ព្រឹកនៃថ្ងៃថ្មី ម៉ោង 9ព្រឹកទៅហើយប្តីប្រពន្ធដែលហត់អស់កម្លាំងពីយប់មិញនោះមិនទាន់ងើបពីកគ្រែនៅឡើយទេ ។ ទោះមិនទាន់ងើបពីគ្រែតែ ជុងហ្គុក ភ្ញាក់ពីគេងយូរហើយ នាយកំពុងគេងមើល មុខប្រពន្ធរបស់នាយ ។ មុខនាយញញឹម នាយនឹកសម្លេងពេល ថេហ្យុង ហៅនាយថាប្តីជាលើកដំបូង ពេល ថេហ្យុង ហៅខ្លួនឯងថាអូននាយពិតជាសប្បាយចិត្តខ្លាំងណាស់ ។ នាយគេងផ្អៀងសម្លឹង មើលមុខ ថេហ្យុង ដោយមិននិយាយអ្វីតែ ថេហ្យុង ក៏ភ្ញាក់ពីគេងដោយខ្លួនឯងដោយសារតែឃ្លាន ។ កុំឆ្ងល់ថាហេតុអីគ្មានអ្នកណាមកដាស់ព្រោះ ជុងស៊ុក ឡើងមកមើលរួចហើយមិនបានឃើញអីច្រើនទេ ឃើញបន្តិចប៉ុណ្ណោះ ។ 😆🔥
" ហឹម... " នាយតូចកម្រើកខ្លួនបែរចេញបន្តិចមុននិង បើកភ្នែកតិចៗ ។
" Morning ប្រពន្ធសម្លាញ់ " ជុងហ្គុក បន្លឺឡើងអោយនាយតូចរាងភ្ញាក់បន្តិច ។
" លោក! "
" លោកប្តី "
" អេ... "
" សាកហៅទៀតមើល ចង់លឺ "
" ឡប់សតិ " ថេហ្យុង បែរចេញគេចពីក្រសែរភ្នែក ទាក់របស់នាយជាប្តី ។ ពេលនេះក៏អៀនខ្លួនអៀនមាត់ មិនដឹងយប់មិញស្អីខ្លះទេព្រះអើយ ខ្មាស់គេណាស់ ។
*សឺតៗ
ជុងហ្គុក អោបមកថើបសាច់ស្មារលោងស្រិល របស់ប្រពន្ធនាយ សាច់ក្រអូបចង់តែថើបៗ
" លោក...មើល "
" ឃ្លានឬអត់? នេះម៉ោងជាង 9ព្រឹកហើយណា "
" គឺឃ្លាន "
" អញ្ចឹងងើបទៅរៀបចំខ្លួនទៅញាំអាហារពេលព្រឹក បានហើយ ប៉ុន្តែអូនមានឈឺឬអត់? "
" អត់...អឹម...អួក... " ថេហ្យុង ស្រាប់តែរមួលពោះ ចង់ក្អួតប្រញាប់ស្ទុះងើបរត់ទៅបន្ទប់ទឹកទាំងខ្លួនមាន ត្រឹមអាវសឺមីពណ៌សរមួយដែល ជុងហ្គុក ពាក់អោយ កាលពីយប់មិញ ជាអាវរបស់នាយ ។
" ថេ...ថេហ៍! អូនកើតអី? " ជុងហ្គុក រហ័សងើបទាញ កន្សែងមករុំត្រឹមចង្គេះនាយមុននិងរត់ទៅតាមពីក្រោយជួយរឹតខ្នងអោយគេ ។
" នេះ " ជុងហ្គុក ហ៊ុចកន្សែងតូចអោយ ថេហ្យុង ជូតមាត់ ។
" អូនកើតអី? "
" មិនដឹងទេ ប្រហែលជាឃ្លានពេករមួលពោះក្អួតតែម្តងមើលទៅ "
" ច្បាស់ហើយថាមិនអី? "
" ច្បាស់! ខ្ញុំពិនិត្យសុខភាពរបស់រហូតមិនដែលមានអីទេ "
" ហេតុអីមិននិយាយអូនបងដូចយប់មិញ? " ជុងហ្គុក ទម្លាក់មុខចុះ អន់ចិត្តណាស់ហៅតែពេលត្រូវការ ។
" អឺ...ចេញទៅវិញទៅខ្ញុំ...គឺអូន...អូនងូតទឹក "
" ហាស? " ជុងហ្គុក ងើបមុខវិញដូចជាស្តាប់ច្រលំ?
" ចេញទៅ " ថេហ្យុង រុញ ជុងហ្គុក ចេញពីបន្ទប់ទឹក មកក្រៅវិញគេប្រញាប់ទាញទ្វារបិទវិញយ៉ាង លឿន។
" ព្រះអើយអៀនមាត់ណាស់ ព្រះអើយៗ ហេតុអីត្រូវហៅដែរ? ហើយម៉េចមុខក្រហមយ៉ាងនេះ ឯងអៀន មែនទេ គីម ថេហ្យុង? " ថេហ្យុង ដូចជានៅមិនស្ងៀមសោះអៀនៗភ័យៗម្នាក់ឯងក្នុងបន្ទប់ទឹកនេះ ។ ចំណែក ជុងហ្គុក វិញនាយនៅខាងក្រៅរៀបចំបន្ទប់ អោយរៀបរយ ប្រមូលសម្លៀកបំពាក់ទុកដាក់ជាស្រេច ។ កំឡុងពេលដែលរងចាំ ថេហ្យុង ងូតទឹក នាយរៀបចំបន្ទប់រួចក៏ឆ្លៀតហាត់ប្រាណបញ្ចេញញើសទាំងព្រឹក ។ មើលចុះតាំងពីរៀបការហើយមិន ដែលបានឆ្លៀតទៅក្លឹបហាត់ប្រាណរាងនាយសឹងតែ បាត់សាច់ដុំកង់ៗទាំងនោះទៅហើយ ។ នាយបាន បញ្ចេញកម្លាំងកាយរបស់នាយតាមរបស់ដែលមានខ្លះនៅក្នុងបន្ទប់សម្រាប់ហាត់ប្រាណ វាធ្វើអោយ នាយបែកញើសស្របជាមួយនាយមិនពាក់អាវមាន តែកន្សែងរុំផ្អែកខាងក្រោមប៉ុណ្ណោះ ។ នៅពេលដែលនាយងើបពីការអាវ៉ង់ជាច្រើនដងតំណក់ញើស ហូរតាមជើងសក់ស្រក់តក់ៗ ព្រះអើយពិតជាក្តៅណាស់ (បុរសក្តៅ?) 😂🔥
ថេហ្យុង ចេញពីបន្ទប់ទឹកមកវិញស្ទើគាំងជាមួយ អ្នកជាប្តីកំពុងអង្គុយជូតញើសនោះ ពុទ្ធោអើយចាប់ អុកទាំងព្រឹកឥឡូវហើយមនុស្សស្អីក៏ទាក់ទាញគ្រប់ កាយវិការបែបនេះ?
" ថេហ៍! អូនកើតអីទៀតហើយ? " ជុងហ្គុក ងើបដើរ មកជិតៗដើម្បីសួរព្រោះប្រពន្ធនាយកំពុងភ្លឹក ។
" ទ...ទេ! ងូតម្តងទៅ " ដោយសារមិនហ៊ាននិងប្រើ ពាក្យបងអូន ឬខ្ញុំ/លោក គេសុខចិត្តនិយាយកំបុតៗ
" ហឹម! សឺត " ជុងហ្គុក ឆ្លៀតថើបថ្ពាល់ ថេហ្យុង មួយខ្សឺតមុននិងដើរទៅបន្ទប់ទឹក ។ វាធ្វើអោយ ថេហ្យុង ភ្ញាក់ព្រោះនាយមិនដែលបែបនេះ មិនដែល ហ៊ានសុំឬលួចថើបគេបែបនេះទេ ។
" ប្រុសច្រឡឹម " ថេហ្យុង ប៉ះថ្ពាល់ខ្លួនឯងបែរជាញញឹមដោយមិនដឹងខ្លួន ។
" ជុងហ្គុក!! " ថេហ្យុង ហៅពីក្រៅទៅ ។
" បាទ? "
" គឺ...ចុះទៅក្រោមមុនហើយ "
" អឹម! " នាយមិនហាមព្រោះគិតថា ថេហ្យុង ប្រហែលជាឃ្លានខ្លាំងហើយ ។
ថេហ្យុង បានចុះមកក្រោមមុនពិតមែន ថ្ងៃនេះគ្មានអ្នកណាទៅណាទេឬនៅជុំគ្នាល្អម៉្លេះ?
" សួរស្តីប្អូនថ្លៃ "
" បងប្រុស! ប៉ាម៉ាក់! ថ្ងៃនេះម៉េចក៏នៅជុំគ្នាល្អម៉្លេះ? "
" ម្សិលមិញទើបទាញបានដីមួយកន្លែងគេណាត់ធ្វើ ប្លង់ម៉ោង 10នេះបន្តិចទៀតទៅហើយ " អ្នកស្រីចន
" អរ... "
" ចុះឯណាប្តីកូន? " លោកចន
" គឺបន្តិចទៀតចុះមកហើយប៉ា "
" យប់មិញគេងម៉ោងប៉ុន្មានប្អូនថ្លៃ? "
" ហាស...គឺ...ឃ្លានណាស់ អុំហា៎...រៀបចំអីអោយញាំបន្តិចមក " ថេហ្យុង បែរដើរទៅតុអាហារគេច ពីសំណួរ ។
" ចា៎អ្នកប្រុស "
អុំរៀបចំ ថេហ្យុង អង្គុយចាំ ជុងហ្គុក ចុះមកពោះគេកូររមួលរកតែក្អួតទេ ពិសេសក្លិនអាហារធ្វើអោយគេចង់ក្អួតទាំងដែលវាជាក្លិនឆ្ងុយ ។
" ថេហ៍..." ជុងហ្គុក ទើបនិងចុះមក ។
" អឹម... " ថេហ្យុង ស្ទុះងើបរត់ទៅបន្ទប់ទឹកភ្លាមៗ ធ្វើអោយអ្នកផ្ទះបារម្ភហើយ ។
" ថេហ៍ " ជុងហ្គុក រត់ទៅមើល ។
" កូន! ថេហ្យុង កើតអី? " អ្នកស្រីចន
" មិនដឹងដែរម៉ាក់ "
" ខ្ញុំមិនអីទេម៉ាក់ " ថេហ្យុង ចេញមកវិញ ។
" មិនអីយ៉ាងម៉េចបើក្អួតបែបនេះ? "
" ប្រហែលឃ្លានពេករមួលពោះ ប្រហែលក្រពះណាម៉ាក់ "
" អញ្ចឹងឆាប់ញាំបាយសិនទៅ អុំយកថ្នាំក្រពះអោយ ថេហ្យុង មួយគ្រាប់ផង "
" ចា៎លោកស្រី " អុំប្រញាប់យកមកអោយ ជុងហ្គុក គ្រាប្រពន្ធមកតុបាយវិញ ។ មើលចុះក្អួតពីរដងហើយ មុខឡើងស្លេកអស់ ។
" មុខស្លេកណាស់ ទៅពេទ្យល្អទេកូន? "
" មិនអីទេប៉ា! ញាំថ្នាំប្រពះហើយច្បាស់ជាលែងអី "
" បើមិនបាត់ប្រាប់ ជុងហ្គុក អោយជូនទៅពេទ្យលឺទេ? "
" បាទប៉ា!! "
" ញាំបាយសិនណា " ជុងហ្គុក រៀបចំអោយគេ ។ មើលទឹកមុខបារម្ភរបស់នាយចុះ គួរអោយស្រលាញ់ខ្លាំងណាស់ ចង់ចាប់ថើប ។
" ជុងស៊ុក សង្ងំគិតអីហាសកូន? "
" ម៉ាក់មិនគិតទេឬ? ខ្ញុំចាំបានថាម៉ាក់ក្អួតបែបនេះ ពេលទៅពេទ្យ ពេទ្យថាម៉ាក់មានអាអូន "
" មែនហើយ...ឬមួយ ថេហ្យុង..? " អ្នកស្រីចន និងកូនប្រុសឈរខ្សឹបខ្សាវគ្នាមើលទៅអ្នកដែលកំពុង អង្គុយញាំបាយនោះ ។
" ថេហ្យុង មានឈាមអូមេហ្ការណាម៉ាក់ "
" ម៉ាក់ភ្លេចអោយឈឹង "
" អាចនិងក្រពះទេដឹង? មានកូនលឿនយ៉ាងនេះឬ? "
" កូននេះ!! ពួកគេរៀបការជិតពីរខែហើយណា "
" ចាំប្រាប់ ជុងហ្គុក អោយនាំប្រពន្ធទៅពេទ្យ " លោកចន
" មែនហើយច្បាស់ជាមានដំណឹងល្អ "
" នែ៎ៗ បង! ពួកយើងដល់ពេលត្រូវទៅហើយ "
" តោះ! "
" ថេហ្យុង ជុងហ្គុក! ប៉ាម៉ាក់ទៅហើយ "
" បាទម៉ាក់ " ថេហ្យុង ងើបដើម្បីអោនគោរពលា ពួកគាត់ក៏ចេញទៅអស់ ។
" បងក៏ត្រូវទៅដែរ មានណាត់ជាមួយមិត្ត បងយកឡានទៅហើយ "
" ចុះខ្ញុំ? "
" មិនដឹង " ជុងស៊ុក ចេញទៅធ្វើមិនដឹង ។
" ជិះម៉ូតូទៅៗ "
" បងថានាំអូនទៅដែរ ជិះម៉ូតូយ៉ាងម៉េច? "
" ហេតុអិជិះម៉ូតូមិនបាន? "
" ខ្លាចអូនក្តៅ "
" ក្តៅស្អីទៅ ចំមែន "
" អញ្ចឹងឆាប់ញាំទៅ ឆាប់បានទៅ "
" ឆាប់បានទៅជួបមុខ ជុងខារី មែនទេ? នឹកគេចង់ ដាច់ខ្យល់ហើយទេដឹង? "
" អូនកំពុងប្រចណ្ឌបងមែនទេ? "
" យ៉ាងម៉េច? ប្រពន្ធប្រចណ្ឌប្តីមិនបាន? "
" ខ្នាញ់ណាស់ " អត់មិនបានទេ ជុងហ្គុក ចាប់បឺងមាត់ ទាំងបាយនៅពេញមាត់នៀក ។
" អា៎...មនុស្សឆ្គួតនេះ សឹងតែឈ្លក់បាយទៅហើយ "
" បងសុំទោស "
" ឡប់ៗ " ថេហ្យុង សម្លក់ហើយក៏ញាំបាយបន្ត ។ ពេលនេះមិនខ្វល់អីទេគឺគេឃ្លានត្រូវតែញាំ ។
ក្រោយញាំហើយទាំងពីរនាក់ជិះម៉ូតូទៅឃ្លាំង អីដែលសំខាន់គឺ ថេហ្យុង អោបចង្គេះ ជុងហ្គុក ថ្ងៃនេះធ្វើកាយវិការប្លែកៗគួរអោយស្រលាញ់ណាស់ ។
មកដល់ឃ្លាំងក៏មានអ្នកចេញមកទទួលភ្លាមព្រោះចាំយូរហើយ ។
" ជុង... " គាំងមាត់និយាយលែងអីព្រោះវត្តមាន ប្រពន្ធរបស់នាយមកជាមួយ ។
" សួរស្តីអ្នកនាង ជុងខារី "
" សួរស្តី " នាងញញឹមតប ។
" ចូលក្នុងអោយត្រជាក់ៗវិញណា " មើលចុះនាយ យកចិត្ត ថេហ្យុង ណាស់ខ្លាចគេមិនដឹងថាខ្លួនស្រលាញ់គេទៀត ។
" ល្អ! " ថេហ្យុង អោបដៃនាយដើរទៅក្នុង ។ ដល់ពេលដែលត្រូវឃ្វាលពីពួកនាងៗអស់នេះហើយ ពិសេសគឺ ខារី ។
" អូន អង្គុយទីនេះហើយ " ជុងហ្គុក អោយ ថេហ្យុង អង្គុយនៅក្នុង office នាយធម្មតាក្នុង Office ធំមាន ម៉ាសុីនត្រជាក់នាយតែនៅទីនេះជាមួយ ខារី តែគ្មាន អ្នកគិតអាក្រក់នោះទេព្រោះមានជញ្ជាំខាងមុខនិង ទ្វារកញ្ចាក់មើលឃើញក្នុងក្រៅយ៉ាងច្បាស់ ។
" ថ្ងៃនេះទំនេរមែនទេ ថេហ្យុង? "
" អត់ដែលរវល់ទេ ព្រោះ ជុងហ្គុក មិនដែលអោយធ្វើអី "
" ឃើញនៅសុខៗក៏មកទើបឆ្ងល់ "
" មកអោយប្តីឃើញមុខ កុំអោយគាត់នឹក ណាមួយ នៅផ្ទះទំនេរដែរមិនដឹងនៅធ្វើអី "
" អរ... "
" ជុងហ្គុក!! ចង់ញាំស្ត្រប់ប៊ឺរី "
" ចាំបងទៅប្រាប់អោយគេបេះអោយ "
" បងបេះអោយមិនបានទេឬ? "
" បានស្រាប់ហើយ ចាំបន្តិច " ជុងហ្គុក ចេញទៅបេះមកអោយ ប្រពន្ធឃ្លានហើយត្រូវតែយកមកអោយ ។
" នាង! " គ្រាន់តែ ជុងហ្គុក ចេញទៅបាត់ ទឹកមុខ ញញឹមរបស់ ថេហ្យុង មិញនេះក៏ប្រែភ្លាម ។
" ខ្ញុំយ៉ាងម៉េច? "
" ខ្ញុំធ្លាប់ប្រាប់នាងហើយមែនទេ កុំអោយស្និតស្នាលជាមួយប្តីខ្ញុំ "
" មនុស្សឃើញមុខគ្នារាល់ថ្ងៃមិនអោយស្និត យ៉ាងម៉េច? "
" អញ្ចឹងក៏បាន! ខ្ញុំនិងធ្វើអោយនាងខ្ទាត់ចេញពីទីនេះ មិនអោយនៅឃើញមុខគ្នាទៀតទេ "
" សំអាងលើអ្វី? "
" នាងមិនដឹងទេថា ជុងហ្គុក ស្រលាញ់ខ្ញុំប៉ុណ្ណា អីដែលខ្ញុំមិនចូលចិត្តគាត់មិនទុកទេ "
" គម្រាមខ្ញុំ? គិតថាខ្ញុំខ្លាច? "
" ចាំតែមើលចុះ "
" ខ្ញុំនិងចាំមើល "
" ថេហ៍...នេះរបស់អូន "
" Wow ស្រស់ៗណាស់ តែ ជុងហ្គុក ហា៎ "
" បាទ? "
" ចង់នៅតែពីរនាក់ "
" ហឹម...ខារី! នាងចេញទៅសិនទៅ ថ្ងៃនេះអត់មាន បញ្ចីថ្មីមែនទេ? សម្រាកចុះ "
" អរ...ដឹងហើយ " ខារី ញញឹមបន្តិច រួចក៏ចេញទៅវិញ ។ ថេហ្យុង ញញឹមសមចិត្ត ឃើញឬនៅថា ជុងហ្គុក ស្រលាញ់និងតាមចិត្តគេប៉ុណ្ណា? បើចង់នៅសុខត្រូវស្តាប់សម្តី បើនាងហ៊ានចង់ដណ្តើមប្តី របស់ ថេហ្យុង! ថេហ្យុង ក៏ហ៊ានដណ្តើមការងារ របស់នាយមកធ្វើបានដែរ ត្រឹមគិតបញ្ចីមិនពិបាកសម្រាប់គេទេ តែសម្រាប់ការចង់បានរបស់កម្មសិទ្ធ គីម ថេហ្យុង ទើបជារឿងពិបាក ។
To be continue....
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
