31

96 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី31
ម្រាមដៃនាយក្តោបដបស្រាយ៉ាងណែនកែវភ្នែកក៏ក្រហមតែតក្នុងចិត្តពិបាកបរិយាខឹងម៉ួម៉ៅក្តៅក្រហាយចង់តែទីឆាប់ហែកពីរនាក់នោះឲ្យខ្ទីចខ្ទី
«អាម៉ាក់ ប្រុងផឹកអោយងាប់មែនហី?»ជីមីនដើរមកជិតមិត្តដែលផឹកគ្មានខ្វល់ពីអីទាំងអស់ទាំងដែលគេអង្គុយផឹកតាំងតែពីព្រឹកអីឡូវនេះល្ងាចទៅហើយ
«អឺ!!»ថេយ៉ុងតបមកវិញខ្លីៗងាយយល់ស្តាប់បានតែក៏មិនខ្ចីងាកទៅមើលមុខមិត្ត
«ហឺយ សួរត្រង់ឯងខូចចិត្តមែនទេ? ប្រាប់មោគ្នាជួយ»ជីមីនឃើញហើយពិបាកភ្នែកពេកទើបសួរត្រង់ៗដោយសម្លេងប្រាកដប្រជាបើមិនចឹងថេយ៉ុងផឹកទល់ស្លាប់មែន
«ឆ្កួតយើងមានទៅស្រឡាញ់អ្នកណាអោយខូចចិត្ត»ថេយ៉ុងនាយក៏ឆ្លើយវាសចាកនិងអារម្មណ៍ពិតដោយហេតុថាមិនចង់អោយអ្នកណាមកខ្វល់និងគេច្រើនពេកទេ គេមិនសូវចូលចិត្តឡើយ
«តែអាការៈឯងនិងខូចចិត្តចំតែម្តងប្រាប់មកកុំលាក់យើងជាមិត្តនិងឯងប៉ុន្មានឆ្នាំហើយ ឬក៏ឯងមិនទុកចិត្តយើង»ជីមីននាយក៏រាងប្តូរទឹកមុខបន្តិចដែលមិត្តគេមានអីមិនដែលប្រាប់ទេបើសិនជាគេវិញប្រាប់ទៅថេយ៉ុងអស់ៗតែម្តង
«រឿងយ៉ូទិកា!!»អត់មិនបានទើបនាយព្រមបង្ហើបប្រាប់បន្តិច
«ប្អូនឯង ក្រែងឯងស្អប់នាងហេស?មិចក៏មកខូចចិត្ត?»ជីមីនគេនៅចាំបានច្បាស់ណាស់ថាមិត្តគេធ្លាប់ប្រាប់ថាមិនចូលចិត្តកូនចុងម្នាក់នេះទេរឹតតែស្អប់មុខនាងខ្លាំងណាស់
«ពីមុនវាចឹង តែអីឡូវវាមិនមែន!!»ថេយ៉ុងក៏ប្រាប់ទៅថាពីមុនគំនិតគេវាអាក្រក់មែនតែក្រោយពីបាននៅជិតខ្លួននាងមួយរយៈចុងក្រោយនេះមោគេក៏ហាក់ចង់ផ្លាស់ប្តូរអារម្មណ៍តែវាក៏មិនជាច្បាស់នៅស្រពិចស្រពិលនៅឡើយ
«ថាមិច? ឯឯនេះប្រាកដជាលង់ស្រឡាញ់ប្អូនចុងមិនខាន បើមិនចឹងមិនមែនមោអង្គុយផឹកទេ»ជីមីនក៏សើចបឈ្ឈឺមិត្ត ព្រោះធ្លាប់តែប្រកាសក្តែងៗថាស្អប់មិនចង់ជិតតែក៏បែរមកជាស្រឡាញ់ទៅវិញ ហាសហា
«បើស្រឡាញ់គេប្រាប់គេទៅ ប្រាប់ត្រង់ៗឈប់ចង់ធ្វើបាបឬក៏ស្អប់ទៅគ្មានបានការទេ»ចុងក្រោយនាយក៏និយាយដាស់ទើនទៅមិត្តកុំអោយគិតអីខុសទៀត រួចក៏ឡើងទៅបន្តការងារព្រោះជិតដល់ម៉ោងបើកបារហើយ។
.....
«គ្នាទៅវិញហើយ»ជុងហ្កុកដែលនៅលេងជាមួយនិងយ៉ូទិកាមួយល្ងាចក៏ត្រឡប់ទៅវិញ ទៅដោយមិនចង់ទៅព្រោះចង់តែនៅជិតនាងរហូត
«ធ្វើដំណើរសុវត្តិភាពណា!!»នាងលើកដៃលាទៅអ្នកម្ខាងទៀតរួចក៏ចាំសម្លឹងមើលទៅឡានជុងហ្កុករហូតដាច់កន្ទុយភ្នែកទើបងាកខ្លួនដើរចូលទៅក្នុងផ្ទះវិញតែក៏មានភ្លើងឡានបំភ្លឺពីចម្ងាយទើបនាងក៏ដឹងដល់ថាជាអ្នកណា
ងឺត......
សម្លេងជាន់ហ្វ្រាំងឡានក៏បន្លឺឡើងស្របពេលដំណើរដើរមិនត្រង់ផ្លូវរបស់ថេយ៉ុងក៏ដើរចេញពីខាងក្នុងឡានសម្តៅចូលទៅក្នុងផ្ទះ
«បងប្រុស!!»ដោយឃើញថាពិបាកភ្នែកពេកយ៉ូទិកានាងក៏ដើរមកជួយគ្រាហ៍ថេយ៉ុងដោយភ្លេចគិតរឿងកាលពីព្រឹកទៅហើយ
«យ៉ូទិកាហេស? បង អួក បង»ថេយ៉ុងងើបមើលមុខយ៉ូទិការួចក៏ចង់និយាយជាមួយនាងតែក៏និយាយមិនចេញរកតែក្អួតព្រោះជាតិស្រាវាកំពុងតែវាយលុកពេញខ្លួនច្រាលដល់ករទៅហើយ
«កុំនិយាយអីបង មកខ្ញុំនាំទៅបន្ទប់ បងស្រវឹងហើយ នេះទៅផឹកតាំងពីព្រឹកមិញហេស?»យ៉ូទិកាទាំងគ្រាហ៍ ទាំងអូសឡើងទៅជាន់ខាងលើយ៉ាងលំបាកព្រោះថេយ៉ុងធ្ងន់ណាស់
«ឯងកុំទៅចោលបងទៀតលឺទេ?»ថេយ៉ុងនិយាយទាំងក្រងួរៗស្តាប់មិនចង់បានខណៈស្រីល្អិតរបស់យើងដាក់នាយដេកនៅលើគ្រែ
«បងស្រវឹងហើយឈប់និយាយទៅ»
«បងនិយាយ កុំទៅចោលបងទៀតណាបងភ័យ បងខ្លាច បងខឹង បងប្រ...»និយាយមិនទាន់អស់ផងនាយក៏បិទភ្នែកលក់ភ្លឹងបាត់ព្រោះស្រវឹងឡើងជោកជាំណាស់ទៅហើយ
«បងឈប់សម្តែងទៅ»
______________

ទណ្ឌកម្មបេះដូង💔«ចប់»Unde poveștirile trăiesc. Descoperă acum