Taehyung សំណព្វចិត្ត : ភាគទី43

12.8K 709 38
                                        


រយៈពេលកន្លងមករហូតដល់ពេលនេះ ក្តីស្រលាញ់របស់ ជុងហ្គុក ដែលមានអោយ ថេហ្យុង មិនប្រែឡើយ នាយនៅតែស្រលាញ់ ថ្នាក់ថ្នម មើលថែយកចិត្តទុកដាក់លើគេ ។ ពេលមានកូននាយក៏បន្ថែមក្តីស្រលាញ់យ៉ាងច្រើនទៅកាន់កូន ពួកគេ កូនដែលកើតចេញពីក្តីស្រលាញ់ដ៏ច្រើនលើកលប់របស់ពួកគេ មិនមែនជាការមិនតាំងចិត្តដូចពីមុនឡើយ ។ ពេលនេះកូនពួកគេអាយុ ៣ខួបហើយកាន់តែខូចកាន់តែឈឺក្បាល កូនមួយហត់បីគ្រួសារឯណោះ ។
" ប៉ាតូច "
" បាទកូនប្រុស "
" កូនចង់បានឡាន "
" ឡានពេញផ្ទះហើយ ចង់បានប៉ុន្មានទៀត? "
" ឡានអត់មានទេ "
" ឡានទៅណាអស់ហើយកូន? "
" កូនបោះចោលអស់ហើយ "
" ទៅរើសមកវិញមក អោយលឿន "
" កូនអោយលោកអុំអាវខៀវនោះ " នាយតូចធ្វើមាត់ស្រួចលើកដៃកាម៉ាប់ៗខ្លីៗរបស់គេចង្អុលទៅឡានដឹងសំរាមនៅហួសផ្ទះបន្តិចនោះ ។
" អើយ...កូនចម្រើនដល់គ្រួសារ អោយគេធ្វើអីបើចង់លេង? "
" ពេលកូនសួរថា អ៊ំៗឡានធំហ្នឹងឡានអ៊ំៗឯងមែន គាត់ថាគាត់អត់មានឡានទេកូនអោយឡានគាត់ទៅ ឡានកូនច្រើនណាស់ "
" បើច្រើនហើយទិញធ្វើអីទៀត "
" កូនអោយគេអស់ហើយ ហឹម... " ថេជុង អោនមុខ ចុះពេបមាត់រកយំល្បិចចង់បានរបស់លេងថ្មី ។
" អា៎ៗ ចាំប៉ាធំមកវិញសិនចាំទៅទិញជាមួយគ្នា "
" ប៉ាហៅប៉ាធំមក "
" អត់ទេត្រូវចាំប៉ាមកវិញខ្លួនឯង "
" ចាំមើលប៉ាធំមកប៉ាឯងថាយប់ហៃ អត់អោយទៅទេគេអត់លក់ " នេះជាហេតុផលដែលគេតែប្រាប់រហូតកូនចាំទៅហើយ ។
" ព្រះអើយ កូនឯងដេញជើងប៉ា? "
" ប៉ាលុយច្រើនណាស់ អត់ទិញឡានអោយកូនចាំមើលកូនទៅសុំលោកតា "
" គម្រាមប៉ា? "
" ប៊ែក... " នាយតូចលានអណ្តាតដាក់ហើយរត់ត្រុយទៅបាត់ ។
" ក្បាលខូចកុំរត់ ចាំមើលតែប៉ាចាប់បានទះអោយបែកគូទ " ថេហ្យុង រត់ទៅតាម ។ ពីរនាក់ប៉ាកូននេះអោយនៅផ្ទះពីរនាក់គឺប្រលែងគ្នាដូចជ្រូកពុលយ៉ាងអញ្ចឹង ។
ចំណែក ជីមីន និង យ៉ុនហ្គី ពួកគេបានចុះអេតាសុីវិលហើយរស់នៅជាមួយគ្នាតែម្តង ជីមីន មករស់នៅទីនេះក៏ព្រោះតែ យ៉ុនហ្គី ត្រូវធ្វើការ ។ យ៉ុនហ្គី អោយ ជីមីន មើលថែ ស្កាយ អាម៉ា នាយក៏ពេញចិត្តគ្មានអីជាបញ្ហារនោះឡើយ ។ ចំណែក ហូស៊ុក ក៏រកបានមនុស្សស្រីល្អម្នាក់ជិតនិងរៀបការជាមួយគ្នាដែរ ។ ខារី តាំងពីចាកចេញនាយលែងមកវិញទៀតហើយនាងធ្វើការនៅសេអ៊ូលហើយរៀបការស់នៅទីនោះតែម្តង ។
ពេលល្ងាចត្រជាក់ ជុងហ្គុក តែងដាក់កូនជិះម៉ូតូដើរលេងថ្ងៃខ្លះក៏មាន ថេហ្យុង ទៅជាមួយថ្ងៃខ្លះតែពីរនាក់ប៉ាកូនទេ ។ កូនមួយតែភាពសង្ហារនៅដដែលស្រីណាមិនដឹងនៅតែតាមញ៉ែនាយដូចពីមុនអញ្ចឹង ។ ពួកគេបានមកឈប់នៅក្បែរឡានការ៉េមដើម្បីទិញការ៉េមអោយលោកកូន ។
" ប៉ាហា៎ "
" បាទ? "
" អ្នកមីងនោះមើលប៉ា "
" អោយគេមើលទៅ "
" អត់អោយមើល "
" គេមើលគេមិនយកឯណា "
" នែ៎...អ្នកមីង "
" ហៃយ៉ា...អាល្អិតគួរអោយស្រលាញ់ណាស់ "
" សុំទោសដែលគេហៅគឺ...គ្មានអីទេ "
" មិនអីទេ ហៅអ្នកមីងធ្វើអីក្មេងតូច? "
" អ្នកមីងកុំមើលមុខប៉ាធំអូន "
" កូនលោកឬ? "
" ត្រូវហើយគឺកូនខ្ញុំ "
" អ្នកមីងមើលលេងតើ "
" មុខប៉ាអូនមានអីលេង? "
" គឺ... "
" ប៉ាតូចអូនកាចណាស់ប្រយត្ន័ប៉ាតូចអូនទះប៉េះគូទ "
" អើយ...សុំទោសជំនួសកូនខ្ញុំផង "
" គឺមិនអីទេ ខ្ញុំលាសិនហើយ "
" ប៊ែក " ក្មេងតូចលានអណ្តាតដាក់ទៀតគួរអោយខ្នាញ់ណាស់ ។
" កូនលោកគួរអោយស្រលាញ់ណាស់ "
" គួរអោយស្អប់ទៅវិញទេ ខូចណាស់មើលចុះ "
" ខ្លាចគេញ៉ែរប៉ាៗ ហាសហា៎ នេះការ៉េមបានហើយ "
" អរគុណ! នេះរបស់កូន "
" ទិញអោយប៉ាតូចដែរ "
" ប៉ាតូចមានហើយ " ជុងហ្គុក បញ្ឆេះម៉ូតូទៅវិញនិងនិយាយជាមួយកូនបណ្តើរ ។
" អត់ឃើញប៉ាទិញផងហ្នឹង? "
" យប់នេះកូនឯងទៅគេងជាមួយលោកតាចាំប៉ាអោយប៉ាតូចញាំការ៉េម "
" បាទប៉ាៗ " ព្រោះតែកូនខ្លាចប៉ាអត់បានញាំការ៉េមក៏ព្រមទៅគេងជាមួយលោកតាដើម្បីប៉ាគេបានញាំការ៉េមដែរ ។
មកដល់ផ្ទះវិញរៀបចំញាំបាយហើយងូតទឹកគេង អាល្អិតកូនត្រេនតូចសុំទៅគេងជាមួយលោកតាតាមសម្តីរបស់លោកប៉ាគេ ។
" ជូតសក់រួចហើយ ឡើងទៅគេងណាបាទ "
" កូនទៅគេងជាមួយលោកតា "
" Aww ហេតុអី? "
" ចង់គេងជាមួយលោកតាវិញ "
" មោះប៉ានាំទៅ "
" បាទ! បាយៗប៉ាតូច " ថេជុង ដើរមកថើបមាត់ប៉ាតូចគេមួយខ្សឺតមុននិងត្រូវ ជុងហ្គុក លើកបីទៅក្រោមវិញ ។ មួយសន្ទុះនាយក៏ឡើងមកវិញ ។
" តោះអូន "
" តោះអី? "
" កូនអត់នៅទេ...កុំផ្តាច់របបប្តីយូរពេក "
" បងនិយាយស្អីជាមួយកូន? "
" ក៏...ប្រាប់អោយកូនទៅគេងជាមួយប៉ាម៉ាក់ព្រោះបងនិងនាំអូនទៅញាំការ៉េម "
" អាយ៎ ហាសហា " ថេហ្យុង សើចកាច់ករពេលនាយលើកបី មើលនាយធ្វើចរិកចុះខ្នាញ់ណាស់រំលោភមុនឥឡូវហើយ ។
" សើចអី? "
" ចាំអីទៀតឆាប់ឡើង "
" យេ៎... " ជុងហ្គុក បោះនាយតូចជាប្រពន្ធទៅលើគ្រែនិងតាមទៅទ្រោមពីលើ ។ បន្ទាប់មកសង្គ្រាមរវាងប្តីប្រពន្ធក៏កើតឡើងរង្គើគ្រែ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang