13

156 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី13
ថេយ៍ងើបមុខឡើងញញឹមចុងមាត់មុននិងលូកដៃទៅលើកដៃអាវនាងឡើងបន្តិចរួចក៏ចាប់ផ្តើមជូតតិច តែខុសពីអ្នកដែលត្រូវគេជូតនាងរឹងខ្លួនស្ទើដូចដុំថ្មទៅហើយ
«បង..»
«ឯងធ្លាប់និយាយជាមួយបងហើយមិនចឹងថានិងស្តាប់តាមបង មិនថាបងថាអីឯងនិងធ្វើតាមភ្លេចហើយមែនទេ?»យ៉ូទិកានាងចង់ហាមឃាត់គេណាស់តែក៏ត្រូវបិទហើយក៏លេបពាក្យទាំងនោះចូលទៅក្នុងពោះ ព្រោះថេយ៍គេបានរំលឹកនៅពាក្យសន្យាដែលនាងធ្លាប់និយាយជាមួយគេ នាងមិនគួរណាទៅឆ្លើយចាបែបនេះតាំងពីដំបូងសោះ
«ចា៎ ចាំ»
«បើចាំបិទមាត់ឯងទៅឈប់ប្រកែកតវ៉ាអីជាមួយបង ទៀត»ថេយ៍និយាយសម្តីផ្អែមតែបង្កប់ទៅដោយពាក្យបង្គាប់បញ្ជារធ្វើអោយអ្នកស្តាប់បានត្រឹមតែងក់ក្បាលចំពោះការឆ្លើយតបប៉ុណ្ណោះ
«មិនអីទេ បងមិនសុីឯងទេ»ស្របសម្តីថេយ៉ុងក៏ជូតទៅលើកញ្ចឹងករនាងបង្អូសរហូតមកដល់គល់ទ្រង់សខ្ចីតែនាយក៏ទៅប្រលេះខ្សែចងអាវមួយបាត់ដើម្បីងាយស្រួល
«ក្តៅខ្លួនហេស?»ថេយ៉ុងជូតកាន់តែជ្រៅយ៉ូទិកានាងកាន់តែប្រឹងឡើងបែកញើសតាមជើងសក់និងពេញថ្ងាស់ទាំងភ័យទាំងអៀនខ្មាស
«មិ មិនអីទេ»នាងក៏ឆ្លើយទាំងរដាក់រដុបក៏កាន់តែមិនហាននិយាយការពិតប្រាប់គេ អ្នកណាទៅនិយាយអារម្មណ៍ពិតៗប្រាប់គេនោះលោកអើយគេដឹងនិងសើចនាងស្លាប់មិនខានទេ
«ល្អហើយ»ថេយ៍ក៏ជូតបន្ត ជូតផ្នែកខាងលើហើយនាយក៏បន្តទៅជូតផ្នែកខាងក្រោមរហូតរួចរាល់ វាក៏ហាក់ដូចដកបន្លាចេញពីទ្រូងយ៉ូទិកាយ៉ាងចឹង
«រួចហើយ»ថេយ៍យកទឹកទៅចាក់ចោលរួចក៏លាងដៃសម្អាតមុននឹងចូលមករកនាងវិញ
«បងទៅក្រៅបន្តិចណា!!»នាយកម្លោះ បម្រុងតែនិងដើរចេញទៅហើយតែក៏មានដៃតូចៗមួយគួរមកកាន់ជាយអាវរបស់គេជាប់ ទើបនាយក៏ងាកមុខមកវិញ
«កុំអីបងប្រុស នៅជាខ្ញុំនិងហើយខ្ញុំខ្លាច»យ៉ូទិកានាងនិយាយក្នុងន័យអង្វរករគេព្រោះតែនៅម្នាក់ឯងរឿងអាក្រក់វាតែងផុសក្នុងខួរក្បាលនាងមិនឈប់សោះជាពិសេសគឺពេលគេងបើមានអ្នកនៅកំដរនាងអាចនិងគ្រាន់ខ្លះ
«អូខេ បងមិនទៅទេគេងទៅ»ថេយ៍លូកដៃអង្អែលសក់នាងបន្តិចហើយក៏លើកភួយមកដណ្តប់ត្រឹមចុងដង្ហើមរបស់នាង ចំណែកគេក៏នៅគេងលើសាឡុងកំដរនាងប៉ុន្តែនាងក៏នៅតែមិនព្រមលែងដៃគឺនៅតោងជាយអាវជាប់ដដែលបញ្ចេញទឹកមុខគួរអោយខ្នាញ់ចេញមក សឹងតែទ្រាំមិនបានហក់ទៅសង្គ្រប់ហើយចាប់ហែកស៊ីទាំងដុំៗ ពូកែទាញអារម្មណ៍គេសម្បើមណាស់
«អឺៗ បងដឹង»គ្រាន់តែមើលទៅមាត់ពេបៗភ្នែកម៉ក់ៗនាយក៏ដឹងទៅហើយថានាងចង់បានអី ភ្លាមថេយ៍ក៏ឡើងទៅដេកលើគ្រែពេទ្យជាមួយនិងនាង ទោះគ្រែតូចតែវាក៏សុវត្តិភាពបើនាងមានគេនៅក្បែរៗបែបនេះ
«បានហើយគេងទៅ»ថេយ៍លើដៃដាក់អោយនាងកើយហើយក៏លូកស្រាក់អោបចង្កេះនាងជាប់ណែនឯនាងក៏អោបគេតបវិញបិទភ្នែកសំងំហិតក្លិនក្រអូបប្រហើរជាពីខ្លួនបងប្រុសក្រៅខោយ៉ាងមានក្តីសុខ
«ក្មេងខូចចង់អោយ អោបក៏មិនប្រាប់»បបូរមាត់របស់នាយក៏ទម្លាក់ទៅថើបថ្ងាស់នាងថ្មមៗហាក់ដូចជាគូរស្នេហ៍ដែលកំពុងតែស្រឡាញ់គ្នាខ្លាំងតែការពិតវាគ្រាន់តែជាការអារម្មណ៍ការសម្តែងក្លែងក្លាយ មានតែនាងទេដែលសប្បាយគិតអ្វីៗល្អៗតែម្នាក់ឯងឯអ្នកផ្សេងគឺត្រឹមតែឆាកល្ខោខដែលគេបានបង្កើតវាឡើងមិនយូរទេវានិងត្រូវបញ្ចប់ហើយក៏ជានាងដែលរង់នៅការឈឺចាប់ដែលសមនិងទទួលបានពីគេ
(ស្រឡាញ់ យើងខ្លាំងណាស់មែនទេនាងស្រីចិត្តងាយ ធ្វើល្អមិនទាន់បានប៉ុន្មានថ្ងៃផងនាងក៏បាក់លើយើងដ៏ម្លឹង)ថេយ៉ុងញញឹមពិសពុលពោលពាក្យដៀលតិះនាងនៅក្នុងចិត្តមិនបានបញ្ចេញនោះឡើយព្រោះនៅសល់ពេលច្រើនទៀត អោយនាងមានក្តីសុខជាមួយនិងខ្សែភាពយន្តឆ្កួតៗនេះសិនទៅតិចទៀតនិងអាលស្លាប់ព្រោះតែជឿលើអ្វីដែលមិនមែនជាការពិត។
_______
ខែក្រោយផុសមួយភាគទៀត🥲

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now