Taehyung សំណព្វចិត្ត : ភាគទី21

11K 548 3
                                        

      ឡាននោះបើកលឿនមែនទែនដូចជាប្រញាប់ទៅណារហូតផុតផ្សារទៅបាត់តែមិនមែនផ្លូវទៅផ្ទះទេទៅខាងនេះផ្លូវទៅ ក្រុងតែហួសផ្សារបន្តិចជាផ្លូវស្ងាត់គ្មានផ្ទះនោះឡើយ ។ ជុងហ្គុក បន្ថែមល្បឿនតាមក្រោយលឺការសន្ទនាគ្នាតិចៗនៅក្នុងឡាន ព្រោះនាយមិនបានចុចបិទនោះទេ ពេលនេះប្រពន្ធរបស់នាយកំពុងមានគ្រោះថ្នាក់ហើយ ។
       ឡានបើកមកដល់កន្លែងស្ងាត់មួយកន្លែងក៏ឈប់ ទីនេះក៏ស្ងាត់គ្រាន់បើថែមទាំងមានដើមឈឺធំៗទៀតផង ។
" ឈប់ឡានធ្វើអី? "
" ចុះមក! " នាយចុះមកមុនហើយបើកទ្វាខាង ថេហ្យុង ដើម្បីអោយគេចុះ ។
" អត់ទេ...ទីនេះជាកន្លែងណា? "
" ថាអោយចុះមកបើមិនចង់ឈឺសាច់ "
" ខ្ញុំមិនចុះ អាយ៎...លែងខ្ញុំ! ជួយផង...អ្នកណាក៏បាន ជួយខ្ញុំផង "
" គ្មានអ្នកណាជួយទេ " នាយខំប្រឹងទាញ ថេហ្យុង ខំប្រឹងតោងឡានជាប់ ។
" ហុឹកៗ ជួយផង ជុងហ្គុក នៅឯណាជួយខ្ញុំផង "
" គ្មានអ្នកណាមកជួយបានទេ ព្រមតាមសម្រួលទៅល្អជាង "
" ព្រមចូលគុកទៅ " ជុងហ្គុក មករុញនាយចេញនិង ស្ទុះទៅដាល់បន្ថែមមួយដៃដួលដល់ដីបែកមាត់ ហូរឈាមតែម្តង ។
" ជុងហ្គុក ហឹកៗ " ថេហ្យុង ចុះពីលើឡានស្ទុះមកអោបនាយ ។ គឺនាយទៀតហើយតែងតែតាមមកជួយគេ ។
" អូនមិនអីមែនទេ? "
" អត់អីទេ "
" ឯង!! អាចង្រៃយ៍... " ជុងហ្គុក ប្រុសស្ទុះទៅដាក់ ថែមតែ...
" កុំអីខ្ញុំខ្លាចហើយ "
" អាញី ឯងថោកទាបណាស់ ហ៊ានចង់បានប្រពន្ធយើង "
" ខ្ញុំសុំទោស ខ្ញុំខុសហើយកុំប្រាប់ អុីនជូ អីណា "
" ហុឹស...ទុកអោយ អុីនជូ រៀបការនិងមនុស្សដូចជា លោកអញ្ចឹងឬ? "
" កុំអីណា... "
" តោះ ថេហ៍ " ជុងហ្គុក ប្រញាប់នាំ ថេហ្យុង ទៅឡានរបស់នាយវិញ រួចហើយបើកចេញទៅវិញ យ៉ាងលឿន ។ តាមផ្លូវនាយក៏បានទាក់ទងទៅ យ៉ុនហ្គី ដែរព្រោះ អុីនជូ ជាប្អូនជីដូនមួយរបស់ យ៉ុនហ្គី ។
" ឯងចាត់ចែងចុះ បើទុកអោយយើង យើងប្តឹងចាប់វា ញាត់គុកមិនខានទេ "
" យើងនិងប្រាប់ប៉ាម៉ាក់ អុីនជូ អរគុណឯងដែលបាន ប្រាប់ ចាំយើងជួយចាត់ចែងអោយ "
" អឹម!! " ជុងហ្គុក ដាក់ទូរសព្ទចុះ រួចងាកទៅមើល ប្រពន្ធខ្លួនដែលសង្ងំយំភ័យគ្មានសម្លេងជាប់នាយនោះ ។
" អូន...អូនយ៉ាងម៉េចហើយ ថេហ៍? " នាយទម្លាក់ដៃ ម្ខាងកាន់ដៃ ថេហ្យុង អង្អែលថ្នមៗ
" អឹម... " ថេហ្យុង ពេបមាត់ក្រវីក្បាលគេយំបន្ថែម នៅពេលមានអ្នកណាមកសួរនាំគេ ។
" កុំយំ! អស់អីហើយណា បងជូនទៅផ្ទះយើងវិញ " ជុងហ្គុក ប្តូរមកអង្អែលក្បាលក្មេងតូចរបស់នាយវិញ បើកុំតែជាប់បើកឡាននាយច្បាស់ជាអោបលួងលោមគេ ។
     
      ប្រហែលត្រឹម 10នាទីពួកគេបានមកដល់ផ្ទះវិញ ពេលថ្ងៃបែបនេះគ្មានអ្នកណានៅផ្ទះទេ ប៉ាម៉ាក់នាយ ជួនកាលនៅជួនកាលមិននៅបើគាត់រវល់គាត់ញាំបាយក្រៅយប់ទើបមកផ្ទះវិញ ។ ជុងហ្គុក បណ្តើរ ថេហ្យុង ទៅដល់បន្ទប់ដើម្បីអោយគេអាចបញ្ចេញ របស់គេចេញមកអោយនាយបានឃើញ ។ មកដល់បិទទ្វារ ក្រឹប ថេហ្យុង អង្គុយលើគ្រែយំយកៗ
" ហុឺៗ "
" ថេហ៍... " ជុងហ្គុក ដើរមកឈរជិត ថេហ្យុង លើកដៃអោបចង្កេះផ្តេកក្បាលលើពោះរបស់នាយ ជុងហ្គុក លើកដៃអង្អែលក្បាលលួងលោមគេ ។ មួយសន្ទុះ ថេហ្យុង ស្ងាត់យំហើយ ជុងហ្គុក បេះដៃគេចេញពីចង្កេះខ្លួន នាយបន្ទន់ជើងលត់ជង្គង់មុខគេនិងក្រសោបមុខប្រពន្ធនាយអោយមើលចំមុខ របស់នាយ ។
" យំឆ្អែតហើយ កុំយំទៀត! បងមិនចង់ឃើញប្រពន្ធ ដ៍ស្រស់ស្អាតរបស់បងយំនោះទេ លើកនេះទុកជាមេរៀនទី2 របស់អូន តែសូមអោយអូនចាំ "
" ហឹម... " ថេហ្យុង ពេបមាត់ងក់ក្បាល មើលចុះប្តីរបស់គេមិនបានស្តីបន្ទោសអោយគេទេ ។
" បងនៅក្បែរអូននិងចាំការពារអូនគ្រប់ពេល កុំយំមើល "
" សុំទោស អឹម... " បបូរមាត់បិទជិតដោយមាត់របស់ ជុងហ្គុក នាយមិនចង់លឺពាក្យដែលធ្វើអោយគេ មានកំហុកនោះទេ ថេហ្យុង របស់នាយគ្មានកំហុស មិនអោយសុំទោសទេ នាយថើបដោយអារម្មណ៍ លួងលោមនិងផ្តល់ភាពកក់ក្តៅធ្វើអោយ ថេហ្យុង ព្រមនិងថើបតបមកនាយវិញ ។
" បានហើយ ទៅលុបលាងមុខចេញបងទៅធ្វើអីអោយញាំ "
" ខ្ញុំមិនឃ្លាន "
" ថេហ៍... "
" ហឹម... " ថេហ្យុង ដើរចេញទៅបន្ទប់ទឹក ជុងហ្គុក ចុះមកក្រោមដើម្បីចម្អិនម្ហូបអោយប្រពន្ធបានញាំ ។ នាយចង់ធ្វើអីងាយៗនិងឆាប់បានញាំធ្វើខ្លួនឯងដោយមិនអោយអ្នកណាជួយនោះទេ ។ ថេហ្យុង បានចុះមកព្រមជាមួយសម្លៀកបំពាក់នៅផ្ទះធម្មតា ខោជើងខ្លីនិងអាវយឺតដៃខ្លីរលុងៗ ។
" ចាំបន្តិចណា ថេហ៍ ជិតរួចហើយ " ជុងហ្គុក ស្រែក ចេញពីចង្គ្រានបាយមក ថេហ្យុង មិនតបគេដើរមក អង្គុយចាំនៅតុអាហារ ជុងហ្គុក បានលើកម្ហូបមក ។
" នេះ សាកញាំមើល "
" លោកធ្វើ? "
" ហឹម! បងខានធ្វើយូរហើយមិនដឹងញាំបានឬអត់ នោះទេ "
" ហឹម...ឆ្ងាញ់ជាងខ្ញុំធ្វើឆ្ងាយណាស់ "
" អញ្ចឹងញាំអោយច្រើនៗ ញាំហើយបំភ្លេចរឿងថ្ងៃ នេះចោលចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះ "
" ភ្លេចងាយ? "
" មិនមែនលើកទីមួយឯណា? "
" ដឹងហើយៗ " ថេហ្យុង មិនចង់តបច្រើនព្រោះគេ អ្នកខុសដែលទុកចិត្តមនុស្សងាយពេក ។ នាយតូចឈ្ងោកមុខញាំបាយអស់មួយចានមិនច្រើនប៉ុន្មានទេ ចេះតែញាំទៅខ្លាច ជុងហ្គុក អន់ចិត្ត ។ មើលចុះនាយ តែងតែយកចិត្តទុកដាក់និងគេ ល្មមបើកចិត្តហើយ គីម ថេហ្យុង ។
       ញាំរួច ថេហ្យុង ជាអ្នកប្រមូលចានទុកដាក់ ។ ជុងហ្គុក អត់ទៅវិញទេនាយមិនទុកអោយ ថេហ្យុង នៅតែឯងឡើយ អោយគេសង្ងំនៅផ្ទះរឿងថ្ងៃនេះវា អាចនិងលេចលឺចេញក្រៅ ថេហ្យុង អាចនិងមិនស្រណុកចិត្ត ។ ជុងស៊ុក បានមកវិញនៅពេលរសៀលជួនជាចូលមកឃើញ ជុងហ្គុក ជាមួយ ថេហ្យុង នៅអង្គុយលើសាឡុង ។
" នែ៎...តើមានរឿងអី? "
" បងប្រុសមកពីណា? "
" មកពីផ្ទះមិត្តលឺគេនិយាយថា អុីនជូ ផ្តាច់ពាក្យហើយ ថេហ្យុង ក្រែងគេរៀបការខែក្រោយនេះមែនទេ? "
" មកពីខ្ញុំ "
" មកពីឯង? "
" មិនមែនកំហុកអូនទេ ត្រូវអរគុណអូនដែលជួយកុំ អោយគេរៀបការជាមួយមនុស្សខុស "
" មែនហើយ ត្រូវអរគុណ ថេហ្យុង ដែលបង្ហាញមុខ មាត់ពិតរបស់វាកាន់តែច្បាស់ " យ៉ុនហ្គី ចូលមកបន្ត ។
" មានរឿងអីហាសអាប៉ាវ? " ជុងស៊ុក
" គូរដណ្តឹង អុីនជូ វាចង់លូកលាន់ ថេហ្យុង តែប្តីជា វិរៈបុរសនេះទៅជួយទាន់ ថ្ងៃមិញនេះឯង " យ៉ុនហ្គី
" និយាយមិនទាន់ផុតពីមាត់ផង " ជុងស៊ុក
" ខាង អុីនជូ មិនបាននិយាយអីច្រើន អុីនជូ ក៏ដឹងថាវា ចរិកបែបនិងប៉ុន្តែមិនស្មានថាសូម្បីប្រុសក៏វាមិនលើក លែងអញ្ចឹងដែរ " យ៉ុនហ្គី
" ជួបតាមផ្លូវអីបើកឡានបុកអោយងាប់បានសមចិត្ត" ជុងហ្គុក បន្លឺឡើងទាំងកំពុងក្តៅក្រហាយ គិត មើលទៅ ប្រពន្ធនាយ នាយមិនទាំងហ៊ានប៉ះផង ។
" មែនហើយនេះ ទូរសព្ទរបស់ ថេហ្យុង នៅក្នុងឡានរបស់វា " យ៉ុនហ្គី ហ៊ុចទូរសព្ទអោយ ថេហ្យុង ។
" អរគុណហ៊ា "
" រឿងវាចប់អស់ហើយកុំគិតច្រើនអីណា " យ៉ុនហ្គី
" ខ្ញុំនិងព្យាយាម " ថេហ្យុង
" រាងឬអត់ប្អូនថ្លៃ? " ជុងស៊ុក
" បងប្រុសហ្អរ៎ " ថេហ្យុង
" កុំរំលឹកទៀតអី យើងទៅវិញសិនហើយមានរឿង ត្រូវចាត់ចែង " យ៉ុនហ្គី
" អឹម!! "
     យ៉ុនហ្គី ត្រលប់ទៅវិញ ជុងស៊ុក ក៏មិនញ៉ោះ ថេហ្យុង គេសុំទៅផ្ទះ ជុងហ្គុក ក៏ជូនទៅគេនៅសង្ងំ នៅផ្ទះដល់ល្ងាចទើបមកវិញ ។ ពេលយប់ក៏ចាប់ផ្តើម គេងអោបគ្នាដូចពីមុនវិញ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Donde viven las historias. Descúbrelo ahora