16

107 2 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី16
ទូរស័ព្ទក៏កាត់ផ្តាច់បាត់ដោយស្នាដៃរបស់ថេយ៉ុងនាយសួរប្រាវៗហើយក៏មិនអោយគេឆ្លើយរួចក៏បិទអារកាត់យល់ន័យតែខ្លួនឯហ
«ហឺយ យ៉ូទិកា លើកទៅៗ ហឺយ»ថេយ៉ុងដាក់ទូរស័ព្ទពីណូរ៉ាភ្លាមក៏ប្រញាប់ខលទៅយ៉ូទិកាវិញតែវាចៃដន្យនាងចូលទៅងូតទឹកបាត់ទើបមិនបានលឺសម្លេងទូរស័ព្ទធ្វើអោយអ្នកម្ខាងទៀតខឹងឆេះឆួលពេញខ្លួន គេមកឆ្ងាយមិនទាន់បានមួយថ្ងៃស្រួលប្រួលផងមានប្រុសឈ្មោលជូនមកដល់ផ្ទះចុះបើគេចោលផ្ទះដល់1ខែមិននាងនាំប្រុសមកដេកក្នុងផ្ទះគេទៅហើយ
«ហេតុអីមិនលើក នេះចង់ធ្វើលើសពាក្យយើងប្រាប់មែនទេ»ថេយ៉ុងចុចខលចង់សឹងមេដៃអារម្មណ៍ក៏ហោះហើរលែងនៅក្នុងខ្លួនដើរទៅវិញទៅមកនៅក្នុងបន្ទប់សម្រាប់ឆ្លេឆ្លាដូចមាន់រកពង។
មួយសំទុះយ៉ូទិកានាងដើរចេញពីបន្ទប់ទឹកមកជាមួយនិងរ៉ូបគេងយប់ពណ៍សតែវាមិនសុិចសុីពេកទេធម្មតា នាងសំដៅទៅមើលទូរស័ព្ទព្រោះចង់ដឹងថាអ្នកម្ខាងទៀតនោះមាននឹករកនាងខ្លះឬអត់
«ព្រះអើយ 30ដង»នាងបើកទូរស័ព្ទក៏ឃើញថាMisscallវាច្រើនណាស់នាងក៏រាងភ័យតិចៗរួចក៏រហ័ឋចុចខលទៅវិញ
«អាឡូបងប្រុស»
(មិញឯងទៅណា មិចបងខលមិនលើករវល់ធ្វើអីជាមួយអ្នកណា?មានទៅនិយាយលេងជាមួយប្រុសណាឬអត់? នៅចាំបងប្រាប់ថាហាមទាក់ទងនិងមិត្តភក្តិប្រុសទេ?ស្តាប់បងឬអត់?)គ្រាន់តែលើកភ្លាមថេយ៉ុងក៏រ៉េប3ឌីសមានទាំងបញ្ជារសួរបញ្ជាក់ដដែលៗតែក៏ធ្វើអោយអ្នកស្តាប់មានអារម្មណ៍រំភើបដែលព្រោះគេអាចនិងប្រចណ្ឌហើយបារម្ហពីនាងខ្លាំង
«បងប្រុសមិញខ្ញុំងូតទឹកទើបមិនបានលើក គឺថាគ្មានទៅនិយាយស្អីអីជាមួយអ្នកណាទេ មិត្តភក្តិប្រុសនោះគេជាមនុស្សល្អទេ បងប្រុសកុំបារម្ហអីគេមិនអីអាក្រក់លើខ្ញុំហើយនៅរាប់អានខ្ញុំជាមិត្តភក្តិទៀត»យ៉ូទិកានិយាយរៀបរាប់ប្រាប់ម្ខាងទៀតនាងញញឹមភ្លាមក្រោយនឹកឃើញដល់ជុងហ្កុកទោះទើបស្គាល់បានមួយថ្ងៃតែហាក់ជាបងប្អូនមិត្តនិងគ្នាមកយូរឆ្នាំហើយប៉ុន្តែនាងក៏មិនបានដឹងថាអ្នកដែលកំពុងតែស្តាប់នាងនិយាយគឺខឹងហើយក៏ប្រចណ្ឌច្រណែនចង់តែហោះត្រឡប់មករកនាងវិញអីឡូវនេះខ្លាំងណាស់
(ស្អែកបងទៅវិញហើយ )
«ម៉េចចឹង?ក្រែងបងត្រូវនៅទីនោះ1អាទិត្យមិនចឹង?»លឺសម្តីគេភ្លាមនាងក៏ឆ្ងល់ ប្រញាប់មកធ្វើអីបើទើបតែនិងទៅពីព្រឹកមិញសោះចុះការងារគេនោះ
(បងធ្វើហើយៗ ណាមួយចង់ទៅនៅជិតឯងវិញ)
«ខ្ញុំមានទៅណាទេបងប្រុសមិនបាច់ប្រញាប់ក៏បាន»
(មិនអោយបងទៅវិញព្រោះចង់នៅជាមួយអាម្សៀនោះមែនទេ?)ថេយ៉ុងនិយាយទាំងខឹង អាមនុស្សកំពុងតែខឹងមកនិយាយមិនឲ្យប្រញាប់ មិនឲ្យប្រញាប់យ៉ាងមិចចុះបើនាងចិត្តងាយរត់តាមអាប្រុសក្មេងនោះបាត់ផែនការរបស់គេមិនរលាយដូចអំបិលត្រូវទឹកទៅហើយទេហេស
«គេមិនមែនឈ្មោះអាម្សៀទេបង គេឈ្មោះជុងហ្កុកសង្ហាដូចបងប្រុសចឹង»
(បានហើយឈប់និយាយឈ្មោះវា បងទៅរកឯងអីឡូវនេះហើយ ទឺត ទឺត)
____________
នែឥទ្ធិពលឆីកាខ្លាំងដែលនិងហា🤣

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now