យប់បន្តិច ជុងហ្គុក បានចុះមករកអីអោយ ថេហ្យុង ញាំព្រោះគេគេងនៅពេលរសៀល មុននិង នាយចុះមកនាយបានប្រាប់ ថេហ្យុង ថា ជីមីន បានទាក់ទងមកពេលនេះគេកំពុងទាក់ទងទៅ ជីមីន វិញ។
ថ្ងៃនេះមិនទាន់បានឃើញមុខបងប្រុសរបស់នាយទេតើគាត់ទៅណា?
" ម៉ាក់ "
" Aww ជុងហ្គុក ថេហ្យុង យ៉ាងម៉េចទៅហើយ? "
" មិនអីនោះទេម៉ាក់ តើមានអីញាំខ្លះ? "
" ម៉ាក់រៀបចំរួចហើយចាំអោយគេយកទៅអោយ "
" បាទអរគុណម៉ាក់! បងប្រុសទៅណាម៉ាក់? "
" ម៉ាក់អត់ដឹងទេបាត់តាំងពីព្រឹកមិញពេលមកពីពេទ្យ វិញមកដល់ឥឡូវ "
" លោកស្រី អ្នកប្រុសធំមកវិញហើយ "
" និយាយដើមភ្លាមក៏មកតែម្តង "
" បងប្រុស "
" ហឹម..? មានការអី? "
" បងប្រុសមកពីណា? នេះបងផឹកស្រាមែនទេ? "
" ពីរបីកែវប៉ុណ្ណោះ ព្រោះតែស្រ្តេសពេក "
" ជុងស៊ុក ហេតុអីផឹកស្រា? "
" បងឆ្គួតមែនទេ? "
" មិនអីនោះទេ "
" មិនអីយ៉ាងម៉េច? ស្រាវាធ្វើអោយបងពិបាក ញាំធ្វើអី? បើរើគិតយ៉ាងម៉េច? "
" ស្លាប់ទៅបាត់កាន់តែល្អ "
" ចន ជុងស៊ុក "
" សុំទោស " ជុងស៊ុក ឈប់តបដើរឡើងទៅបន្ទប់របស់គាត់បាត់ ជុងហ្គុក វិញពិតជាខឹងណាស់ តែប្រហែលជាគាត់ពិបាកចិត្តពេកទើបមិនចង់រស់ជា បន្ទុកអ្នកណាបែបនេះ ។
" កុំខឹងបងអីកូន ជុងស៊ុក ច្បាស់ជាមិនអីទេ "
" បាទម៉ាក់... ខ្ញុំទៅបន្ទប់វិញហើយ ម៉ាក់ឆាប់ចូលសម្រានទៅ "
" ម៉ាក់នៅចាំប៉ាឯងសិន "
" បាទ ខ្ញុំទៅសិនហើយ អោយអាហារមកខ្ញុំលើក ទៅខ្លួនឯង "
" នេះអ្នកប្រុសតូច " អុំ ទុកថាសអាហារលើតុទុកអោយ ជុងហ្គុក លើកទៅខ្លួនឯង ។
មកដល់ក្នុងបន្ទប់ ថេហ្យុង អង្គុយមើលមកនាយ ទឹកមុខហាក់មានមន្ទិលចង់សួរនាយ ។
" អូនមានអីឬអត់? " ជុងហ្គុក ទម្លាក់ខ្លួនអង្គុយជិតគេ ។
" មុននេះមានរឿងអី? អូនលឺសម្លេងខ្លាំងៗ "
" គ្មានអីទេ! នេះ...ញាំអីបន្តិចទៅណា ចាំគេងវិញ "
" អូនមិនឃ្លានទេ "
" ញាំបន្តិចទៅ ដើម្បីបង "
" តែអូនញាំមិនចូល "
" អញ្ចឹងបងក៏មិនញាំដែរ "
" ជុងហ្គុក...បងស្លក់ណាស់ ញាំទៅកុំបារម្ភពីអូន "
" តែអូនកំពុងធ្វើអោយបងបារម្ភកាន់តែខ្លាំង បើអូន មិនញាំបាយ បងមានអារម្មណ៍ឯណាញាំបាយ? "
" តែអូន... "
" បងមិនចង់បង្ខំអូនទេ តែអូនកំពុងឈឺ...បងចង់អោយអូនឆាប់ជាឆាប់មានកម្លាំងឡើងវិញ "
" ... " ថេហ្យុង ស្ងាត់ដើម្បីស្តាប់ស្វាមីរបស់ខ្លួន និយាយជាបន្ត ។
" អូនហា៎! បងដឹងថារឿងដែលកើតឡើងពិបាកនិង ទទួលយក ពិបាកនិងបំភ្លេច ប៉ុន្តែបើនៅត្រាំត្រែងនិង ការឈឺចាប់គេក៏មិនអាចត្រលប់មកវិញបានដែរ... ពួកយើងអាចមានកូនទៀតបានតើ...ចាត់ទុកថាគេ គ្មាននិស្ស័យនិងយើងចុះណា " ជុងហ្គុក កាន់ដៃនាយជាប្រពន្ធខ្លួនជាប់ជាមួយការលួងលោម ។
" ហុឹកៗ ជុងហ្គុក...អូនឈឺ... " ថេហ្យុង ផ្តេកខ្លួបមក អោបនាយជាមួយការយំដោយភាពឈឺចាប់ គេមិនទាន់អាចកាត់ចិត្តបានទេ ជុងហ្គុក ក៏ដូចគ្នាតែនាយមិនអាចទន់ជ្រាយនៅមុខប្រពន្ធនាយបាន នោះទេ ។
" បងដឹងថាអូនឈឺ បងក៏កាន់តែឈឺបើអូននៅតែបែបនេះ " ជុងហ្គុក អង្អែលខ្នងនាយតូចស្រាលៗ ផ្តល់ភាពកក់ក្តៅអោយទៅគេ ។ ការឈឺចាប់ច្បាស់ជារសាត់ទៅតាមពេលវេលា ជុងហ្គុក ក៏និងព្យាយាមលួងលោមមើលថែប្រពន្ធនាយអោយបានល្អបំផុត ។
SKIP
ANDA SEDANG MEMBACA
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
