Taehyung សំណព្វចិត្ត : ភាគទី41

9.6K 538 7
                                        

 
     ក្រោយពីដឹងថាប្រពន្ធខ្លួនមាន Baby ជុងហ្គុក ចាប់ផ្តើមថ្នាក់ថ្នមលែងអោយនាយតូចជាប្រពន្ធធ្វើអ្វីឡើយអោយនៅស្ងៀមៗ តែមាត់មិនស្ងៀមទេញាំរហូត មួយថ្ងៃៗញាំៗចង់ ១០ ទៅ ២០មុខតែឯង ។
" ឃ្លាន... "
" ចង់ញាំអី? "
" ចង់ញាំ...របស់ត្រជាក់ៗ "
" ចាំបន្តិចបងបង្ហើយបញ្ចីរួចបងជូនទៅហាងពូជីន "
" ស្រលាញ់បងជាងគេ " ថេហ្យុង ថើបខាំញិញសាច់ថ្ពាល់របស់នាយឡើងក្រហម មិនដឹងម៉េចទេចង់តែថើបចង់តែខាំនាយ ។
" អ៊យ... "
" ស្អប់ណាស់ " ថេហ្យុង សើចស្ញេញដាក់នាយដើម្បីលួងខ្លាចតែខាំពេកៗនាយខឹងនិងគេ ។
     ក្រោយពីចប់ការងារ ជុងហ្គុក នាំ ថេហ្យុង ទៅហាងរបស់ ជីន បន្ទាប់ពីញាំរបស់ត្រជាក់ចិត្តរួចហើយក៏នាំគ្នាមកផ្ទះវិញតែម្តង ។
" តទៅ កុំដើររត់ៗទៀតណាកូន "
" បាទម៉ាក់ "
" ជុងហ្គុក ក៏អញ្ចឹងដែរ! មើលថែប្រពន្ធអោយល្អ "
" ម៉ាក់មិនបាច់បារម្ភទេ ខ្ញុំច្បាស់ជាថ្នាក់ថ្នមប្រពន្ធអោយបានល្អ "
" ឃើញទេអូន កូនកាត់តាមបងណាស់ "
" អាពេលកូនខូចក៏កាត់តាមបងដែរ "
" កូនយើងមានខូចឯណា? "
" នៅថាអត់ទៀត? "
" ម៉ាក់កុំហែកកេរ្តិ៍ខ្ញុំ " ជុងហ្គុក ប្រញាប់ឃាត់ពួកគេក៏នាំគ្នាអស់សំណើច ។ ទៅធ្វើការហត់ហើយមកវិញ បានជជែកគ្នាសើចសប្បាយក្នុងផ្ទះជាសុភមង្គលមួយ វាជួយរំសាយការនឿយហត់ពីខាងក្រៅបានខ្លះដែរ ។

    SKIP

      រយៈពេល ២ខែក្រោយមកនេះអតិតភរិយារបស់ យ៉ុនហ្គី នាងបានមកទីនេះដើម្បីផ្សះផ្សារជាមួយ យ៉ុនហ្គី ។ អាម៉ារបស់ យ៉ុនហ្គី មិនអនុញាតិអោយនាងសម្រាកនៅផ្ទះជាមួយឡើយតែអាចអោយនាងជួបមុខកូនបាន ។ រាល់ថ្ងៃនាងខំមកពីព្រឹករៀបចំផ្ទះចម្អិនអាហារជាច្រើនមុខរាល់ថ្ងៃដើម្បីបន្ទន់ចិត្តនាយតែ យ៉ុនហ្គី មិនដែលនៅទេនាយទៅធ្វើការបាត់ៗ ដល់យប់ប្រលប់ថ្ងៃខ្លះក៏យកកូនទៅជាមួយដែរ ។
" ធ្វើការសឺកៗបែបនេះទើបប្តីថ្មីរត់ចោល "
" សុំទោសអាម៉ា ខ្ញុំនិងធ្វើអោយលឿន "
" អាម៉ា "
" អាប៉ាវ...មកវិញលឿនម៉្លេះ? "
" ស្កាយទៅណា? "
" នៅងូតទឹកក្នុងបន្ទប់ឯណោះ "
" នាងអត់មានងូតទឹកអោយកូនទេ? "
" គឺអូនរវល់ "
" មិនអីនោះទេបន្តិចទៀតម៉ាក់ថ្មីគេមកមើលថែហើយ ខ្ញុំទៅមើលកូនសិនហើយអាម៉ា "
" ទៅចុះ "
" ម៉ាក់ថ្មី? ជាអ្នកណា? "
" ទាក់ទងអីនិងនាង? ប្រញាប់សុីញ៉េរលែងលះភ្លាម ទៅបើមិនចង់អោយខ្ញុំប្តឹងអស់ពីខ្លួន " យ៉ុនហ្គី បញ្ចប់ប្រយោគរបស់នាយរួចឡើងទៅរកកូន ។ នាយនាំកូនទៅក្រៅ ដោយសារបានដំណឹងថា ថេហ្យុង មានទម្ងន់ ជីមីន សប្បាយចិត្តណាស់ចំពេលសម្រាកផងទើបគេមកលេងទីនេះហើយ យ៉ុនហ្គី ជាអ្នកទៅទទួលគេជាមួយ ស្កាយ ។ ជីមីន បានមកដល់និង រងចាំនៅហាងរបស់ ជីន ព្រោះតែមានឡានក្រុងពីក្រុងថេហ្គូមកដល់ទីនេះដែរ ។ ជីមីន និងបញ្ចប់ការសិក្សារបស់គេហើយប្តូរមកធ្វើការនៅទីនេះជាមួយ យ៉ុនហ្គី និងប្រាប់ម៉ាក់គេរួចហើយគាត់មិនថាអីទេព្រោះទីនេះជិតផ្ទះជាងនៅសេអ៊ូល ។
" នោះគឺ មីនមីន របស់កូន "
" មីនមីន " ស្កាយ រហ័សរត់ទៅរកនាយតូចដែលអង្គុយម្នាក់ឯងក្នុងហាងនោះ ។
" ស្កាយ...នឹកណាស់ " ជីមីន លើកក្មេងមកអង្គុយលើភ្លៅរបស់គេ ។
" អូនមកដល់យូរហើយមែនទេ? "
" ពេលអូនប្រាប់បងអូននៅលើឡានក្រុងនៅឡើយទេ មកដល់ហាងភ្លាមបងក៏មកដល់នេះឯង "
" អញ្ចឹងល្អហើយ បងស្មានថាអូននៅចាំយូរព្រោះនៅងូតទឹកអោយអាល្អិតនេះ "
" ធម្មតាបងចេញពីធ្វើការពេលនេះឬ? "
" បងជាប្រធានក្រហ៊ុន ចេញពីណាក៏បាន "
" ឆើស...! មែនហើយបងណាត់ពួកគេឬនៅ? "
" ណាត់ហើយតែអាហ្គុកទេ ថ្នមប្រពន្ធណាស់រកអោយចេញទៅណាក៏មិនចង់ចេញអោយទៅញាំអីផ្ទះគេទៅ "
" បែបនោះក៏បាន ថេហ្យុង ច្បាស់ជាស៊ុបប្រាយជាមិនខានទេ "
" អូនមកប៉ុន្មានថ្ងៃ? "
" មិនដឹងដែរ "
" គេងនៅផ្ទះបង "
" ដឹងហើយ...មែនហើយអូនមានរបស់ផ្ញើរអាម៉ាបងផង ហើយនេះជារបស់ស្កាយ " ជីមីន យករបស់ចេញមកជាប្រអប់ថ្មដែលមានភ្លេងបំពេរពិរោះនៅពេលយើងបើកជាមួយភ្លើងភ្លឺតិចៗស្រស់ស្អាតណាស់ ។
" អរគុណមីនមីន "
" ឯណារបស់បង? "
" បងចង់បានអីដែរ? "
" ចាំតែមើលយប់ទៅដឹងហើយ "
" ឆើស! " ជីមីន ពេបមាត់ដាក់នាយ ។
    ពួកគេនៅអង្គុយនិយាយគ្នាបានមួយសន្ទុះក៏នាំគ្នាទៅផ្ទះដើម្បីអោយ ជីមីន បានសម្រាកមុននិងទៅជួបជុំនៅពេលល្ងាច ។ តែពេលមកដល់ផ្ទះវាធ្វើអោយគេអារម្មណ៍មិនល្អប៉ុន្មានទេដោយសារ វត្តមានអតិតភរិយានាយនៅទីនេះដែរ ។
" អាម៉ា...ពួកយើងមកហើយ "
" ជំរាបសួរអាម៉ា "
" ជីមីន សុខសប្បាយទេកូន? "
" ខ្ញុំសុខទុក្ខធម្មតាទេ ចុះអាម៉ាសុខភាពយ៉ាងណាដែរ? "
" សុខភាពអាម៉ារឹងមាំណាស់ អង្គុយញាំទឹកត្រជាក់ៗ សិនមកណា "
" ខ្ញុំមានអំណោចតិចតួច នេះ... " ជីមីន យកប្រអប់តូចមួយចេញពីកាបូបរបស់គេហ៊ុចអោយគាត់ក៏បើក មើលភ្លាម ។
" ហៃយ៉ា...ខ្សែរដៃស្អាតណាស់ អរគុណហើយណា កូន "
" បាទ ហិហិ " ជីមីន សើចលឹបភ្នែកមុខគួរអោយស្អប់ណាស់ ។
" ម៉ាក់ៗ " សម្លេងនាយតូចដើរហៅរបស់គេដែលកំពុងដើរចេញមក ។ ជីមីន គាំងមួយកន្លែងដែលឃើញនាងនៅទីនេះ ។
" អស់ការងារនាងហើយទៅវិញចុះ " ម៉ាក់ យ៉ុនហ្គី ស្រដីឡើងសោះកក្រោះ ដាក់នាងគាត់ក៏និយាយ បែបនេះរាល់ពេលស្រាប់ទៅហើយ ដោយសារនាង ជាមនុស្សស្រីមិនល្អគាត់មិនចូលចិត្តទេ ។
" នេះមែនហើយម៉ាក់ថ្មីរបស់ ស្កាយ? "
" ហើយយ៉ាងម៉េច? "
" ប្រុសអញ្ចឹងធ្វើស្អីកើត? ចេះថ្នាក់ថ្នមទេ? ការងារផ្ទះចេះទេ? មើលកូនដូចម្តាយដ៏ទៃចេះទេ? "
" រឿងមើលកូនខ្ញុំអាចមើលបាន រឿងអីថា ជីមីន មើលមិនបាន? ជីមីន អាចនិងមិនចេះការងារផ្ទះមួយរយជំពូកដូចមនុស្សស្រីតែអីដែលគេមិនចេះគឺគេធ្វើទង្វើគ្មានកេរ្ត៍ខ្មាសដូចនាងនោះទេ "
" អ្នកណាក៏មានកំហុសដែរ យ៉ុន! អូនមកលុបលាងកំហុសវិញហើយតើហេតុអីមិនផ្តល់ឱកាសអោយអូនខ្លះផង? "
" ខ្ញុំផ្តល់ឱកាសអោយនាងចេញពីទីនេះមុននិងខ្ញុំប្តឹងលែងលះ "
" បងនិងស្តាយក្រោយដែលយកវាមិនយកខ្ញុំ " នាងអស់ពាក្យនិងតបក៏ចាកចេញពីផ្ទះមួយនេះទៅកន្លែងរបស់នាងវិញ ។
" កុំគិតពីវាអី ជីមីន មកពីឆ្ងាយផងទៅសម្រាកទៅណា " ម៉ាក់របស់ យ៉ុនហ្គី ស្រដីឡើងយ៉ាងពិរោះដាក់គេ ។
" តោះ ជីមីន " យ៉ុនហ្គី ជួយយកកាបូបខោអាវរបស់គេទៅទុកដាក់ក្នុងបន្ទប់របស់នាយ ។
      ពេលល្ងាច ថេហ្យុង ជាមួយ ជុងហ្គុក មកពីឃ្លាំងវិញរាងខកបន្តិចព្រោះតែនាយរវល់នាំ ថេហ្យុង ទៅញាំអីតែមកដល់ផ្ទះវិញក៏ឃ្លានទៀតហើយ ។
" លោកពូ! មករកអីឬ? " ជុងហ្គុក
" ប៉ាឯងអោយយកទឹកដោះគោស្រស់មកអោយឯង និងណា ពូយកទុកក្នុងផ្ទះរួចហើយ "
" អរគុណហើយពូជុន " ថេហ្យុង
" ពូនៅញាំបាយសិនទៅ "
" អត់ទេ ជីន នៅចាំពូទៅវិញសិនហើយ "
" បាទ!! "
      ពួកគេចូលក្នុងផ្ទះអ្នកខាងក្នុងរៀបចំអាហារ ឡើងពេញតុរួចហើយ ។
" ហេតុអីក៏ថ្ងៃនេះមានម្ហូបច្រើនម៉្លេះ? "
" អាប៉ាវមកញាំបាយជាមួយយើងល្ងាចនេះ អូនឆាប់ទៅងូតទឹកទៅនិងបានចុះមកញាំបាយ "
" ហឹម... "
      ថេហ្យុង ឡើងទៅផុតពួកគេក៏មកដល់នៅអង្គុយនិយាយគ្នាចាំគេចុះមកវិញ ។ មួយសន្ទុះគេចុះមកក៏ភាំងនិងវត្តមានមិត្តរបស់គេ ។
" Mommy ចុះមកហើយ " ជីមីន ស្រដីឡើងគ្រាន់តែឃើញជើងនៅលើជណ្តើរ ។
" ជីមីន? ហា៎...ជីមីន មកពីកាល? " ថេហ្យុង ប្រញាប់រត់មកទទួលទាំងភ្លេចខ្លួន ។
" អូន...អូន កុំរត់ " ជុងហ្គុក ស្ទុះមកបាំងពីមុខអោយគេឈប់រត់សិន ។
" ហិហិ អូនភ្លេច! ជីមីន " គេហៅ ជីមីន អោយងើប មកអោបគេនៅកន្លែងនេះវិញ ។
" ហឹម...នឹកណាស់ "
" ចេះមកអត់ប្រាប់គ្នាទៀត? "
" បើប្រាប់ឯងនិងភ្ញាក់ផ្អើលដែរ? "
" មកពីពេលណា? "
" មកដល់ថ្ងៃមិញ "
" អរ... "
" តោះញាំបាយបណ្តើរនិយាយគ្នាបណ្តើរល្អទេ? " ជុងហ្គុក
" ល្អ! តោះ "
     ពួកគេរៀបចំញាំបាយនិងនិយាយគ្នារហូតដល់យប់ទើបទៅវិញហើយ ថេហ្យុង ក៏ត្រូវសម្រាកដូចគ្នា ។
" ជុងហ្គុកហា៎ "
" បាទ "
" ឡើងមកគេងមក "
" បងបង្ហើយការងារសិន អូនគេងមុនទៅ "
" អូនគេងមិនលក់ទេ ឆាប់ឡើង " ដោយបង្ខំពេក ជុងហ្គុក ក៏ទុកដាក់ការងារមួយឡែករួចឡើងមកគេងជាមួយប្រពន្ធនាយសិន ។ ថេហ្យុង ជ្រប់មុខនិងកញ្ចឹងកររបស់នាយឈ្មោលថើបថើរៗហើយក៏ខាំញិញតិចៗបែបនេះរាល់ថ្ងៃទៅហើយគេមិនដឹងកើតអីទេចេះតែថើបហើយក៏ខាំនាយរហូតពេលខ្លះខាំខ្លាំងឡើងជាំសឹងតែឈាមទៅហើយ តែនាយមិនខឹងនោះទេ ។ ថេហ្យុង ប្តូរពីខាំមកថើបចុះមកក្រោមប្រឡេះឡេវអាវគេងយប់របស់នាយចេញសង្ងំបឺតសាច់ទ្រូងសាច់ដុំហាប់ណែនរបស់នាយជាប្តីសម្អប់រហូតដល់គេងលក់ ។ (ទឹកមាត់ពេញសាច់ប្តី) -,-
" ប្រពន្ធចាញ់កូនមែនទេ? ចាញ់កូនប្លែកៗ " ជុងហ្គុក ត្រឹមតែឆ្ងល់តែម៉ាក់របស់នាយប្រាប់ថាមនុស្សខុសៗគ្នាចាញ់កូនក៏ខុសគ្នាដែលមានអ្នកខ្លះក៏ធ្វើរឿងមិននឹកស្មានដល់ដូចជាការឃ្លានរបស់ប្លែកៗតែវាមិនធ្វើអោយប៉ះពាល់អ្វីនោះទេ ។

To be continue...

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Où les histoires vivent. Découvrez maintenant