Taehyung សំណព្វចិត្ត : ភាគទី20

11.2K 545 2
                                        

      ថេហ្យុង បានចុះមកជួយចម្អិនអាហារពេលព្រឹក នេះជាលើកដំបូងរបស់គេកករោយរៀបការចូលមក រស់នៅក្នុងផ្ទះនេះអស់រយៈពេលជិតពីរអាទិត្យ ។ តាមពិតបើអាចរើសគេនិងរើទៅនៅក្រៅតែពីរនាក់ ទោះប៉ាម៉ាក់ក្មេកល្អចំពោះគេពិតមែនតែមានអារម្មណ៍ថាទើសទាល់ពេលចង់ធ្វើអីមួយតែងនឹកគ្រែងចិត្តជាធំ បែបនេះទើសទាល់ណាស់ប៉ុន្តែ  ជុងហ្គុក ដូចជាកូនតែមួយរបស់គាត់បន្តិចទៀត ជុងស៊ុក អាចនិងលែងនៅប៉ាម៉ាក់នាយច្បាស់ជាឯការ ណាស់បើសិនពួកគេចេញទៀតនោះ ។ ចំណែកខាង ថេហ្យុង គឺមាន អ៊ុនយ៉ុង ប្តីនិងកូននាង នៅជាមួយប៉ាម៉ាក់គេហើយ គេក៏អស់បារម្ភដែរ ។
" ម៉ាក់ "
" ថេហ្យុង ភ្ញាក់លឿនម៉្លេះ? "
" ខ្ញុំជួយណា "
" ជួយអីទៅ ស្រួលខ្លួនឬនៅ? ទៅអង្គុយចាំទៅល្អជាង "
" ខ្ញុំចង់ជួយ! ហឹម...ចិតបន្លែចុះ "
" ប្រយត្ន័មុតដៃណា "
" ខ្ញុំនិងប្រយត្ន័ " ថេហ្យុង ជួយធ្វើម្ហូបពេញមួយព្រឹក មិនរអ៊ូទោះកំពុងចុករោយចង្គេះ គេមិនដឹងថាត្រូវយក ចិត្តម៉ាក់ក្មេកធ្វើអីបើអត់ស្រលាញ់កូនប្រុសគាត់ផង?
      រៀបចំដាក់លើតុរួចរាល់ គ្រប់គ្នាមិនដឹងចុះមកពីពេលណាទេសូម្បី ជុងហ្គុក ។ នាយញញឹមចង់ឆ្គួត មួយព្រឹកហើយពេលលួចមើលប្រពន្ធនិងម៉ាក់នាយ ចម្អិនម្ហូបក្នុងចង្គ្រានបាយនោះ ។
" ប៉ាមើលកូនពៅប៉ាជិតឆ្គួតហើយ "
" បងនិងហើយឆ្គួត "
" បងអត់មានអង្គុយញញឹមដូចមនុស្សឆ្គួតទេ "
" មនុស្សសប្បាយចិត្ត ញញឹកមានអីខុស? "
" សប្បាយចិត្តហ្អ៎ ឆើស "
" មោះញាំបាយ ថ្ងៃខកទៅធ្វើការយឺតឥឡូវហើយ " អ្នកស្រីចន ។ ពួកគេងើបមកអង្គុយញាំបាយជុំគ្នា ហើយនិយាយគ្នាពីនេះពីនោះខ្លះ ។
" មែនហើយប៉ា ការដេញថ្លៃដីនោះយ៉ាងមិចហើយ?" ជុងស៊ុក
" ប៉ាដេញយកបានតម្លៃទាបជាងទីផ្សារបើលក់វិញ អាចចំនេញពាក់កណ្តាលព្រោះជាកន្លែងអភិវឌ្ឍន៍ "
" បែបនោះមួយខែៗរកបានច្រើនជាងរោងម៉ាសុីន ទៅទៀតប៉ា ខ្ញុំខំតែភ័យខ្លាចប៉ាខាត "
" ប៉ារកយូរហើយស្គាល់ទីផ្សារច្បាស់ណាស់ "
" ប៉ាពូកែណាស់ "
" ប្អូនឯងក៏ពូកែដែរ អោយកាន់រោងម៉ាសុីនចំណូល ឡើងជាងឆ្នាំមុនដល់ទៅ 15% ឯណោះ "
" 15% យកអោយប្រពន្ធដេកចាយមិនអស់ " អ្នកស្រីចន
" ថេហ្យុង ឯងសំណាងពេកហើយណា " ជុងស៊ុក
" ពិតមែន? " ថេហ្យុង សើចរបៀបអៀន ។ អញ្ចឹងតើបានមានមនុស្សស្រីចង់បានច្រើន ពិសេស គឺនាយដៃទូលាយជាមួយ ថេហ្យុង ណាស់មុនទៅ ឃ្លាំងនាយទុកលុយអោយ ថេហ្យុង ចាយតែរហូត មិនមែនតិចទេគឺច្រើនខ្លាចគេចាយមិនគ្រាន់ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Tempat di mana cerita hidup. Terokai sekarang