ព្រឹកថ្ងៃថ្មីបានចូលមកដល់
ពន្លឺព្រះអាទិត្យចែងចាំងជះចូលក្នុងបន្ទប់តាមចន្លោះបង្អួចប៉ះលើផ្ទៃមុខសរម៉ត់រលោងរបស់ ជុងហ្គុក ដែលធ្វើអោយនាយភ្ញាក់ពីដំណេក ។ នាយសង្ហារ លើកដៃញីភ្នែកតិចៗមុននិងបើកភ្នែកមើលជុំវិញ បន្ទាប់ ។ អ្នកដែលនាយឃើញដំបូងនោះគឺជាភរិយា ដែលកំពុងគេងកើយលើទ្រូងសាច់ដុំរបស់នាយ ។ ក្រឡេកទៅមើលជុំវិញបន្ទប់វិញ សម្លៀកបំពាក់នៅ ពាសពេញបន្ទប់ ពីយប់មិញមិនដឹងកើតស្អីខ្លះនោះទេ ពិសេសរាងកាយអាក្រាតដែលកំពុងគេងជាមួយគ្នានេះ ។
" សុំទោស " ជុងហ្គុក ពោលឡើងតិចៗមុននិង លើកដៃ ថេហ្យុង ចេញពីខ្លួននាយងើបទៅបន្ទប់ទឹក និងរៀបចំខ្លួនមើលថែប្រពន្ធនៅថ្ងៃនេះ ។ ដាក់ចិត្ត ស្រលាញ់មនុស្សប្រុសហើយនាយក៏បានស្វែងយល់ ពីរឿងអស់នេះមកគួរសមដែរ នាយនិងដឹងថាថ្ងៃដំបូងដៃគូររបស់នាយបែបណា ។
មួយសន្ទុះក្រោយ ជុងហ្គុក រួចរាល់និងចេញមក ផ្លាស់សម្លៀកបំពាក់អោយរៀបរយជាមុនសិន មុន និងទៅដាស់ក្មេងតូចរបស់នាយអោយភ្ញាក់ពីគេង ។
*សឺត!
" ថេហ៍! ភ្ញាក់ឡើង " មុននិងហៅនាយក៏បាមនថើបថ្ពាល់មួយខ្សឺតដែរ ។
" ហឹម... " ថេហ្យុង កម្រើកខ្លួនមុននិងបើកភ្នែកតិចៗ ឃើញវត្តមានអ្នកមានឈ្មោះជាស្វាមីស្របច្បាប់នៅ ចំពោះមុខរបស់គេមុនគេតែម្តង ។
" លោក... "
" អូនយ៉ាងម៉េចទៅហើយ ហឹម? " នាយតែងប្រើសម្លេងស្រទន់ដាក់គេជានិច្ច ។
" គឺ..." និយាយមិនចេញទេ យប់មិញមានរឿងអីមកើតឡើង? គេចាំមិនទេថាចាប់ផ្តើមបែបណា តែគេនៅចាំមុនពេលដែលគេសន្លប់ ។ មុខក្រហម ភ្លាមៗពេលលឺសំណួរនេះ ។ គេមិនអាចសូម្បីខឹងនាយ ទោះនាយបំពានរាងកាយគេរួចទៅហើយព្រោះតែពួកគេមានឈ្មោះជាប្តីប្រពន្ធនិងគ្នាដែលគ្រប់គ្នាបានដឹងបានលឺ ។
" គឺ...មិនអីទេ "
" ប្រាដកឬអត់? "
" អឹម "
" អញ្ចឹងសម្អាតខ្លួនណា ចាំបន្តិចបងលាយទឹកក្តៅអោយ " ជុងហ្គុក ងើបទៅបន្ទប់ទឹក ថេហ្យុង ងើប អង្គុយស្រាប់តែមានអារម្មណ៍ថាឈឺផ្នែកខាងក្រោម វាធ្វើអោយគេមានអារម្មណ៍ថាអៀនខ្មាសខ្លាំងណាស់ ប៉ុន្តែនោះជារឿងដែលប្តីប្រពន្ធគេធ្វើតើគេ មានអីត្រូវអៀន? ឬដោយសារតែនាយមិនមែនមនុស្សដែលគេស្រលាញ់?
" រួចហើយ " ជុងហ្គុក ចេញមកវិញភ្លាមៗធ្វើអោយ អ្នកកំពុងអង្គុយគិតនោះភ្ញាក់ ។
" អឺ..លោក! "
" បាទ? "
" ជួយបន្តិចមក! ងើបមិនរួចទេ "
" បងបីហើយណា " ជុងហ្គុក យកកន្សែងអោយគេ គ្របមុននិងលើកបីគេទៅបន្ទប់ទឹក ។ នាយដាក់គេចូលត្រាំទឹកក្តៅអ៊ុនៗនោះនិងត្រៀមកន្សែងថ្មីទុក អោយផង ។
" រួចរាល់អាចហៅបងបាន "
" អឹម " ថេហ្យុង ងក់ក្បាល ជុងហ្គុក បានចេញមកវិញទុកអោយគេនៅម្នាក់ឯង ។ ថេហ្យុង អង្គុយក្នុងអាងត្រាំទឹកក្តៅ គេសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ធំ ដែលនៅពីមុខគេ ។ លើខ្លួនមានស្នាមក្រហមនិងជាំ តិចៗពិសេសលើស្មាមានស្នាមធ្មេញជាស្នាមខាំ គេចាប់ផ្តើមរកគិតមើលថាយប់មិញគេកើតអី?
" តើយើងមាន heat ទេដឹង? តែហេតុអីមិនចុកពោះ? បើមិនមានហេតុអីក៏ចង់ធ្វើរឿងនោះ? លេបថ្នាំ ហើយមានអារម្មណ៍បានយ៉ាងម៉េច? វាកើតឡើងហើយតែហេតុអី? មនុស្សមិននិយាយរកគ្នាអោយ មានអារម្មណ៍ដាក់គ្នាបានយ៉ាងម៉េច? ចុះម៉េចទៅថើបគេមុន? វាកើតស្អី? មិនយល់ៗៗ " មែនហើយគិតយ៉ាងណាក៏មិនយល់ យប់មិញមកពីផ្ទះវិញក៏បែប នោះតែម្តង អាចមានលើកក្រោយអញ្ចឹងទៀតឬអត់? គេមិនចង់គិតទេ តែគ្រប់យ៉ាងអស់ហើយ គេចប់របស់នាយអស់ហើយ ផុងទាំងខ្លួនហើយកែប្រែអី មិនបាននោះទេ ។
" យើងជាប្រពន្ធគេស្របច្បាប់តើ? គិតអីច្រើនម៉្លេះ?" ថេហ្យុង បោះវាសគំនិតអវិជ្ជាមានចេញពីខួរក្បាល និងប្រញាប់សម្អាតខ្លួនអោយរួចរាល់ ។ គេអាចដើរ សសៀរៗតិចៗចេញមកក្រៅដោយពាក់អាវឃ្លុំរួចរាល់ ។ ក្នុងបន្ទប់រៀបចំស្អាតរៀបរយដោយ ជុងហ្គុក ផ្ទាល់នាយបានរៀបចំសម្លៀកបំពាក់អោយ ថេហ្យុង ដែរមុននិងចុះទៅក្រោមអោយមេផ្ទះចម្អិន អាហារពេលព្រឹក ។ ពេលចុះមកបងថ្លៃរបស់គេគឺ អ៊ុនយ៉ុង បានយកស៊ុបមកអោយទាំងព្រឹកហាក់ដូចជាដឹង ថាប្អូនគាត់ត្រូវការប៉ុូវកម្លាំងយ៉ាងអញ្ចឹង ។ ជុងហ្គុក បានឡើងមកវិញដើម្បីមើលប្រពន្ធរបស់ខ្លួន ។
" ថេហ៍ "
" ឃ្លានណាស់ មានអីញាំទេ? "
" បងអោយអុំមេផ្ទះធ្វើហើយ តោះ "
" ធ្វើអី? "
" បងបី "
" មិនបាច់! ខ្ញុំដើរបាន "
" បងដឹងថាអូនដើរមិនបានទេ " ជុងហ្គុក លើកបីរាងតូចឡើងនិងនិយាយ ។
" សុំទោសយប់មិញបងលេងខ្លាំងពេក "
" យ៉ា...មនុស្សឆ្គួត " ថេហ្យុង គក់នាយមួយដៃចំទ្រូង មិនដឹងជានិយាយធ្វើស្អីទេ ។ ជុងហ្គុក ក៏សើចឡើងមក នាយសប្បាយចិត្តតាំងពីចូលមកឃើញ ថេហ្យុង ស្លៀកពាក់ខោអាវដែលនាយរៀបចំម៉្លេះ ។
" អង្គុយបានឬអត់? "
" បាន "
" អង្គុយលើភ្លៅបងវិញ "
" អត់ទេ! អង្គុយលើកៅអី "
" ក៏បានៗ " ជុងហ្គុក ដាក់អោយគេអង្គុយលើកៅអី ជាប់និងនាយ ។
" មានស៊ុប? "
" បងថ្លៃយកមកអោយមុននេះ "
" អ៊ុនយ៉ុង មែនទេ? "
" អឹម! មុននេះថារកអោយអុំរម្ងាស់ស៊ុបអោយអូន តែបងថ្លៃយកមកអោយល្មម "
" ...... " ស្ងាត់ព្រោះ ថេហ្យុង កំពុងគិតថាវាដូចជាមិន មែនរឿងចៃដន្យ ឬមួយយប់មិញជាផែនការពួកគេ? ជុងហ្គុក មានចំណែកឬអត់?
" ឆាប់ញាំទៅត្រជាក់អស់ហើយ "
" អឹម! "
តុអាហារដែលគ្មានអ្នកណានិយាយអីរហូតដល់ ញាំហើយរាងខ្លួន ។
" អង្គុយលើសាឡុង 5 ទៅ 10នាទីសិនចាំគេង "
" ហេតុអីក៏លោកដឹងថាខ្ញុំនិងគេង "
" ព្រោះអូនឈឺអង្គុយមិនយូរនោះអី កុំប្រាប់ថាអត់ ឈឺបើបង... "
" កុំនិយាយ! "
" ក៏បាន! មោះបងជួយ " ជុងហ្គុក លើកបី ថេហ្យុង ទៅដាក់លើសាឡុងនិងអង្គុយក្បែរៗគេ ។
" លោកអត់ទៅណាទេ? "
" អត់ទេ! នៅមើលថែប្រពន្ធ "
" ខ្ញុំមិនបានកើតអីឯណា ទៅណាទៅៗ "
" មិនទៅ! ស្រូវមិនទាន់ដឹកចូលមិនទាន់មានអីធ្វើដដែលទៅធ្វើអី "
" មិនទៅក៏តាមចិត្ត " ថេហ្យុង ប្រុងនិងទម្លាក់ខ្លួនឯងតែ ជុងហ្គុក ឃាត់ ។
" កុំទាន់គេង "
" ខ្ញុំចុកចង្កេះណាស់ លោក! "
" បងដឹង! អង្គុយបន្តិចទៀតសិនទៅកុំអោយឈឺក្រពះ " មើលចុះនាយគិតគូថ្នាក់នេះរកអីទៀត?
" ហ៊ើយ... " ថេហ្យុង ពេលមាត់នេះអង្គុយសិនស្រួលនោះទេ ។
" គេងមក! ខាងនេះ " ជុងហ្គុក ទាញអោយ ថេហ្យុង គេងកើយភ្លៅរបស់នាយ ។ ព្រោះតែល្វើយពេក ថេហ្យុង ក៏បិទភ្នែកគេងបន្ត ។ ដោយសារខោខ្លីចេះតែរុលឡើងលើ ជុងហ្គុក បានអោយអុំមេផ្ទះយក កន្សែងមកគ្របពីលើខ្លាចមានអ្នកណាចូលមកឃើញ សាច់ប្រពន្ធនាយ ។
មួយសន្ទុះក្រោយ ប៉ាម៉ាក់និងបងប្រុសរបស់ នាយបានមកដល់វិញនេះគឺជិតថ្ងៃត្រង់ទៅហើយ ។
" អេ... " ជុងស៊ុក រកហៅតែ ជុងហ្គុក ឃាត់ព្រោះខ្លាច ថេហ្យុង ភ្ញាក់ ។
" មាត់តិចៗ "
" ប្អូនថ្លៃកើតអី? "
" មិនស្រួលខ្លួនបន្តិចបន្តួច "
" យកប្រពន្ធទៅគេងខាងលើទៅកូន " អ្នកស្រីចន
" ខ្លាចរំខានគេគេងណាម៉ាក់ "
" ប្រហែលគេងលក់មិនដឹងទេ ឆាប់ឡើង "
" បាទម៉ាក់ " ជុងហ្គុក ក៏សម្រេចចិត្តលើកគេទៅគេង នៅបន្ទប់ ។
" ទ្រោមឡើងចង់ឈឺ "
" ម៉ាក់ដឹងថាប្អូនថ្លៃកើតអីមែនទេ? "
" ដឹងតើ "
" កើតអីទៅម៉ាក់ "
" បងទៅសម្អាតខ្លួនទៅនិងបានញាំបាយ ថ្ងៃណាស់ ហើយ "
" ម៉ាក់ហា៎..."
" គិតខ្លួនឯង "
" អរ...អាពៅហែកកេះហើយមែនទេម៉ាក់? " ជុងស៊ុក តាមស្រែកពីក្រោយ បើ ថេហ្យុង លឺអៀនស្លាប់មិនខាន ។
ប៉ុន្តែហេតុអីអ្នកស្រីចន គាត់ដឹង? គឺវាបែបនេះ! ដោយសារប៉ុន្មានថ្ងៃក្រោយមកនេះពីរនាក់ប្តីប្រពន្ធ នេះហាក់ដូចជាមិនត្រូវគ្នាប៉ាម៉ាក់ ថេហ្យុង មិនស្រណុកចិត្តក៏ចែករំលែករឿងនេះទៅប៉ាម៉ាក់ ជុងហ្គុក ចំណែក អ៊ុនយ៉ុង និងប្តីរបស់នាងក៏ចង់សាក ល្បងមើល មុននិងចេញមកវិញ អ៊ុនយ៉ុង បានឆុងតែ អោយពួកគេញាំក្នុងនោះមានថ្នាំសម្រើបប្រភេទ ស្រាលតែពួកគេលេងធ្ងន់ដៃជារឿងពួកគេទេ ។
SKIP
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
