ថេហ្យុង បានទៅរក ជុងហ្គុក បំណងចង់អោយ នាយជូនទៅទិញរបស់ខ្លះព្រោះផ្សារវានៅឆ្ងាយ ហើយគេមិនអាចទៅណាតែឯងបានទេ កៀកថ្ងៃ រៀបការគ្រប់គ្នារវល់មានតែគេនិង ជុងហ្គុក ដែលមិន សូវរវល់ប៉ុន្មាន មកដល់ពាក្យទាំងនេះហើយអស់អារម្មណ៍តែម្តង គេមិនបាននៅស្តាប់ដល់ចប់នោះទេ លឺតែប៉ុន្មានម៉ាត់ដំបូងក៏ទៅវិញបាត់ ។
ចំណែកឯ ជុងហ្គុក នៅនិយាយគ្នាបន្តជាមួយមិត្ត នាយនេះឯង ។ នៅពេលដែល យ៉ុនហ្គី ចូលមកនោះគេបានហៅនាយ ។
" យ៉ុនហ្គី មិចក៏មកដល់ទីនេះ? "
" ធុញមិនដឹងទៅណា "
" អង្គុយមក "
" អឹម!! ជិតការហើយឯង យ៉ាងម៉េចហើយ? "
" មានយ៉ាងមិច? "
" មើលទៅអាចចុះសម្រុងគ្នាឬអត់? "
" តាមនិងទៅ "
" តាមនិងបែបមិច? "
" ក៏...រៀបការរួចគឺរួចហើយ មានស្អីទៀត "
" ងាយម៉្លេះ? "
" មានអីទៅពិបាក? "
" មែនហើយពិបាកស្អី? "
" គ្រាន់តែស្រលាញ់ ថ្នាក់ថ្នម តាមចិត្ត មើលថែប៉ុណ្ណឹងយើងមិនពិបាកទេ "
" ហេតុតែស្រលាញ់ណ៎... "
" ត្រូវហើយ ចង់លេប "
" ការហើយបានលេបហើយ "
" គេមិនអោយលេបទេ "
" ចាប់លេប "
" ឡប់!! "
" គេមិនប្តឹងទេព្រោះជាប្តីប្រពន្ធគ្នា "
" យើងចង់អោយជាការយល់ព្រម មិនបង្ខិតបង្ខំ "
" បែបនេះទើបយើងសួរ "
" តែមើលទៅគ្មាន ដូចមិនចាប់អារម្មណ៍ស្អីបន្តិចសោះ ខំអស់ហើយនៅតែមិនទៅណានៅតែបែប នេះ...គេអាចទៅទៅក្រៅស្នឹតស្នាលនិងអ្នកណាក៏បានយើងហាមមិនបានទេ "
" មែនហើយ...យើងធ្លាប់ឃើញគេនៅហាងកាហ្វេជាមួយប្រុសម្នាក់ "
" ហឹម...យើងដឹងហើយ "
" ប្រចណ្ឌអត់? "
" អន់ចិត្ត "
" អន់ចិត្តអី? គេជាសង្សារ អុីនជូ ប្អូនជីដូនមួយរបស់ យើង អុីនជូ ដែលជាមិត្តរបស់ ថេហ្យុង កាលរៀនវិទ្យាល័យនោះអី? នាងធ្លាប់លួចស្រលាញ់ឯងនោះ ចាំបានទេ? "
" អូ៎...ចាំបាន!! តាមពិតអញ្ចឹងសោះ "
" រៀបការហើយមិនអាចចេះតែជឿនិងអ្វីដែលបាន លឺបានឃើញដោយមិនដឹងច្បាស់នោះទេ ព្រោះវា អាចធ្វើអោយយើងបែកបាក់គ្នា "
" ទ្រឹស្តីណាស់ "
" យើងមានបទពិសោធន៍មុនឯង "
" កំលោះពោះម៉ាយអត់លិឍ "
" ចាំមើលតែគេមកយើងញ៉ែរដណ្តឹងធ្វើប្រពន្ធ ហើយចាំមើល "
" គេយកដែរ? "
" មិនយកគម្រាមរំលោភសម្លាប់ "
" ហើយកុំប្រាប់គេថាឯងជាមិត្តយើង "
" ឆើស... " យ៉ុនហ្គី និង ជុងហ្គុក និយាយគ្នាមួយសន្ទុះដែរ យ៉ុនហ្គី ទៅវិញនាយក៏ទៅផ្ទះតែម្តង ។ ស្តាប់សម្តី យ៉ុនហ្គី នាយអាចគិតបានច្រើនណាស់ នាយដូចជាត្រចៀកស្រាល ឆាប់ខឹង ឆាប់អន់ចិត្ត ពេកហើយ តែក៏ព្រោះនាយស្រលាញ់ ថេហ្យុង ពេកទើបចេះតែគិតៗបែបនេះ ។
មកដល់ផ្ទះភ្លាមក៏ត្រូវអ្នកផ្ទះសួរនាំភ្លាមដែរ ។
" មកវិញលឿនម៉្លេះ? "
" អត់មានអីធ្វើនិងណាម៉ាក់ "
" បានជួប ថេហ្យុង ឬអត់? គេថាចង់ទៅផ្សារទិញ របស់អោយកូនជូនទៅ "
" មិនបានឃើញទេម៉ាក់ ចាំខ្ញុំទៅរកនៅផ្ទះមើលសិន" ជុងហ្គុក ចេញទៅវិញនាយបានដើរទៅមើល នៅផ្ទះ ថេហ្យុង ។ មកដល់រៀបនិងចូលហើយក៏មាន ឡានមួយមកឈប់ពីមុខ ថេហ្យុង បានចុះពីឡាន នោះមកដិយតៃកុងឡានជាមនុស្សប្រុស ។
" អរគុណហើយណា ទៅវិញប្រយត្ន័ប្រយែងផង " ថេហ្យុង ញញឹមដាក់មុននិងយួររបស់ដើរមក ។
" អូនមកពីណា? "
" ជារឿងខ្ញុំ "
" ថេហ៍!! គេម្នាក់នោះជាអ្នកណា? "
" ជាមិត្ត! "
" មិត្តប្រុស? ទុកចិត្តគេប៉ុណ្ណាទើបទៅជាមួយគេ? "
" មិត្តបើមិនទុកចិត្តហៅថាមិត្តដែរ? ខ្ញុំជាប្រុសអ្នកណាមករំលោភប្រុសនោះ? "
" ភ្លេចហើយមែនទេថាបុិសនិងត្រូវគេរំលោភបើបង ទៅជួយមិនទាន់នោះ "
" អេ...ចង់យ៉ាងមិច? ប្រាប់ហើយថាមិត្តគេមិនឆ្គួតគិត ផ្តេសផ្តាសលើខ្ញុំទេកុំហួសហេតុពេក "
" បងបារម្ភទើបសួរ "
" ឈប់បានហើយ ខ្ញុំមិនចង់លឺពាក្យអស់នេះទៀត ទេ "
" ថេហ៍ " ជុងហ្គុក ចាប់ដៃឃាត់ដំណើរ ។
" ខ្ញុំហត់! ត្រូវការទៅសម្រាក " ថេហ្យុង ក្រវាសដៃ ចេញដើរទៅខាងក្នុងផ្ទះបាត់ ជុងហ្គុក ឈរមុខផ្ទះម្នាក់ឯងហើយគិតថានាយតែងតែខុសរហូតឬ? នាយបានត្រលប់ទៅវិញទាំងមុខស្រពោន អន់ចិត្តនិងអ្វីៗ គ្រប់យ៉ាងទាំងអស់ អ្នកផ្ទះសួរនាំក៏លែងតប នាយឡើងទៅសម្អាតខ្លួនរៀបចំខ្លួនចេញទៅក្រៅនៅពេលល្ងាចទៅចូលរួមមង្គលការមិត្តរបស់នាយ យប់ជ្រៅទើបមកវិញជាមួយក្លិនស្រារឈួលច្រមុះ ។
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
