មួយសន្ទុះបន្ទាប់ពីឡើងទៅខាងលើ ថេហ្យុង បានចុះមកវិញម្នាក់ឯងព្រោះ ជុងហ្គុក នៅរៀបចំខ្លួនសិន ។ ម៉ាក់ប៉ានិងបងប្រុសរបស់ ជុងហ្គុក មើលមក ថេហ្យុង ញញឹមញញ៉ែមសមនិងមនុស្សកំពុងអៀន ស្រាប់ពេលចុះមកវិញមុខក្រហមទុំ ។
" ថេហ្យុង មកតែឯងទេឯណា ជុងហ្គុក? " អ្នកស្រីចន
" គឺ...គាត់រៀបចំខ្លួនសិនណាម៉ាក់ "
" អរ.... " អ្នកស្រីចន
" មើលទៅគ្រប់គ្នាដូចជាសប្បាយចិត្តណាស់ មានអីពិសេសឬ? "
" ក៏...សប្បាយចិត្តដែលបានកូនប្រសារមកញាំបាយ ជាមួយម្តងនិងណា " អ្នកស្រីចន
" អញ្ចឹងខ្ញុំនិងឧស្សាហ៍មក "
" មិនបាច់ទេ ព្រោះរៀបលារហើយលកូននិងមកនៅទីនេះហើយ " អ្នកស្រីចន
" ថាមិច? "
" ធម្មតារៀបការរួចត្រូវមកនៅខាងប្តីអញ្ចឹងហើយ ថេហ្យុង " ជុងស៊ុក
" អរ...បាទ "
" នោះ ជុងហ្គុក ចុះមកហើយ! អុំហា៎រៀបចំបាយមក"
" ចា៎លោកស្រី "
" ជុងហ្គុក! អង្គុយជាប់ប្អូនទៅ "
" អរ...បាទម៉ាក់ " ជុងហ្គុក ដូចជាអៀនៗអោនមុខចុះ រហូត ថេហ្យុង ក៏ដូចគ្នាបែបមិនហ៊ានមើលមុខគ្នា ។
" យ៉ាងមិចអញ្ចេះពីនាក់នេះ? " អ្នកស្រីចន
" ក្លាហានណាស់យើង " ជុងស៊ុក
" បាទ? " ជុងហ្គុក ធ្វើមុខឡេឡឺមុននេះនៅភ័យមិនទាន់បាត់ផង ។ មុននេះ...ពេលដែល ថេហ្យុង ឡើងទៅរកនាយនោះ?
@ត្រលប់ទៅពេលមុននេះបន្តិច!
ថេហ្យុង ចូលមកដល់ក្នុងបន្ទប់ដែលរៀបចំបានស្អាតមិនរញ៉េរញ៉ៃសមជា type របស់គេពិតមែន ។ នាយកម្លោះកំពុងគេងលង់លក់ដោយមិនបានដឹងថាមានអ្នកណាចូលមកនោះទេ ។ ថេហ្យុង អោនទៅជិតៗ បំណងចង់ដាស់តែពេលមើលកាន់តែចិត្តមុខរបស់នាយទាកទាញអោយបេះដូងរបស់គេលោតខុសចង្វាក់ភ្លាមៗ ។ ដោយសារក្លិនក្រអូប ភាយប៉ះចុងច្រមុះធ្វើអោយ ជុងហ្គុក ត្រូវភ្ញាក់បើក ភ្នែកសន្សឹមៗ មើលឃើញមុខ ថេហ្យុង នៅចំពោះមុខនាយ តើនាយកំពុងយល់សប្តិទេដឹង? បើជាយល់សប្តិនាយ ច្បាស់ជាហ៊ានប៉ះពាល់រាងកាយមួយនេះបាន ។
" ថេហ៍.... "
" អឺ...អុ៎!! " ថេហ្យុង ភ្ញាក់បន្តិចពេលនាយស្រាប់តែទាញដៃគេមកដួលលើគ្រែថែមទាំងឡើងទ្រោមពីលើគេទៀត ។
" អូនចូលមករកបង? "
" គឺម៉ាក់អោយ.... "
" ថេហ៍.... " សម្លេងស្រទន់បន្លឺឡើងតិចៗ ភ្នែកសម្លឹងមើលចុះឡើងត្រង់ភ្នែកនិងបបូរមាត់របស់នាយតូចដែលនៅក្រោម អារម្មណ៍ចង់នេបនិត្យចង់ប៉ះពាល់ក៏កើតមានឡើង នាយនៅតែគិតថានាយកំពុងយល់សប្តិនៅឡើយ ។ ភ្នែកសម្លឹងគ្នាមុខ អោនទៅសន្សឹមៗរហូតចុងច្រមុះប៉ះគ្នាបន្ទាប់មកគឺ បបូរមាត់ទាំងពីរ ។ ការប៉ះពាល់ដូចជាពិតៗពេកហើយ សម្រាប់ ជុងហ្គុក ដែលធ្វើអោយនាយថើបមិនចង់យកមាត់ពិសេសគឺពេល ថេហ្យុង កំពុងបិទភ្នែកសង្ងំអោយនាយថើប ។ ថេហ្យុង វិញនៅពេលដែល ជុងហ្គុក ទម្លាក់បបូរមាត់ថើបខ្លួនមិនដឹងហេតុអីដូចគ្នា បានជាគេមិនរើសបែរជាបិទភ្នែលសង្ងំអោយនាយ ថើបឬអាងថាមុននិងក្រោយគង់តែរៀបការជាមួយគ្នា? មិនមែនមិនដែលថើបគ្នាឯណា? ប៉ុន្តែនៅពេលដែល ជុងហ្គុក ថើបគេមានអារម្មណ៍ប្លែក ណាស់ បេះដូងរបស់គេញាប់ញ័របែបដូចជារំភើប ឬភ័យស្របពេលតែមួយ ។
ជុងស៊ុក លបៗឃើញតាម ចន្លោះទ្វារដែលបិទ មិនជិត វាធ្វើអោយនាយសឹងតែ លោតឡើងចំពោះអ្វីដែលនាយបានឃើញនៅពេលនេះ ។ ស្អីគេហ្នឹង? ថើបគ្នា? ស្រវាំងភ្នែកមែនទេ? ហេតុអី ថេហ្យុង មិនរើស? គ្រែងស្អប់ណាស់នោះអី? បើភ្នែកនាយស្រវាំងតែទូរសព្ទមិនស្រវាំងទេ ថតទុកជាភស្តុតាងអួតម៉ាក់របស់ខ្លួនសិនរួចទើបរត់ចុះមកវិញ ។
ងាកទៅមើលអ្នកដែលកំពុងថើបគ្នានោះវិញ ដៃដែលរុញនាយកំលោះនោះក៏ប្តូរជាអង្អែលប្រដេញឡើងមកសល់ស្មា បបូរមាត់របស់គេកំពុង កម្រើកចង់តបការថើបមួយដែលរ៉ូមែនទិចនៅពេល ព្រឹកប្រលឹម ។ ជុងហ្គុក កាន់តែមានអារម្មណ៍ថាវាដូច ការពិតខ្លាំងជាមួយការប៉ះពាល់និងក្លិនក្រអូបរបស់អ្នកខាងក្រោយ ។
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
