1

732 5 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី1
   នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃធ្លាប់តែមានភាពសប្បាយរីករាយក្អាកក្អាយពីមនុស្សនៅក្នុងក្រុមគ្រួសារតែពេលនេះក៏ប្រែប្រួលមកជាស្ងប់ស្ងាត់សោះកក្រោះសោកសៅ ចាប់តាំងពីថ្ងៃដែលលោកស្រីគីមដែលជាលោកស្រីនៅក្នុងផ្ទះនេះគាត់លាចាកលោកទៅព្រោះគ្រាំចិត្តនិងស្វាមីដែលក្បត់ចិត្តរហូតត្រូវធ្លាក់ខ្លួនឈឺដល់ស្លាប់។ក្រោយពីមរណៈភាពលោកស្រីគីមទៅមិនទាន់ទាំងបានប៉ុន្មានផងលោកគីមក៏បានយកប្រពន្ធចុងមកនៅក្នុងផ្ទះរួមទាំងនាំកូនស្រីដែលជាកូនរបស់ប្រពន្ធក្រោយគាត់មកជាមួយទៀត តែរាល់ទង្វើទាំងអស់ដែលគាត់បានធ្វើ មិនបានមានការពេញចិត្តទទួលយល់ព្រមពីសំណាក់កូនប្រុសតែមួយរបស់គាត់ឡើយទាំងនេះវាជាហេតុផលដែលធ្វើឲ្យក្មេងប្រុសម្នាក់នេះស្អប់ទាំងប៉ារបស់គេស្អប់ទាំងប្រពន្ធចុងដែលជាដើមហេតុធ្វើឲ្យធ្វើឲ្យម៉ាក់របស់គេស្លាប់រួមទាំងប្អូនស្រីក្រៅខោដែលគេមិនបានតាំងចិត្តរាប់នាងជាបងប្អូនសូម្បីតែបន្តិចនៅក្នុងខួរក្បាលរបស់គេមានតែពាក្យថាស្អប់និងខ្ពើមរអើមពីរនាក់ម្តាយកូនដែលជាឈ្លើញតាមជញ្ជក់បឺតឈាមពីប៉ារបស់គេខ្លាំងណាស់
   «អារុណសួស្តី បងប្រុស»សំឡេងស្រួយស្រេះរបស់កាយតូចច្រឡឹងដែលនាងមាននាមជាកូនចុងក្នុងផ្ទះនេះបាននិយាយទៅបងប្រុសសាច់ឆ្ងាយទាំងទឹកមុខញញឹមពព្រាយនាងស្រឡាញ់បងប្រុសណាស់ចូលចិត្តនៅជិតគេហៅគេថាបងបើទោះបីជាគេស្អប់នាងគ្រប់វិនាទីដង្ហើមចេញចូលក៏ដោយ
   «អ្នកណាបងនាង? យើងកើតមកមានតែខ្លួនមួយ ហើយក៏គ្មានថ្ងៃដែលយើងយកមនុស្សបញ្ញើរក្អែកមករាប់ញាតិដែរ»សម្តីគំរុះគំរោត្រគោះបោះបោកកាយវិកាយសោះកក្រោះទឹកមុខក្រញូវមិនខ្ចីញញឹមរបស់នាយកម្លោះតែងតែប្រើទៅលើនាងតូចជាប្រចាំមិនដែលមានវិនាទីណាដែលគេនិងតាំងចិត្តនិយាយល្អទឹកមុខញញឹមទៅកាន់នាងឡើយ
   «សុំទោស»ប្រយោគរបស់គេមួយម៉ាត់ៗធ្វើអោយនាងចុកឈាមអួលដើមកណែនពេញដើមទ្រូង ប៉ុន្តែនាងមិនមានសិទ្ធិខឹងអន់ចិត្តអ្វីជាមួយគេឡើយគឺបានត្រឹមតែសុំទោស ឈ្ងោកមុខតូចចិត្តលួចលាក់ទឹកភ្នែកពីគេប៉ុណ្ណោះ
   «បងប្រុស ញាំអាហារពេលព្រឹកទេ?»គេស្អប់នាងតែនាងស្រឡាញ់គេ បើគេមានហេតុផលដែលរបស់គេនៅក្នុងការស្អប់នាង នាងក៏មានហេតុផលនៅក្នុងការស្រឡាញ់គេវិញដូចគ្នាស្រឡាញ់បែបមិនមែនជាបងប្អូនស្រឡាញ់ក្នុងន័យស្នេហ៍ នាងក៏ដឹងច្បាស់នៅក្នុងថាវានិងគ្មានថ្ងៃអាចទៅរួចទេទើបនាងបានត្រឹមតែផ្សងថាថ្ងៃណាមួយគេនិងអាចមើលឃើញអំពើល្អរបស់នាងបានខ្លះ
   «មិនសុី ចាក់អោយឆ្កែសុីអោយអស់ទៅ»ថេយ៉ុងគំហកទៅយ៉ូទិកាវិញឡើងបាត់មាត់ឈឹងញ័រខ្លួនដូចជាកូនឆ្កែធ្លាក់ទឹក នាងក៏សួរគេធម្មតាៗសោះហេតុអីគេមិនឆ្លើយមកធម្មតាវិញ?ស្លាប់ដែលទេបើនិយាយល្អមួយថ្ងៃជាមួយនាងនិងអ្នកគ្រប់គ្នា មនុស្សមានចិត្តទើបហៅស្រឡាញ់ទើបនិយាយជាមួយតែមើលចុះគេឆ្លើយធ្វើដូចនាងជាសត្វធាតុ
   «មោះ មោះកូន បងកូនគេតែចឹងហើយកុំទៅប្រកាន់គេអី!!»លោកគីមក៏ហៅកូនស្រីអោយមកអង្គុយនៅតុអាហារប្រាប់យ៉ូទិកាកុំឲ្យខឹងនិងបងប្រុសព្រោះចរិតគេនេះវាចឹងតាំងតែពីដើមទៅហើយមាត់ក៏និយាយ ស្របពេលក្រស៊ែរភ្នែកបាញ់ទៅសម្លក់មុខរបស់ថេយ៉ុងជំនួសឲ្យពាក្យថានិយាយស្រួលៗជាមួយប្អូនស្រីខ្លះផង
   «ឈប់ ឯងទៅណា? យើងមានរឿងចង់និយាយបន្តិច»ថេយ៉ុងបម្រុងតែនិងដើរចេញពីផ្ទះទៅហើយអ្នកដែលជាប៉ាក៏ស្រែកឃាត់ឲ្យឈប់ព្រោះគាត់មានការសំខាន់ត្រូវប្រាប់គេ
   «និយាយមោ!!»នាយកម្លោះថេយ៉ុងនិយាយសម្តីកំបុតៗគ្មានក្បាលកន្ទុយស្តាប់ហើយមិនសមណាថាជាអ្នកមានពូជពងវង្សត្រកូលឡើយ តែដោយលោកគីមគាត់ក៏ដឹងថាមកពីអ្វីបានជាកូនប្រុសគាត់ទៅជាបែបនេះទើបមិនសូវប្រកែប្រកាន់និងសម្តីកូនប្រុស
   «ប៉ា និងរ៉ូសុីចង់ទៅដើរលេងសម្រាកលំហែខួរក្បាលមួយរយៈ ប៉ាចង់ពឹងអោយឯងជួយមើលប្អូនផង ប្អូនជាស្រីទោះមិនមែនបង្កើតតែពេលនេះក៏មានឈ្មោះជាបងប្អូន»បរុសចំណាស់ក៏និយាយចង់អោយកូនប្រុសយល់ពីគាត់ខ្លះផងស្តាប់គាត់បន្តិចផងនិងព្រមទទួលមើលថែប្អូនស្រីមិនជាប់សាច់ឈាមនេះបានទេ?នាងមិនខូចខិតស្លូតបូតរាបសារគោរពចាស់ទុំដឹងខុសត្រូវគ្រប់យ៉ាងមិនសមថាថេយ៉ុងគេមើលមិនឃើញពីតម្លៃនាងសោះ
   «ប៉ាចង់ទៅកាល?»ដៃជ្រេញហោប៉ាវខោញញឹមចុងមាត់លាក់គំនូចនៅក្នុងចិត្តទោះប្រើចរិតក្រអើតក្រទើមបន្តិចតែក៏កំពុងរីករាយព្រោះគេមានរឿងសប្បាយៗឲ្យធ្វើទៀតហើយ
   «ថ្ងៃនេះ!!»
   «មិនអីទេ ខ្ញុំនិងមើលថែនាងអោយបានល្អ»
   « យ៉ូទិកា កូនត្រូវស្តាប់បងលឺទេពេលប៉ាម៉ាក់មិននៅ?»លោកគីមក៏ងាកទៅប្រាប់ស្រីតូចយ៉ូទិកាដែលកំពុងអង្គុយឈ្ងោកមុខឆ្កោសបាយនៅក្នុងចានចង់ធ្លុអបាតចានអស់ហើយ
   «ចា៎ស»មាត់ឆ្លើយថាចា៎សតែទាំងដែលទឹកមុខស្ងួតព្រោះមិនចង់បែកពីម៉ាក់
   «ពេលល្ងាចត្រូវទៅយកប្អូនចេញពីសាលាផងលឺទេ?»
   «ខ្ញុំដឹងហើយ»ថាហើយថេយ៉ុងក៏ដើរចេញទៅខាងក្រៅព្រោះជាធម្មតាគេមិនសូវជានៅផ្ទះប៉ុន្មានទេស្អប់ផ្ទះដែលសម្បូរទៅដោយមនុស្សគេមិនចូលចិត្តទើបចេះតែគេចមិនចង់ឃើញមុខ។
______________

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now