តើមានរឿងអ្វីកើតឡើងចំពោះ ថេហ្យុង? គេញាំថ្នាំធម្មតាតាមការណែនាំហេតុអីស្រាប់តែបែបនេះ? តើគេអាចប៉ះពាល់អីធ្ងន់ធ្ងរឬអត់? តើគេ លេបថ្នាំខុសឬអត់? ចុះបើលេបខុសមែនតើឆ្នាំនោះជាថ្នាំអ្វី?
វាជាថ្នាំក្តៅមួយប្រភេទ ជាថ្នាំដែល ហូស៊ុក យក ទៅកន្លែងពិសោធន៍តែហេតុអីមកនៅទីនេះបាន? គឺជាស្នាដៃរបស់ ខារី! ពិតមែនគឺនាង...។ កាលពី អាទិត្យមុនដែល ជុងហ្គុក នាំ ថេហ្យុង ទៅមន្ទីរពេទ្យ ពេលចេញមកជួប ខារី នាងបានទៅលេងបងប្រុសរបស់នាងហើយក៏ឆ្លៀតសួរថាពីរនាក់នោះមកធ្វើអីដែរ ។
" បងប្រុស! ជុងហ្គុក គេមកធ្វើអី? "
" គេនាំប្រពន្ធគេមកពិនិត្យសុខភាព ថាមកបើកថ្នាំ បែរជាបានដំណឹងល្អ "
" បើថ្នាំ? "
" មែនហើយឯងអត់ដឹងទេឬ? ថេហ្យុង មានឈាម អូមេហ្ការ ហើយពេលនេះគេកំពុងមានទម្ងន់ "
" ពិតមែនឬ? មនុស្សប្រុសដែលអាចមានកូនបាន? "
" ឯងមិនធ្លាប់ដឹងពី អូមេហ្កា ទេឬ? ជុងហ្គុក ជា អាល់ហ្វា ពួកគេកើតមកដើម្បីជាគូរនិងគ្នាច្បាស់ណាស់ "
" អរ...តែបងប្រុស! កំពុងរៀបចំអី? "
" រៀបចំថ្នាំយកទៅបន្ទប់ពិសោធន៍ "
" នេះជាថ្នាំអី? ហេតុអីមានសញ្ញាខ្វែងលើដប? "
" ជាថ្នាំក្តៅ បងកំពុងពិសោធន៍លើកវា វាមិនគួរ អោយមនុស្សប៉ះពាល់ទេ ពិសេសអ្នកមានអ្នកអាច ប៉ះពាល់ដល់កូនប៉ុន្តែមិនមែន 100% ទេអ្នកខ្លះក៏ ក្តៅក្នុងក្រហមមុខខ្លាំងអីបែបនេះ បើគួរតែប្រើទៅលើ សត្វចិញ្ចឹមនៅរដូវរងារអីបែបនេះ "
" អរ... "
" បងត្រូវទៅប្រជុំ ឯងយកទុកលើទូក្រោយខ្នងរបស់ ឯងអោយបងផង បងទៅត្រូវទៅហើយ "
" ចា៎បងប្រុស " ខារី ក្រោយ ហូស៊ុក ចេញទៅគេក៏ អង្គុយមើលថ្នាំនោះមួយសន្ទុះទើបសម្ររចចិត្តយក ទៅទុកដាក់អោយបងប្រុសរបស់នាងមុននិងចេញមកវិញ ។
យប់នៅកម្មវិធីខួបកំណើតកូន យ៉ុនហ្គី ភ្ញៀវទៅវិញអស់ហើយនៅសល់តែគ្នាឯងនេះទេ ។ ជុងហ្គុក បានទៅជល់កែវជាមួយមិត្តនាយនៅតុផ្សេងក្រោមការអនុញាតិពី ថេហ្យុង ។ នាយតូចអង្គុយចាំស្វាមីទៅវិញ តុរបស់គេគឺនៅសល់ ខារី ដែលចាំបងប្រុសរបស់នាងដូចគ្នា ។
" លឺថាមានទម្ងន់មែនទេ? "
" មែនហើយ គឺ 2ខែ "
" អរ...រីករាយផង "
" អរគុណ...អុ៎...ម៉ោង8 ដល់ម៉ោងលេបថ្នាំហើយ " ថេហ្យុង ទាញថ្នាំចេញពីការបូប ជាគ្រាប់ថ្នាំតូចពណ៌សរ ចៃដន្យលើតុអត់មានទឹកសុទ្ធទេ មានតែទឹកក្រូចទើបគេទុកថ្នាំដែលបេះចេញមួយគ្រាប់នោះនៅលើតុសិន ។
" គ្មានទឹកទេ? "
" នៅក្នុងផ្ទះប្រហែលមាន ចាំខ្ញុំទៅរកអោយ "
" មិនអីទេ ខ្ញុំទៅខ្លួនឯង " ថេហ្យុង ថាហើយក៏ងើប ដើរទៅក្នុងផ្ទះរកទឹកមួយសន្ទុះ ក៏មកវិញជាមួយទឹក មួយដប ។ នាយតូចមកដល់តុវិញ អង្គុយចុះទាញថ្នាំ ដែលបេះទុកលើតុមិញនេះមកលេប ។
មួយស្របក់ប៉ុណ្ណោះថ្នាំដូចជាចេញជាតិខុសប្រក្រតីវាដូចជាក្តៅក្នុងពោះ ក្តៅដល់ថ្នាក់ចុកដល់ទ្រាំលែងបាន ។ មុននេះពេលដែលគេងើប ចេញ ខារី បានយកថ្នាំមួយគ្រាប់នោះចេញមក នាងស្ទាក់ស្ទើក្នុងការសម្រេចចិត្តធ្វើវា ប៉ុន្តែក្រោយ ថេហ្យុង មកវិញនាងដូចជាភ័យធ្លាក់គ្រាប់ថ្នាំពីដៃលើ ថ្នាំរបស់ ថេហ្យុង ។ ថ្នាំមួយគ្រាប់នោះដូចនិងថ្នាំ របស់ ថេហ្យុង ដែលមានគ្រាប់តូចពណ៌សរដូចគ្នា ខារីញញីញ័រដៃរើសមួយគ្រាប់ទុកវិញដោយមិនដឹងថាខុសឬត្រូវ ។ នាងចាប់ផ្តើមភ័យមើលទៅមុខ ថេហ្យុង ដូចជាមិនស្រួលសោះ ។
" អ...អ៊ួយ... " ថេហ្យុង ទប់ព្រោះខ្លួនឯង ចុកៗខ្លាំង ជាងការមាន heat របស់គេចុកដល់ស្រែកមិនចេញ ។
" ថេហ្យុង...តើ...កើតអី? " នាងងើបមកមើលគេ ។
" ជុងហ្គុក ជួយអូនផង " ថេហ្យុង ប្រឹងស្រែកឡើង ប្រឹងទប់ពោះដល់បែកញើសទោះអាកាសធាតុត្រជាក់ក៏ដោយ ។ អ្នកជាប្តីក្រោយលឺប្រពន្ធស្រែកហៅក៏ប្រញាប់រត់មកភ្លាម ។
" ថេហ៍...អូនកើតអី? ថេហ៍... "
" ចុក...ចុកណាស់ ជុង...អូនចុកពោះ...អា៎... "
" អាពេទ្យ ជួយផង "
" មានរឿងអី? " ហូស៊ុក ប្រញាប់មកជួយមើល ។
" ថេហ៍..."
" អ៊ួយ...ឈឺ...ចុក...ចុកណាស់ ជុងហ្គុក ជួយអូនផង "
" ឆាប់នាំគេទៅពេទ្យឆាប់ឡើង " ហូស៊ុក រហ័សរត់ទៅមុនយកឡានរបស់នាយបើកចេញមក ជុងហ្គុក ជាអ្នកលើកបីប្រពន្ធនាយរត់ទៅឡានដែល ហូស៊ុក បើកចេញមកចាំ ។ ឡានប្រញាប់បើកចេញទៅពេទ្យដែលនៅទីនេះដោយ ហូស៊ុក ជាអ្នកពិនិ្យ ដោយផ្ទាល់បើមានអីមិនស្រួលនាយក៏បញ្ចូនទៅ ពេទ្យធំដែលនៅឯក្រុង ។
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
