ភាគទី១៦

Start bij het begin
                                    

"ខ្ញុំអរគុណបងណាស់បងជីនយ៉ុង ដែលបានសហការណ៍ជាមួយខ្ញុំ បើសិនជាខ្ញុំផឹកទឹកដែលអង្គរក្សនោះដាក់ឲខ្ញុំ មិនដឹងជាខ្ញុំស្លាប់ក្រោមដៃស៊ូហូឬយ៉ងណាទេ" ស៊ុងវ៉ាន់ឱនចុះបន្តិចដើម្បីអរគុណនាយ។

"មិនអីទេៗបងនឹងឲមិត្តបង ចុះទៅចាប់ខ្លួនពួកអង្គរក្សដែលបន្លំខ្លួននៅផ្ទះប្អូនឲអស់!"

"អរគុណណាស់ ដែលបងបានជួយខ្ញុំដែរ" ស៊ូយ៉ុងប្រកូកឡើង។

"មិនអីទេៗ!"

"ល្អហើយដែលនាងមិនដឹង ថាខ្ញុំនៅទីនេះបើមិនអញ្ចឹងទេមុខជាស្លាប់ឥតដីកប់មិនខាន!"នាងក្រមុំត្រកូលកាងដើរចេញមកពីណាមិនដឹងឈរសម្លឹងមើលពួកគេនិយាយជាមួយគ្នាដោយទឹកមុខស្មើធេង។

"តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងនឹងច្រណែនជីនយ៉ុង? ខ្ញុំមានអារម្មណ៍បែបនេះពីរលើកហើយ ទេខ្ញុំមិនអាចគិតអ្វីផ្ដេសផ្ដាសលើនាងបានទេ មិនអាចដាច់ខាត!" ស៊ុលហ្គីក្រវីក្បាលតិចៗព្រមទាំងយកដៃទះមុខខ្លួនដើម្បីកុំឲគិតអ្វីលើសពីនេះ។នាងប្រញាប់ដើរចេញពីទីនោះទៅរកឡានអ៊ុនសូដែលចតនៅខាងក្រៅ។

"យ៉ាងម៉េចហើយ ទាក់ទងឲគេបញ្ជូនកម្លាំងមកហើយឬនៅ?" នាងក្រមុំដើរចូលទៅក្នុងឡានដោយទឹកមុខស្មើធេង។

"ពួកគេនឹងមកដល់បន្តិចទៀតនេះ លោកពូកាង និងលោកប៊េក៏មកដែរ យើងនឹងឲគេត្រៀមឡានមួយដើម្បីជូនឯងទៅមន្ទីរពេទ្យវិញដើម្បីកុំគេសង្ស័យលើឯង" អ៊ុនសូតបទៅនាងវិញរួចរៀបចំរបស់របរនិងឧបករណ៍ទុកក្នុងឡានវិញរួចប្រញាប់រៀបចំខ្លួនដើម្បីចូលទៅចាប់ស៊ូហូ។

"អ្ហឹមពួកឯងប្រញាប់ចេញទៅចុះ យើងនៅចាំនៅខាងក្នុងនេះ" ស៊ុលហ្គីនិយាយទាំងប្រើសំឡេងបែបខ្សោះហាក់ដូចជាអស់កម្លាំងខ្លាំង។

"ឯងហត់ហើយសម្លាញ់ សម្រាកចុះ!" លីសាប្រាប់ទៅមិត្តខ្លួនរួចប្រញាប់ចាកចេញទៅ។

"នេះខ្ញុំកំពុងលួចស្រឡាញ់ប៊េ ជូហ្យុនឬ? មិនអាចទេៗ កាង ស៊ុលហ្គីមានសតិឡើងកុំគិតបែបនេះ!" នាងច្បងត្រកូលកាងទះមុខខ្លួនឯងតិចៗកុំឲគិតច្រើននាងមិនដឹងទេថាខ្លួនធ្វើទាំងនេះកំពុងតែជួយជនល្មើសហើយ នាងបញ្ឈប់ការគិតច្រើនរួចកាច់កៅអីដើម្បីទម្រេតខ្លួនសម្រាកបន្តិច។

[KH] Fake Guard // Seulrene [Season 1]Waar verhalen tot leven komen. Ontdek het nu