Taehyung សំណព្វចិត្ត : ភាគទី36

8.8K 535 13
                                        

មានសុខមានទុក្ខ គ្មានការជួបជុំណាដែលនៅស្ថិតស្ថេរជារាងរហូតនោះទេ ជីវិតមានជួបមានបែកស្រាច់តាមពេលវេលាយូរឬឆាប់ យ៉ាងណាត្រូវតែទទួលយកការពិតនិងព្យាយាមប្រើពេលវេលាកាត់ចិត្ត ។ ងាកមកមើល ជុងហ្គុក ឯណេះវិញកាលពីមួយខែមុននាយទើបតែបាត់បង់កូនតែនៅថ្ងៃនេះនាយបាត់បង់បងប្រុសជាទីស្រលាញ់ម្នាក់ទៀត ហេតុអីព្រហ្មលិខិតលេងសើចនិងនាយខ្លាំងម៉្លេះ? ហេតុអីផ្តល់តែការឈឺចាប់អោយនាយម្តងហើយម្តងទៀតមិនចេះអស់អញ្ចឹង? សង្ឃឹមថាតទៅនាយនិងមិនបាត់បង់អ្នកណាទៀតឡើយពិសេសគឺ ថេហ្យុង សំណព្វចិត្តរបស់នាយ ។
ដំណឹងមរណៈភាពរបស់ ជុងស៊ុក លឺដល់ត្រចៀករបស់ ខារី នាងពិតជាចង់ចូលរួមពិធីបុណ្យសពរបស់នាយណាស់តែនាងមិនអាចទេ ពេលនេះនាងនៅបរទេសណាមួយនាងមិនហ៊ានទៅជួបមុខអ្នកគ្រប់គ្នានៅទីនោះឡើយ ។ ជីមីន បានមកទីនេះភ្លាមៗអោយពីដឹងថាបងប្រុសដែលគេស្រលាញ់ចូលចិត្តបានលាចាកលោកនេះ ។ ជុងស៊ុក មានតែស្រលាញ់ចូលចិត្តច្រើនណាស់ ព្រោះនាយជាមនុស្សរួសរាយពូកែនិយាយពូកែរាប់អានអ្នកជុំវិញខ្លួន ។
កម្មវិធីរៀបចំតាមប្រពៃណីនៅសណ្ឋាគារ គ្រប់គ្នាក្នុងកម្មវិធីគ្រងដោយឈុតខ្មៅកាន់ទុក្ខអោយនាយ ។ អ្នកស្រីចន អង្គុយយំមិនឈប់ដោយមាន ស្វាមីនៅអង្គុយជិតក្បែរ គាត់ទប់ទឹកភ្នែកអ៊ួលណែនក្នុងទ្រូងយ៉ាងណាក៏ឃាត់ត្រូវតែលាក់ទុកក្នុងនាមជាមេគ្រូសារត្រូវតែរឹងមាំជាងគេ ។ ជុងហ្គុក អង្គុយមុខមឈូសស្រោបដោយផ្កាពណ៌សរជាច្រើន នាយទឹកមុខស្រពោន នាយមិនបានយំតែនាយមិនបាន និយាយរកអ្នកណាទាំងអស់ ថេហ្យុង ក៏លួចយំម្តងៗ ដែរតែគេនៅជាកម្លាំងចិត្តអោយ ជុងហ្គុក នៅក្បែរនាយរហូតមិនទៅណាឡើយ ។ គ្រួសារខាង ថេហ្យុង ជាអ្នកចាំទទួលភ្ញៀវជាមួយពូមីងរបស់ ជុងហ្គុក ។ លោកតាលោកយាយចាស់ៗបានត្រឹមតែអង្គុយមួយកន្លែងប៉ុណ្ណោះ ។
" ម៉ាក់! " ជីមីន បានមកដល់ទីនេះនៅពេលថ្ងៃគេប្រញាប់មកភ្លាមក្រោយពេល យ៉ុនហ្គី ប្រាប់គេកាលពីល្ងាចម្សិលមិញ ។
" ជីមីន... "
" ឯណាពួកគេ? "
" នៅខាងក្នុងឯណោះ "
" ឆាប់ចូលទៅៗ " យ៉ុនហ្គី នាំគេចូលទៅ ជីមីន ត្រូវអ៊ុចធូបសិនមុននិងទៅរកមិត្តរបស់គេ ។
" ថេហា៎... "
" ជីមីន... "
" អ៊ំស្រីប្រហែលជាឈឺចាប់ខ្លាំងណាស់ បងប្រុស ជុងហ្គុក ក៏ដូចគ្នា...ឯងក៏ចឹងដែរ ថេហ៍ "
" យើងមិនអីនោះទេ "
" យើងនៅកំដរឯងចុះ "
" អឹម... "
" ចាំខ្ញុំជួយ " ជីមីន ងើបចេញទៅជួយបម្រើលិចកើតរត់ទៅរត់មកជាមួយ យ៉ុនហ្គី ហូស៊ុក ក៏បានមកជួយដែរ ។
ថ្ងៃបន្ទាប់កម្មវិធីបញ្ចប់នៅពេលព្រឹកដែលសពត្រូវយកទៅបូជា ។
" ហុឺៗ...ជុងស៊ុក កូនម៉ាក់...លាហើយកូន...បើមានជាតិក្រោយសូមអោយកូនកើតជាកូនម៉ាក់ ជាកូន ដែលមានសុខភាពល្អបំផុតណាកូនណា "
" ទៅអោយបានសុខ ប៉ារក្សារឯងក្នុងបេះដូងរបស់ប៉ាហើយ "
" លាហើយមនុស្សអាក្រក់ ខ្ញុំមិនទាន់អនុញាតិអោយបងទៅទេ តាំងពីតូចដល់ធំបងចាត់ទុកខ្ញុំដូចអ្នកប្រុស បងស្តាប់តាមខ្ញុំរហូតមក បើខ្ញុំថាមិនអោយទៅបងនិងមិនទៅណាចោលខ្ញុំទេ ប៉ុន្តែបងសែនអាក្រក់ បងចាកចេញ...ហុឹកៗ...បង...ហុឺៗ... " ជុងហ្គុក ចាប់ផ្តើមយំ ថេហ្យុង និងអោបអង្អែលខ្នងលួងលោម នាយអោយនិយាយពាក្យចុងក្រោយទៅកាន់គាត់ ។
" ខ្ញុំស្រលាញ់បងប្រុស បងស្ថិតនៅក្នុងចិត្តពួកយើង រហូតទៅ " ថេហ្យុង បញ្ចប់ប្រយោគទាំងអ៊ួលដើមកររួចក៏នាំ ជុងហ្គុក ចេញមកវិញហើយសពក៏ត្រូវបានបូជា ។
កម្មវិធីចប់ ជុងហ្គុក មិនទាន់និងដើរចេញមកផុតពីកន្លែងបូជាសពផងក៏ទន់ជើងសន្លប់ស្តូកបាត់ទៅហើយ ។
" ជុង...ជុងហ្គុក! ពេទ្យជុង ជួយផង " ថេហ្យុង ស្រែកហៅអ្នកដែលរៀបនិងឡើងឡានទៅហើយនោះនាយក៏ប្រញាប់មកជួយមិត្តរបស់នាយវិញ ។ ជុងហ្គុក សន្លប់ក៏ព្រោះតែនាយអត់ញាំបាយអត់ញាំទឹកថែមទាំងអត់គេងទៀតទើបវាធ្វើអោយនាយខ្សោយថ្នាក់សន្លប់បែបនេះ ។
រហូតដល់ថ្ងៃរសៀលឯណោះទើប ជុងហ្គុក ដឹងខ្លួនពេលនេះនាយកំពុងនៅក្នុងមន្ទីរពេទ្យ ។
" ហឹម... " សម្លេងក្រហឹមស្ងួតបំពង់ករមកមុននិង បើកភ្នែកសម្លឹងមើលទៅពិដានខាងលើ ។
" ជុងហ្គុក! បងដឹងខ្លួនហើយហេស? "
" ថេហ៍... បងនៅឯណា? "
" បងនៅមន្ទីរពេទ្យ "
" អឹម... " ជុងហ្គុក ងើបអង្គុយ ថេហ្យុង រៀបចំដាក់ខ្នើយអោយនាយផ្អែក ។
" តើបងយ៉ាងម៉េចហើយ? "
" បងលែងអីហើយ "
" ច្បាស់ជាឃ្លានហើយត្រូវទេ? ចាំអូនអោយគេទិញអីអោយញាំ " លឺប្រយោគនេះក៏ធ្វើអោយនាយនឹកដល់បងប្រុសរបស់នាយភ្លាមព្រោះគាត់តែងតែទិញរបស់ដែល ជុងហ្គុក បានផ្តាំផ្ញើររហូត ។
" បងញាំមិនចូលទេ "
" បងបែបនេះ បងប្រុសទៅមិនស្ងប់ចិត្តទេ គាត់ចង់ឃើញបងរឹងមាំ...ជុងហ្គុក " ថេហ្យុង ចាប់ដៃនាយឡើងរួចនិយាយបន្ត ។
" អូនដឹងថាបងឈឺចាប់ដោយសារការបាត់បង់មនុស្សជាទីស្រលាញ់ តែបើបងនៅត្រាំត្រែងនិងការឈឺចាប់គាត់ក៏មិនអាចមកវិញបានដែរ នេះជាពាក្យដែលបងប្រាប់អូន បើបងរស់នៅជាមួយភាព រីករាយនិងមានក្តីសុខច្រើនទើបបងប្រុសសប្បាយចិត្ត "
" ថេហ៍...បងពិតជាអរគុណអូនណាស់ដែលនៅក្បែរបងលួងលោមបង "
" ព្រោះអូនជាប្រពន្ធបងនោះអី ញាំបាយណា ញាំអោយច្រើនៗ បានទេ? ចាត់ទុកថាអូនសុំ...អូនមិនងាយសុំអីពីបងទេ ជុងហ្គុក ធ្វើដើម្បីអូនបានទេ? "
" ហឹម...ក៏បានតែបងចង់ទៅញាំនៅផ្ទះវិញ "
" ក៏បានតែបងត្រូវដាក់ស៊េរ៉ូមមួយទៀត អូនទៅតាមពេទ្យមកសិនណា " ថេហ្យុង ងើបចេញទៅក្រៅតាមពេទ្យប្តូរស៊េរ៉ូមអោយ ជុងហ្គុក មុននិងទៅផ្ទះវិញដោយ ថេហ្យុង គេជាអ្នកបើកឡាន ។
មកដល់ផ្ទះសែនស្ងាត់របស់នាយទោះមានមនុស្សនៅតែវាស្ងាត់ខ្លាំងណាស់គ្មានសម្លេងរំខានត្រចៀកដូចពីមុនទេ គ្មានស្តេចបង្អាប់មួយថ្ងៃវាល់ល្ងាចដូចមុន ទេ គ្រប់យ៉ាងផ្លាស់ប្តូរអស់ហើយ ។ ជុងហ្គុក មកដល់ផ្ទះ ថេហ្យុង ក៏នាំទៅសម្រាកនៅក្នុងបន្ទប់តែម្តងរួចចុះមកវិញដើម្បីរៀបចំអាហារអោយនាយក៏ជួប និងម៉ាក់ក្មេករបស់គេ ។
" ម៉ាក់! "
" ជុងហ្គុក មិនអីមែនទេកូន? "
" គាត់មិនអីទេម៉ាក់ អ៊ំត្រៀមអាហារពេលល្ងាចទុកអោយហើយផង "
" ចា៎អ្នកប្រុស "
" ម៉ាក់មិនអីមែនទេ? "
" ហឹម...ម៉ាក់អត់អីទេ "
" ចុះប៉ាទៅណា? "
" ប៉ាកូនប្រហែលនៅក្នុងបន្ទប់ ជុងស៊ុក គាត់ទៅមើលគេរៀបចំសម្អាត "
" ម៉ាក់សម្រាកចុះ ចាំខ្ញុំរៀបចំ "
" រំខានកូនហើយ "
" កុំនិយាយថារំខានអីម៉ាក់ "
" អរគុណហើយណា ថេហ្យុង "
" ខ្ញុំពេញចិត្តនិងធ្វើ " ថេហ្យុង ញញឹមតបគាត់វិញ អ្នកស្រីចន ក៏ទៅបន្ទប់គាត់ដើម្បីសម្រាក ។ មើលចុះផ្ទះស្ងាត់ណាស់បាត់ ជុងស៊ុក មួយដូចបាត់មនុស្សមួយចំហៀងភូមិយ៉ាងអញ្ចឹង ។
ល្ងាចប្រឡប់ទៅហើយ អ៊ុនយ៉ុង បានយកអាហារខ្លះមកទីនេះម៉ាក់របស់ ថេហ្យុង ផ្តាំអោយយកមកអោយ គាត់ច្បាស់ជាគិតថាគ្មានអ្នកណាគិតគូរបាយទឹកឡើយ ។
" អរគុណហើយបងស្រី "
" កុំគិតច្រើនណា ថេហ្យុង "
" ខ្ញុំដឹងហើយ! ចុះ ជីមីន នោះ? "
" គេទៅញាំបាយនៅផ្ទះមិត្ត ជុងហ្គុក លឺថាគេង នៅទីនោះដែរ "
" អឹម..."
" បងស្រីទៅហើយ "
" កុំភ្លេចប្រាប់អរគុណម៉ាក់ផង "
" ដឹងហើយ " អ៊ុនយ៉ុង ត្រលប់ទៅវិញទើប ថេហ្យុង ចូលផ្ទះ ។ គេរៀបចំតុអាហាររួចហើយទើបលើកថាសអាហារទៅបន្ទប់អោយ ជុងហ្គុក ។ គ្រាន់តែកាន់ថាសអាហារចូលក្នុងបន្ទប់ជាមួយសភាពស្រម៉េះស្រម៉ករបស់គេវាធ្វើអោយ ជុងហ្គុក មានអារម្មណ៍ មិនគប្បីនិងគេភ្លាម ។ មើលចុះប្រហែលជាហត់ហើយ ថេហ្យុង របស់នាយមិនដែលធ្វើអីហត់ទេ នាយមិនដែលអោយគេធ្វើអីឡើយ ឃើញបែបនេះ នាយក៏បន្ទោសខ្លួនឯងដែលជាប្តីបែរជាទន់ខ្សោយមិនអាចមើលថែប្រពន្ធបានបែរជាអោយប្រពន្ធត្រូវលំបាកមកមើលថែនាយទៅវិញ ។ នាយមិនអាចទន់ជ្រាយបែបនេះទេ ជុងហ្គុក រឹងមាំឡើងមិនត្រូវអោយមនុស្សដែលឯងស្រលាញ់ថ្នាក់ថ្នមមកហត់បែបនេះទេ ។
" ថេហ៍!! "
" បងងូតទឹកសិនទៅ ចាំញាំបាយ " ថេហ្យុង ដាក់អាហារលើតុរួចដើរហួសទៅយកន្សែងអោយ តែនាយកាន់ដៃឃាត់ដំណើរ ។
" អូនហត់ទេ? "
" អត់ទេ ជុងហ្គុក "
" អង្គុយទៅ កុំធ្វើអី "
" បើអូនមិនធ្វើអ្នកណាធ្វើ? "
" បងអាច... "
" បងមិនទាន់ញាំអីផងមានកម្លាំងឯណា? អូនធ្វើបានមិនអីទេ "
" ថេហ៍... " ជុងហ្គុក ហៅដោយសម្លេងស្រាលនិងឧទានឡើងក្នុងចិត្ត «បងនិងឆាប់រឹងមាំដើម្បីមើលថែអូននិងប៉ាម៉ាក់»
" ងូតទឹកទៅ អូនងូតទឹកអោយណា " ថេហ្យុង ជួយលើនាយឡើង ។ ដៃម្ខាងច្បាស់ជាពិបាកគេនិងជួយ ងូតទឹកអោយនាយ ហើយក៏ងូតទាំងពីរនាក់តែម្តង ។
បន្ទាប់ពីងូតទឹករួចរាល់ស្លៀកពាក់រួចរាល់ដែរ នោះ ថេហ្យុង ជាអ្នកជូតនិងភ្លុំសក់អោយនាយ ។ ពេញមួយថ្ងៃ ថេហ្យុង បានធ្វើរឿងជាច្រើនដោយ មិនបានរអ៊ូមួយម៉ាត់ឡើយ វាធ្វើអោយ ជុងហ្គុក កាន់តែស្រលាញ់ពេញចិត្តថ្លើមនិងប្រពន្ធរបស់នាយកាន់តែខ្លាំង ។ ពេលមានទុក្ខលំបាកប្រពន្ធម្នាក់ នេះនៅក្បែរមើលថែនិងលួងលោមនាយគេមិនបានទៅណាចោលអោយនាយនៅឯការឡើយ ។
" កម្លាំងចិត្តធំបំផុតរបស់បងគឺអូនណា ថេហ៍ បងស្រលាញ់អូនស្មើជីវិតបង "


To be continue

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now