ភាគទី8: ស្អប់មនុស្សកុហក

Начните с самого начала
                                        

«មនុស្សកុហក យ៉ាងណាគួរតែព្រមប្រាប់ហេតុផលក៏បាន មិនបាច់រើសវិធីកុហកនោះទេ សុខចិត្តនិយាយតាមត្រង់ប្រាប់គ្នាទៅវិញទៅមក គ្រប់យ៉ាងច្បាស់ជាដោះស្រាយបាន»

«ខ្ញុំគិតថាល្ងាចហើយ លោកត្រឡប់ទៅវិញចុះ» ជីមីន ជ្រើសរើសប្តូររឿង មិនចង់ឲ្យនាយចាប់បានពេលគេធ្វើខ្លួនមិនត្រូវ។

«ពេលទំនេរខ្ញុំនឹងមករកអ្នកនាងទៀត សង្ឃឹមថាអ្នកនាងមិនធុញទ្រាន់នឹងខ្ញុំ»រាងក្រាស់ចាប់ដៃនាងយកមកកាន់ កាន់តែបាននៅជិត កាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍។

«ចា៎ បើខ្ញុំទំនេរ ខ្ញុំនឹងកំដរលោក»
«សឺតត! ខ្ញុំសុំលាសិនហើយ»ឆ្លៀតឱកាសបានថើបថ្ពាល់របស់នាងហើយ គេប្រញាប់បើក ទ្វារចេញទៅយ៉ាងលឿន បើនៅយូរទៀត ខ្លាចស៊ីកំផ្លៀងដូចយប់ម្សិលមិញ។

«មនុស្សឆ្លៀតឱកាសនេះ មិនដឹងថាត្រូវខាត បង់អ្វីខ្លះទេ ដែលធ្វើការងារនេះ»ជីមីន ដាក់ខ្លួនអង្គុយចុះទាំងមុខស្អុយ។

ម្សិលមិញមិញ នាយបានទាំងថើបថ្ពាល់ នឹងស្នាមថើបដំបូងយកទៅ ថ្ងៃនេះ នាយបានថើបថ្ពាល់គេម្តងទៀត មិនដឹងថាថ្ងៃទៅមុខ អស់ស៊ីនដោយសារតែនាយផងក៏មិនដឹង ហ៊ើយ...។

***

យប់ឡើង ជីមីនតែងខ្លួនជាមនុស្សប្រុស គេបើកឡានទៅភូមិគ្រឹះរបស់ណាមជូន ដើម្បីទៅគេងជាមួយប្អូនប្រុសគេ ខានជួបពីបីថ្ងៃហើយ នឹកណាស់។

«បងប្រុស!» បានឃើញជីមីនដើរសំដៅចូលមកក្នុងផ្ទះភ្លាម អាល្អិតជីស៊ុងក៏រត់មកទទួលយ៉ាងលឿន។

«សឺតត! នឹកអាក្មេងក្បាលខូចខ្លាំងណាស់ នៅទីនេះមានរំខានដល់ពូជូនទេ?»ជីមីន លើកប្អូនពរឡើង ហើយដើរទៅអង្គុយលើសាឡុងក្បែរណាមជូន។

«អត់ទេ! អូនធ្វើខ្លួនជាក្មេងល្អ មិនរំខានពូជូន ពូដុងវ៉ុននឹងអ្នកនៅក្នុងផ្ទះទេ បងប្រុសកុំបារម្ភអី ណា៎»

«បែបហ្នឹងល្អហើយ បងប្រុស យប់នេះខ្ញុំមកគេងជាមួយជីស៊ុង»ឆ្លើយជាមួយប្អូន តែក៏មិនភ្លេចងាកមកនិយាយជាមួយរាងក្រាស់ដែរ។

«តាមចិត្ត! តោះទៅញ៉ាំបាយទៅ យប់ហើយ »ក្មេងៗទាំងពីរងក់ក្បាល ហើយនាំគ្នាដើរទៅតុអាហារព្រមជាមួយអ្នកកំលោះ។

ការញ៉ាំអាហារក៏បញ្ចប់ដោយរលូន ជីមីននាំប្អូនប្រុសគេទៅសម្អាតខ្លួន រួចហើយដាក់ឲ្យគេង ទើបគេចេញពីបន្ទប់មកបន្ទប់ធ្វើការរបស់ណាមជូន។

«ថ្ងៃនេះការងារយ៉ាងម៉េចដែរ ឮថាទៅដើរ លេងជាមួយអាស៊ូពេញមួយថ្ងៃ»

«ធម្មតាទេ! តែខ្ញុំគិតថាគេប្រហែលជាលង់ស្នេហ៍ខ្ញុំតិចៗហើយ គេនិយាយត្រង់ៗដាក់ខ្ញុំតែម្តង គេថាគេចូលចិត្តខ្ញុំ»

«ល្អហើយ! រហ័សចប់ រហ័សបានសេរីភាព កុំឲ្យតែផ្លាត់ទៅបានហើយ ធ្វើវាសន្ឃឹមៗ កុំប្រញាប់ពេក ប្រយ័ត្នខូចផែនការ ទើបតែចាប់ ផ្តើមទេ»មាត់និយាយ តែភ្នែកសម្លឹងមើលឯក សារមិនដកភ្នែកសោះ។

«ខ្ញុំអាចសួរបងមួយបានទេ?»
«សួរមក»

«ហេតុអីបងចង់បានដីនៅដេហ្គូនោះ? វាសំខាន់ខ្លាំងណាស់ហេ៎ស?»នៅជាមួយគ្នាមួយរយះដែរហើយ សំនួរនេះគេទើបតែហ៊ានដាច់ ចិត្តសួរ។

«មិនសំខាន់ ហើយក៏មិនមែនជារឿងដែលឯងត្រូវដឹងទេ យប់ហើយ ទៅសម្រាកទៅ»វាមិនទាន់ដល់ពេលដែលឲ្យជីមីនដឹង គេលាក់ បាំងនេះ ក៏មិនមែនជាបញ្ហាឬជារឿងធំដុំអីដែរ ពេលណាដែលដល់ពេល គេនឹងប្រាប់ដោយ ខ្លួនឯង។

«អញ្ចឹងក៏បាន សុបិន្តល្អបងប្រុស»ពោលរួច គេងើបដើរចេញពីបន្ទប់នាយទៅបន្ទប់គេងរបស់ជីស៊ុង។ បើនាយមិនចង់ប្រាប់គេ គេក៏មិនចង់ដឹងដូចគ្នា អាចជារឿងសំខាន់ក្នុងគ្រួសារក៏ថាបាន កូនបំណុលដូចគេ មិនគួរសួរសោះមិញនេះ។

ចូលមកក្នុងបន្ទប់របស់ខ្លួន គេទាញយកទូរស័ព្ទដៃដើម្បីយកមកលេងបន្តិចមុនចូលគេង ក៏បានឃើញសាររបស់ស៊ូហ្គាផ្ញើរមកកាន់គេ៖

(រាត្រីសួស្ដី! យប់នេះគេងសុបិន្តឃើញខ្ញុំផងណា អ្នកនាងជីមីន)អានពីពាក្យផ្តើមរហូតដល់ពាក្យបញ្ចប់ ទឹកមុខគេប្រែជាស្រពោន។

«បើសិនខ្ញុំជាមនុស្សប្រុស លោកអាចចាប់ អារម្មណ៍ដូចខ្ញុំក្លែងបន្លំខ្លួនជាស្រីឬអត់?»គេដកដង្ហើមធំមិនស្រួលក្នុងចិត្ត ពេលនេះចង់ធ្លាក់ក្នុងអន្លង់ស្នេហ៍នាយហើយក៏មិនដឹង។

«ឯងមិនអាចមានចិត្តលើគេទេអាមីន បើឯងស្រឡាញ់គេ ពេលរឿងបែកការ ឯងនឹងឈឺចាប់ជាមិនខាន ដូច្នេះខំតែធ្វើការឯងឲ្យរហ័សចប់ទៅ ដើម្បីកុំឲ្យមានចិត្តលើគេ»គេដាក់ខ្លួនគេង មិនបានតបសាររបស់នាយឡើយ។ ត្រូវធ្វើខ្លួនវាយឬក ជាស្រីដែលមិនសូវបញ្ចេញអារម្មណ៍ ទុកឲ្យនាយតាមគេតែម្នាក់ឯង កុំឲ្យនាយមើលដឹងថាគេក៏មានចិត្តលើនាយពេលក្លែងខ្លួនបន្លំ។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Место, где живут истории. Откройте их для себя