ភាគទី5: ស្នាមថើបដំបូង

Mulai dari awal
                                        

«ប្រយ័ត្នខ្លួនផង»

«ចាស៎»
ជីមីន ក៏ដើរកាន់រ៉ូបសំដៅទៅខាងក្រោយកម្ម វិធីដែលគ្មានមានមនុស្សនៅទីនោះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនោះ។

ដើរមកដល់បរិវេណខាងក្រោយផ្ទះដែលជាសួនច្បារនៃភូមិគ្រឹះKIMនេះ ពិតជាធ្វើឲ្យគេមិនខកបំណងពិតមែន។ ទីនេះស្ងប់ស្ងាត់ល្អ ថែមនទាំងមានខ្យល់បរិសុទ្ធបក់មកល្វើយៗធ្វើឲ្យត្រជាក់ស្រួលខ្លួនខ្លាំងណាស់។

«ឯងអាចធ្វើសម្រេចឬក៏អត់អាមីន ព្រោះនេះមិនមែនងាយស្រួលដូចដែលឯងធ្លាប់គិតទេ»គេឈរសម្លឹងមើលទៅផ្កាយដែលរះនៅលើមេឃជាច្រើនរាប់មិនអស់ ក្នុងចិត្តកង្វក់មិនដឹងថាការដែរគេយល់ព្រមសំណើររបស់ណាមជូននោះអាចសម្រេចឬក៏អត់ តែចង់បកក្រោយក៏មិនអាច ព្រោះវាហួសពេលអស់ហើយ គេមាន
តែ គិតថាត្រូវធ្វើយ៉ាងណាឲ្យនាយម្នាក់នោះធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេឲ្យបានឆាប់ៗតែ ប៉ុណ្ណោះ ការងារនេះសម្រេចពេលណា គេក៏ អាចមានសេរីភាពពីរឿងនេះ។

នៅប្រហែល១០នាទី ទីនេះនៅតែមិនមានមនុស្សឆ្លងកាត់មក ធ្វើឲ្យគេមិនបាច់ត្រូវរៀបរឹកជាមនុស្សស្រីបានយូរគួរសម។

«អា៎...»
មិនទាន់ងើបឈរស្រួលប្រួលផង មានអ្នកនណាក៏មិនដឹង មកទាញខ្លួនរបស់គេយកទៅឱបមួយទំហឹង។

«សឺតត! ក្រអូប»

«លែងខ្ញុំ! លោក!»
ពេលគេងាកក្រោយ ក៏បានដឹងថាប្រុសម្នាក់នោះគឺជាស៊ូហ្គា នាយថែមទាំងហ៊ានថើបថ្ពាល់របស់គេមួយខ្សឺតទៀត។ ពេលគេឡើងនិយាយ លើវេទិការួចហើយ ភ្នែករបស់គេព្យាយាមសម្លឹងមើលរកមើលនាងនៅក្នុងកម្មវិធីតែរកក៏មិន ឃើញ ទើបសម្រេចចិត្តចេញមករកនាងនៅខាងក្រៅសួន ក្រែងលោនាងមកទីនេះ ទីបំផុតក៏អាចរកឃើញនាងនៅទីនេះពិតមែន។

«នាងឈររងចាំខ្ញុំ ខ្ញុំដឹង!»
អ្នកកំលោះឱបរឹតកាយតូចជាប់ក្នុងរង្វង់ដៃ ថែមទាំងហ៊ានស្រង់ក្លិនខ្លួនរបស់នាងយ៉ាងប្រហឺន មិនគិតថានាងឆេះដុំយ៉ាងណានោះទេ។

«លោកស៊ូហ្គា លែងខ្ញុំ! កុំមកធ្វើចរិតព្រានជាមួយខ្ញុំ»ជីមីន ព្យាយាមយកដៃដែលនាយឱបចង្កេះរបស់ខ្លួនចេញ តែដៃរបស់នាយឱបគេស្អិតដូចកាវ502 បេះយ៉ាងណាក៏មិនចេញសោះ។

«កុំមកធ្វើជាកំណាញខ្លួនអី ខ្ញុំដឹងថានាងមានចេតនាឲ្យដៃខ្ញុំ»គេទាញរាងកាយរបស់នាងឲ្យប្រឈមមុខជាមួយខ្លួន ព្រមទាំងឱនមុខរកមកថើបមាត់តូចក្រពុំពណ៌ផ្កាឈូករបស់នាងទៀត តែនាងរុញគេចេញបានមុន។

«ជួយនិយាយស្អីឲ្យមានភាពជាសុភាពបុរសខ្លះផង ខ្ញុំមិនបានឲ្យដៃលោក រឹតតែមិនសូម្បីតែគិត ប្រាប់លោកទៅចុះ ប្រុសដូចជាលោក ខ្ញុំគ្មានចំណាប់អារម្មណ៍លង់ស្នេហ៍ជាមួយមនុស្សដូចជាលោកទេ»គេដាក់ទៅនាយទាំងមិនខ្លាចរអារ។

នេះណាមជូនប្រាប់ថានាយគ្មានប្រវត្តិញ៉ែស្រី មិនមែនជាព្រាននារី នេះមែនទេដែលហៅថាមិនមែនព្រាននារីនោះ ជួបគេមិនដល់២ម៉ោងផង ក៏ប្លន់ថើបថ្ពាល់របស់គេបាត់ទៅហើយ។ គេបែរខ្លួនប្រុងចាកចេញពីទីនោះ តែត្រូវនាយចាប់ទាញដៃឲ្យគេត្រឡប់មកវិញ រួចក៏ផ្តល់ស្នាមថើបរបស់គេលើមាត់របស់ខ្លួនទាំងតក់ក្រហល់

«អឹមម!»
ជីមីន បើកភ្នែកធំៗប៉ុនពងមាន់ ស្នាមថើបដំបូងរបស់គេ ត្រូវនាយប្លន់យកបានហើយ។

ស៊ូហ្គាឱបរឹតចង្កេះតូចមួយក្តាប់ឲ្យកាន់តែណែនគៀកមកខ្លួនរបស់គេ មាត់ស្រីម្នាក់នេះ ធ្វើឲ្យជក់ចិត្តឌិតអារម្មណ៍ខ្លាំងមែនទែន បបូរ មាត់ទន់ល្វើយដូចផ្កាក្រដាស ក្រអូមមាត់ផ្អែមដូចទឹកឃ្មុំ បានភ្លក់ម្តងហើយ ចង់ភ្លក់ម្តងទៀត។
«ល៎...អឹមម»
មានស្មារតីឡើងវិញ ធ្វើឲ្យគេព្យាយាមរុញទ្រូងរបស់នាយចេញ តែខ្លួនរបស់នាយនៀក រឹងមាំរុញមិនចេញសោះ ខ្លួនដូចយក្សាអញ្ចឹង។

ផ្លាច់..!

ក្រោយរុញនាយចេញពីខ្លួនបានសម្រេច គេក៏ទះថ្ពាល់នាយមួយដៃយ៉ាងខ្លាំង កម្លាំងដៃដែល គេទះនាយមិញនេះ ធ្វើឲ្យថ្ពាល់របស់នាយបង្ហាញស្នាមម្រាមប្រាំយ៉ាងច្បាស់។

«គិតថាខ្ញុំជាស្រីចិត្តងាយដូចស្រីដទៃមែនទេ? កុំមកធ្វើខ្លួនថោកទាបដាក់ខ្ញុំ ព្រោះខ្ញុំមិនមែនជាស្រីងាយៗដូចលោកធ្លាប់ជួបពីមុនទេ មនុស្សចង្រៃ អាប្រុសហេងស៊យ»នាយតូចស្រែកជេរនាយអស់ចិត្តហើយ ក៏កាន់រ៉ូបដើរបំបុកនាយចេញទៅទាំងកំហឹង។

ទោះគេជាមនុស្សប្រុសបន្លំខ្លួនធ្វើជាស្រីក៏ដោយ តែខ្លួនប្រាណរបស់គេ គេហួងហែងណាស់ នេះគ្រាន់តែជួបនាយត្រឹមមួយយប់ ស្នាមថើបដំបូងរបស់គេក៏ត្រូវអាមនុស្សហេងស៊យនេះប្លន់យកទាល់តែបាន។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Tempat cerita menjadi hidup. Temukan sekarang