Taehyung សំណព្វចិត្ត : ភាគទី40

10.3K 561 9
                                        


២ខែក្រោយមក...
បន្ទាប់ពី ថេហ្យុង បានប្រាប់ថាស្រលាញ់នាយ ពួកគេហាក់ដូចជាកំពុងចាប់ផ្តើមជីវិតថ្មីដែលពោរ ពេញដោយសុភមង្គលជាពិសេសនោះគឺ ជុងហ្គុក ដែលទួទលបានក្តីស្រលាញ់និងការមើលថែពី ថេហ្យុង ច្រើនជាអ្វីដែលនាយចង់បានរហូតមក ។ រយៈពេល ២ខែក្រោយ...មិនមែនទេគឺមួយខែក្រោយនេះ ថេហ្យុង ញាំច្រើនណាស់សាច់ឡើងត្រលុកត្រលន់ថ្នាក់ ជុងហ្គុក បបួលរត់ហាត់ប្រាណ នៅពេលព្រឹកនិងឆ្លៀតពេលទំនេរទៅហាត់ប្រាណ ទៀតព្រោះតែនាយដឹងថា ថេហ្យុង ស្រលាញ់រាងតូចច្រឡឹងរបស់ខ្លួនណាស់ ពីមុនមិនហ៊ានញាំច្រើនទេតែពេលនេះមើលចុះញាំមិនតមឡើយ ។ ពេលទៅក្លឹបហាត់ប្រាណវិញគ្មានបានហាត់ប្រាណស្អីនោះទេរវល់ឃ្វាលនាយមិនអោយស្រីណាប្រុសណាមើលទេ ព្រះអើយពេលបែកញើសស្រក់តក់ៗ ពិតជាសិចសុីនិងទាក់ទាញណាស់ មិនយូរទេ ថេហ្យុង ច្បាស់ជាទិញឧបករណ៍ហាត់ប្រាណទៅទុកពេញផ្ទះមិនខានព្រោះ ជុងហ្គុក ចូលចិត្តហាត់ប្រាណនាយនិងមិនបាច់ចេញក្រៅ ។
" ជុងហ្គុកហា៎ "
" បាទអូនសម្លាញ់? "
" ពួកយើងទៅសេអ៊ូលទៅអូននឹក ជីមីន "
" ចាំទំនេរសិន! ខែក្រោយបានទេ? "
" យូរណាស់ "
" អូនទៅណា? " ជុងហ្គុក ស្រែកសួរពេលគេងើបចេញពីកន្លែងអង្គុយ ។
" ទៅទិញអីញាំ "
" នេះទើបតែញាំក្រូចអស់ ២គីឡូទេណា "
" ចុះបើឃ្លាន? "
" អា៎ៗ ទៅចុះតែកុំជិះម៉ូតូ យកឡានទៅៗ "
" ឡានពិបាកទុកណាស់ "
" ជិះម៉ូតូវាក្តៅ "
" មិនក្តៅទេ អូនទៅហើយ "
" អឹម! " នាយងក់ក្បាល ថេហ្យុង ក៏ឡើងម៉ូតូជិះចេញទៅបាត់មួយសន្ទុះមកវិញជាមួយរបស់ញាំច្រើនណាស់ ។ វាក៏បែបនេះជាងមួយខែហើយ ពេលព្រឹកភ្ញាក់មកក្អួត ក្រោយមកក្លិនម្ហូបឈ្ងុយដែលធ្វើអោយគេចង់ញាំអោយទាល់តែអស់គ្រប់មុខ ។ តែបើទោះជាញាំច្រើនតែគេមិនបានឡើងគីឡូអ្វីណាស់ណាគេគ្រាន់តែមើលមកឃើញមានសាច់ជាងមុនតែប៉ុណ្ណោះ ។
យប់ម៉ោងជាង ៨ទៅហើយ ជុងហ្គុក នៅបង្ហើយបញ្ជីរអោយរួចមុននិងទៅសម្រាក ។ ថេហ្យុង បានចូលមកក្នុងបន្ទប់គេងរួចហើយដើរហួសទៅបន្ទប់ទឹក បន្តិចក្រោយមកគេចេញមកវិញជាមួយរបស់តូចមួយក្នុងដៃ ។
" បងហា៎ "
" បាទ? "
" នេះ... " នាយតូចហ៊ុចរបស់នោះអោយនាយជាមួយទឹកមុខអឹមអៀន ។
" ហឹម...ជាអ្វី? "
" មើលទៅ! មិនដែលស្គាល់ទេឬ? "
" ថេហ៍..." ជុងហ្គុក មើលទៅប្រដាប់វាស់ទឹកនោមដែល ថេហ្យុង ហ៊ុចអោយនាយមិញនេះវាមានឆ្នូតពីរដែលគេប្រាប់ថាឆ្នូតពីរគឺមានកូនមែនទេ?
" ពិតមែនហេស? " ទឹកមុខ ជុងហ្គុក នៅពេលនេះគឺរំភើបមែនទេ នាយទាញរាងតូចមកអង្គុយលើភ្លៅរបស់នាយដែលអង្គុយនៅលើគ្រែគេងនោះ ។
" មើលហើយនៅសួរទៀត "
" ហិហិ...ប្រពន្ធសម្លាញ់...នេះបង...បងរំភើបណាស់ណា មានកូនពិតមែនអី? "
" ហឹម... " ថេហ្យុង ងក់ក្បាលបញ្ជាក់ ជុងហ្គុក ចង់តែស្រែកអោយផ្អើលយប់ទេ ។
" ហាសហា៎...ថេហ៍... " ជុងហ្គុក រលីងរលោងព្រោះ តែភាពរំភើប ។
" អូនធ្វើលេងទេ! ហាសហា៎ " ថេហ្យុង សើចកាច់ករទៅក្រោយ ជុងហ្គុក វិញគាំងស្តូក ។ មាន ប្រពន្ធពូកែខាង Prank ចង់តែគាំងបេះដូងស្លាប់ទេលោកអើយ ។
" ថេហ៍...នេះអូន...ទៀតហើយ "
" ឆាប់គេងទៅ "
" អូនកុហកបង "
" អូនធ្វើលេងពិតមែន នេះអូនយកបុិចមកគូរទេ "
" ហ៊ើយ...ខ្នាញ់ណាស់ " ជុងហ្គុក អោបរឹត ថេហ្យុង ចង់បែកពោះនាយខ្នាញ់ៗមិនដឹងជាប្រាប់ថាម៉េច ។
" ជុងហ្គុក រឹតពោះក្អួតបាយមកវិញឥឡូវហើយ "
" ស្អប់ណាស់ " ជុងហ្គុក ផ្តួលនាយតូចទៅលើគ្រែ ។
" សុំទោស ជុប " ថេហ្យុង ថើបមាត់នាយមួយខ្សឺត ជុងហ្គុក ក៏ញញឹមឡើងមក ។
" មិនអីទេលើកនេះគ្មាន លើកក្រោយច្បាស់ជាមាន ជាមិនខាន "
" ប្រាដកណាស់ "
" គេងចុះ! "
" ទេ...ជុងហ្គុក! អូនឃ្លាន "
" ឃ្លាន? យប់ហើយកុំញាំអីមិនល្អទេ "
" ឃ្លាន...ពិតមែន "
" ក៏បានបងចុះទៅរកអីអោយញាំ "
" ទេ...អូនឃ្លានតូប៊ូគី "
" ហា៎? "
" ណាៗ ទៅទិញអោយអូនបានទេ? អូនឃ្លានចង់ញាំពេលនេះ "
" បានៗ ចាំនេះហើយបងទៅទិញមកអោយ "
" ប្តីរបស់អូនគួរអោយស្រលាញ់ជាងគេ ជុប! " ថេហ្យុង ងើបមកថើបថ្ពាល់នាយមួយខ្សឺត មុននិង នាយងើបចេញទាញអាវធំមកពាក់ពីលើអាវគេង របស់នាយរួចចុះទៅក្រោម ។
" ជុងហ្គុក ទៅណាកូន? "
" ទៅទិញអីអោយ ថេហ៍ ណាម៉ាក់ "
" ទិញអីទាំងយប់? "
" គឺ ថេហ៍ ឃ្លាន ខ្ញុំទៅហើយ "
" ហៃយ៉ា...កូននេះប្រពន្ធឃ្លានកណ្តាលយប់ក៏ទៅរកទិញអីមកអោយញាំដែរ "
" ពេលណាបងដូចកូន? "
" បងចាស់ហើយម៉េចនិងដូចកូន? "
" ឆើស! អូនទៅគេងហើយ " អ្នកម៉ាក់ង៉ង៉ក់ដើរទៅបន្ទប់បាត់ លោកចន ក៏សើចហួសចិត្តនិងប្រពន្ធគាត់អាយុចូល៥០ឆ្នាំហើយនៅង៉ង៉ក់ទៅកើត ។
      មួយសន្ទុះក្រោយ ជុងហ្គុក ក៏មកវិញជាមួយអ្វីដែល ថេហ្យុង ត្រូវការ ។ នាយបានប្រាប់អោយ ថេហ្យុង ចុះមករងចាំនាយគេក៏ចុះមកអង្គុយចាំនៅតុអាហារជាស្រេច ។
" របស់អូនមកដល់ហើយ "
" អរគុណលោកប្តី! "
" ឆាប់ញាំទៅនិងបានទៅគេង "
" បងញាំទេ? "
" អត់ទេ! អូនញាំចុះ "
" អឹម...ស្អែកអូនទៅក្រុងជាមួយម៉ាក់ "
" ទៅក្រុង? "
" ជូនម៉ាក់ទៅពិនិត្យសុខភាព បងរវល់មិនបាច់ទៅទេអូនទៅតែពីរនាក់ម៉ាក់ក៏បានអូ៎...នាំម៉ាក់អូនទៅជាមួយដែរ "
" បងចង់ជូនទៅណាស់តែរវល់ "
" មិនអីទេ! "
" ហឹម... " ជុងហ្គុក អង្គុយមើល ថេហ្យុង ញាំទាល់តែអស់ទើបនាំគ្នាឡើងទៅគេង ។
" ជុងហ្គុកហា៎ "
" បាទ? "
" សាច់បងក្រអូបណាស់ " អ្នកគេងក្នុងរង្វង់ដៃនាយបន្លឺឡើង ។
" ពិតមែនឬ? "
" មែនហើយចង់ខាំ..."
" អា៎...ថេថេហ៍...ឈឺៗ " ថាខាំៗពិតមែនមើលចុះ ។
" អូនខាំតិចៗតើ "
" ហេតុអីក៏ខាំ? "
" មិនដឹងទេសាច់បងក្រអូបទើបអូនចង់ខាំបែបនេះ "
" ហឹម...គេងបានហើយ រាត្រីសួរស្តីប្រពន្ធសម្លាញ់ "
     ថេហ្យុង មិនតបតែគេញញឹមបន្តិចនិងគេងអោប នាយដូចតែរាល់យប់នេះឯង សួរថាធុញទេ? ចម្លើយគឺអត់ទេបើមិនបានអោបមួយយប់ដូចគេងកណ្តាល វាលល្ហរល្ហេវយ៉ាងអញ្ចឹង ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang