20

112 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី20
ថេយ៉ុងមិនចង់ទុករឿងយូរនាំវែងឆ្ងាយទើបប្រញាប់បន្លត់ភ្លើងពីដើមខ្យល់និយាយហាមប្រាណអោយបុរសដែលនៅឈរចំពោះគេមុខនេះឈប់មករញ៉េរញ៉ៃជាមួយប្អូនស្រីរបស់គេទៀត
«បងប្រុសកុំបារម្ហអី ខ្ញុំរស់រាល់ថ្ងៃមិនពិបាកទេបើសួរថាត្រឹមយ៉ូទិកាមួយចិញ្ចឹមរស់អត់នោះគឺរស់ស្រួលណាស់»ជុងហ្កុកមិនបានយល់ព្រមជាមួយនិងសំណើរ របស់ថេយ៉ុងតែបែរជានិយាយបញ្ឆេះបន្សោសបន្ថែមទៀតស្មានតែគេខ្លាចមែនទេ?អត់សោះចង់យាយចឹង
«នេះឯង..»
«កុំអីបងប្រុស ជុងហ្កុកឯងទៅសាលាទៅ  ឆាប់ទៅៗ»យ៉ូទិកាព្យាយាមស្ទុះទៅហាមថេយ៍ដែលបម្រុងតែនិងហក់ទៅវាយជុងហ្កុកហើយក៏ប្រាប់ទៅអ្នកម្ខាងទៀតអោយទៅមុនទៅបើនៅតែបន្តិចទៀតបានវៃគ្នាផ្អើលផ្ទះហើយបើនិយាយមិនចុះគ្នាបែបនេះ
«ឯងការពារវាហេស? ក្រែងធ្លាប់និយាយជាមួយបងហើយថាមិនទាក់ទងនិងមិត្តភក្តិប្រុសៗ នេះ ប្រហែលឯងវាធំជាងមុនលែងយកត្រចៀកស្តាប់អាចាស់ម្នាក់នេះហើយ»ក្រោយជុងហ្កុកចេញទៅបាត់ថេយ៍នាយក៏ប្តូរមកជាថាអោយយ៉ូទិកាម្តង រួចក៏បែរមុខមិនសម្លឹងអោយចំមុខនាងព្រោះ ចង់អោយនាងលួងមកពីនាងដែលក្បត់សន្យានិងគេមុន
«បងប្រុសកុំខឹងណា អីឡូវចេះខ្ញុំឈប់ស្និតស្នាលនិងជុងហ្កុកក៏បានតែងាកមកមើលមុខខ្ញុំបន្តិចមកកុំខឹងអីណា»យ៉ូទិកាអោបថេយ៍ពីខាងក្រោយយ៉ាងណែននិយាយលួងលោមនាយកម្លោះ ហើយក៏ថានិងឈប់ទៅទាក់ទងនិងជុងហ្កុកទៀត
«សម្តីក្មេងជឿមិនបានទេ»ស្របសម្តីថេយ៍ក៏បេះដៃនាងចេញពីចង្កេះគេរួចក៏ដើរសំដៅទៅកន្លែងចតឡាន
«អោវបងប្រុសចាំផង»ឃើញរាងក្រាស់ដើរចេញទៅទាំងនឡខឹងនិងនាងបែបនេះនាងក៏ប្រញាប់ទាញកាតាបរៀនហើយក៏រត់ទៅតាមយ៉ាងលឿន
«ឈប់ខឹងទៅណា បងប្រុសនិយាយមកថាធ្វើយ៉ាងមិចបានឈប់ខឹង»យ៉ូទិកាចាប់អង្រួនដៃធ្វើភ្នែកម៉ក់ៗគួរអោយខ្នក់ខ្នាញ់រួចព្យាយាមបញ្ចុះបញ្ចូលអោយអ្នកម្ខាងទៀតបានចិត្តទន់ខ្លះ
«ឯងអ្នកនិយាយខ្លួនឯងទេណា»ថេយ៍ចាប់ក្តោបដៃនាងជាប់ហើយក៏ងាកមុខសម្លឹងមើលនាងដោយអការៈព្រាននារីឃើញហើយចង់តែចាក់អោយខ្វាក់ទេ
«ចា»នាងក៏ឆ្លើយយល់ព្រមដោយមិនបានគិតវែងឆ្ងាយព្រោះទោះយ៉ាងណានាងក៏ស្រឡាញ់គេទៅហើយនិង អាចទេគេក៏ស្រឡាញ់នាងវិញដូចគ្នា
«តោះទៅសាលា»ថេយ៍ញញឹមព្រានហើយក៏បើកឡានចាកចេញទៅដោយខ្លួនឯងដោយមិនចាំណូរ៉ាទៅជាមួយឡើយ។
ម៉ោង8យប់
មនុស្សស្រីរាងសស្តើងស្លៀករ៉ូបគេងយប់ពណ៍សវែងឈររេរានៅខាងមុខផ្ទះព្រោះកំពុងតែរងចាំមនុស្សម្នាក់ដែលនិយាយថាលើកលែងទោសអោយនាងកាលពីព្រឹកមិញតែក៏បាត់ស្មើនេះហើយមិនបានឃើញសោះ
«ហេតុអីបងប្រុសយូរបែបនេះ»នាងក្រឡែកមើលទៅនាឡិកា ដើរផងអង្គុយផងអារម្មណ៍នៅមិនស្ងប់សោះចង់ខលទៅសួរដែលតែក៏មិនហានក្លាយរំខានគេធ្វើការ
«អ្នកនាងតូចនៅចាំអ្នកប្រុសមែនទេ?»ណូរ៉ាដើរកាត់ក៏ឃើញថាផ្ទះធំនៅបើកភ្លើងក៏ចូលមកមើលតែក៏ឃើញថាស្រីតូចរបស់យើងនៅអង្គុយចាំថេយ៍ម្នាក់ឯង
«ចាបងហេតុអីថ្ងៃនេះគាត់ធ្វើការយូរម្ល៉េះ?»យ៉ូទិកាក៏ចោទសួរទៅណូរ៉ាព្រោះរាល់ដងតែក្បាលល្ងាចនិងគឺមកដល់ផ្ទះហើយ
«ខ្ញុំក៏មិនដឹងដូចគ្នា តែថាឆាប់ចូលគេងទៅអ្នកនាងតូចតិចក្រោកទៅសាលាមិនទាន់ណា»
«អរគុណហើយបង»និយាយចប់ណូរ៉ាក៏ដើរទៅសម្រាកវិញបាត់ចំណែកយ៉ូទិកានាងក៏បន្តអង្គុយចាំបងប្រុសបណ្តូលចិត្តបន្តទៀត។យូរទៅចេះតែយូរទៅពីរមួយម៉ោងទៅមួយម៉ោងរំកិលទៅមុខឥតឈប់យ៉ូទិកាដែលគេងលក់លើសាឡុងមិនដឹងតាំងពីកាលក៏ប្រញាប់ស្ទះឡើងមើលម៉ោងក៏ឃើញថាវាម៉ោង2ភ្លឺទៅហើយទើបបានងាកមើលទៅឡានរបស់ថេយ៍ក៏ឃើញថាមកវិញហើយទើបនាងប្រញាប់ឡើងទៅជាន់ខាងលើ
«អ្ហ៎ាស..អ្ហ៎ា»យ៉ូទិការត់ឡើងយ៉ាងលឿនរួចក៏មកដល់មុខបន្ទប់របស់បងប្រុសប៉ុន្តែនាងក៏បាន លឺសម្លេងអីចម្លែកៗទើបហើបបើកទ្វារបន្ទប់ឃើញមានទាំងស្បែកជើងកែងខោអាវក្នុងក្រៅធ្លាក់រាយប៉ាយពេញលើឥដ្ឋរួចនាងក៏បន្តដើរទៅមុខទៀតរួចក៏បានឃើញមនុស្សប្រុសស្រីពីរនាក់កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាក្តៅកគគុក
«បងប្រុស»
______________
អីយួយនេះឬហេតុផងដែលលើកទោសអោយស្រីកា😐

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now