Taehyung សំណព្វចិត្ត : ភាគទី15

10.1K 539 3
                                        

     មកដល់ផ្ទះវិញនៅពេលរសៀល ជីមីន បានគេង រ៉ាប់ម៉ោងនៅមិនទាន់ភ្ញាក់ទៀត ។
" ជីមីន ហា៎ ប្រុងដេកដល់ណា? " ថេហ្យុង ដាស់ពេលមកដល់មុខផ្ទះរបស់ យ៉ុនហ្គី ។
" ហឹម..? ដល់ហើយហេស "
" ដល់ហើយលោកម្ចាស់ "
" Aww ចុះឯណា... "
" នោះនៅក្រៅឯណោះ "
" លាគេទៅពួកយើងទៅហើយ " ជុងហ្គុក បន្ត
" លាហើយអាល្អិត " ជីមីន ខាកញ្ចក់ចុះលាតែកូន បំណងលាប៉ារបស់គេសរុប 😂
     ជុងហ្គុក ជូន ជីមីន មកដល់ផ្ទះ ថេហ្យុង សិនពួកគេត្រូវទៅបន្តទៀត ។
" ចុះទៅយកឥវ៉ាន់ទុកផង "
" ចុះឯងទៅណា? "
" មានធុរៈបន្តិចទៀតមកវិញហើយ "
" អឹម!! "
" អេ...ចាំយើងជូនទៅវិញ " ថេហ្យុង ភ្លេចថា ជីមីន មិនធ្លាប់មកផងអោយចូលទៅបែបនេះយ៉ាងមិចកើត? ត្រូវណែនាំអោយអ្នកផ្ទះស្គាល់សិន ។ ថេហ្យុង ចូលទៅមួយសន្ទុះក៏ចេញមកវិញពួកគេទៅផ្ទះ ជុងហ្គុក ព្រោះរូបថតទាំងអស់នៅទីនោះ។
" ម៉ាក់! "
" មកហើយនេះ យកអាស៊ុបតូចទៅផ្ទះលោកយាយ
ហើយអាតូចមួយនេះយកទៅផ្ទះពូឯង ចំណែកអាធំនេះផ្ទះម៉ាក់ក្មេកឯង មួយនេះទុកទីនេះ អាធំជាងគេនេះទុកក្នុងបន្ទប់ឯងចុះ "
" បាទម៉ាក់ ព្រះអើយផ្តាំច្រើនយ៉ាងនិង? "
" ចាំអស់ឬអត់? "
" អស់ "
" អញ្ចឹងប្រមូលដាក់ឡានទៅ "
" ខ្ញុំជួយ " ថេហ្យុង ជួយលើតែ ជុងហ្គុក អោយលើក តែអាស៊ុបតូចៗទេ អាធំទុកអោយនាយជាអ្នកលើក ។
     ជុងហ្គុក បើកឡានបន្តទៅផ្ទះលោកតា លោកយាយរបស់នាយ ដែល ថេហ្យុង មិនធ្លាប់ទៅនោះទេ ។
" លោកយាយហា៎ "
" Aww ជុងហ្គុក...នេះមកជាមួយអ្នកណាចៅ? "
" គឺ ថេហ្យុង ណាលោកយាយ "
" អរ...ចៅប្រសារ "
" ជំរាបសួរលោកយាយ "
" ស្អាតណាស់យាយមិនដែលឃើញ "
" ថេហ៍ ទើបមកពីសេអ៊ូលណាលោកយាយ "
" មែនហើយថ្ងៃភ្ជាប់ពាក្យយាយជាប់នៅជប៉ុនជាមួយតាទើបមិនបានចូលរួម "
" ចុះលោកតាទៅណា? "
" ទៅផ្សារទិញស្អីមិនដឹងទេ "
" នេះលោកយាយ ម៉ាក់អោយយករូបថតមកទុក "
" ទុកខាងក្នុង ចូលក្នុងសិនមក "
" អត់ទេលោកយាយ ខ្ញុំត្រូវទៅទៀតហើយ ចាំទំនេរខ្ញុំមកលេង "
" នាំប្រពន្ធឯងមកផង "
" បាទ! ខ្ញុំទៅវិញហើយ "
" អឺ ទៅចុះ "
" លាហើយលោកយាយ "
     ពួកគេបកមកវិញយករូបទៅផ្ទះ ណាមជុន មួយរួចទើបទៅផ្ទះ ថេហ្យុង តាមក្រោយ ។
" ហេតុអីគាត់នៅឆ្ងាយម៉្លេះ? ផ្ទះឡើងធំគាត់នៅតែពីរនាក់ទេឬ? "
" ដំបូងពួកយើងនៅទីនោះតែប៉ាម៉ាក់ ឈ្លោះគ្នាជា មួយលោកពូអ្នកមីងពេកទើបពួកគាត់ជាកូនបងសុខ ចិត្តរើចេញ "
" មែនហើយនៅជុំគ្នាមានតែរឿង "
" ចុះអូនចង់នៅជាមួយប៉ាម៉ាក់ឬចង់នៅបែកដែរ? "
" មិនដឹង " ថេហ្យុង តបហីៗតាមទម្លាប់នេះឯង ។ ពេលនេះបានមកដល់ផ្ទះវិញហើយ ។ ថេហ្យុង ចូលទៅមុនដោយមានកាន់របស់ខ្លះ ជុងហ្គុក ជាអ្នកលើក រូបចូលទៅតាមក្រោយ ។
" មកវិញហើយហេសកូន "
" បាទម៉ាក់ ឯណាប៉ា? "
" ប៉ានៅខាងលើ ហៃយ៉ា...យករូបមកហើយឬ? ស្អាតណាស់ " លោកគីម ចុះមក ។
" ទុកត្រង់នេះមកកូន " អ្នកស្រីគីម
" ចុះ ជីមីន? "
" នៅក្រោយផ្ទះឯណោះ "
" ខ្ញុំទៅរកគេសិន " ថេហ្យុង ដើរហួសទៅក្រោយផ្ទះ ដីទំនេរនេះ លោកគីម ទើបនិងទិញ ស្ត្របបឺរីមកដាំអោយកូនគាត់វានៅតូចៗនៅឡើយ ។
" ជីមីន "
" មកវិញលឿនម៉េះ? "
" ឯងធ្វើអី? "
" មានធ្វើអី មកឈរមើលលេងនិងណា "
" ទៅក្នុងវិញមោះ "
" អឹម "
     ពួកគេចូលមកក្នុងវិញ ជុងហ្គុក ត្រូវបានឃាត់អោយនៅញាំបាយល្ងាចជុំគ្នាសិនទើបទៅវិញ ។ ជីមីន គេងទីនេះក្នុងបន្ទប់ជាមួយ ថេហ្យុង ។ ពួកគេបាននិយាយរឿងជាច្រើនជាមួយគ្នា ថេហ្យុង ក៏និយាយរឿងរបស់ យ៉ុនហ្គី ប្រាប់ដល់ ជីមីន ដែរ ។ សង្ឃឹមថាគ្រប់យ៉ាងនិងល្អប្រសើ ។
     
      ថ្ងៃបន្ទាប់ ជុងហ្គុក មានធុរៈសំខាន់នៅឃ្លាំងទើប ត្រូវទៅបង្ហើយ ។ ថេហ្យុង បានទៅយកម៉ូតូនៅផ្ទះ ជុងហ្គុក ដើម្បីឌុប ជីមីន ចេញក្រៅធ្វើធុរៈផ្សេងៗនិង ដើរលេងផង ចៃដន្យក៏បានឃើញ ជុងហ្គុក នៅក្នុង ហាងកាហ្វេមួយជាមួយ ខារី ពេលកំពុងឈប់ទិញអីញាំតាមផ្លូវទើប ជីមីន សួរ ។
" នាងជាអ្នកណា? "
" ជុង ខារី អ្នកធ្វើការជាមួយគាត់ ខាងគិតបញ្ជី "
" រៀបការហើយឯងធ្វើទៅ កុំអោយនាងធ្វើទៀត "
" ឆ្គួត សុខៗទៅដេញគេចេញយ៉ាងមិច? "
" ឯងជាប្រពន្ធការងារនេះអោយឯងល្អបំផុតហើយ "
" យើងមិន... "
" បងប្រុស ជុងហ្គុក ច្បាស់ជាតាមឯងមិនខានទេ គិត មើលទៅប្តីឯងនៅជាមួយមនុស្សស្រីពេញមួយថ្ងៃ បែបនេះសមទេ? ទោះឯងមិនស្រលាញ់គាត់តែគាត់ មានឈ្មោះជាប្តីណា "
" ឯងកំពុងចាក់ចុចយើង? "
" បំណងល្អទេមិត្ត មនុស្សប្រុសល្អៗដូចគាត់ប្រយត្ន័ នាងឆក់បាត់ "
" បើឆក់បានបានយូរហើយ តែគាត់មិនមែនជាដែក ស្រូបដូចឯងគិតទេ "
" ជឿជាក់លើប្តីដល់ម្លឹង? "
" ត្រូវហើយ "
" ជឿជាក់បានហេតុអីមិនស្រលាញ់គាត់? "
" អ្នកណាទៅដឹង? "
" ឯងនិងហើយ ដឹង "
" ចុះ បើយើងមិនដឹងដែរ? "
" ឆ្គួតទេដឹង? "
" ប្រហែលហើយ "
" នេះបានហើយ "
" អរគុណ! តោះកាន់ទៅ " ថេហ្យុង ហ៊ុចអោយ ជីមីនកាន់ ពួកគេចេញទៅវិញ ជីមីន ក៏អោប ថេហ្យុង តាមរបៀបដែលគេចូលចិត្ត ខារី ក៏ងាកចេញមកឃើញពីចំហៀង ។
" ជុងហ្គុក! នោះគឺ ថេហ្យុង មែនទេ? ខ្ញុំចំណាំម៉ូតូរបស់លោក "
" មែនហើយគឺ ថេហ៍ "
" ចុះអ្នកណាគេអោបពីក្រោយ? "
" គឺ... "
" មើកមកមិនសមសោះដែលជិះរៀបការហើយនៅ ស្នឹតស្នាលនិងអ្នកផ្សេងបែបនេះ "
" ហុឹស...ពួកយើងក៏មើលមកមិនសមដែរ អញ្ចឹងទៅ វិញល្អជាង ប្អូន! គិតលុយ "
" អឺ..." រកនិយាយមិនចេញតែម្តង ដូចជាកំពុងជាន់ ដានខ្លួនឯង ។ តែមើលទៅ ជុងហ្គុក ដូចមិនកើតទុក្ខ សោះឬមួយនាយឈប់ស្រលាញ់ ថេហ្យុង ហើយ? (បានអីកើតទុកចែ បើម្នាក់អោបនិងគាត់ស្គាល់ដែរ សោះ Mommy របស់អូន Sky) 😂🔥

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Donde viven las historias. Descúbrelo ahora