Taehyung សំណព្វចិត្ត : ភាគទី13

9.6K 512 3
                                        

      ព្រឹកថ្ងៃថ្មី ជុងហ្គុក រាងខកបន្តិចប្រហែលមកពីយប់មិញនាយគេងលក់ស្រួលទេដឹង? អ្នកកំលោះ ចុះមកជាមួយស្នាមញញឹមស្រស់ស្រាយជាពេលព្រឹក ធ្វើអោយអ្នកផ្ទះកើតចិត្តឆ្ងល់ថាតើនាយកើតអីព្រោះ ម្សិលមិញក៏មុខមិនរីកសោះ ។
" អរុណសួរស្តីគ្រប់គ្នា "
" ស្រស់ស្រាយម៉្លេះថ្ងៃនេះកូន? " អ្នកស្រីចន
" ខ្ញុំធម្មតាតើម៉ាក់ "
" ឯណាធម្មតាម្សិលមិញមុខដូចប្រពន្ធសុំលែង "
" គ្រាន់តែស្មុគបន្តិចនិងណាម៉ាក់ "
" យប់មិញទៅណា? " លោកចន គាត់បានឃើញ ជុងហ្គុក ចេញម៉ូតូយប់មិញ ។
" ហឹម..? យប់មិញ..? ទៅណា? "
" ទៅ....ទៅទិញអីញាំ "
" កណ្តាលយប់និងកូនពៅ? " លោកចន
" ចុះបើឃ្លានទៅហើយប៉ា "
" អ្នកណាឃ្លាន? "
" ប្រពន្ធឃ្លានណាប៉ា " ជុងស៊ុក ជួយបន្ថែម ចៃដន្យ ឃើញ ថេហ្យុង ផុសដែរយប់មិញ ។
" ណក៎...កូនអើយកូន... " អ្នកស្រីចន ហួសចិត្តនិងកូនគាត់ ជុងហ្គុក គ្មានអីក្រៅពីអៀនអ្នកផ្ទះនោះទេ ។
" ថ្ងៃនេះមានទៅណាទៀតទេ? " លោកចន
" ក៏អត់មានទេ គ្រាន់តែយករូបទៅសួរ ថេហ៍ ថាចង់ផ្តិតមួយណា "
" ឯណាម៉ាក់សុំមើលបន្តិចមើល "
" គឺ...នេះម៉ាក់ " ជុងហ្គុក ហ៊ុចទូរសព្ទអោយមើលរូប ដែលជាងថតផ្ញើរអោយនាយយប់មិញ ហើយក៏ត្រៀមអោយម៉ាក់នាយបង្អាប់អោយហើយដូចគ្នា ។
" ហៃយ៉ា...ស្អាតៗណាស់បង អុ៎...មើលរូបនេះចុះ "
" ម៉ាក់ផ្ញើរវាអោយខ្ញុំ " ជុងស៊ុក
" កុំអោយសោះ ខ្ញុំមិនអោយបងទេ "
" អោយមកលឿនឡើង...អោយបងនេះ " ជុងស៊ុក យកទូរសព្ទនាយរត់ទៅក្រៅផ្ញើររូបអាពិសេសៗ ទុកគ្រាន់ផុសលេង 😂
" អាបងក្បាលខូច " ជុងហ្គុក រត់ដេញតាមប្រឡែងគ្នា ដូចក្មេងទាំងព្រឹក ។
" ហត់ណាស់! ស្លាប់ឥឡូវហើយ " ជុងស៊ុក ឈប់រត់ ជុងហ្គុក ដណ្តើមយកទូរសព្ទវិញ ។
" តែហ៊ានផុស មានរឿងជាមួយខ្ញុំហើយ "
" អ៊ាក " មិនខ្វល់សម្តីនាយហើយលានអណ្តាតដាក់ ទៀត ។
" បើជាកូនខ្ញុំវិញ ខ្ញុំនិងទះបងអោយបែកគូទ "
" ចាំយើងទៅចាប់ជាតិធ្វើកូនឯង "
" មើលនិយាយចុះ " ខ្នាញ់ណាស់ចង់តែវាយថែមទេ បងប្រុសកំពូលខូចរបស់នាយ ។
" ចង់ទៅណា? ទៅរកប្រពន្ធហេស? "
" ត្រូវហើយ " ជុងហ្គុក ឡើងឡានចេញទៅនាយ ទៅឃ្លាំងរឿងរូបចាំផ្ញើរអោយមើលបើនិយាយទល់ មុខនាយអៀននិង ថេហ្យុង ណាស់ ។
    
     SKIP

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now