តាមផ្លូវ សារ៉ាង នាំនិយាយមិនចេះហត់តាមរបៀប កូនក្មេងអីបែបនេះ ពេលខ្លះក៏សួរសំណួរដល់ ថេហ្យុង ឆ្លើយលែងចេញ ជុងហ្គុក ក៏ជួយឆ្លើយជំនួស នាយលួចញញឹមតិចៗពេលបានឆ្លងឆ្លើយជា មួយ ថេហ្យុង នាយមិនដែលចងចាំរឿងឈឺចាប់និង សម្តីសោះកក្រោះកម្រួសគម្រួសគម្រើយដែល ថេហ្យុង និយាយជាមួយនាយទេពីសេសនៅពេល ឃើញស្នាមញញឹមដ៏ស្រស់ស្អាតមួយនោះ ។
ចំណាយពេលជាង 2ម៉ោងពួកគេបានមកដល់ក្រុង ដោយសារមានក្មេងនៅជាមួយទើបនាយបើក មិនលឿនប៉ុន្មានទេ ។
" ជិតដល់នៅពូហ្គុក? "
" ជិតដល់ហើយ! ប៉ុន្តែញាំបាយសិនទៅថ្ងៃត្រង់ទៅ ហើយ ញាំបាយហើយចាំទៅ "
" ចា៎ " នាងតូចព្រោះធុញទើបសួរ ពេលបានចម្លើយ ហើយក៏មុខស្រស់វិញ ។ ជុងហ្គុក បាននាំពួកគេចូល ហាងអាហារមួយកន្លែង ដើរបណ្តើរគ្នាចូលទៅដូច សារ៉ាង ជាកូនពួកគេយ៉ាងអញ្ចឹង ។
" ត្រូវការញាំអីដែរ? "
" យកអាហារប្រចាំទីនេះមក "
" ចា៎លោក សូមចាំបន្តិច "
" សារ៉ាងចង់ញាំអីជាពិសេសទេ? "
" ចង់ញាំមាន់បំពង "
" Okay តែទីនេះអត់មានទេ ញាំបាយហើយចាំទៅទិញ "
" ចា៎ "
" ចុះ...អូន? "
" អត់ទេ "
" ហឹម.... "
" អាហាររបស់លោកបានហើយ "
" អរគុណ "
" សូមញាំដោយរីករាយ "
" សារ៉ាង ចង់ញាំមួយញាពូចាប់អោយ "
" ចង់ញាំទាំងអស់ "
" Okay " ជុងហ្គុក ចាប់អាហារអោយ សារ៉ាង ម្ហូបដែលនាយកម្មង់គ្រប់មុខគឺមិនមានរស់ជាតិហិល នោះទេព្រោះដឹងថា ថេហ្យុង មិនចេះញាំហិល ។ យកចិត្តទុកដាក់បានត្រឹមប្រយោលមិនអាចបង្ហាញ ថានាយយកចិត្តទុកដាក់លើ ថេហ្យុង នោះទេ ព្រោះមើលទៅគេមិនបានចាប់អារម្មណ៍ ។ ក្រោយញាំអាហាររួច ថេហ្យុង បានអោយជុងហ្គុក ជូនទៅរក កន្លែងសម្រាប់គេដកលុយ រួចហើយទើបទៅសួន កំសាន្តតែម្តង ។
" អាយ៎.... " គ្រាន់តែចុះមកដល់ នាងតូចស្រែកឡើង សប្បាយចិត្តព្រោះមិនងាយបានមកទេ ។ ទីនេះមាន របស់ជិះលេងច្រើនណាស់កុំថាតែក្មេង សូម្បីចាស់ ដូចជា ថេហ្យុង ក៏ជ្រួលជ្រើមដែរ ។
" បងទៅទិញសំបុត្រសិន " ជុងហ្គុក ទៅទិញសំបុត្រ សម្រាប់បីនាក់ថ្ងៃនេះមានការដូរថែមជូនព្រោះជាថ្ងៃ បុណ្យនៃក្តីស្រលាញ់ ។
" នេះមានតុកាត្តាថែម ពូអោយណា សារ៉ាង "
" អរគុណពូហ្គុក "
" នេះសំបុត្ររបស់អូន "
" អស់ប៉ុន្មាន? "
" តោះយលងសារ៉ាង " នាយមិនខ្ចីតបកាន់ដៃ សារ៉ាង ដើរទៅធ្វើមិនដឹង ថេហ្យុង ក៏ដើរទៅតាម ។
" នេះសំបុត្រ " ថេហ្យុង ហ៊ុចសំបុត្រអោយគេប្តូរយកខ្សែរដៃជ័រសម្រាប់ពាក់ចូលទៅក្នុង ។
" ថ្ងៃនេះមានប្រម៉ូសិនសម្រាប់គូរសង្សារនិងគ្រួសារ ថែមជូនប៊ូរស្រស់ស្អាតម្នាក់មួយ តើមានគ្នាប៉ុន្មាននាក់ ដែរ? "
" គឺបីនាក់ " ជុងហ្គុក ឆ្លើយជំនួស ។
" នេះជារបស់លោកប៉ាទាំងពីរ ហើយនេះជារបស់ Baby "
" Wow ស្អាតណាស់ " សារ៉ាង យកមកពាក់មុនគេ ។
" អត់ទោសផង ខ្ញុំមិន... " ថេហ្យុង រកប្រកែកតែ ជុងហ្គុក យកប៊ូមកបាត់ទៅហើយ ។
" ម៉ោះបងពាក់អោយ " ថេហ្យុង បែរជាមិនប្រកែក នាយតូចអោនបន្តិចដើម្បីអោយនាយពាក់វាអោយ ។
" តោះយើង... " ជុងហ្គុក ក៏ពាក់ខ្លួនឯងដែរ ។
" ឈប់សិន!! ថតរូបមួយទៅ "
" បងថតអោយ "
" លើក សារ៉ាង ឡើងបន្តិចទៅ " ថេហ្យុង ប្រាប់ ហើយនាយក៏ធ្វើតាម លើកទីមួយហើយដែលបាន ថតរូបជាមួយគ្នាបែបនេះ ។
" អត់ទោស អាចថតរូបអោយពួកយើងបានទេ? " ថេហ្យុង បែរទៅនិយាយជាមួយបុគ្គលិក ។
" បានចា៎ " នាងយកទូរសព្ទមកថតរូបអោយពួកគេ ជុងហ្គុក វិញញញឹមដូចមនុស្សគ្មានកើតទុក្ខអីសោះ ទាំងដែលយប់មិញសឹងតែដេកយំទៅហើយនោះ ។
" អរគុណ តោះ " ថេហ្យុង កាន់ដៃ សារ៉ាង ម្ខាង ជុងហ្គុក កាន់ម្ខាង ពួកគេនាំក្មេងទៅជិះសេះវិល ដើរលេងនិងនាំអីបន្តិចបន្តួចនៅទីនោះអស់ជាច្រើនម៉ោង ទីនោះធំណាស់មានកន្លែងលេងច្រើនពីសេស គឺផ្ការសាគូរ៉ារីកដើមធំៗ ថេហ្យុង ថតរូបស្ទើផ្ទុះទូរសព្ទទៅហើយ រូបភាគច្រើននៅក្នុងទូរសព្ទរបស់ ជុងហ្គុក ព្រោះនាយជាអ្នកថត តែនាយមិនបានដឹងទេ ថា ថេហ្យុង លួចថតរូបរបស់នាយពេលដែលនាយ ភ្លេចខ្លួន ។ ពេលល្ងាចអំពូលភ្លើងជាច្រើនចំរុះពណ៌ បានបើកបំភ្លឺបញ្ចេញពណ៌យ៉ាងស្រស់ស្អាត កាន់តែគួរអោយចង់នៅគយគន់ ។ ក្មេងតូចលេងច្រើនអស់ កម្លាំងទៅហើយពេលនេះ ជុងហ្គុក កំពុងអៀវនាង ដើរទន្ទឹមគ្នានិង ថេហ្យុង ។
" លោក! ញាំឬអត់? " ថេហ្យុង សួរព្រោះក្នុងដៃមាន របស់ញាំប៉ុន្តែ ជុងហ្គុក ញាំមិនកើតទេ ។
" គឺ... "
" ហារមាត់ " លឺភ្លាមក៏ហារមាត់ភ្លាមដើម្បីអោយ ថេហ្យុង បញ្ចុក មិនងាយបានបែបនិងទេ ។
" អង្គុយខាងមុខនោះសិនទៅ " ថេហ្យុង ដើរទៅបង់ អង្គុយជាមួយគ្នាបានបន្តិចបងថ្លៃរបស់គេបាន Call មក ជុងហ្គុក ខ្លាចកូនខូចរករឿងពូៗ ។
" ហាឡូ! អ...សារ៉ាង មិនអីនោះទេ បាទ!! សារ៉ាងហា៎ នេះគឺលោកប៉ា "
" ចា៎! ប៉ាៗ "
" ហៃយ៉ា...កូនបានដើរលេងអត់នឹកនាប៉ាម៉ាក់ទេណ៎"
" ហិហិ សប្បាយណាស់ប៉ាៗ "
" ឯណាអោយលោកពូ ផ្ញើររូបអោយប៉ាមើលផង "
" ចា៎ "
" កុំរករឿងពូៗណា "
" ចា៎ប៉ាៗ នេះពូហ្គុក " នាយតូចហ៊ុចទូរសព្ទអោយ ជុងហ្គុក វិញ "
" ពេលណាមកវិញ? "
" ប្រហែលជាមួយម៉ោងទៀតទៅវិញហើយ បាទ! ប៉ុណ្ណឹងចុះ " ជុងហ្គុក ដាក់ទូរសព្ទចុះនិងបែរមកសួរ ។
" ចង់ទៅណាទៀត? "
" ចង់ជិះកន្ទ្រកយក្សតែខ្លាចក្មេងភ័យ "
" យឺតៗបែបនេះមិនអីនោះទេ តោះលេងអោយហើយល្ងាចហើយឆាប់បានទៅផ្ទះ "
" ជិះកន្ទ្រកណា សារ៉ាង "
" ចា៎ " ពួកគេទៅបន្តទៀត ។ ថ្ងៃនេះ ជុងហ្គុក សប្បាយចិត្តបំផុត នាយបំភ្លេចរឿងឈឺចាប់ចោល មួយឡែកព្រោះពេលនេះនាយកំពុងមានក្តីសុខដែល បានមកជាមួយមនុស្សដែលនាយស្រលាញ់ ពិសេស ពេលដើរបណ្តើរគ្នាមានគេនិយាយថាពួកគេជាគ្រួសារតូចមួយដែលគួរអោយស្រលាញ់ ពិតជា មានក្តីសុខខ្លាំងណាស់ តែក្តីសុខក៏ដល់ពេលកំណត់ ព្រោះត្រូវទៅវិញ នាយពិតជាចង់ឃាត់ពេលវេលា ត្រឹមនេះណាស់ នាយខ្លាចថ្ងៃស្អែក ថេហ្យុង ប្រែជា ប្រងើយកណ្តើយដាក់នាយវិញ ។
ANDA SEDANG MEMBACA
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
