50

77 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី50
ក្រោយពីសារសងផ្តោះផ្តងស្នេហាផ្អែមល្ហែមហើយថេយ៉ុងក៏នាំនាងចេញទៅខាងក្រៅដើម្បីញុាំអាហារពេលថ្ងៃតែចៃដន្យហួស ក៏ឃើញជុងហ្កុកនៅខាងក្នុងល្មម
«ជុងហ្កុក មកធ្វើអីម្តុំនេះ?»គ្រាន់តែឃើញនាយកម្លោះនៅក្នុងហាងភ្លាម សំឡេងហៅរាក់ទាក់ក៏បន្លឺឡើងដាស់អារម្មណ៍ជុងហ្កុកក៏ងាកមករកនាង
«យ៉ូទិកា ជាហើយហេស?»ខាងនោះ ឡឺសំឡេងគេភ្លាមក៏ប្រញាប់ស្ទុះដើរមករកស្រីក្រមុំទាំងទឹកមុខញញឹមរីករាយខ្លាំងៗ
«ជាហើយ ខានទៅរៀនច្រើនថ្ងៃនឹកសាលាណាស់»
«ចឹងស្អែកទៅរៀនទៅចាំយើងមកទទួល»
«ហេមៗ  បងនាងនៅឈរត្រង់នេះឲ្យជ្រងរចង់រំលងក្បាលយើងទៅណា?»ថេយ៉ុងគ្រហេមបន្តិច មុននិងដើរទៅឈរស្មើយ៉ូទិកា លើកដៃអោបស្មានាងជាប់ គេខំហួងហែងនាងប៉ុណ្ណឹងហើយអាកម្លោះមុខក្មេងនោះនៅចង់ឆ្លៀតឪកាសមកចូលជិតនាងទៀត
«ចឹងយើងទៅចាំនៅសាលាមុនក៏បាន»ជុងហ្កុកក៏រាងទម្លាក់ទឹកមុខបន្តិច កុំតែជាបងប្រុសមិត្តទេកុំអីគ្មានក្រែងចិត្តចឹងទេ
«យើងចង់ប្រាប់មួយទៀត រវាងយើងនិងយ៉ូទិកាមិនមែនបងប្អូនធម្មតា តែវាលើសពីនេះ អ៊ុប»ដើម្បីកុំឲ្យជុងហ្កុកមករញ៉េរញ៉ៃជាមួយមនុស្សគេទៀត មានតែសម្តែងឲ្យគេឃើញផ្ទាល់និងភ្នែកតែម្តងទៅ ថេយ៉ុងនាយទាញចុងចង្កានាងតូចមកផ្អឹបបបូរមាត់ ដៃម្ខាងក៏ទាញចង្កេះប្អូនស្រីឲ្យនាងកាន់តែស្និតស្នាលនិងគេ ដៃម្ខាងទៀតក៏ទប់ក្បាលនាងដើម្បីឲ្យការថើបកាន់តែមានលំនឹង
«ពួកយើងស្រឡាញ់គ្នា»ថេយ៉ុងប្រលែងបបូរមាត់ប្អូនស្រីឲ្យនាងសេរីភាពហើយក៏បញ្ជាក់ទៅជុងហ្កុកបន្ថែមថាពួកគេស្រឡាញ់គ្នាហើយ
«ពិតទេយ៉ូទិកា?»នាយកម្លោះសង្ហាក៏គាំងនិយាយអីមិនចេញបានត្រឹមចោទសំណួរសួរទៅនាងតូចចំពោះមុខតិចៗ ទាំងបេះដូងចាប់ផ្តើមលោតខុសចង្វាក់វាហាក់យឺតជាងមុន វាអួលណែនពិបាកទ្រាំ
«មែនហើយ!!»នាងក្រមុំ ក៏ញញឹមស្រស់ក្តោបដៃថេយ៉ុងជាប់មុននិងឆ្លើយចម្លើយប្រហារបេះដូងជុងហ្កុកត្រង់ៗ និយាយចឹងហើយដើម្បីឲ្យច្បាស់បើគេស្រឡាញ់នាងនិងអាលបានកាត់ចិត្តកុំឲ្យគិតថានាងនៅតែបន្តផ្តល់ក្តីសង្ឃឹមទៅឲ្យគេ
«អរគុណហើយ» លឺចម្លើយពីមាត់នាងច្បាស់ផ្ទាល់ត្រចៀក លើកនេះទោះបីជាគេចង់កុហកខ្លួនឯងក៏ពិបាកដែល ខំស្រឡាញ់យូរដែលហើយព្យាយាមធ្វើល្អជាមួយនាងក៏ច្រើនតែគេនៅតែទទួលបាននាមត្រឹមជាមិត្ត ឈឺតែមិនដឹងជានិយាយបែបណាឲ្យល្អ មានតែគេចមុខនាងមួយរយៈសិនចុះ។
   ជុងហ្កុកដើរចេញទៅផុតថេយ៉ុងក៏នាំយ៉ូទិកាដើរចូលតុអាហារដែលនាយបានកក់ទុក
«ផ្លាច់ៗៗ..»ថេយ៉ុងទះដៃបីដងក៏មានអ្នកបម្រើសេវាកម្មលើកម្ហូបពីរចាន មកជាមួយនិងបាច់ផ្កាទូលីបមួយបាច់
«សម្រាប់អូន»ថេយ៉ុងហុចផ្កាទៅឲ្យប្អូនស្រីប្តូរសព្វនាងមកជាហៅថាអូន ធ្វើឲ្យបេះដូងអ្នកស្តាប់រីកដូចផ្កាត្រូវទឹកសន្សើមនៅពេញព្រឹក
«អរគុណបងប្រុស»
«ឈប់ ទីនេះពេលនេះគ្មានបងប្រុស គ្មានប្អុនស្រីគឺមានតែគូសង្សា»
«អរគុណបងសម្លាញ់»
_______________
ជិតចប់ហើយសល់1_2ភាគទៀតអីនិងអេតមីនខ្ជិលពេកដាក់ចប់លឿនៗ🤣

ទណ្ឌកម្មបេះដូង💔«ចប់»Kde žijí příběhy. Začni objevovat