Taehyung សំណព្វចិត្ត : ភាគទី09

8.5K 513 1
                                        

    @morning...

     ព្រឹកថ្ងៃថ្មី...ជុងហ្គុក ចេញមកបន្ទប់មកជាមួយទឹក មិខរាបស្មើដូចជាមនុស្សកំពុងស្មុគស្មាញនឹងរឿងអ្វី មួយធ្វើអោយអ្នកផ្ទះអត់និងសួរមិនបាន ។
" ជុងហ្គុក កើតអីហាស? មិនស្រួលខ្លួនមែនទេ? "
" អត់មឆនទេម៉ាក់ "
" បែបនេះតាំងពីម្សិលមិញពេលមកពីក្រុងម៉្លេះម៉ាក់ សូម្បី ថេហ្យុង យកម្ហូបខំធ្វើផ្ទាល់ដៃអោយញាំហើយមិនសប្បាយចិត្តទៀត "
" មានរឿងអីហាសកូន? "
" គ្មានពិតមែនម៉ាក់! ខ្ញុំទៅឃ្លាំងហើយ "
" ប្រញាប់ទៅអីទាំងព្រឹក? "
" ក៏មិនដឹងធ្វើអីនិងណាម៉ាក់ " ជុងហ្គុក បញ្ចប់ប្រយោគរួចហើយក៏ដើរចេញទៅវឹង នាយបើកឡានទៅព្រោះត្រូវទិញឥវ៉ាន់ដាក់ឃ្លាំងផង ដូចជាបេអង្គរជាដើម ។
" ប្លែកណាស់ " អ្នកស្រីចន
" ប្រហែលតូចចិត្តនិង ថេហ្យុង ទេដឹង? " លោកចន
" ចាំមើលកូនប្រសាររៀបការហើយម៉ាក់កាច់ពត់ អោយទន់ដូចទានត្រូវភ្លើង " អ្នកស្រីចន មិនមែន និយាយចោលតែនិយាយពិត ចរិក ថេហ្យុង ត្រូវតែ ប៉ះគាត់បន្តិចទើបស្លូត ។

      ងាកមកមើល ថេហ្យុង វិញគេភ្ញាក់ពីគេងមកមាន អារម្មណ៍ស្រស់ស្រាយព្រោះតែយប់មិញគេបាន ឃ្លារឿងជាច្រើនរួចរាល់ ។ ថ្ងៃនេះក៏ងើបលឿនទៀតគឺម៉ោង 8ព្រឹកខុសពីរាល់ដងម៉ោង 10 ។ នាយតូចរៀបចំខ្លួនរួចរាល់និងចុះមកខាងក្រោមដើម្បីញាំ អាហារពេលព្រឹក ។
" សួរស្តីទាំងអស់គ្នា "
" Aww កូនថេហ៍! ថ្ងៃនេះភ្ញាក់លឿនម៉្លេះ? " អ្នកស្រីគីម
" ព្រោះជិតក្លាយជាប្រពន្ធគេហើយនោះអីម៉ាក់ ត្រូវតែទម្លាប់ភ្ញាក់ពីព្រឹកអញ្ចឹងហើយ " អ៊ុនយ៉ុង
" គ្មានទេបងស្រីកុំចេះតែថា ខ្ញុំគ្រាន់តែភ្ញាក់ពីព្រឹក វាចម្លែកត្រង់ណាទៅ? "
" ច្បាស់ជាចម្លែក " លោកគីម
" ប៉ា!! "
" មកញាំបាយកូន "
" បាទម៉ាក់ " ថេហ្យុង ញញឹមញញ៉ែមដូចជាមនុស្ស គ្មានទុកកង្វល់អញ្ចឹងតើយប់មិញគេបាននិយាយអីខ្លះ? គេបាននិយាយច្រើនណាស់ជាមួយ ដេវីត បន្ទាប់មកគេបានទាក់ទងទៅ ជីមីន ដូចគ្នា ។

      @ត្រលប់ទៅពីយប់មិញ....

     ថេហ្យុង បាននិយាយរៀបរាប់ពីការនឹករលឹកដល់ នាយជាសង្សារនិងសុំទោសផងនោះក្រោយមកក៏បាននិយាយរឿងជាច្រើនដូចគ្នា ។
" ថេហា៎! បងមានរឿងចង់ប្រាប់អូន តែបងចង់ជួបមុខ អូនទើបនិយាយអូនអាចឡើងមកសេអ៊ូលបានទេ? "
" អូនទៅមិនបានទេ តែអូនក៏មានរឿងចង់ប្រាប់បងដូចគ្នា "
" អញ្ចឹង...."
" និយាយពេលនេះបង បងនិយាយមុន "
" ក៏បាន!! គឺបង...បងត្រូវទៅរៀនបន្តពីរឆ្នាំនៅ បរទេស ថេហ៍...បើអាចអូនកុំចាំបងអី...យល់ថាមិន គប្បីនិងអូនតែ...បើអូនជួបអ្នកណាយល់ចិត្តអាចចាប់ ផ្តើមជាមួយគេបាន បងខ្លាចថាអូនចាំបងយូរ "
" អូនយល់ ដេវីត! ពួកយើងគ្មានគម្រោងច្បាស់ លាស់និងគ្នាទេមែនទេ? "
" បងពិតជាស្រលាញ់អូនណាស់ ថេហ៍! ប៉ុន្តែបងមិនអាចចាប់ដៃអូបរហូតនោះទេ បងសុំទោស "
" ដេវីត.... "
" ប៉ុន្តែបើសិនពីរឆ្នាំទៀតបងត្រលប់មកវិញអូន នៅតែមិនមានអ្នកណានោះពួកយើងអាចចាប់ផ្តើមសារថ្មី "
" ចុះបង...មិនគិតថានិងមានអ្នកថ្មីមែនទេ? " សំនួរនេះវាឈឺចាប់បន្តិចហើយសម្រាប់ខ្លួនគេ ទោះមិនបានស្រលាញ់ ដេវីត ខ្លាំងតែយ៉ាងណាមនុស្សជា សង្សារគ្នាដែរ ។
" បងមិនដឹងនោះទេ ថេហ៍ គ្មានអ្នកណាអាចមើល ឃើញមែនទេ? វាអាចថាមនុស្សនៅជិតស្និតគ្នាអាច និង...ស្រលាញ់គ្នាដោយមិនដឹងខ្លួនក៏ថាបាន "
" បងនិយាយត្រង់ណាស់ វាធ្វើអោយអូនឈឺចាប់ "
" បងសុំទោសថេហ៍!! "
" មិនអីនោះទេ បែបនេះអូនច្បាស់ជាអាចចាប់ផ្តើម ថ្មីបានដោយមិនបាច់ពិបាកចិត្ត "
" បងសង្ឃឹមថាអូននិងអាចរស់នៅដោយសុភមង្គល និងឆាប់អាចជួបអ្នកដែលច្បាស់លាស់ជាមួួយអូន "
" អូន.... "
" ប៉ុន្តែពួកយើងមិនបែកគ្នានោះទេបើសិនអូនគ្មាន អ្នកថ្មីពួកយើងនៅតែអាចចាប់ផ្តើមនិងគ្នាវិញ "
" ហឹម...តាមហ្នឹងចុះ "
" អូន Okay ទេ? "
" អូនមិនអីទេ ដេវីត "
" បងស្រលាញ់អូនណា "
" ហឹម...ប៉ុណ្ណឹងចុះ...អូនចង់ទាក់ទងទៅ ជីមីន បន្តិច "
" បាទ!! " ការសន្ទនារបស់ពួកគេបានបញ្ចប់ ថេហ្យុង បានទាក់ទងទៅ ជីមីន និងបាននិយាយពី រឿងនេះប្រាប់ដល់មិត្តរបស់គេ ជីមីន ក៏បាននិយាយ ខ្លះដែរ ។
" មែនហើយយើងក៏បានដឹងមកខ្លះតែយើងមិនប្រាប់ ឯងព្រោះខ្លាចថាគេមើលមកថាយើងចាក់ចុចបំបែក បំបាក់គេ "
" អញ្ចឹងឯងទុកអោយយើងល្ងង់? "
" មិនមែននោះទេ គឺឃើញគាត់នៅជាមួយស្រីម្នាក់ រៀនជាមួយគាត់យើងគ្រាន់គិតថាជាមិត្តប៉ុន្តែប៉ុន្មាន ថ្ងៃមុនក៏លឺគាត់និយាយថាទៅរៀនបន្តនៅបរទេស ជាមួយមនុស្សម្នាក់ ប្រហែងជា ដេវីត ទេដឹង? "
" បែបនោះក៏ល្អ យើងក៏ភ្ជាប់ពាក្យហើយបើមានថ្មី រាងខ្លួនក៏មិនបាច់មានអ្នកណាឈឺចាប់ "
" មែនហើយ...គូរដណ្តឹងឯងល្អខ្លាំងណាស់ "
" ស្អីម្នាក់ទៀតហើយ? ល្អស្អីហាស? "
" ក៏ល្អ....ត្រង់ថាអាចពឹងបាននោះអី ពីផ្ទះឯងទៅក្រុង ឆ្ងាយឬអត់? "
" ជាង2ម៉ោងទៅដល់ក្រុង "
" គាត់ឡើងទៅយកឥវ៉ាន់អោយឯងនោះអី "
" ទៅយកអោយហើយមកវិញមុខដូចគេចងបាញ់ "
" ឬគាត់បើកមើលទេដឹង? "
" អត់មាយាទហើយបើបែបនោះ "
" គាត់ច្បាស់ជាឈឺចាប់បើឃើញរូបគូរដណ្តឹងខ្លួនជាមួយអ្នកផ្សេង " មែនហើយ ជុងស៊ុក ក៏បានប្រាប់ ថាគេដឹងរឿងខ្លួនមានសង្សារដែរ ។
" អ្នកណាអោយឯងដាក់មក? "
" យើងមិចនិងដឹង? វាជារបស់ឯងមិនអញ្ចឹង? ឬអោយយើងចោល? "
" កុំខ្វល់អី "
" គាត់បានអញ្ចើញយើងចូលរួមមង្គលការរួចហើយណា "
" ស្អី? និយាយគ្នាស្អីសម្បើមម៉្លេះ? "
" ប្រចណ្ឌឬ? "
" អាមិត្តឆ្គួត យើងឈប់និយាយជាមួយឯងហើយ " ថេហ្យុង ចុចបិទភ្លាមៗ មិនចង់ប្រកែកច្រើនពេលគេ និយាយថាខ្លួនប្រចណ្ឌ មានបានប្រចណ្ឌឯណាគ្រាន់ តែចង់ដឹងថានិយាយគ្នាស្អីខ្លះតែប៉ុណ្ណោះ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now