Taehyung : សំណព្វចិត្ត : ភាគទី42

10.2K 542 7
                                        


ជុងហ្គុក ដាក់ចិត្តដាក់កាយមើលថែ ថេហ្យុង ថ្នាក់ថ្នមគ្រប់បែបយ៉ាង ពិសេសគឺការស្រលាញ់ដែល មិនថយចុះរបស់នាយទៅកាន់គេ ។ រៀងរាល់ខែ ជុងហ្គុក នាំ ថេហ្យុង ទៅពិនិត្យជាប់រហូតចូលដល់ខែទី៥ ពោះរបស់ ថេហ្យុង ធំឡើងៗរាល់ថ្ងៃតែគេចូលចិត្តពាក់អាវយឺតរលុងៗស្រួលខ្លួនណាស់ថ្ងៃនេះមកពិនិត្យដឹងថាកូនជាកូនប្រុស ជុងហ្គុក សប្បាយចិត្តខ្លាំងណាស់ រួចហើយនៅដើរទិញរបស់ សិនទើបទៅវិញ ។
" ពោះអូនធំបែបនេះពិបាកដើរណាស់ត្រូវទេ? "
" ដើរបន្តិចមិនអីទេ "
" អូនចង់ទិញអី? "
" ទិញរបស់ក្មេងលេង! ទិញទុកអោយច្រើនអូនខ្ចិលមកទៀតណាស់ "
" មែនហើយកូនប្រុសរបស់យើងច្បាស់ជាចង់បាន របស់លេងច្រើនៗ "
" តោះ "
ពួកគេដើរបណ្តើរគ្នាក្រោមខ្សែរភ្នែកមនុស្សជាច្រើនមើលមកត្រង់ថា ថេហ្យុង គឺពោះធំទាំងគេជាប្រុសតែវាមិនមែនជាចម្ងល់នោះទេ ។ ដើរទិញ បានរបស់ជាច្រើន ជុងហ្គុក ជាអ្នកកាន់ទាំងអស់ ថេហ្យុង ដើរអោយតែស្រួលខ្លួនទៅ ។
ហូស៊ុក បានអោយឧបរណ៍សម្រាប់ស្តាប់ចង្វាក់ បេះដូងកូនមកនាយគេងស្តាប់រាល់ថ្ងៃ ពេលខ្លះស្តាប់ដល់គេងលក់ក៏មាន ។ ក្នុងមួយសប្តាហ៍ ថេហ្យុង ត្រូវទៅហាត់ប្រាណជាមួយនាយដោយអ្នកជំនាញ សម្រាប់ការហាត់ប្រាណរបស់អ្នកមានទម្ងន់ ។ ភាគច្រើនជាមនុស្សស្រីដោយសារគេជាប្រុសទើប ជុងហ្គុក ជួលថ្ងៃផ្សេងសម្រាប់តែពួកគេពីរនាក់ ។

ឈានចូលដល់ខែទី៩ ពោះកាន់តែធំ ថេហ្យុង ពិបាកគ្រប់សព្វសូម្បីអោនស្លៀកខោក៏ពិបាក តែបានស្វាមីសែនល្អជួយគ្រប់សព្វមិនអោយ មានទាស់មិនថាស្លៀកពាក់ខោអាវឬពាក់ស្បែកជើងក៏ ជុងហ្គុក អាចធ្វើបានដែរដើម្បីប្រពន្ធរបស់នាយ ។ រាល់ពេលងូតទឹក ជុងហ្គុក ជាអ្នកកក់សក់អោយគេរាល់ពេល ។
" ស្រួលខ្លួនណាស់ " ថេហ្យុង បិទភ្នែកស្រដីឡើងពេលនាយកំពុងកក់សក់អោយខ្លួន ។
" បងគិតថាដាច់អាទិត្យនេះបងនាំអូនទៅសម្រាកនៅមន្ទីរពេទ្យអោយហើយ "
" ប្រញាប់ទៅណា? "
" អាពេទ្យថាអាចនិងកើតមុនឬក្រោយថ្ងៃកំណត់ ទើបបងចង់ទៅអោយហើយ " មើលចុះនាយគិតគូរជាង ថេហ្យុង ទៅទៀតហើយក៏ភ័យអរខ្លាំងដែរ ។
" ស្រេចតែបងចុះ "
" តាំងពីចូលដល់ ៩ខែបងមានអារម្មណ៍ថាកាន់តែយូរទម្រាំដល់ថ្ងៃ...កូនប៉ា...យើងជិតបានជួបគ្នាហើយ " ជុងហ្គុក អង្អែលពោះ ថេហ្យុង ស្រាលៗញញឹមជាប់មិនដាច់ ។
" បងនិយាយពាក្យនេះតាំងតែកូនទើបបាន ៥ខែ "
" លើកនេះជិតមែនទែនហើយ មែនទេកូនប៉ា? "
" ហិហិ...អាប្តីឆ្គួត ងូតទឹកអោយអូនឆាប់ឡើង អូន រងារហើយ "
" បានៗ " ជុងហ្គុក រៀបចំងូតទឹកអោយប្រពន្ធនាយរួចហើយថែមទាំងបីចេញក្រៅទៀតផង នាយធ្វើបែបនេះរាល់ថ្ងៃ ។ បើទោះជាមានកូនតែមុខរបស់ ថេហ្យុង គ្រាន់តែឡើងហើមបន្តិចបន្តួច ដៃជើងក៏ហើមមើលទៅដូចជារាងធាត់តែបែបនេះពិតជាស្រស់ស្អាតណាស់ ។ បើនិយាយពីរបស់ត្រៀមទុកវិញគឺពេញផ្ទះ នាយទិញផង ថេហ្យុង ទិញផង ប៉ាម៉ាក់ទាំងសងខាងទិញផង នៅមានរបស់អុំៗទៀត ពេញផ្ទះ ។ ថេហ្យុង បានថតរូបទុកនៅពេលដែល ជុងហ្គុក មើលថែគេចាប់តាំងពី២ខែរហូតដល់គ្រប់ខែ នាយហត់នឿយមកច្រើនតែនាយមិនដែលរអ៊ូឡើយ ហេតុអីមានមនុស្សប្រុសបែបនេះក្នុងលោក? ហេតុអី ថេហ្យុង សំណាងថ្នាក់នេះ? មានទាំងប៉ាម៉ាក់ក្មេកស្រលាញ់ ប្តីវិញក៏ថ្នមចិត្តមិនអោយទាស់ថែមទៀត ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang