SKIP
ថេហ្យុង បានឈៀងចូលទិញរបស់ញាំខ្លះដែរ មកដល់ ជុងហ្គុក កំពុងរវល់គេក៏ទៅអង្គុយចាំនៅក្នុង Office មុនព្រោះនាយរវល់ ។ ពេលរួចរាល់នាយក៏ ចូលទៅរកគេតាមក្រោយ ។
" ថេហ៍... "
" ហត់ទេ? "
" អត់ទេ...នេះទិញអីមកញាំខ្លះ? "
" របស់កូនទេ កូនឃ្លាន "
" បងញាំផងមិនបាន? "
" ចង់ញាំត្រូវអោយលុយ "
" មានតែខ្លួនប្រាណយកទេ? "
" មិនយក "
" មិនយកក៏អោយ "
" យករួចហើយថាមិនយក...អឹម..." នាយត្រូវ ថេហ្យុង យករបស់ញាំញ៉ុកមាត់ដោយសារតែ និយាយច្រើនពេក ។
" កុំនិយាយច្រើនពេក "
" បិសអ៊ួលស្លាប់ "
" ស្លាប់អោយបាត់ទៅនិងបានយកប្តីថ្មី "
" កាច់ករអូនទៅជាមួយ "
" មនុស្សនេះចំជាឡប់សតិពិតមែន អឹម... " ថេហ្យុង និយាយមិនទាន់ផុតមាត់ផងក៏ត្រូវ ជុងហ្គុក ចាប់បឺតមាត់ឆ្នាស់ឆ្នើមរបស់គេ ។
" ហេម... " ការក្រហេមហាក់ផ្តាច់អារម្មណ៍គេទាំង ពីរនាក់អោយចេញពីគ្នាយ៉ាងលឿនមុននិងបែរមករក ប្រភពសម្លេង ។
" យ៉ុនហ្គី? "
" មករំខានឬអត់? "
" ពេញៗ "
" សុំរំខានសិនហើយចឹង! "
" មានអីឬ? "
" មកប្រាប់ថាអាទិត្យក្រោយខួបកូនពូជយើង កុំភ្លេចទៅចូលរួមទាំងអស់គ្នា "
" ខ្ញុំច្បាស់ជាទៅ "
" មែនហើយ...អាទិត្យក្រោយក៏ខួបកូនយើងដូចគ្នា "
" ស្អីរបស់ឯង? "
" ពិតមែនអាទិត្យក្រោយខួបដែរគឺគ្រប់ 2ខែនោះអី "
" បានហើយ! ហ៊ា...កុំស្តាប់ពេកអី "
" មែនហើយ សង្ឃឹមថាកូនឯងនិងមិនឆ្គួតដូចជាឯងទៅចុះ "
" ហេ... "
" យ៉ាងណាអបអរសាទរម្តងទៀត "
" អរគុណហើយហ៊ា "
" អញ្ចឹងយើងទៅវិញហើយ បន្តចុះ " យ៉ុនហ្គី ទៅវិញយ៉ាងលឿន ។ ជុងហ្គុក ងាកបែរមករក ប្រពន្ធវិញ ។
" តោះបន្ត "
" បន្តអី? "
" ក៏មុននេះកំពុងថើបគ្នានោះអី "
" បានហើយមនុស្សឆ្គួតនេះញាំទៅ "
" ញាំក៏បាន " ជុងហ្គុក អង្គុយញាំនំដែល ថេហ្យុង បានទិញមកនោះជាមួយគ្នា ។
" បងហា៎... " ថេហ្យុង ហៅបែបនេះពិតជាប្លែកណាស់ ។
" បាទ? " ហៅពិរោះឆ្លើយក៏ពីរោះ ។ មួយគូរនេះម្តង ឈ្លោះម្តងត្រូវ ។
" លឺថា ជុងខារី លាឈប់? ហើយបងធ្វើការទាំងអស់មែនទេ? "
" អឹម...ត្រូវហើយ "
" អោយអូនជួយទេ? "
" មិនអោយទេ "
" ជុងហ្គុក អូននិយាយពិតមែនអូនចង់ជួយ "
" បងនិយាយពិតដូចគ្នា បងមិនអោយអូនធ្វើការទេ "
" បើអញ្ចឹងបងធ្វើទាំងអស់បងមានពេលឯណាមើល ថែអូននិងកូន? បងមិនស្រឡាញ់អូន បងចង់គេចវេស មិនមើលអូនមែនទេ? "
" មិនមែនអញ្ចឹងទេ ថេហ៍ "
" ថាហើយអ្នកក៏ដូចអ្នកណាហើយ គេមិនត្រូវការ មនុស្សមានកូនខូចរាងដូចយើងទេ " ថេហ្យុង ធ្វើជា អន់ចិត្តងើបចេញពីកៅអី ជុងហ្គុក ឃើញបែបនេះ ប្រញាប់ស្ទុះឡើងអោបលួងលោមនាយជាប្រពន្ធភ្លាមៗ ខ្លាចណាស់ខ្លាចគេអន់ចិត្តនិងនាយ ។
" មិនមែនទេ ថេហ៍! ព្រោះបងស្រលាញ់អូនទើប បងមិនចង់អោយអូនធ្វើការនិងណា អូនកុំគិតអញ្ចឹងអីបងស្រលាញ់អូនមិនប្រែទេ " ជុងហ្គុក អោបពី ក្រោយលួងផងថើបផង ។ ថេហ្យុង លួចញញឹមសម ចិត្ត ព្រោះដឹងថានាយស្រលាញ់ទើបគេប្រើស្ទាយ មួយនេះទាមទារអ្វីដែលគេចង់បាន ។
" មិនបាច់មកធ្វើជានិយាយទេបើលោកស្រលាញ់ខ្ញុំ មែនលោកអោយអីដែលខ្ញុំចង់បានហើយ "
" តែ ថេហ៍... " ជុងហ្គុក កាន់តែភ័យគេប្តូរសព្វនាម ជាខ្ញុំនិងលោក? ខឹងមែនទែនឬ?
" បានៗ បងព្រម បងអោយអូនធ្វើក៏បាន "
" ពិតមែនឬ? " ថេហ្យុង បែរមកវិញយ៉ាងរហ័ស ។
" ពិត! ប៉ុន្តែ... "
" ប៉ុន្តែអ្វី? "
" ប៉ុន្តែបងជាអ្នកកំណត់ការងារអូន អូនត្រូវតែធ្វើតាម តែអ្វីដែលបងដាក់កំណត់តែប៉ុណ្ណោះ "
" ក៏បានដែរ អរគុណបងដែលតាមចិត្តអូន " ថេហ្យុង ជំទឺតជើងថើបថ្ពាល់នាយជាប្តីមួយខ្សឺតជាការ អរគុណ (ថើបចុះ កុំអោយថាមិនដែលថើប)
" បងស្រលាញ់អូន អោយតែអូនចង់បានអីបងព្រមទាំងអស់ "
" បែបនោះទើបហៅថាប្តីល្អ ហិហិ " ថេហ្យុង អោបផ្តេកក្បាលលើទ្រូងរបស់គេ ។ មើលចុះប្រពន្ធម្នាក់ នេះពូកែយកចិត្តដូចក្មេងលួងចង់បាននំញាំយ៉ាងចឹង ។
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
