Taehyung សំណព្វចិត្ត : ភាគទី31

9.6K 514 2
                                        

      ការឈឺចាប់អាចនិងរសាយទៅតាមពេលវេលា ប៉ុន្តែក៏ត្រូវមើលលើមនុស្សដែរ វាជាការឈឺចាប់ ផ្សេងៗពីគ្នា ឈឺចាប់ដោយសារបែកបាក់ស្នេហា ឈឺចាប់ដោយបាត់មនុស្សជាទីស្រលាញ់ សង្សារ ឬ មិត្តភក្តិជិតស្និត ឈឺចាប់ដោយបញ្ហារផ្សេងៗ មានគ្រប់រូបភាពទាំងអស់ ។ ក្រឡេកមកមើល ថេហ្យុង ឯណេះវិញកំពុងគេងលង់លក់ដោយមានទឹកភ្នែកដាបលើថ្ពាល់ គេទើបតែគេងលក់មិញនេះឯង ក្រោយយំចង់មួយម៉ោងទៅហើយនោះ ទម្រាំ ជុងហ្គុក អោយគេញាំថ្នាំហើយគេងបានមិនងាយនោះទេ ។
       ពេលនេះ ខារី គ្មានអ្នកណាឡើយ កំហុសដែល នាងសាងឡើងធ្ងន់ធ្ងរសូម្បីតែគ្រួសារនាងក៏ទទួល យកមិនបានដែរ សំណាងដែលគ្រួសារ ថេហ្យុង និង គ្រួសារ ជុងហ្គុក មិនប្តឹងផ្តល់នាងហើយគ្រួសារនាង ក៏បានសុំទោសចេញពីចិត្តដែរ ។ លោកជុង និង រៀបចំអោយ ខារី ទៅរៀនជំនាញនៅបរទេស នៅអាទិត្យក្រោយ រៀនចប់ពេលណាអោយនាង ធ្វើការនៅទីនោះ ឬ សេអ៊ូល តែម្តងមិនអោយ មកវិញនោះទេ ។

       SKIP

    រសៀលបន្តិចដែរ ថេហ្យុង បានភ្ញាក់ពីគេងក្រោយទទួលបានស្នាមថើបមួយខ្សឺតនៅលើថ្ងាស របស់គេដូចជាការដាសអោយភ្ញាក់ ។ នាយតូចបើក ភ្នែកសន្សឹមៗ តាមពិតគេមិនចង់ភ្ញាក់ទេ គេចង់គេង រហូត ព្រោះគេងលក់មិនបាច់ដឹងលឺរឿងឈឺចាប់នៅ ពេលនេះទេ ។
" អូនហា៎... "
" ហឹម? " នាយតូចក្រហឹមជាការតប បើសូម្បីហើបមាត់និយាយគេគ្មានកម្លាំងផង ។
" ទៅផ្ទះណា! នេះអូនមានកម្លាំងវិញឬនៅ? បើមិនទាន់ស្រួលទេនៅមួយថ្ងៃពីរទៀតក៏បាន "
" អត់ទេ! អូនចង់ទៅផ្ទះវិញជាង "
" អញ្ចឹងងើបមករៀបចំខ្លួនណា ចាំបងជួយ " ជុងហ្គុក ជួយលើកនាយតូចឡើងគ្រាទៅបន្ទប់ទឹកនាយបាន យកសម្លៀកបំពាក់មករៀបចំទុកអោយគេរួចរាល់ហើយ ។
" អោយបងជួយទេ? "
" មិនអីទេ អូនធ្វើបាន "
" អញ្ចឹងបងឈរចាំខាងក្រៅណា "
" អ្ហឹម! " ថេហ្យុង ងក់ក្បាលតបវិញ ជុងហ្គុក ក៏ចេញមករៀបចំនៅខាងក្រៅនិងទាក់ទងទៅអ្នកផ្ទះត្រៀម អាហារពេលល្ងាចអោយហើយពួកគេជិតទៅដល់វិញហើយ ម៉ាក់របស់គេក៏បានត្រៀមស៊ុបប៉ូវ ថ្នាំប៉ូវទុកអោយគេផងដែរ ។
      នៅពេលដែល ថេហ្យុង គេងលក់ ហូស៊ុក បានមករកពួកគេនាយមកប្រាប់នាយត្រូវទៅវិញហើយ ព្រោះមន្ទីរពេទ្យនាយរវល់ណាស់ ។ នាយបានទុក វីតាមីនសម្រាប់អោយ ថេហ្យុង និងប្រាប់អោយពួកគេអាចទៅសម្រាកៅផ្ទះបានហើយ ។ ជុងហ្គុក វិញនៅកំដរនិងរងចាំអោយថេហ្យុង ភ្ញាក់ពីគេងតែ មើលទៅគេងតាំងពីព្រឹកមិញនោះរហូតដល់រសៀលទៅហើយគេមិនព្រមភ្ញាក់ទើបនាយ សម្រេចចិត្តដាក់មុននេះ ។
     ថេហ្យុង បានរៀបចំខ្លួនរួចរាល់ដើម្បីត្រលប់ទៅ ផ្ទះវិញ ជុងហ្គុក ក៏បានត្រៀនរទះរុញអោយប្រពន្ធរបស់នាយដើម្បីរុញទៅឡាន ដល់ផ្ទះចាំនាយបីចូល ក្នុងផ្ទះតែម្តង ។
" ជុងហ្គុក! "
" រួចហើយហេស...មកបងជួយ " ជុងហ្គុក ដើរចូល មកលើកបីនាយតូចដាក់លើរទះរុញ ។ មានឥវ៉ាន់ខ្លះ ដែរ ថេហ្យុង ជួយកាន់ខ្លះនាយកាន់ខ្លះ ។
        ចំណាយពេលប្រមាណ 10នាទីទើបមកដល់ផ្ទះវិញ ជុងហ្គុក លើកបីប្រពន្ធនាយចូលក្នុងផ្ទះដាក់ លើសាឡុងដោយមានចាស់ៗនៅរងចាំដែរ ។
" អស់អីហើយណាកូន " ម៉ាក់របស់ ថេហ្យុង ដែល នៅទៅនេះគាត់បានលួងលោមកូនរបស់គាត់ ។
" កុំគិតច្រើនអី រងចាំអ្នកថ្មីចូលមកណាកូន " លោកគីម
" បាទប៉ា! " ថេហ្យុង ញញឹមស្កោះតបទៅ មនុស្សចាស់វិញ ។
" អូនឃ្លានហើយនៅ? " ជុងហ្គុក ដាក់ខ្លួនអង្គុយជិត ប្រពន្ធតូចល្អិតរបស់នាយសួរនាំដោយសម្លេង ស្រាលៗ ។
" អូនមិនឃ្លានទេ "
" តែអូនអត់បានញាំបាយថ្ងៃទេ ថេហ៍ "
" អូនមិនឃ្លាន "
" មិនឃ្លានក៏ត្រូវតែញាដែរកូន! ញាំបន្តិចទៅឆាប់មានកម្លាំងវិញ កូនខ្សោយណាស់ " អ្នកស្រីចន ជួយលួងលោមកូនប្រសាររបស់គាត់ ។ គ្រប់គ្នាសុទតែពីបាកចិត្ត ថេហ្យុង មិនចង់ជាបន្ទុកអោយអ្នកណាទេ គេព្រមញាំបាយ ញាំទាំងបង្ខំចិត្ត ។ ពេលញាំបាយវាអ៊ួលករស្ទើតែក្អួតចេញមកវិញទៅហើយ ។
" ឆ្អែតហើយ "
" បន្តិចទៀតទៅ "
" ទេ... "
" ជុងហ្គុក កូនក៏ញាំដែរទៅ តាំងពីយប់មិញដល់ថ្មាល នេះកូនឯងមិនទាន់ញាំបាយទេណា " អ្នកស្រីចន
" ខ្ញុំមិនអីទេម៉ាក់ "
" ជុងហ្គុក...ហេតុអីបងអត់ញាំបាយ "
" បងអត់អីទេ បងរឹងមាំណាស់ "
" រឹងមាំក៏ត្រូវញាំដែរ បើបងឈឺបានអ្នកណាមើលថែអូន? "
" បងនិងញាំបន្តិចទៀត អូនញាំថ្នាំសិនទៅចាំបងនាំទៅសម្រាក "
" ទេ ជុងហ្គុក បងត្រូវញាំបាយ "
" ស្តាប់បង! សុខភាពអូនសំខាន់ជាង នេះញាំថ្នាំសិនទៅ "
" អូនចង់សម្រាក "
" បានៗ តែត្រូវញាំថ្នាំសិន "
" អឹម... " ថេហ្យុង ឃើញថ្នាំគេខ្លាចណាស់ ទោះកូនលែងនៅតែគេនៅតែខ្លាចវា ។ ទម្រាំដាច់ចិត្តលេប អង្គុយសម្លក់ឡើងយូរ ។
" តោះ! ប៉ាម៉ាក់...ខ្ញុំសុំអនុញាតិនាំ ថេហ៍ ទៅសម្រាកសិនហើយ "
" ទៅចុះកូន " អ្នកស្រីគីម
" កូនឯងក៏សម្រាកដែរទៅ ស្អែកនេះម៉ាក់និងប៉ាជាអ្នកទៅមើលរោងម៉ាសុីន កូនឯងនៅផ្ទះមើលថែ ប្រពន្ធចុះ " អ្នកស្រីចន
" បាទម៉ាក់! តោះ ថេហ៍ " ជុងហ្គុក ងើបឈរអោន ចំកោងខ្នងស៊កដៃចូលក្រោមភ្លៅ ថេហ្យុង ដៃម្ខាងទៀតអោបខ្លួនលើកបីនាយតូចឡើង ។
" អុំ! លើកបាយទៅអោយខ្ញុំនៅបន្ទប់ផង ឥឡូវនេះ" ថេហ្យុង ងាកមកផ្តាំអុំមេផ្ទះ ។
" ចាស៎ អ្នកប្រុស "
      ក្រោយអុំតបហើយ ជុងហ្គុក បាននាំគេឡើងមកដល់បន្ទប់និងដាក់អោយគេគេងលើគ្រែថ្នមៗ នាយជាស្វាមីអង្គុយកេមគ្រែងនិងសួរនាំគេបន្ថែម ។
" អូនមានមិនស្រួលត្រង់ណាឬអត់? "
" ទេ... "
" មិនស្រួលប្រាប់បងណា "
" អឹម "
" អ្នកប្រុស ខ្ញុំយកបាយមកហើយ " សម្លេងហៅពីខាងក្រៅបន្ទប់នោះបន្លឺឡើង ។
" បងទៅយកសិន " ជុងហ្គុក គិតស្មានថា ថេហ្យុង ឃ្លានទើបនាយមិនបានសួរនាំអី ។ នាយកាន់ថាសអាហារចូលមកដាក់លើតុក្បែរនោះសិន ។
" ទុកធ្វើអី បងឆាប់ញាំទៅ "
" ហឹម? គ្រែង... "
" អូនយកអោយបងតើ ឆាប់ញាំទៅញាំនៅមុខអូន "
" ក៏បាន... " ជុងហ្គុក លើកកៅអីមួយមកអង្គុយញាំ អាហារដាក់លើតុ ចំណែក ថេហ្យុង គេងមើលនាយ ញាំបាយ ។ គេពិតជាចង់នៅមើលនាយញាំបាយអោយអស់និងភ្នែកគេណាស់ ប៉ុន្តែថ្នាំចេញជាតិ ទើបធ្វើអោយគេគេងលក់មិនដឹង ជុងហ្គុក ញាំបាយរួចតាំងពីពេលណាទេ ។
      ជីមីន បានដឹងដំណឹងសោកសៅមួយនេះពី យ៉ុនហ្គី គេបានទាក់ទងមក ថេហ្យុង ប៉ុន្តែ ជុងហ្គុក ជាអ្នក ទទួលទូរសព្ទ ។
" ពិតជាលឿនណាស់ ថេហ៍ ច្បាស់ជាទទួលយក មិនបានទេ ប៉ុន្តែអ្នកទាំងពីរកុំគិតច្រើនអីណា "
" អរគុណហើយ ជីមីន ថេហ្យុង របស់ពួកយើងច្បាស់ជារឹងមាំវិញឆាប់ៗ "
" បងប្រុសក៏ដូចគ្នា ខ្ញុំនិងរកពេលទៅលេងអ្នកទាំងពីរឆាប់ៗ "
" ចាំបងនាំ ថេហ៍ ទៅរកចុះ "
" បងប្រុសនិយាយពិតមែនឬ? "
" បងនិងសាកបបួល ថេហ៍ ទៅដើរលេងនៅពេលគេជាសះស្បើយ "
" ប្រសើណាស់ ខ្ញុំនៅរងចាំ អញ្ចឹងប៉ុណ្ណឹងចុះ "
" អឹម! " ជុងហ្គុក ដាក់ទូរសព្ទចុះ ។ នាយទៅសម្អាតខ្លួនប្តូរខោអាវរួចហើយក៏ឡើងទៅគេង អោបប្រពន្ធរបស់នាយ ព្រោះនាយក៏ហត់ដែរ ហត់ទាំងកាយទាំងចិត្ត ប៉ុន្តែនាយព្យាយាមលាក់បាំងអោយបានច្រើនបំផុត នាយនិងរឹងមាំដើម្បីមើលថែប្រពន្ធរបស់នាយអោយបានល្អ ។

To be continue....

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang