ព្រឹកនៃថ្ងៃថ្មី ប្តីប្រពន្ធដែលកំពុងគេងអោបគ្នាទាំងអាក្រាតកាយត្រូវភ្ញាក់ដោយសារតែសម្លេងទូរសព្ទរោទ៍ជាច្រើនដង ។ ជុងហ្គុក មិនទាន់ងើបស្រួលបួលទេតែដៃនាយកំពុងរាវរកទូរសព្ទមកចុចទទួល ។
" ហាឡូ... "
" តើឯងស្គាល់ផ្ទះរបស់ ជីមីន ឬអត់? "
" អត់ទេ... "
" សួរប្រពន្ធឯងទៅមើល "
" គេកំពុងគេង ឯងមានការអ្វីទាំងព្រឹក? "
" មាននិងហើយ...ពេលប្រពន្ធឯងភ្ញាក់សួរអោយយើងផង "
" ហឹម... " ជុងហ្គុក ដាក់ទូរសព្ទចុះវិញគិតថានិងគេងបន្តតែ ថេហ្យុង របស់នាយក៏ភ្ញាក់ទៅហើយ ។
" ជុងហ្គុក "
" បាទប្រពន្ធសម្លាញ់... "
" មិញនេះអ្នកណាខលមក? "
" អាប៉ាវ! សួររកផ្ទះ ជីមីន ទាំងព្រឹក "
" ប្រហែលជាចង់បបួលទៅញាំអីហើយមើលទៅ "
" ក៏អាចខលសួរបានតើ ចាំបាច់ទៅដល់ផ្ទះ? "
" គាត់ចង់ស្គាល់ផ្ទះទេដឹង? "
" ផ្ទះនោះមិនមែនផ្ទះ ជីមីន ឯណាមិនចឹង? "
" ក៏មែនហើយ...ហឹម...លោកប្តីហា៎ " អេ...យល់សប្តិទាំងព្រឹកទេដឹង ថេហ្យុង ហៅនាយថាលោកប្តី? មិនបង្អង់ ជុងហ្គុក តបវិញយ៉ាងលឿន ។
" បាទ? "
" អូនឃ្លាន... "
" ចាំបងខលកម្មង់អីមកអោយអូនញាំ "
" អូនឃ្លាន...បង... " ចុងប្រយោគបញ្ចេញសម្លេងស្រាលដាស់អារម្មណ៍តែម្តង ។
" ថេហ៍... " ជុងហ្គុក ហៅបែបមិននឹកស្មានម្តងទៀតហើយ ថេហ្យុង បានឡើងមកគេងពីលើនាយ សូមប្រាប់ថាអាក្រាតកាយដូចគ្នាបែបនេះក៏ប៉ះពេញៗតែម្តងហើយ ។ ថេហ្យុង ផ្តើមដោយការទម្លាក់បបូរមាត់ថើបនាយមុន ថើបបែបស្រើបស្រាលអណ្តាតវាយលុកគ្នាជាមួយអណ្តាតនាយដូចមនុស្ស មិនដែលបានថើបគ្នា ។ ជុងហ្គុក នឹកហួសចិត្តយប់មិញដូចជាខ្លាំងដែរតែមើលចុះប្រពន្ធរបស់នាយចង់ទាំងព្រឹក?
មិនត្រឹមតែថើបទេខ្លួនរបស់គេរំកិលចុះឡើងៗ បង្កើតអារម្មណ៍អោយកូនទាំងពីរប៉ះគ្នាវាធ្វើអោយរបស់ ជុងហ្គុក ងើបឡើងភ្លាមៗ ។ ជុងហ្គុក លូកដៃចូលក្នុងភួយចាប់ច្របាច់គូទមូលក្លំរបស់នាយជាប្រពន្ធពេញៗដៃខណៈដែលបបូរមាត់នៅស្អិតជាប់គ្នាមិនរបេះ ។
" អឹម... " ជុងហ្គុក ងើបបម្លាស់អោយនាយតូច នៅពីក្រោមតែនៅតែបន្តការថើបមិនចេះឆ្អែតឆ្អន់រាងខ្លួន ។ ដៃមឹករបស់នាយលូកអង្អែលរាងកាយទទេស្អាតប្រដេញចុះដល់ភ្លៅសាច់ម៉ត់រលោងស្រិលអង្អែលចុះឡើងៗមិនឈប់ ។
" ឈប់សិន! " ថេហ្យុង បង្អាក់ពេលនាយលូក ចាប់កាន់ដំបងតូចរបស់គេ ។
" ហេតុអី? " កំពុងតែឡើងហើយអោយឈប់ធ្វើអីដាច់អារម្មណ៍អស់ហើយ ។
" គឺអូនធ្វើលេងទេ...អូនទៅងូតទឹកហើយ " ថេហ្យុង រុញ ជុងហ្គុក ចេញស្ទុះងើបរត់ទៅបន្ទប់ទឹកបាត់ទាំងខ្លួនននលគោក ។
" ក្មេងក្បាលខូច...ឈប់ភ្លាម!! " ជុងហ្គុក ស្ទុះងើបទៅតាម នេះមកដាស់ឡើងខឹងហើយចង់រត់មិនងាយទេ ។
" អាយ៎... ជុងហ្គុក "
" មកអោយលឿន "
" ហាសហា៎ ជុងហ្គុក អូនធ្វើលេងទេ "
" តែបងធ្វើមែន "
" អីយ៉ាស់ អា...អឹសៗ ជុងហ្គុក... "
សម្លេងប្រលែងគ្នាលាយឡំនិងសម្លេងថ្ងូរបន្លឺឡើងក្នុងបន្ទប់ឡើងរងំទាំងព្រឹក ។
ថ្ងៃនេះពួកគេទៅដើរលេងជាបន្តរហូតដល់ ថេហ្យុង ទារទៅផ្ទះវិញទើបទៅប៉ុន្តែ ជុងស៊ុក សុំទៅវិញមុនបាត់ទៅហើយ ។
" បងប្រុសប្រាកដហើយមែនទេថានិងទៅវិញម្នាក់ឯង? "
" បងចាស់អាយុ 30ជាងហើយទៅខ្លាចអីផ្លូវប្រវែងហ្នឹងនោះ? "
" តែខ្ញុំគិតថាស្អែកទៅវិញហើយ បងប្រុសចាំទៅជាមួយគ្នាតែម្តងទៅ "
" អត់ទេ បងចង់ទៅមុនមិត្តរបស់បងរៀបការនៅថ្ងៃនេះត្រូវតែចូលរួម "
" ទៅចុះ ប្រយត្ន័ប្រយែងណា "
" ប៉ុណ្ណឹងចុះ ប្រាប់ប្រពន្ធឯងផងថាបងទៅហើយ "
" បាទ ខ្ញុំដឹងហើយ " ជុងហ្គុក ដាក់ទូរសព្ទចុះរួចទើបចេញពីបន្ទប់មកវិញ ថេហ្យុង កំពុងរៀបចំអាហារកម្មង់មកមិញនេះដាក់លើតុរងចាំនាយមកញាំជាមួយគ្នា ។
*សឺត
ជុងហ្គុក ដើរមកអោបចង្កេះនិងថើបថ្ពាល់នាយជាប្រពន្ធមួយខ្សឺតមុននិងដាក់គូទអង្គុយ ។
" ថ្ងៃនេះអូនចង់ទៅណា? "
" ចង់ទិញរបស់ខ្លះមុននិងទៅវិញ រសៀលឯណោះទើប ជីមីន ចេញពីរៀន ទៅញាំអីជាមួយគ្នាមួយពេលមុនទៅវិញ "
" ហឹម...ប៉ុន្តែអាប៉ាវ...ប្រហែលមិនទាន់ចង់ទៅវិញទេមើលទៅ "
" ដូចបងមកលើកមុននោះ អូនដឹងថាបងចង់នៅមួយខែឯណោះ "
" បើសិនអូនអោយបងគេងទីនេះបងច្បាស់ជានៅមិនខាន "
" ឆើស...គេស្អប់មុខសឹងអីហើយ "
" ចុះឥឡូវ? "
" កាន់តែស្អប់ គួរអោយស្អប់បំផុត " ថេហ្យុង ក្រឺតខ្នាញ់ចាប់ទាញថ្ពាល់នាយឡើងក្រហមមុខ ។
" អ៊ួយ...ឈឺៗ "
" រំអ៊ួយ... "
" រំអ៊ួយដាក់ប្រពន្ធមានអីខុស? "
" កុំអោយដឹងថាទៅរំអ៊ួយដាក់ស្រីអោយសោះ "
" ... " ជុងហ្គុក តែកំពុងញញឹម ទឹកមុខបញ្ជាក់ថានាយកំពុងសប្បាយចិត្តខ្លាំងណាស់ ។
" ញញឹមស្អី? "
" គីម...ទេគឺ ចន ថេហ្យុង របស់បងមកវិញហើយ " ជុងហ្គុក ចង់បានន័យថាជា ថេហ្យុង ឆ្នាស់ឆ្នើមរបស់នាយ និយាយច្រើនហួងហែងច្រើនបែបនេះឯង ។
" ឈប់និយាយហើយញាំបាយរបស់បងទៅ "
" អូនក៏ត្រូវតែញាំអោយច្រើនៗដែរ "
" អញ្ចឹងប្រកួតគ្នាទៅអ្នកណាញាំបាយអស់មុនបាន ១០មុឺនវ៉ុន "
" បើអូនញាំអស់មុនបងអោយ ៣០មុឺនវ៉ុន "
" ហាមក្រឡាសសម្តី "
" ប្តីរបស់អូននិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង "
" បាន! ចាប់ផ្តើមទៅ "
ថេហ្យុង អង្គុយញាំបាយលឿនណាស់នៅថ្ងៃនេះ តែ ជុងហ្គុក គឺធម្មតានាយនិងតអោយគេមុន ។ លុយ ៣០មុឺននាយមិនស្តាយទេបើអាចអោយ ថេហ្យុង របស់នាយញាំបាន ញញឹមបានវិញនោះ ។
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
