43

67 1 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី43
ថ្ងៃរសៀល....
«លោកហា ខ្ញុំធុញអផ្សុកណាស់អត់មានអីលេងអត់អ្នកនិយាយជាមួយ លោកគិតតែពីធ្វើស្អីនុង អត់និយាយជាមួយខ្ញុំទេឬ?»ក្រោយពីដេកនៅលើគ្រែពេទ្យច្រើនម៉ោងពិសេសក្នុងបន្ទប់សភាពស្ងាត់អោយឈឹងទើបនាងក៏និយាយឡើងតែក៏មិនបានហៅថេយ៉ុងតាមអីដែលនាងធ្លាប់ហៅ បែរជាហៅលោកៗបែបជាមនុស្សមានអាយុប្រហាក់ប្រហែលគ្នា
«ចុះឯងចង់អោយបងធ្វើមិចទើបបាត់ធុញហាកូនក្មេង»នាយកម្លោះដើរមកញីក្បាលនាងតិចៗហើយក៏ញញឹមស្រាលៗបញ្ជាក់ពីភាពយល់ចិត្តនាង
«ក៏ទៅដើរចេញឬក៏មកនិយាយគ្នាអីចឹងទៅ ស្ងាត់បែបនេះពិបាកនៅណាស់»នាងលើកយកដៃគេពីក្បាលព្រោះមិនចូលចិត្ត រួចក៏ចាប់និយាយថានាងចង់ធ្វើយ៉ាងមិចៗ
«ឯងពីមុនមិនមែនបែបនិងទេ ឯងចូលចិត្តភាពស្ងាប់ស្ងាត់ណាស់ តែអីឡូវមិចក៏ទៅជាចឹង?» ថេយ៉ុងឈរត្រង់ខ្លួនអោបដៃខ្លួនឯង ប្រើកែវភ្នែកពិនិត្យមើលនាងថាហេតុអីត្រឹមបាត់ការចងចាំសោះនាងប្តូរច្រើនម្ល៉េះតិចនេះមិនមែនជានាងទៅ
«មែនហេស?ខ្ញុំពីមុនដូចលោកថាបែបនិង មិនគួរអោយជឿសោះ..»នាងក៏រាងភ្ញាក់និងខ្លួនឯងបន្តិចព្រោះនឹកអត់ឃើញទេថាពីមុននាងយ៉ាងមិចៗអាក្រក់ឬល្អអាចបែបនេះឬក៏សុភាព
«មែនហើយ ហើយឯងក៏មិនដែលហៅបងថាលោកដែលគឺហៅថាបងប្រុសបែបនេះ..»នាយក៏នៅតបបន្ថែមនិយាយជាមួយនាងទៀតដើម្បីអោយនាងឆាប់ចងចាំមកវិញព្រោះនាងពេលនេះឡេឡឺណាស់
«ចឹងឬ? ហឺយតែឡូវហៅអត់ចេញទេលោកៗបែបនិងហើយ   តែថាលោកនាំខ្ញុំចេញពីទីនេះទៅខ្ញុំអត់ចង់នៅទីនេះទេ ព្រោះមើលទៅប្លែកៗហើយអានិងគេហៅអីគេ?»ចុងប្រយោគនាងក៏ពឹងអោយគេជូននាំចេញពីទីនេះរួមទាំងថែមថានាងអត់ស្គាល់អីនោះទេហើយកន្លែងដែលនាងកំពុងតែដេកក៏មិននៅជាស្អីទៀតដឹងតែម្យ៉ាងគត់គឺនាងចង់ចេញពីទីកន្លែងស្ងាត់ដូចព្រៃកប់ខ្មោចនេះ
«ព្រះអើយ ខួរក្បាលឯងត្រូវស្អីកិនខ្ចិចហើយហេស? នេះគេហៅថាមន្ទីរពេទ្យកន្លែងសម្រាប់អ្នកឈឺគេមកសម្រាកមើលជំងឺឯងស្គាល់ទេ?»ថេយ៉ុងនាយចង់តែបោកក្បាលអោយស្លាប់ខ្លួនឯងទេនៀក មិនដឹងថានាងបាត់ការចងចាំមែន ឬក៏នាងជ្រុះប្រដាប់គិតប្រដាប់សម្រាប់ដឹងលឺបាត់ហើយ
«អរ ហើយឈឺនិងជំងឺនិងអីគេ មិចក៏ចាំបាច់មកដេកតែទីនេះកន្លែងនេះ កន្លែងផ្សេងមិចក៏មិនទៅដេកដែលទៅ»នាងក៏នៅតែមិនយល់ហើយក៏បន្តសួរអ្នកនៅចំពោះមុខដោយការចង់ដឹងចង់លឺ
«មិនដឹងទេឈប់ឆ្លើយហើយ ឈឺក្បាល..»និយាយទាំងតប់ប្រមល់ហើយនាយក៏ដើរចេញទៅខាងក្រៅបាត់ដើម្បីទៅសួរលោកគ្រូពេទ្យថាចេញពីមន្ទីរពេទ្យបានដែលឬទេព្រោះលឺរអ៊ូថាយ៉ូទិការនាងធុញពេញបន្ទុកហើយ
«អេ សួរមិនទាន់អស់ផងហើយក្បាលគេកើតអីបានឈឺ អេហេតុអីក៏វាប្លែកៗបែបនេះ..»នាងក៏ងាកសម្លឹងមើលរបស់ជុំវិញខ្លួនឃើញថាសុទ្ធតែប្លែកៗនាងអត់ដែលឃើញសោះហើយក៏មិនស្គាល់ទៀតថាអានិងជាអី
«យ៉ូទិកា ប្តូរខោអាវទៅពេទ្យថាមិនអីទេចេញបាន..»ថេយ៉ុងក្រោយពីទៅក្រៅមួយសំទុះក៏ចូលមកវិញជាមួយថ្នាំមួយថងធំហើយក៏មានខោអាវសម្រាប់នាងប្តូរដូចគ្នា
«ហាក ខោអាវនិងអីគេហើយពេទ្យនិងជាអី? »ខួរក្បាលស្រីក្រមុំពោលពេញទៅដោយសញ្ញាសួរឃើញអីក៏មិនស្គាល់ដែលសួរគេរហូត
«អឺយ ចំមែនហើយ មកចាំបងជួយ»ថារួចថេយ៉ុងក៏ទៅគ្រានាងចុះពីលើគ្រែរួចក៏នាំចូលបន្ទប់ រួចក៏ប្រាប់នាងថាធ្វើយ៉ាងមិចៗដើម្បីប្តូរខោអាវបាន។មួយសំទុះក្រោយមកនាងក៏ដើរចេញជាមួយនិងរ៉ូបពណ៍ទឹកសមុទ្រវែងត្រឹមកែវជើងដៃតូចតែអ្នកដែលពាក់បែរជាខុសទៅវិញ
«ព្រះ នាងស្លៀកខុសហើយអានេះគេហៅថាខាងខុសប្តូរវាមកពាក្យខាងត្រូវវិញមិនចឹងគេថានាងឆ្កូតមិនខាន»ថេយ៉ុងឃើញហើយនាយហួសចិត្តកម្រិតកែមិនបាន រួចក៏ដើរទៅប្រាប់នាងបន្ថែមអោយនាងទៅប្តូរតាមគេប្រាប់
«ហាក ឆ្កួតនិងជាអី?»
« កុំសួរច្រើនធ្វើតាមបងប្រាប់មិញនេះទៅ »ស្របសម្តីនាយក៏រុញនាងអោយទៅចូលក្នុងបន្ទប់ទឹកវិញ ក្រោយពីអោយនាងចូលទៅក្នុងបន្ទប់ទឹកហើយនាយក៏ដកដង្ហើមធំដោយការតានតឹង នាងឆ្កួតយ៉ាប់សាហាវពេកក្រៃ
«លោកហាគេប្តូរយ៉ាងមិចនៀក? ហើយគេធ្វើមិចខ្ញុំអត់ចេះទេ»យ៉ូទិកានាងស្រែកពីក្នុងបន្ទប់ទឹកមកថានាងធ្វើអត់កើតទេនាងមិនចេះអត់ដឹងប្តូរយ៉ាងមិចទេ
«អឺៗ ចាំបងទៅជួយ »ថាហើយនាយក៏ដើរទៅបើកទ្វាចូលក្នុងបន្ទប់ទឹកស្របពេលលើខ្លួនអ្នកម្ខាងទៀតមានត្រឹមខោខ្លីតូចនិងអាវក្នុងប៉ុណ្ណោះតែនាយអត់ខ្លាចឬក៏អីនោះទេ ព្រោះគេធ្លាប់ធ្វើលើសពីនិងហើយចំណែកអ្នកម្ខាងទៀតកាន់តែធម្មតាទៀតគឺមិនដឹងខ្មាសអៀនអីសោះ
«អរគេធ្វើបែបនិងមែនទេ?»
«មែនថ្ងៃក្រោយអោយចេះផងលឺទេ?»
«អត់ទេលោកមកធ្វើអោយរហូតមកខ្ញុំអត់ចេះទេមើលហើតក៏នៅតែវ៉ល់ៗដដែរ»
«បានណាក្មេងចម្កួត»
________________________
យ៉ូទិកាឆ្កួតក៏អេតមីនឆ្កួតអោយប្រាកដនៀក😂😂

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now