Taehyung សំណព្វចិត្ត : ភាគទី03

9K 554 3
                                        

_MORNING...

ព្រឹកថ្ងៃថ្មី ថេហ្យុង ត្រូវភ្ញាក់ពីគេងដោយសារ ម៉ោងរោទ៍ នាយតូចងើបរៀបចំខ្លួនទៅសាលារៀន បើកទ្វារចេញមកក៏មានថង់ប្រអប់បាយព្យួរនៅទ្វារ បន្ទប់គេ ក្នុងនោះមានក្រដាសមួយដែលសរសេរថា
«កុំភ្លេចញាំបាយ» ភ្ជាប់ជាមួយនិងការញញឹមនៅលើក្រដាស គ្មានអ្នកណាទេក្រៅពី ចន ជុងហ្គុក ម្នាក់នោះ ។
" ឆើស... " ថេហ្យុង សើចបន្តិចរួចក៏កាន់ថង់ប្រអប់បាយនោះទៅជាមួយ ។ គេជិះតាក់សុីទៅរៀន ព្រោះមានសុវត្ថិភាពជាងឡានក្រុង ។ តាមធម្មតាគេ ជិះម៉ូតូទៅជាមួយសង្សាររបស់គេ ។ មកដល់សាលា គឺមាន ជីមីន នៅចាំទីនេះស្រាប់ ។ ឡានដែលបើកតាមពីក្រោយក៏បើកទៅហួសព្រោះតែអស់ចិត្តហើយ ។
" អេ...នោះដូចជាឡានរបស់ ជុងហ្គុកហ្យុង? "
" កុំខ្វល់អី "
" នែ៎ៗៗ មានបាយមកជាមួយទៀត? ដេវីត មិននៅផង អ្នកណាទិញអោយឯង? "
" មិនដឹង " ថេហ្យុង មិនចង់តបជាមួយក៏ដើរហួស ទៅមុន ។ មកសាលាត្បិតតែសិស្សក្នុងសាលាឃើញ មុខគេរាល់ថ្ងៃមែនតែក៏មិនអាចហាមពេលឃើញសម្រស់ឌីដេម្នាក់នេះបានដែរព្រោះតែស្អាតខ្លាំងពេក ចូលមកក៏មានតែអ្នកជ្រឹមជ្រួល ស្តាយណាស់ដែលមានសង្សាររួចទៅហើយនោះ ។

SKIP

ជុងស៊ុក បានដឹងពីការងាររបស់ ថេហ្យុង ក្រោយឃើញការបង្ហោះមួយនិយាយពីឌីជេ វ៉ាន់ថេ គាត់បាន និយាយរឿងនេះជាមួយ ជុងហ្គុក នាយបានឃាត់ដែរ កុំអោយប្រាប់អ្នកផ្ទះប៉ុន្តែ ជុងស៊ុក បារម្ភពី ថេហ្យុង មិនចង់អោយធ្វើការបែបនេះទេ ណាមួយគ្រប់គ្នាបានដឹងហើយ ថេហ្យុង ជាអូមេហ្កា ការងារកន្លែង បែបនេះគឺមានគ្រោះថ្នាក់ តែ ជុងហ្គុក ចង់គោរពតាម ការសម្រេចចិត្តរបស់ ថេហ្យុង វិញ ។
ប៉ុន្មានថ្ងៃកន្លងផុតទៅ ជុងហ្គុក តែងដាក់បាយទុក នៅទ្វារបន្ទប់របស់ ថេហ្យុង រាល់ថ្ងៃរហូតដល់ថ្ងៃអាទិត្យនេះនាយក៏ត្រូវ ទៅវិញពួកគេបានមករក ថេហ្យុង ដើម្បីលាទៅវិញ។
" បងទៅវិញថ្ងៃនេះហើយ "
" បាទបងប្រុស ថ្ងៃក្រោយមកលេងអោយយូរៗណា"
" មិនដឹងមានថ្ងៃក្រោយទៀតឬអត់ទេ "
" តប់បែកមាត់មិនដឹងបងឥឡូវហើយ " ជុងហ្គុក ខឹងនៅពេលនាយជាបងចូលចិត្តនិយាយបែបនេះ ។
" មែនហើយ...លឺថាអ្នកខ្លះយកបាយមកអោយរាល់ថ្ងៃផងនៀក " ជុងស៊ុក ប្តូររឿងនិយាយ ។
" បើធុញប្រាប់បានណា "
" មែនហើយធុញណាស់!! ហេតុអីក៏ទិញតែរបស់ឆ្ងាញ់ៗមកអោយខ្ញុំ? បើខ្ញុំធាត់អ្នកណាទទួលខុសត្រូវ? សុទ្ធតែរបស់ឆ្ងាញ់ទាំងស្តាយ ទាំងខឹង " ថេហ្យុង រៀបរ៉ាប់មកគួរអោយខ្នាញ់ ។ ដំបូង នាយរាងអន់ចិត្តតែលឺប្រយោគបន្ទាប់ក៏សើចវិញ ។
" ធាត់កើតជាមេជ្រូក ក៏ ជុងហ្គុក នៅតែស្រលាញ់ដែរ "
" បងប្រុស!! " ជុងហ្គុក រកតែឃាត់មិនទាន់ មាត់នេះរអិលណាស់ ។ ថេហ្យុង ក៏រាងគាំងដែរទើបប្តូររឿង និយាយវិញ ។
" និយាយអញ្ចឹងបងប្រុសចេញទៅពេលណាដែរ? "
" គឺញាំបាយថ្ងៃត្រង់រួចទើបទៅ ខ្ចិលទៅពីព្រឹក ព្រោះគ្មានស្អីធ្វើផង "
" បងគ្មានតែខ្ញុំមាន "
" គ្រែងមិនទាន់ចង់ទៅឯណាហី? "
" អ្នកណានិយាយ? "
" បេះដូងឯងនិយាយប្រាប់យើងរាល់តែយប់និង "
" ឆើស..." ជុងហ្គុក ពេបមាត់ខ្នាញ់និងបងប្រុសម្នាក់ នេះបង្អាប់ខ្លួនរហូត នាយក៏ចេះអៀនដែរ ពុទ្ធោអើយ។
នៅនិយាយគ្នាមិនបានប៉ុន្មានទេ ជុងហ្គុក ក៏អូស ជុងស៊ុក ចេញមកវិញបើកនៅតែនិយាយបង្អាប់ខ្លួន បែបនេះសូម្បីតែ ថេហ្យុង ក៏អៀនដែរ ។ ថ្ងៃដែលពួកគេទៅវិញជាថ្ងៃដែល ដេវីត សង្សាររបស់ ថេហ្យុង មកវិញនាយជាអ្នកនាំ ថេហ្យុង ទៅញាំបាយមិនអោយ ជុងហ្គុក បារម្ភខ្លាច ថេហ្យុង អត់ញាំបាយទៀតនោះទេ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang