ទោះគេចង់យកសំណើរទី២នេះ តែវាមិនងាយស្រួលក្នុងការចូលទៅជិតប្រុសម្នាក់នោះទេ ណាមួយត្រូវធ្វើឲ្យប្រុសម្នាក់នោះលង់ស្រឡាញ់គេទៀត ស្រឡាញ់យ៉ាងម៉េច បើគេជាមនុស្សប្រុសហ្នឹង ឲ្យចូលទៅបោកចិត្តកូនប្រុសគេវាមិនងាយ ស្រួលនោះទេ ហើយប្រុសក្នុងរូបនេះមើលទៅក៏មិនល្ងង់ដែរ ចង់ឲ្យគេចូលទៅបោកងាយៗវាមិនងាយស្រួលឡើយ។
«ប្រុសម្នាក់នេះឈ្មោះថា គីម ស៊ូហ្គា ជាអនាគត CEOជំនាន់ថ្មីនៅខែក្រោយនេះហើយ គេជាកូនច្បង ប្អូនប្រុសរបស់គេឈ្មោះ គីម ថេយ៉ុង គ្រួសារក៏មានឈ្មោះល្បីល្បាញនៅក្នុងសង្គម ជាពិសេសគេនៅលីវ គេមិនដែលធ្លាប់មានប្រវត្តិមានសង្សារនោះទេ ដូចនេះហើយទើបយើងត្រូវការឲ្យឯងចូលទៅជិតខ្លួនវាកាន់តែខ្លាំង ត្រូវតែធ្វើយ៉ាងណាឲ្យវាស្រឡាញ់ឯងងើបក្បាលមិនរួច»
ក្រោយគេទទួលបានដំណឹងពីប្រវត្តិរបស់គូរសត្រូវខ្លួនហើយ ធ្វើឲ្យគេចង់ផ្ទុះ សំណើចជាខ្លាំង។ មិនគិតថាកូនច្បងនៃត្រកូលKIMនេះ មិនដែលធ្លាប់មានសង្សារឬលេងស្រីអ្វីសោះ ប្រវត្តិល្អ សមជាប្រុសក្នុងក្តីសុបិន្តរបស់ស្រីៗនៅកូរ៉េដែលចង់ បានគេប៉ងប្រាថ្នាពិតមែន តែគួរឲ្យស្តាយ ដែលបុរសបេះដូងដែកដូចជាគេ មិនដែលមើលពួកនាងៗចូលភ្នែកសូម្បីតែម្នាក់។
«សំណើរទាំងពីរនេះពិបាកខ្លាំងណាស់ លោកអាចដាក់សំណើរអ្វីផ្សេងទៀតបាន ទេ?»ក្រោយពេលស្តាប់ប្រវត្តិប្រុសម្នាក់នោះអំបាញ់មិញនេះហើយ គេស្ទាក់ស្ទើរទាំងពីរសំណើរ។
សំណើរទី១ចាត់ទុកថាវាពិបាក តែសំណើរទី២នេះកាន់តែពិបាកជាងឆ្ងាយណាស់ វាមិនងាយក្នុងការបោកប្រុសម្នាក់ដែលជា CEOនោះទេ ណាមួយគេគ្រាន់តែជាក្មេង ប្រុសធម្មតា យ៉ាងណាក៏មិនងាយនឹងឲ្យប្រុសម្នាក់នោះស្រឡាញ់គេដែរ សូម្បីតែឱកាសដើម្បីជួបនិយាយជាមួយប្រុសម្នាក់នោះ គេគិតមិនឃើញថានឹងធ្វើយ៉ាងណានោះទេ។
ចុះបើគេចូលក្បែរបុរសម្នាក់នោះបាន ហើយបុរសនោះលង់ស្រឡាញ់នឹងគេពិត មែន បើសិនជាបុរសនោះដឹងការពិត គេច្បាស់ជាក្លាយជាចោរត្រូវបុរសនោះចាប់គេចូលគុកមិនខាន ដែលមានឈ្មោះបោក ប្រាស់គេអីបែបនេះ។
«យើងមានវិធីរបស់យើងហើយ»
«វិធីអ្វីទៅ?»
«មួយខែទៀតស៊ូហ្គានឹងត្រឡប់មកពី USAវិញ ពេលគេរៀនចប់ដើម្បីមកបន្តស្នងដំណែងជាCEOជំនាន់ថ្មី ឯងត្រូវក្លែងបន្លំខ្លួនធ្វើជាមនុស្សស្រី ព្រោះរូបរាងឯងក៏មិនអន់ដែរ ត្រូវធ្វើយ៉ាងណាឲ្យវាស្រឡាញ់ឯង ហើយពេលនោះ ឯងត្រូវបញ្ចុះ បញ្ចូលឲ្យវាប្រគល់ដីនៅដេហ្គូឲ្យយើង ហើយរឿងឯងក្លែងបន្លំជាមនុស្សស្រីវិញ យើងនឹងបង្រៀនឯងរយះពេលមួយខែនេះ ដើម្បីកុំឲ្យឯងមានការពិបាក ឯងគិតមើលឲ្យច្បាស់ទៅ យើងមានសំណើរតែពីរប៉ុណ្ណោះ បើឯងមិនព្រមរើសសំណើរ ណាមួយប្អូនរបស់ឯងនឹងស្លាប់ដោយសារ តែជំងឺមិនខាន បើឯងយល់ព្រមក្នុងសំណើរណាមួយ យើងនឹងផ្គត់ផ្គង់ឯងនឹងប្អូនរបស់ឯងឲ្យមានជីវភាពល្អដូចគេ ជា ពិសេសយើងនឹងបញ្ចូនប្អូនឯងឲ្យទៅរៀនដូចក្មេងដទៃទៀត ពេលណាដែលប្អូនឯងវះកាត់រួច ហើយឯងក៏មិនបាច់ទៅធ្វើការ ងារតាមក្លឹបនឹងតាមហាងអាហារនោះទេ យកអ្វីដែលយើងនិយាយគិតទៅ យើងឲ្យឯងសម្រេចចិត្តក្នុងពេលបន្តិចទៀតនេះ» ស្តាប់ណាមជូននិយាយហើយធ្វើឲ្យគេចាប់ផ្តើមគិត។
សំណើរទាំងពីរនេះគេគួរយកមួយណា តែបើសិនជាគេយកសំណើរទី២ ទោះរឿងគេបោកបុរសម្នាក់នោះបែកការ យ៉ាងណាក៏មិនជាបញ្ហាធំដែរ ព្រោះគេក្លែងបន្លំជាមនុស្សស្រី គ្មានអ្នកណាដឹងថាគេជាមនុស្សប្រុសទេ អ្វីដែលសំខាន់ ប្អូន ប្រុសរបស់គេនឹងជាសះស្បើយ ហើយបានទៅរៀនដូចក្មេងដទៃទៀត ដើម្បីប្អូនរបស់គេជាដូចដើម នឹងអាចមានឱកាសទៅរៀនដូចក្មេងៗ ជីវិតក៏បានធូរធារជាងមុន សំណើរទី២គឺល្អបំផុតសម្រាប់គេ។
«ខ្ញុំសម្រេចចិត្តហើយ»
ក្រោយពេលសម្រេចចិត្តបានហើយ គេក៏សម្រេចចិត្តយកអ្វីដែលគេគិតអំបាញ់មិញនេះ មិនថាចម្លើយគេឆ្លើយយល់ព្រមទៅនាយហើយ អនាគតនឹងទៅជាយ៉ាងណា នោះទេ តែដើម្បីប្អូនប្រុសរបស់គេនឹងជីវភាពរបស់គេផងដែរ គេនឹងលះបង់វា។
#ថេយ៍ស៊ី
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
ភាគទី2: សំណើរពិបាកផ្តល់ចម្លើយ
Start from the beginning
