Taehyung សំណព្វចិត្ត : ភាគទី17

10.1K 614 7
                                        

កម្មវិធីចប់អស់ភ្ញៀវក៏ទៅវិញអស់ដែរ រវល់តែ សប្បាយរាំ ជុងស៊ុក ហត់ស្ទើតែដាច់ខ្យល់ម្តងតែវា សប្បាយណាស់សម្រាប់នាយ ។ គ្រប់គ្នាទៅវិញអស់ ហើយពួកគេក៏ឡើងទៅសម្រាក នេះគឺម៉ោង 11យប់ទៅហើយ ។ មុនឡើងមកបន្ទប់ប៉ាម៉ាក់គេហាមមិន អោយអ្នកណាចេញមកដាច់ខាតនៅយប់នេះ ឡើងមកដល់ខាងលើ ថេហ្យុង ទម្លាក់ខ្លួនទៅលើគ្រែដែលទើបនិងប្តូរកម្រាលពណ៌សរថ្មីមានស្រទាប់ផ្កាពាសពេញនោះ ។
" ហត់ណាស់ "
" អូនងូតទឹកមុនទៅនិងបានឆាប់គេង "
" អឹម... " មិននិយាយច្រើនទេ ជុងហ្គុក ហ៊ុចកន្សែង អោយគេក៏ងើបទៅបន្ទប់ទឹកមុន ជុងហ្គុក ជាអ្នករៀបចំកន្លែងគេងអោយរៀបរយ ពេល ថេហ្យុង ងូតទឹករួចចេញមកវិញនិងបានគេង គេនិងមិនម៉ួម៉ៅ នៅពេលកន្លែងគេងស្អាតរៀបរយនោះអី ។
មួយសន្ទុះក្រោយនាយតូចស្លៀកពាក់រួចរាល់ ពេញចេញមកវិញ ក្រឡេកទៅឃើញ ជុងហ្គុក អង្គុយចាំចំហរឡេវអាវ 3គ្រាប់សោះក៏ធ្វើអោយគេ ក្តៅមុខភាយៗទៅហើយ សភាពស្រមេះស្រម៉ក់ របស់នាយពិតជាទាក់ទាញណាស់ ។
" អូនគេងចុះ " ជុងហ្គុក ដើរហួសទៅបន្ទប់ទឹក ម្តង ថេហ្យុង ក៏ប្រញាប់ឡើងគេង នេះគេគេងមិន លក់ព្រោះតែមានអារម្មណ៍ថាភ័យៗយ៉ាងម៉េចមិនដឹងទេ? ជុងហ្គុក ងូតទឹកនិងស្លៀកពាក់រួចរាល់ទៅហើយ ថេហ្យុង នៅមិនទាន់គេងទៀត ។
" ហេតុអីមិនគេង? "
" គេងអត់លក់ទេ "
" ប្រហែលជាប្លែកកន្លែងហើយ " ជុងហ្គុក មិនដឹងធ្វើមិចដែរមានតែឡើងមកគេងជិត ។
" ថេហ៍... " មួយម៉ាត់សោះ ថេហ្យុង ប្រហោងពោះ ប៉ុនពាងបាត់ទៅហើយ ។
" ហឹម? " ថេហ្យុង បែរមករកនាយ ។
" បងសុំ.... "
" សុំស្អី? " ភ័យមែនទែនហើយបេះដូងជិតផ្ទុះចេញមកហើយព្រោះតែលោតញាប់ពេក ។
" បងសុំបិទភ្លើងហើយណា បងមិនចេះគេងភ្លឺទេ "
" បិទទៅ " ថេហ្យុង ដកដង្ហើមធូរទ្រូងបន្តិចដែរ មុន នេះស្មានថាសុំ...ស្អី!
" គេងចុះ " ជុងហ្គុក ញញឹមមុននិងបិទភ្លើងហើយទម្លាក់ខ្លួនគេង ។
ថេហ្យុង គេងមិនស្រួលខ្លួនបែរទៅបែរមកបែបណាក៏មិនអាចអោយគេអាចគេងលក់បានដែរ វិធី ដែលអាចអោយគេគេងលក់បាននោះគឺការអោប ហើយគ្រែគេងរបស់ ជុងហ្គុក អត់មានខ្នើយអោបទេ នេះម៉ោងជិត 12ទៅហើយនៅមិនគេង ជុងហ្គុក ម៉េចនិងអាចគេងស្ងប់?
" ថេហ៍!! អូនកើតអី? "
" គេងមិនលក់... "
" យប់ជ្រៅទៅហើយ "
" តើអាច... "
" ហឹម? " ជុងហ្គុក កំពុងគិតថាគេនិងសុំអោយនាយជូនគេទៅផ្ទះវិញទាំងយប់មែនទេ?
" គឺ...អាចអោបខ្ញុំបានទេ? "
" ហាស? "
" គេងអោបបានទេ? "
" មោះ! " ជុងហ្គុក ខិតទៅជិតទាញនាយតូចអោបសឹងតែលិចចូលក្នុងរង្វង់ដៃនាយទៅហើយ ។ មកសុំ អោបបែបនេះដឹងនាយរំភើបឬអត់? ថេហ្យុង សង្ងំគេងគេលែងមានអារម្មណ៍ថាល្ហរល្ហេវដូចមិញនេះទៀតហើយ មានអារម្មណ៍ថាកក់ក្តៅច្រើនជាង ។ មិនប៉ុន្មាននាទីក៏អាចគេងលក់យ៉ាងស្ងប់ក្នុហរង្វង់ដៃរបស់នាយ ។ ចំណែក ជុងហ្គុក លួចថើបថ្ងាស របស់ ថេហ្យុង មុននិងសង្ងំគេងតាមក្រោយ ។ ដឹងទេ? យប់ផ្សំដំណេកបើភរិយាបានគេងកើយដៃស្វាមីនោះជីវិតគ្រួសារពួកគេនិងមានសុភមង្គល ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now