Taehyung សំណព្វចិត្ត : ភាគទី38

9K 551 18
                                        

    
     បើរាប់តាំងពីពេលដែល ជុងស៊ុក ស្លាប់រហូតមកដល់ពេលនេះមានរយៈពេលគឺ ២ខែហើយ ២ខែដែល ថេហ្យុង ផ្តល់សុភមង្គលអោយនាយ ផ្តល់អ្វីៗគ្រប់យ៉ាងដែលនាយចង់បានដោយការពេញចិត្តមិនបង្ខិតបង្ខំឡើយ តើគ្រប់យ៉ាងដែលគេផ្តល់អោយនាយសុទ្ធតែចេញពីចិត្តគេមែនឬអត់? បើសុខៗគេស្រាប់តែបែបនេះ?
ថេហ្យុង ភ្ញាក់ពីគេងជាមួយទឹកមុខរាបស្មើរ មិនដាស់មិនញញឹមដាក់នាយដូចរាល់ថ្ងៃនោះទេ តើគេកើតអី? ជុងហ្គុក រៀបចំខ្លួនរួចរាល់ ថេហ្យុង ក៏ដូចគ្នាតែគេមិនបានចេញទៅជាមួយនាយនោះឡើយ ។
" តោះ ថេហ៍ "
" អូនមិនទៅទេ "
" ហេតុអី? អូនមិនស្រួលខ្លួនឬ? "
" ទេ! អូនមិនចង់ទៅ "
" កើតអីឬអត់? "
" កុំសួរពេកមើល គួរអោយធុញ " ថេហ្យុង ប្តូរចរិក ភ្លាមៗតើគេកើតអីគេធុញនាយរឿងអ្វី? ម្សិលមិញនៅល្អដាក់គ្នានៅឡើយ?
" អញ្ចឹងបងទៅហើយ " ជុងហ្គុក ប្រុងនិងថើបតែ ថេហ្យុង គេចចេញឡើងទៅបន្ទប់របស់គេបាត់ ។
" កើតអី? " ជុងហ្គុក ត្រឹមតែសួរខ្លួនឯង បើសួរគេក៏គេមិនប្រាប់ បែបនេះនាយមានអារម្មណ៍អន់ចិត្តណាស់ថ្ងៃនេះក៏ទៅឃ្លាំងតែឯង ។
មកដល់ឃ្លាំងអង្គុយធ្វើមុខក្រញ៉ូវមិនស្តីរកអ្នកណាទាំងអស់រហូតដល់រាងថ្ងៃបន្តិច យ៉ុនហ្គី បានទាក់ទងមកនាយ ។
" ហាឡូ អាប៉ាវ "
" ឯងនៅឯណា? "
" នៅឃ្លាំង! មានការអី? "
" ស្មានថានៅផ្សារ ព្រោះយើងឃើញប្រពន្ធឯងអង្គុយញាំអីនៅហាងមួយជាមួយប្រុសម្នាក់មិនដូចជាឯងទើបសួរបញ្ជាក់ "
" ថេហ៍? នៅក្រៅឬ? "
" នេះយើងដូចជាទៅអ៊ុចអ៊ាលឯងហើយ សុំទោស សម្លាញ់ កុំទុកក្នុងចិត្តអីបណ្ណឹងចុះ " យ៉ុនហ្គី ដាក់ ទូរសព្ទចុះភ្លាមៗ ជុងហ្គុក ស្ទើក្អួតឈាមពេលលឺបែបនេះ ។ បើជាអ្នកផ្សេងនាយអាចនិងមិនជឿទេតែនេះគឺមិត្តរបស់នាយនិយាយដោយផ្ទាល់ ។ មិនអស់ចិត្តនាយក៏បានទាក់ទងទៅ ថេហ្យុង ភ្លាម ។
" ហាឡូ! "
" អូននៅឯណា? "
" នៅក្រៅ "
" នៅជាមួយអ្នកណា? ទៅក្រៅធ្វើអី? "
" គ្រាន់តែចេញមិនបានឬ? សួរច្រើនគួរអោយធុញ "
" ថេហ៍...ហេតុអីអូននិយាយបែបនេះ? បងសួរព្រោះបារម្ភពីអូន "
" តែខ្ញុំធុញ " ថេហ្យុង បញ្ចប់ប្រយោគរួចហើយ ក៏ចុចបិទភ្លាមៗ ជុងហ្គុក នៅលែងសុខហើយចង់ទៅរកគេនិយាយគ្នាសួរអោយច្បាស់ថាកើតអី? ឬមានអ្នកថ្មី? បើបែបនោះមែននាយទទួលយក មិនបានទេ ។
" ជុងហ្គុក! "
" ម៉ាក់! ប៉ា! "
" រីករាយថ្ងៃកំណើតណាកូន "
" អរគុណប៉ាម៉ាក់ "
" ល្ងាចនេះប៉ាម៉ាក់រវល់ញាំបាយជាមួយអតិថិជន កូនទៅឆ្លងជាមួយប្រពន្ធអោយសប្បាយចុះណា "
" គឺ... "
" ជូនពរកូនរកសុីមានៗ ឆាប់មានចៅអោយប៉ា "
" សម្រេចបំណងរបស់កូនឆាប់ៗណាកូន "
" អរគុណប៉ាម៉ាក់ "
" ធ្វើមុខដូចអត់សប្បាយចិត្តទៅកើត "
" អូនហា៎ ឆាប់ទៅៗបងប្រញាប់ផងនៀក "
" ម៉ាក់ទៅវិញហើយ "
" បាទប៉ាម៉ាក់ "
ពួកគាត់មកជូនពររួចនិងទៅវិញតែប្រពន្ធនាយវិញកំពុងធ្វើស្អី? គេមិនដឹងថាថ្ងៃនេះថ្ងៃកំណើតប្តីខ្លួនឯងទេឬទើបទៅដើរសប្បាយជាមួយអ្នកផ្សេង?
ទម្រាំតែ ជុងហ្គុក សម្រេចចិត្តទៅផ្ទះវិញទាល់តែមេឃងងឹតឯណោះ យ៉ុនហ្គី បានហៅនាយទៅជួបជុំជាមួយមិត្តអបអរថ្ងៃកំណើតអោយនាយនិងដេញនាយមកវិញខ្លាចប្រពន្ធនាយចាំផ្លូវ ។
មកដល់ក្នុងផ្ទះស្ងាត់ជ្រៀបនាយគិតមកតាមផ្លូវរហូតដល់មកដល់ផ្ទះប្រពន្ធនាយនិងកាន់នំចាំនាយ ប៉ុន្តែអត់ទេ គេបែរជាកំពុងគេងចុចទូរសព្ទក្នុងបន្ទប់ទៅវិញ មើលទៅទំនងសប្បាយណាស់ ថ្នាក់នាយដើរចូលទៅគេធ្វើមិនខ្វល់អីបន្តិច ។ ជុងហ្គុក កាន់កន្សែងទៅងូតទឹកខ្ចិលសួរនាំខ្លាចគេធុញទៀត ។ រួចរាល់នាយចេញពីបន្ទប់នាយទៅបន្ទប់របស់ ជុងស៊ុក បាត់មួយសន្ទុះធំដែរទើបនាយចូលទៅរកហៅ ថេហ្យុង ញាំបាយព្រោះវាក៏យប់ហើយដែរ ។
" ថេហ៍! "
" ហឹម? " នាយតូចក្រហឹមតបទាំងភ្នែកនៅជាប់និងទូរសព្ទមិនខ្ចីងាក ។ ត្រឹមតែមួយថ្ងៃដុនដាបដល់ម្លឹងឬ?
" ញាំបាយ "
" ទេ! ខ្ញុំមិនឃ្លាន "
" ម៉េចក៏អូននិយាយភាសារនេះជាមួយបង? "
" ហើយវាយ៉ាងម៉េច? " ថេហ្យុង ទម្លាក់ទូរសព្ទចុះធ្វើមុខធុញទ្រាន់ដាក់នាយ ។
" អូនកើតអី? "
" គ្មានទេ "
" ថ្ងៃមិញចេញក្រៅជាមួយអ្នកណា? "
" ជាមួយអ្នកណា រឿងខ្ញុំ "
" ចន ថេហ្យុង! "
" វាយ៉ាងម៉េចលោក? "
" ហេតុអីធ្វើបែបនេះ? "
" ហេតុអីធ្វើមិនបាន? កុំអាងថាលោកជាប្តីខ្ញុំ លោក ដឹងក្នុងចិត្តស្រាប់ថាហើយការរៀបការកើតឡើងពីការបង្ខំ ខ្ញុំធុញនិងធ្វើជាល្អព្រោះខ្ញុំអាណិតលោកតែពេលនេះខ្ញុំអស់ទ្រាំហើយ ខ្ញុំត្រូវការស៊េរីភាព "
" ត្រូវការស៊េរីភាព? អញ្ចឹងកន្លងមកអូនធ្វើដើម្បីបងព្រោះអាណិតមែនទេ? "
" មែនហើយ "
" ចុះអោយបងធ្វើម៉េច? បងព្យាយាមអស់ហើយ បងអន់បងអាក្រក់កន្លែងណាទើបអូនមិនអាចស្រលាញ់បង? តើបងខុសអី? "
" លោកមិនបានខុស តែមនុស្សដែលខ្ញុំចង់រៀបការជាមួយលោកគឺបងប្រុស ជុងស៊ុក មិនមែនលោក "
" តែគាត់ស្លាប់ហើយ "
" ទោះគាត់ស្លាប់ តែលោកក៏មិនមែនជាជម្រើស របស់ខ្ញុំដែរ ចន ជុងហ្គុក "
" ថេហ៍...តើអោយបងធ្វើម៉េចទើបអូន ព្រមស្រលាញ់បង? អោយបងធ្វើម៉េចទើបអូនពេញចិត្ត? ប្រាប់មក "
" ដោះលែងខ្ញុំទៅ "
" ថេហ៍... បងមិនអាច "
" ចេញទៅ "
" ថេហ៍...សុំអង្វរ! បងមិនអាចរស់គ្មានអូនបានទេ "
" ស្រលាញ់ខ្ញុំថ្នាក់នេះ? ហេតុអីមិនដោះលែងអោយខ្ញុំមានស៊េរីភាព អោយខ្ញុំមានក្តីសុខ? "
" ថេហ៍...អូនពិតជា... " ជុងហ្គុក ទម្លាក់សម្លេង ទម្លាក់ទឹកមុខចុះព្រមជាមួយទឹកភ្នែកសស្រាក់នាយហាក់ដូចជាអស់កម្លាំងរលីងពីខ្លួន នៅពេលដែលជួបហេតុការណ៍បែបនេះ ។ ព្រោះតែរវល់សប្បាយជាមួយក្តីសុខកន្លងមករហូតភ្លេចគិតថានិង អាចមានថ្ងៃនេះទៅហើយ ។
" សុំទោស "
" ..... "
" សុំទោស ចន ជុងហ្គុក អូនស្រលាញ់បង "
" ហឹម? " ជុងហ្គុក កំពុងតែយំតែក៏គាំងមួយកន្លែង បេះដូងនាយដែលឈឺស្ទើរស្លាប់សឹងតែគាំង តើនេះជាអ្វី?
" អូនស្រលាញ់បង ប្រុសសម្អុយ...មើលចុះយំហើយ អូនសុំទោសណា " ថេហ្យុង អោនមកតាមមើលមុខរបស់នាយ ។
" អូននិយាយអី ថេហ៍? "
" អូននិយាយថាអូនស្រលាញ់ ជុងហ្គុក អូនស្រលាញ់បង " បញ្ចប់ប្រយោគ ថេហ្យុង មកជិតកៀកក្រសោបមុខរបស់នាយមុននិងងើយមុខផ្អឹបបបូរមាត់ទាំងពីរអោយអឹបជាប់គ្នា ។ ជុងហ្គុក មិនទាន់យល់ការនាយនៅភាំងបើទោះជា ថេហ្យុង កំពុងថើបនាយក៏ដោយ ។ នាយតូចដកមាត់ចេញវិញយក ម្រាមដៃជូតទឹកភ្នែកអោយនាយ ។
" តាំងពីរៀបការមកអូនមិនដែលនិយាយថាស្រលាញ់បងសូម្បីតែម្តង អូនមិនចូលចិត្តបងទេ តែបងព្រមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអូនរហូតយកឈ្នះចិត្តអូនបាន អោយអូនព្រមនិយាយថាស្រលាញ់បងដោយមិនស្ទាក់ស្ទើរក្នុងចិត្ត បងជាស្វាមីល្អរបស់អូន អូនស្រលាញ់បងបំផុត ចន ជុងហ្គុក "
" តែមុននេះអូន..? "
" អូនធ្វើលេងទេ កុំយំមើលអូនស្រលាញ់បងស្ទើលេបទុកក្នុងពោះទៅហើយ "
" ថេហ៍... "
" មែនហើយ! ចាំបន្តិច "
" ថេហ៍ អូនទៅណា? " ជុងហ្គុក ស្រែកសួរពេលគេរត់ចេញពីបន្ទប់យ៉ាងលឿនហើយក៏ឡើងមកវិញ យ៉ាងលឿនជាមួយនំខេកមួយដែរ ។
" តែនៗ រីករាយថ្ងៃកំណើតណាលោកប្តីសម្អប់របស់អូន " ថេហ្យុង លើកនំដែលមានទានតូចមួយនៅចំកណ្តាលនំ ។ ជុងហ្គុក មិនដឹងថាត្រូវាប្បាយចិត្តឬអត់ទេ? មិញនេះមួយឈុតធំឈឺចាប់ស្ទើស្លាប់ពេលនេះមករំភើបចិត្តម្តង? ឆ្គួតឆាប់ៗនេះមិនខានទេ ព្រះអង្គអើយ ។
" ឈរធ្វើអី? ឆាប់ឡើងបួងសួងនិងបានភ្លុំទាន "
" ថេហ៍... "
" លឿនឡើង " នាយតូចតឿននាយម្តងទៀតទើប នាយព្រមនិងបួងសួងហើយក៏ភ្លុំទាន ។
" យេ...ជូនពរបងអោយស្រលាញ់អូនកាន់តែខ្លាំង " ពាក្យជូនពរនេះធ្វើអោយនាយអស់សំណើចទាំងទឹកភ្នែកកំពុងហូរដាបពេញមុខរបស់នាយ ។
" ហុឹកៗ អូនបោកបង " ជុងហ្គុក ពេបបន្ថែមទៀត មើលចុះចង់តែស្រែកយំអោយខ្លាំងៗទេ ។
" ស៊ុបប្រាយខ្លាំងណាស់ បងយំទៀតហើយ " ថេហ្យុង យកនំទៅទុកលើតុរួចដើរមកឈរទល់មុខ នាយវិញ ។
" ហុឹកៗ មុននេះបងភ័យខ្លាំងណាស់ "
" សុំទោសៗៗ " គេទាយនាយមកអោបនិងថើបលើផ្ទៃមុខនាយជាច្រើនខ្សឺតដើម្បីលួងលោមដល់នាយធំដែលយំដូចជាកូនក្មេងលួងមិនបាត់ ។
" អូន...អូនពិតជាគ្រាន់តែលេងសើចពិតមែនឬ? "
" ចុះអ្នកណាកំពុងលួងលោមបងវិញ? "
" បងស្រលាញ់អូនណាស់ ថេហ៍! ថ្ងៃក្រោយកុំលេងអញ្ចឹងទៀតប្រយត្ន័បងគាំងបេះដូងស្លាប់ទៅ "
" អូនគ្រាន់តែចង់បញ្ជាក់ក្តីស្រលាញ់បង នៅថ្ងៃនេះអរគុណគ្រប់គ្នាដែលរួមដៃ "
" អ្នកណា? អាប៉ាវដែរឬ? "
" មែនហើយថ្ងៃមិញអូនអោយហ៊ាប្តឹងបងថាអូនណាត់ជួបមនុស្សប្រុស "
" ព្រះអើយ...អូនអាក្រក់ណាស់ "
" ឆើស..." ថេហ្យុង អស់សំណើចខ្លាំងណាស់ ពិសេសទឹកមុខភ័យរបស់នាយ ។ ប្រាប់ទៅចុះថា ថេហ្យុង ស្រលាញ់ ជុងហ្គុក ខ្លាំងដូចដែលនាយ ស្រលាញ់គេយ៉ាងចឹងដែរ ។
" តោះ...ចុះក្រោមទៅអូនត្រៀមស៊ុបសារាយសមុទ្រនិងមីទុកអោយបងរួចរាល់ហើយ ប៉ាម៉ាក៏ប្រហែលជាមកវិញដូចគ្នា "
" ហឹម...បងទៅលុបមុខសិន "
" អូនចុះទៅមុនហើយណា " ថេហ្យុង ថើបនាយ មួយខ្សឺតទៀតមុននិងចុះទៅខាងក្រោមវិញ ជុងហ្គុក និងចុះទៅតាមក្រោយ ។
ដោយសារតែទឹកមុខកំសត់របស់នាយធ្វើអោយប៉ាម៉ាក់នាយបង្អាប់តែពួកគាត់ក៏នាំនាយនិយាយរឿងសប្បាយៗដល់យប់ជ្រៅទើបបំបែកគ្នាទៅសម្រាករៀងៗខ្លួន ។

To be continue...

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang