៅរៀនជេរពីណាមកនាងស្លូតៗសម្តីពីរោះពីមុនទៅណាអស់ហើយ
«អាយយ ថើបធ្វើអី? អាបងប្រុសខ្មោចចូល តែហា៊នថើបទាំងខ្ញុំប្តឹងបងមិនខានទេ»នាងលើកដៃទៅអង្អែលថ្ពាល់ដែលក្រហមព្រឿងៗព្រោះត្រូវថេយ៉ុងលួចថើបអម្បាញមិញ រួចក៏យកពាក្យប្តឹងមកគម្រាមគេដើម្បីអោយគេចេញពីនាងតែគិតហេសថាងាយៗគ្រាន់តែសម្តីកាកៗរបស់នាងគេយកមកគិតឲ្យឈឺខួតចឹងហេស អត់ផ្លូវ
«ខ្លាចសម្បើមណាស់ យ៉ាងមិចចង់ប្តឹងប្តីខ្លួនឯងពីបទថើបប្រពន្ធនិងហេស? »ថេយ៉ុងសើចហួសចិត្តនិងពាក្យសម្តីនាងណាស់ កោតចេះរកនឹកឃើញគិតទៅបាត់ពីផ្ទះប៉ុន្មានថ្ងៃនេះនាងក្រឡុកខួរឆ្កួតហើយមើលទៅ
«ប្តីស្អី?អ្នកណាប្រពន្ធបងនិយាយអោយចេះគិតផងមានខួរដែលទេ?» យ៉ូទិកានាងក៏មិនព្រមចាញ់ស្រែកថាអោយនាយវិញផាំងៗ អាលួចថើបនេះមិនទាំងបាត់ខឹងផងអាឡូវមិននិយាយប្តីប្រពន្ធទៀតលឺហើយចង់ក្អួត
«ខួរបងមាន តែប្រហែលខួរឯងទេដែលវាច្រេះចាប់នោះ ប្តីនៅឡើងច្រងោងហើយធ្វើមិនស្គាល់!!»ថេយ៉ុងមិនខឹងមិនឈឺនិងពាក្យនាងឡើយ នាយកាន់តែឌឹដងបញ្ជោះបន្សោក រួចក៏បន្លំជេរនាងបន្ថែមទៀត
«ខួរបងហ្នឹងហើយ ជ្រុះបាត់មួយចំហៀងហើយដឹងបាន ម្តងឆ្កួតម្តងជាបែបនេះ នៅមានមុខមកថាអោយខ្ញុំទៀត»យ៉ូទិកានាងងាកមុខចេញនិយាយជាមួយគេព្រោះមិនចង់ឃើញអាទឹកមុខឌឺៗនិងទេឃើញពេលចង់តែដាល់អោយបែក
«ជុប ជេរទៅ ជេរប្តីមួយម៉ាត់ ក៏ថើបមួយខ្សឺត ជេរទៀតទៅ!!»ក្រោយពីលឺពាក្យអសីលធម៍ ទាំងការពិតនាងមានអាយុប្អូនគេច្រើនឆ្នាំណាស់ តែហេតុខឹងស្អីក៏ចេញមោដែរ
«អាយយ អាបង...»នាងក៏ប្រុងនិងស្រែកគេជេរបន្តតែពាក្យដែលថាជេរមួយម៉ាត់ថើបមួយខ្សឺតក៏រត់ចូលមកក្នុងខួរក្បាលនាង ស្របនិងមាត់ក៏រហ័សបឈ្ឈប់ពាក្យចង់ជេរភ្លាម
«អោវ ស្ងាត់ធ្វើអីជេរបន្តមកប្តីចាំស្តាប់ហើយនៀក មិនឃាត់ទេ ជេរមកប្រពន្ធសម្លាញ់»
«ឆាប់បិទមាត់ដែលស្អុយដូចលាមកបងភ្លាមប្រយ័ត្នខ្ញុំទះជ្រុះថ្គាម អុប»
____________
ម៉ាញិបទៀត😂😂😂

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now