39

70 0 0
                                    

ទណ្ឌកម្មបេះដូង
ភាគទី39
ថេយ៉ុងបានយកក្រណាត់ជូតមាត់ពីក្នុងហោប៉ាវអាវមកញុកមាត់ដែលពូកែនិយាយរបស់ប្អូនស្រីយ៉ាងសោះអង្កើយ គេខំចំណាយពេលមកដោះស្រាយរឿងនាងតែនាងក៏មកបញ្ចប់ដោយងាយមិនមានអីតបស្នងមកវិញសោះ
«អោវ  បងប្រុសឈប់ខឹងទៅ ឈប់ទៅណ៎ៗ ជុប»យ៉ូទិកានាងអង្រួនដៃថេយ៉ុងហើយក៏ងើបមុខសម្លឹងនាយកម្លោះម៉ក់ៗ យ៉ាងគួរអោយក្រឺតខ្នាញ់ មុននិងក្រោកឈរទៅថើបថ្ពាល់គេមួយខ្សឺត
«ឯងគិតថាបងនិង ប្រុសសាធារណៈដែលគ្រាន់តែគេថើបហើយនិយាយលួងបន្តិចបាត់ខឹងភ្លាមៗចឹងហេស? នេះចិត្តមនុស្ស»ថេយ៉ុងអោបដៃងាកសម្លក់ប្អូនស្រីថ្លែរ ថែមទាំងស្តីថាអោយនាងទៀត គេជាប្រុសថ្លៃថ្នូរណាស់មិនមែនចិត្តងាយអោយនាងបោកបានទេ
«ហើយធ្វើយ៉ាងមិចបានបងព្រមនិយាយជាមួយខ្ញុំតាមសម្រួលហើយឈប់ងរទៀត?»ឃើញគេថាអោយបែបនេះនាងក៏មិនដឹងថាត្រូវធ្វើយ៉ាងបន្ត ទើបសម្រេចចិត្តសួរគេតែម្តងទៅកុំអោយខាតពេលបន្តទៀត
«មិនបាច់ធ្វើអីទេ? យ៉ាងណាបងក៏មិនបាត់ខឹងដែរ»កែវភ្នែកមុតស្រួចក៏សម្លឹងមើលទៅទិដ្ឋភាពតាមកញ្ជក់ព្រោះអត់ចង់អោយក្មេងបានចិត្ត ធ្វើមិនខ្វល់ល្អបំផុតហើយ
«មិនព្រមយ៉ាងណា ខ្ញុំត្រូវធ្វើអោយបងបាត់ខឹងអោយបាន»យ៉ូទិកានាងនិយាយ ផ្តាច់ប្តូរថានិងតាមលួងគេអោយបាន ស្របពេលអ្នកម្ខាងទៀតបែរជាទៅលួចញញឹមសើចតែម្នាក់ឯងមិនអោយគេឃើញ តាមពិតនាយមិនបានខឹងអីទេគ្រាន់តែចង់ធ្វើបាបក្មេងលេងប៉ុណ្ណោះចាំមើលថាតស៊ូបានយូរប៉ុណ្ណោះ។
   មួយសំទុះក្រោយឡានដែលបើកដោយដៃណូរ៉ាក៏ចូលមកដល់ក្រុមហ៊ុន រួចក៏ឈប់ចតនៅខាងមុខ មុននិងនាយកម្លោះរហ័សរត់មកបើកទ្វាអោយចៅហ្វាយប្រុសស្រីនៅតាមផ្លូវយ៉ូទិកានាងគិតតែពីនិយាយមិនចេះហត់សោះ និយាយម្នាក់ឯងចំណែកថេយ៉ុងមិនខ្ចីខ្វល់និយាយជាមួយនាងសូម្បីមួយម៉ាត់
«អេ បងប្រុសចាំផងកុំដើរលឿនពេក»ចុះពីលើឡានភ្លាមថេយ៉ុងក៏ដើរចូលទៅកាន់អូសហ្វីសយ៉ាងលឿន បូករួមនិងជំហានវែងៗទៀតកាន់តែបន្ថែមល្បឿននាយដើរលឿនដូចហោះទៅហើយ
« បងប្រុស កុំអាលបិទចាំខ្ញុំផង»រាងក្រាស់ដើរចូលជណ្តើរយន្តហើយក៏មិនបានចាំអ្នកម្ខាងទៀតក៏ចុចបិទបាត់ទុកអោយនាងនៅត្រហេបត្រហបនៅខាងមុខជណ្តើរយន្តម្នាក់ឯង
«បងស្រី តើលោកប្រធានដើរមិញនេះអូសហ្វីសគាត់នៅជាន់ណា?»យ៉ូទិកាក៏រត់មកសួរកន្លែងទទួលភ្លៀវវិញម្តង ទាំងដែលនាងត្រូវស្ពាយកាបូបរៀនយ៉ាងធ្ងន់មិនតែប៉ុណ្ណោះសូម្បីបាយពេលព្រឹកមួយម៉ាត់ក៏មិនទាន់បានញាំទៀត
«ជាន់ទី15 អ្នកនាងមានរឿងអីជាមួយគាត់ហេស?..»បុគ្គលិកស្រីក៏ប្រាប់ពីជាន់ដែលថេយ៉ុងធ្វើការមិនទាំងភ្លេចសួរពីមូលហេតុដែលនាងសួរដូចគ្នា
« ចា អរគុណហើយបង..»គ្រាន់តែដឹងពីជាន់នៃបន្ទប់ធ្វើការរបស់បងប្រុសនាងក៏ស្ទះរត់ឡើងទៅតាមជណ្តើរជើងយ៉ាងលឿនក្រែងមិនទាន់គេ
« ហឺយ នេះរត់ចង់ដាច់ខ្យល់ហើយទើបតែប្រាំជាន់ទេហេស?»នាងស្រីមាឌល្អិតតែចិត្តនាងធំមិនចុះចាញ់ទោះហត់ដង្ហក់យ៉ាងណាក៏នាងមិនឈប់ដែលស៊ូទ្រាំរត់ទល់តែដល់
« ទីបំផុតដល់ហើយ ឯងខ្លាំងមែននាងការ ហឺសៗ»មួយសំទុះក្រោយយ៉ូទិកានាងក៏ឡើងមកដល់ហើយក៏ដាក់ខ្លួនអង្គុយផ្អែកខ្នងនិងទ្វាបន្ទប់ដើម្បីសម្រួលដល់ដង្ហើម រួចនាងក៏រហ័សលូកដៃទៅដោះស្បែកជើងមើលក៏ឃើញថាកែងជើងនាង ក្រហមកកិតអស់ទៅហើយតែនាងអត់បានឈឺសូម្បីបន្តិច
«ក្រាក!! បងប្រុស ខ្ញុំមក...»យ៉ូទិកាក៏ព្យាយាមក្រោកទាំងលំបាកដើរចេញពីជណ្តើហើយក៏សំដៅទៅកាន់ទ្វាបន្ទប់របស់ថេយ៉ុងទាំងញញឹម ព្រោះទោះយ៉ាងណានាងក៏អាចមកតាមគេបានដែល តែគ្រប់យ៉ាងហាក់ នៅគាំងស្ញេញលែងដំណើរការស្មាមញញឹមក៏រលុបបាត់មុននិងវាជ្រុះលែងមានលើមុខរបស់នាងទៀត ដៃជើងក៏ញ័រទទ្រើតស្របពេលភាពឈឺចាប់នៅទ្រូងខាងឆ្វេងកំពុងតែបុករុករុញច្រានអោយទឹកភ្នែកនាងស្រក់មកតក់ៗធ្លាក់នៅលើឥដ្ឋការ៉ូ រូបភាពដែលបងប្រុសនាងអង្គុយនៅលើកៅអីហើយក៏មានស្រីស្រីស្រស់ស្អាតសុិចសុីតោងករគេពីខាងក្រោយហើយក៏អោនទៅថើបមាត់គ្នាយ៉ាងរោលរាលវានៅហោះហើរពេញក្នុងការចងចាំរបស់នាង
«យ៉ូទិកា..»ថេយ៉ុងរហ័សច្រានបុគ្គលិកស្រីនោះចេញពីខ្លួនមួយទំហឹងហើយក៏ស្រែកហៅប្អូនស្រីទាំងភាពភ័យខ្លាចនេះគេបណ្តោយអោយមានរឿងចឹងកើតឡើងលើកទីពីរសម្រាប់នាងហើយមែនទេ?គេអោយនាងបានឃើញពីទង្វើអាក្រក់គេម្តងទៀតហើយហេស?
«បានហើយ ឈប់នៅត្រង់និងហើយ កុំចូលមកជិតខ្ញុំទៀត ខ្ញុំអត់ស្គាល់លោកទេសុំទោសណាដែលចូលមកកាត់ចង្វាក់ ខ្ញុំទៅវិញហើយបន្តទៀតចុះណាតាមសប្បាយទៅ..»យ៉ូទិកានាងដាក់ដៃរាំងអោយគេឈប់បន្តដើរមករកនាងទៀត ហើយក៏ខាំមាត់សង្កត់ចិត្តខ្ទប់បេះដូងនិយាយអោយគេបន្តទៀតទៅចុះយ៉ាងណានាងត្រឹមជាចំណែកលើសសម្រាប់គេទៅហើយ ស្រីក្រមុំក៏បិទទ្វាបន្ទប់ អោយគេយ៉ាងថ្នមដៃហើយក៏ដើរយឺតៗត្រឡប់ក្រោយវិញខណៈដែលបេះដូងដែលនាងប្រឹងរើសផ្គុំបិទស្គុត អោយវាមានរូបរាងល្អដូចដើមវិញកំពុងតែរលាយម្តងទៀតហើយ ហើយលើកនេះនាងក៏អស់កម្លាំងរើសវាយកមកផ្គុំទៀតដែរ។
______________
អុញមិចចឹង🤣

ទណ្ឌកម្មបេះដូង💔«ចប់»Where stories live. Discover now